Khmernote Media
  • PR

    ភ្នំពេញ ៖ បទចម្រៀង ព្រោះតែអូន ដែលជាសំនៀងដើមរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ត្រូវបានអ្នកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាម្ចាស់ហាងពេជ្រ និងម្ចាស់ប្រេនផលិតផលគ្រឿងសំអាង NNP បានយកមកច្រៀងតាម ដើម្បីជាការកម្សាន្ត និងចង់គាស់កកាយបទចម្រៀងចាស់ៗ ពីជំនាន់មុនដែលកប់បាត់ចោល អោយយុវជនជំនាន់ក្រោយបានស្ដាប់ដើម្បីនឹករលឹកដល់ម្ចាស់សំនៀងដើមគឺ អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត គឺទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តក្នុងបណ្ដាញសង្គមហ្វេសបុក និងយូធូប។ បើគិតត្រឹមរយៈពេលជាង១ខែប៉ុណ្ណោះបទចម្រៀង ព្រោះតែអូន ដែលអ្នកស្រី ទ្រី ដាណា បានយកមកច្រៀងកម្សាន្តនោះបានទទួលការគាំទ្រយ៉ាងខ្លាំងនិងមានអ្នកចូលទស្សនាក្នុងបណ្ដាញ YouTube ចំនួន 6M គឺប្រមាណ៦លាននាក់ហើយមកដល់ពេលនេះ។ អ្នកស្រី

    February 19, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើពិធីរាប់បាត្រព្រះសង្ឃ១២៥អង្គ នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) ប្រព្រឹត្តទៅយ៉ាងអធិកអធម។ ពិធីនេះក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។ ក្រៅពីពិធីសាសនាដូចខាងលើ សាធារណជនក៏បានចូលរួមទស្សនាពិព័រណ៍រូបភាពស្តីពីសមិទ្ធផលការងារសំខាន់ៗរយៈពេល២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរាដែរ ដែលកិច្ចការនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅបរិវេណខាងលិចប្រាសាទអង្គរវត្តនិងបរិវេណព្រះលានជល់ដំរីនៃក្រុងអង្គរធំ៕

    February 19, 2020
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីប្រគល់ម៉ូតូរ៉ឺម៉កកង់បីដល់រដ្ឋបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ការងារបរិស្ថាន និងការងារសណ្តាប់ធ្នាប់តាមមូលដ្ឋានដែលមានសង្កាត់ទាំងអស់ចំនួន១០៥។ ពិធីប្រគល់នេះគឺជាលើកទី៣ ដោយមានវត្តមានឯកឧត្តម កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូរ៉ឺម៉កកង់បីសរុបទាំងបីលើកចំនួន១០៥គ្រឿង ដោយក្នុងមួយសង្កាត់ទទួលបានម៉ូតូរ៉ឺម៉កកង់បីចំនួន០១គ្រឿង និងរដ្ឋាករស្វយ័តផ្សារធំថ្មីចំនួន០១គ្រឿងដែលអាចបែនចាក់សំរាមបាន ដើម្បីពង្រីកសេវាប្រមូលសម្រាមក្នុងរាជធានីភ្នំពេញ​៕ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    February 19, 2020
  • សិល្បៈ

    រយៈពេលពីរសប្តាហ៍កន្លងទៅជាមួយយុទ្ធនាការ «ការណាត់ជួបដ៏អស្ចារ្យ» ដែលបានរៀបចំឡើងដោយអនុញ្ញាតិអោយអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនចូលរួមបោះឆ្នោតគាំទ្ររឿងភាគខ្មែរ ក៏ដូចជាតារាក្នុងដួងចិត្តក៏បានបញ្ចប់ទៅហើយកាលពីថ្ងៃចន្ទ ទី១៧ កុម្ភៈ ២០២០ ម្សិលមិញនេះ។ តារាដែលទទួលបានការគាំទ្រច្រើនជាងគេគឺគូរបស់លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ដែលជាតារាសម្តែងក្នុងភាពយន្តភាគខ្មែររបស់ ភីអិអិន រឿង «អ្នកម៉ាក់វ័យក្មេង» ជាមួយនិងការទទួលគាំទ្ររហូតដល់ទៅជាងប្រាំមួយពាន់នាក់។ សម្រាប់អ្នកដែលបានបោះឆ្នោតគាំទ្រគូតារា លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ទាំងប្រាំមួយពាន់នាក់នេះ នឹងត្រូវជ្រើសរើសដោយការក្រឡុកចាប់ឈ្មោះដោយផ្ទាល់ពីសំណាក់ លោក នូ ឧសភា និងកញ្ញា ឈិន

    February 19, 2020
  • សិល្បៈ

    បន្ទាប់ពីបានបញ្ហាញខ្លួនក្នុងខ្សែភាពយន្ត Suicide Squad រួចមក តួអង្គ Harley Quinn បានក្លាយជាតួអង្គនារីក្នុងចក្រវាឡ DC ដែលមាននូវប្រិយមិត្តជាច្រើនរង់ចាំទស្សនាខ្សែភាពយន្តយន្តឯករាជរបស់នាង។ ប៉ុន្តែ DC មិនត្រឹមតែសម្រេចនូវក្ដីស្រមៃរបស់ហ្វេនជាច្រើនប៉ុណ្ណោះទេ DC បានបន្ថែមនូវតួអង្គថ្មីៗដែលជាដៃគូថ្មីរបស់ Harley Quinn ក្នុងខ្សែភាពយន្តថ្មីរបស់ខ្លួនរឿង Birds of Prey (and the Fantabulous Emancipation of One Harley Quinn) ដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តកម្ពុជានាថ្ងៃទី 20 ខែកុម្ភៈនេះ។ ការត្រលប់មកវិញរបស់ចែ Harley

    February 19, 2020
  • សិល្បៈ

    សម្រាប់អ្នកដែលចូលចិត្តទស្សនារឿងបែបដំណើរកម្សាន្ត ការផ្សេងព្រេងពីកន្លែងមួយទៅកន្លែងមួយដែលពោរពេញទៅដោយឧបសគ្គពិបាកៗ និង ឆ្លងកាត់គ្រោះថ្នាក់ជាច្រើននោះ អ្នកនឹងពេញចិត្តជាក់ជាមិនខានជាមួយនឹងរឿង “ដំណើរផ្សេងព្រេងគ្មានព្រំដែន” ដែលសាច់រឿងនេះគឺពិតជាល្អមើលលើសពីអ្វីដែលអ្នករំពឹងទុកទៅទៀត។ ក្នុងរឿងមួយនេះ គឺគេនិយាយអំពីសាច់រឿងដោយផ្អែកលើប្រលោមលោករឿងនិទានរបស់លោក Jack London ដែលជាការធ្វើដំណើរផ្សេងព្រេងរវាងបុរសចំណាស់ម្នាក់បានធ្វើដំណើរផ្សេងព្រេងឆ្លងកាត់ភ្នំទឹកកកដ៏គ្រោះថ្នាក់ បន្ទាប់មកគាត់ក៏បានជួបនឹងសត្វឆ្កែដ៏ឆ្លាតមួយក្បាលដែលត្រូវបានវង្វេងអណ្តែតរសាត់ចេញពីផ្ទះយ៉ាងឆ្ងាយដែលបានធ្វើឲ្យពួកគេស្គាល់គ្នា និងប្រែក្លាយជាមិត្តភក្តិដ៏ល្អមួយ រួចហើយពួកគេក៏បន្តដំណើរផ្សេងព្រេងជាមួយគ្នាទៅដល់គោលដៅចុងក្រោយរបស់ពួកគេបានយ៉ាងជោគជ័យ និង សប្បាយចិត្តខ្លាំងបំផុត។ ជាមួយនឹងការធ្វើដំណើរផ្សេងព្រេងដ៏ក្នុងខ្សែភាពយន្ត “ដំណើរផ្សេងព្រេងគ្មានព្រំដែន”នេះ នឹងធ្វើឲ្យអ្នកទស្សនាទាំងអស់នឹងទទួលបានអារម្មណ៍រីករាយ សប្បាយ និងចង់តាមដានទស្សនាតាំងពីដើមរឿងរហូតដល់ចប់។ ចង់ដឹងថា តើខ្សែភាពយន្ត “ដំណើរផ្សេងព្រេងគ្មានព្រំដែន” ល្អមើលយ៉ាងណានោះ កុំភ្លេចមកទស្សនាទាំងអស់គ្នានូវខ្សែភាពយន្តមួយនេះដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តក្នុងពេលឆាប់ៗនេះ! ចុចទីនេះដើម្បីទស្សនា trailer ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ

    February 19, 2020
  • បច្ចេកវិទ្យា

    ម៉ា​ឡេ​ស៊ី​៖ ក្រុមហ៊ុន Innity ដែល​ផ្តល់​នៅ​សេវាកម្ម​ខាង អន​ឡាញ បាន​បញ្ជាក់​ថា​លោក Janus David នឹង​ត្រូវ​កាន់​ដំណែង​ជា​អ្នក​គ្រប់ គ្រង​ប្រទេស​កម្ពុជា ចាប់ពី​ពេល​នេះ​តទៅ​។ លោក David (​ក្នុង​រូប​) បាន​ចូលរួម​ជាមួយនឹង​ក្រុមហ៊ុន innity កាលពី​ឆ្នាំ​២០១៧ ជា​ជំនួយការ​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី មុន​នឹង​គាត់​ត្រូវ​បាន​តែងតាំង​ជា អ្នក​គ្រប់​គ្រង់​តំណាង​នៅ​ប្រទេស​កម្ពុជា ក្នុង​កំឡុង​ខែឧសភា ឆ្នាំ​២០១៨​។ នៅ​ក្នុង​តំណែង​ថ្មី លោក David ត្រូវ​រាយការណ៍​ផ្ទាល់​ទៅ​កាន់​លោក Fabian Looa ដែល​ជា COO នឹង​សហ​ស្ថាបនិក​។ គាត់​នឹង​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់​គ្រង់​ដំណើរការ​ក្រុមហ៊ុន Innity

    February 19, 2020
  • សង្គម

    រាជធានីភ្នំពេញ៖ ថៃ ស្រីនាង ត្រូវបានមហាជនជាច្រើនបានស្គាល់ថាជាអ្នកលក់ផលិតផលថែរក្សាសម្ផស្ស និងតែងតែ live វីដេអូលក់ បង្ហោះរូបភាពលក់រ៉ូបរាត្រី បង្ហាញភាពស៊ិចស៊ីបញ្ចេញសាច់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី១ នាំមកអប់រំ​ហេីយ​ ហើយអ្នកលក់រ៉ូបរាត្រីរូបនេះក៏យល់ព្រមទទួលស្គាល់កំហុស​រឿងឡាយ​វិដេអូ​ Sexy ហួសហេតុ​ និងធ្វើកិច្ចសន្យាបញ្ឈប់ មិនត្រូវឌឺដងតាមបណ្តាញតទៅទៀត។ សូមរំលឹកថាកាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបិទការLiveលក់ផលិតផលតាមអនឡាញដែលបញ្ចេញអស់កេរ្តិ៍ខ្មាស​ស្ត្រី ព្រោះវាអាចនាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គមបច្ចុប្បន្ន និង ប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរផងដែរ៕

    February 19, 2020
  • ព័ត៌មានជាតិ

    សហគមន៍កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រី ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ប្រឈមមុខនឹងការខាតបង់ទាំងស្រុងលើការប្រមូលផលរបស់ខ្លួនក្នុងឆ្នាំនេះ ប៉ុន្តែក៏ត្រូវបានលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានរៀបចំការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំនៅក្នុងផ្សារហេរីថេក ក្នុងក្រុងសៀមរាប។ អ្វីដែលគួរឲ្យកោតសរសើរនោះ ភរិយាឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន ក៏បានចូលរួមជួយគាំទ្រដោយបានទិញត្រសក់ផ្អែមចំនួន១០០០គីឡូ នេះបើយោងតាមការបង្ហោះរបស់ លោក ឃឹម ហ្វីណង់ ដោយលោកជំទាវ អ៊ូ ធីតាពៅ បានជួយទិញចំនួន១០០០គីឡូ តែបរិច្ចាគត្រសក់ផ្អែមត្រលប់ទៅវិញទាំងអស់ ដើម្បីទុកជូនប្រជាកសិករសម្រាប់លក់បន្ត។ ក្នុងនោះផងដែរ លោកជំទាវ អ៊ូ ធីតាពៅ ក៏បានបង្ហោះសារយ៉ាងដូច្នេះថា​៖ “ជួយគាំទ្រពួកគាត់ផង ស្រុកបន្ទាយស្រី ខេត្តសៀមរាបយើងហ្នឹង!

    February 19, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ សហគមន៍កសិករបន្ទាយស្រីលក់ត្រសក់ផ្អែម បានបញ្ចប់ដោយជោគជ័យមុនផែនការគ្រោងទុក នេះបើយោងតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដោយត្រសក់ផ្អែមទាំងអស់នៅក្នុងចំការទាំងមូលត្រូវបានទិញនិងកក់ទុករួចអស់ហើយ។ លោកបានឲ្យដឹងថាគម្រោងកម្មវិធីផ្សព្វផ្សាយលក់ដោយផ្ទាល់នៅផ្សារហេរីថេក ដំបូងឡើងគ្រោងទុកថានឹងលក់រហូតដល់ថ្ងៃទី២៦កុម្ភៈ ប៉ុន្តែក៏បញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈ ដោយសារតែតម្រូវការដ៏ច្រើនលើសលុបនិងគួរអោយស្មានមិនដល់នេះ។ លោក ឃឹម ហ្វីណង់ បានថ្លែងការដឹងគុណដ៏ស្មោះអស់ពីចិត្ត ចំពោះសាធារណៈជនទាំងអស់ដែលបានចូលរួមជួយទិញត្រសក់ផ្អែមក្នុងពេលលំបាកមួយនេះ។ ដោយសារតែមានការខ្នះខ្នែងចូលរួមជួយពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងផុសផុលបែបនេះហើយ ទើបបញ្ហាទាំងមូលអាចដោះស្រាយបានត្រឹមតែក្នុងរយៈពេលមិនដល់២ថ្ងៃស្រួលបួលផង ។ លោកថានេះជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃវប្បធម៌ចេះជួយគ្នានៅក្នុងស្រុកបន្ទាយស្រី ត្រូវបានបង្កើតឡើងត្រឹមតែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ បើទោះជាវាគ្រាន់តែជាបញ្ហាមួយតូចតាចក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីសណ្តានចិត្តដ៏ធំទូលាយ ដែលប្រជាកសិករស្រុកបន្ទាយស្រីនឹងចងចាំការចូលរួមជួយស្រោចស្រង់ក្នុងគ្រាអាសន្នមួយនេះ ហើយសង្ឃឹមថាស្មារតីរួមសាមគ្គីគ្នានឹងបន្តមាននៅក្នុងបេះខ្មែរគ្រប់ៗរូប។ លោកបានសង្កត់ធ្ងន់ថា៖ “បញ្ហាកសិកម្ម ជាទូទៅគឺជារឿងធំហើយស្មុគស្មាញ រួមទាំងមានបញ្ហាប្រឈមនិងមានភាពខុសប្លែកគ្នាពីតំបន់មួយទៅតំបន់មួយ ហើយក៏មិនអាចនឹងងាយដោះស្រាយភ្លាមៗដូចករណីនេះដែរ។ ដំណោះស្រាយលើកនេះគឺគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្ន

    February 19, 2020