- Khmernote Media
- PR
(ភ្នំពេញ) ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០៖ សាមសុង Wind-FreeTM Premiumម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់ដែលភ្ជាប់មកជាមួយបចេ្ចកវិទ្យាAI ដ៏វៃឆ្លាតបំផុតដែលធ្វើឲ្យអតិថិជនទាំងអស់ទទួលបាននៅភាពងាយស្រួលប្រកបដោយផាសុកភាព គ្មានខ្យល់រំខាន ត្រជាក់ដូចធម្មជាតិជាមួយរន្ធបញ្ចាញខ្យល់ដល់ទៅ23000រន្ធ ទំនើប ទាន់សម័យ និងធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែអស្ចារ្យ! តើម៉ាស៊ីនត្រជាក់ដ៏វៃឆ្លាត និងទំនើបនេះមានចំណុចពិសេសអស្ចារ្យអ្វីខ្លះចឹងសូមអានចំណុចពិសេសៗទាំងអស់គ្នា!!! * AI Comforting Cooling គឺជាប្រព័ន្ធវិភាគថ្មីដែលផ្តល់ភាពត្រជាក់តាមតម្រូវការរបស់អ្នកប្រើប្រាស់ដែលធ្លាប់ប្រើ! មានន័យថាបច្ចេកវិទ្យាមួយនេះគឺប្រៀបបាននឹងខួរក្បាលអេឡិចត្រូនិចមួយដែលធ្វើការចំណាំទុកនូវកម្រិតសីតុណ្ហភាពដែលអ្នកតែងតែកំណត់ប្រើរាល់ថ្ងៃ! ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺវាមានភាពវៃឆ្លាតបំផុតត្រង់ថាបើក្នុងបន្ទប់ ឬក្នុងគេហដ្ឋានរបស់យើងមានបន្ថែមមនុស្សច្រើនជាងមុននោះ AI នឹងធ្វើការវិភាគដោយបត់បែនទៅតាមសម្មកភាព និងសម្របតាមស្ថានភាពនៃបរិយាកាសជាក់ស្តែងដោយផ្តល់ជូនភាពត្រជាក់បានត្រឹមត្រូវ និងមានផាសុកភាពបំផុត! និយាយទៅមុខងារនៃបច្ចេកវិទ្យានេះគឺឆ្លាតលើសអ្វីដែលយើងនឹកស្មានមិនដល់! * Motion Detector Sensor បច្ចេកវិទ្យានេះវិញគឺធ្វើឱ្យអ្នកមានអារម្មណ៍ត្រជាក់ស្រួលខ្លួនកាន់តែមានប្រសិទ្ធភាពដោយស្វ័យប្រវត្តិយោងទៅតាមចលនារបស់អ្នកដោយធ្វើការបញ្ចេញខ្យល់ត្រជាក់មកប៉ះដោយផ្ទាល់ ឬដោយប្រយោលទៅតាមតម្រូវការនៃការចង់បានរបស់អ្នក!
February 21, 2020 - សុខភាព
ចម្អិនម្ហូបអាហារម្តងៗ យើងតែងប្រើគ្រឿងផ្សំជាច្រើនមុខ ដើម្បីបន្ថែមរសជាតិអាហារឲ្យកាន់តែឆ្ងាញ់ ក្នុងនោះមានគ្រឿងផ្សំ ៣ មុខ ដែលគេប្រើញឹកញាប់ជាងគេ គឺ អំបិល ស្ករ និងប៊ីចេង។ ចំពោះគ្រឿងផ្សំទាំង៣នេះ អ្នកជំនាញអះអាងថា បើយើងប្រើច្រើនពេកប៉ះពាល់ចំពោះសុខភាពខ្លាំងណាស់។ ១. អំបិល អំបិលជាគ្រឿងផ្សំដ៏ពេញនិយម ដែលសឹងគ្រប់មុខម្ហូបមិនអាចខ្វះអំបិលបានឡើយទោះតិច ឬច្រើ។ តែទោះយ៉ាងណាយើងម្នាក់ៗត្រូវកំណត់បរិមាណវាតិចជាង ៥ ក្រាម/ថ្ងៃ (១ស្លាបព្រាកាហ្វេ) ប៉ុណ្ណោះ ទើបមិនមានផលប៉ះពាល់ចំពោះសុខភាព បើតាមអង្គការសុខភាពពិភពលោក។ ញ៉ាំប្រៃជាមូលហេតុឈានទៅមានជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកក្រពះ- ពោះវៀន ក្រួសតម្រងនោម និងជំងឺជាច្រើនទៀត។ ២.
February 21, 2020 - ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំង ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៣នាក់ ពាក់ព័ន្ធនឹងករណីហិង្សាចេតនា (យកកាំបិតកាប់បណ្តាលឲ្យរបួស) នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខុសៗគ្នា ក្នុងក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងកាំបិតចំនួន០២ដើម ហើយបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរ។ ជនសង្ស័យទាំង៣នាក់ ១/ឈ្មោះ សេង គីមម៉េង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/ឈ្មោះ ពៅ សុខអាន ភេទប្រុស អាយុ១៧ឆ្នាំ និង៣/ឈ្មោះ លន់ ពីទីលីហួរ ភេទប្រុស
February 21, 2020 - PR
នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះក្រុមតារាចម្រៀងថៃ Actart Band នឹងមកជួបអ្នកគាំទ្ររបស់ខ្លួននៅកម្ពុជា លើឆាកតន្ត្រី Boostrong Music On Fire របស់ភីអិនអិន ដោយបង្ហាញជូននូវបទចម្រៀងមនោសញ្ចេតនាល្បីៗរបស់ខ្លួន។ ក្រុមតារាចម្រៀងPop ខាងលើនេះនឹងលើកយកបទចម្រៀងចំនួនបួនបទ មានដូចជាបទ Nork Jak Cheu Chan បទ Kor Yung Pen Thur បទ Kao Kom Loy បទ Thar Bung Ern បទចម្រៀងទាំងបួនបទនេះ សុទ្ធសឹងតែជាបទល្បីនិងមានអ្នកចូលទស្សនារហូតដល់ទៅរាប់រយលានដងលើបណ្តាញសង្គមយូធូប។ ក្រៅពីក្រុមតារាថៃ
February 21, 2020 - ព័ត៌មានជាតិ
ពិតជាគួរអោយគោរពណាស់ បងប្រុសម្នាក់ ឈ្មោះ Bely Sana ជាមន្ត្រីនគរបាល ផង និងឆ្លៀតពេលទំនេរពីការងារ រត់កង់បីឥណ្ឌារកចំណូលបន្ថែមផង បានប្រកាសស្វែងរក ម្ចាស់កាបូប ស្ពាយ ដែលភ្ញៀវជិះកង់បីរបស់គាត់ហេីយ ចុះទៅភ្លេចយកទៅ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ បេីតាម គណនេយ្យ ហ្វេសប៊ុក របស់គាត់ឈ្មោះ Bely Sana បានសរសេរដូច្នេះថា មានភ្ញៀវភ្លេចកាបូបស្ពាយមួយ នៅលើកង់បីឥណ្ឌារបស់ខ្ញុំ សូមទំនាក់ទំនងមកលេខខ្ញុំបាន 095966579 087284007 នៅក្រោយផ្សារក្រមួន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ដោយក្ដីគោរព
February 21, 2020 - បច្ចេកវិទ្យា
នាពេលថ្មីៗនេះស្របពេលដែលជំងឺរាតត្បាតកូរ៉ូណា COVID-19 កំពុងបន្តវាយប្រហារនៅក្នុងប្រទេសចិននៅឡើយនោះ គេជឿជាក់ថា ក្រុមហ៊ុនយក្សអាមេរិក Apple បានត្រៀមនឹងធ្វើការផ្លាស់ប្តូររោងចក្រផលិតឧបករណ៍របស់ខ្លួនដូចជា AirPods, iPad និង Apple Watch មួយចំនួនចេញពីប្រទេសចិន។ កោះត៉ៃវ៉ាន់គឺជាគោលដៅនៃការផ្លាស់ប្តូរលើកនេះ ខណៈដែលកោះមួយនេះគឺជាកន្លែងប្រមូលផ្តុំដោយរោងចក្រផលិតឧបករណ៍ដូចជា MacBook Air និង MacBook Pro រួចទៅហើយនោះ។ ទោះបីជាយ៉ាងការផ្លាស់ប្តូរទៅកោះតៃវ៉ាន់នេះនឹងមិនអាចធ្វើឡើងជាអចិន្ត្រៃយរហូតឡើយ គឺត្រូវរងចាំរហូតដល់ស្ថានភាពនៅក្នុងប្រទេសចិនល្អប្រសើរជាងនេះជាមុនសិន។ យោងតាមការរបាយការណ៍ចុងក្រោយដោយអង្គការសុខភាព WHO នាថ្ងៃនេះបានប្រកាសថា មនុស្សស្លាប់ដោយសារជំងឺរាតត្បាតកូរ៉ូណានេះបានកើនឡើងដល់ជាង ២ ២០០នាក់មកហើយ ចំណែកឯអ្នកឆ្លងជំងឺមានរហូតទៅដល់ជាង៧ម៉ឺននាក់៕ អត្ថបទ៖ ស៊ុនលី
February 21, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី និងក្រុមការងារ បានរំដោះចំណីផ្លូវមកវិញ ក្នុងតំបន់”កដប”មុខផ្សារលើកំណាត់ផ្លូវពីកែងព្រះដាក់មកកាន់ប្រាសាទបន្ទាយស្រី សម្រាប់ទុកលទ្ធភាពអោយអាជ្ញាធរអាចធ្វើការពង្រីកផ្លូវ រៀបចំផ្លូវដើរ ចំណតរថយន្ត និងដាំដើមឈើលម្អ ដើម្បីសោភ័ណភាព សណ្តាប់ធ្នាប់និងភាពទាក់ទាញ នៅលើផ្លូវដែលតែងតែមានភ្ញៀវជាតិនិងអន្តរជាតិធ្វើដំណើរឆ្លងកាត់រាប់លាននាក់ក្នុងមួយឆ្នាំ ស័ក្តិសមនឹងឋានៈជាតំបន់ទេសចេរណ៍លំដាប់អន្តរជាតិ។ លោកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងជាង១០០ផ្ទះ ដែលបានយល់ព្រមដោយស្ម័គ្រចិត្តរំកិលចេញពីចំណីថ្នល់ និងថយទៅផ្នែកខាងក្រោយនៃបង្គោលភ្លើងវិញដោយមិនមានការតវ៉ា បើទោះជាផ្ទះមួយចំនួនត្រូវបាត់អស់ជិតពាក់កណ្តាលនៃតួផ្ទះ ហើយក្នុងនោះផ្ទះអភិបាលស្រុករងម្នាក់ក៏បានយល់ព្រមស្ម័គ្រចិត្តរុះរើជាគំរូមុនគេរួចរាល់ហើយ។ លោកសង្ឃឹមថាតំបន់នេះនឹងក្លាយជាគំរូល្អដល់ការរៀបចំតំបន់ទេចរណ៍ដទៃទៀត ដើម្បីប្រែក្លាយបន្ទាយស្រីទៅជាតំបន់ទេចរណ៍ដែលមានការគ្រប់គ្រងច្បាស់លាស់ មានលំហូរចូលនៃភ្ញៀវមកទស្សនារឹតតែច្រើន ដើម្បីបង្កើនការងារនិងប្រាក់ចំណូលបន្ថែមដល់អ្នកក្នុងស្រុក។ ការរំលោភយកចំណីថ្នល់មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះបានកើតឡើងជាច្រើនឆ្នាំមកហើយ ភាគច្រើនផ្តើមចេញពីសំណង់បែបបណ្តោះអាសន្ន និងដោយសារតែការចង់យកប្រៀបគ្នាលើផ្ទះដទៃនៅក្នុងតំបន់អាជីវកម្មលក់ដូរមួយនេះ ពីផ្ទះមួយទៅផ្ទះមួយ ដោយមិនមានការគ្រប់គ្រងនិងហាមឃាត់ ដែលធ្វើអោយរីករាលដាលពេញតំបន់ទាំងមូល ហើយនាំគ្នារំកិលមកលើចំណីថ្នល់ទាំងស្រុង ធ្វើអោយតំបន់នេះបាត់សណ្ឋាននិងទ្រង់ទ្រាយដើម និងក្លាយជាឧបសគ្គដល់ការរៀបចំសណ្តាប់ធ្នាប់និងការអភិវឌ្ឍទីប្រជុំជនមួយនេះ៕
February 21, 2020 - PR
នៅថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ2020 កម្មវិធីចាប់រង្វាន់ធំបំណាច់ឆ្នាំរបស់ក្រុមហ៊ុនម៉ូតូកង់បី TVS កម្ពុជាត្រូវបានប្រព្រឹត្តិឡើងស្ថិតនៅទីក្រុងកោះពេជ្រក្នុងអាគារ G និង H ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះកររហូតដល់ទៅជិត 2,000 នាក់ ដែលមានដូចជាតំណាងចែកចាយម៉ូតូកង់បី TVS, អ្នកប្រើប្រាស់ម៉ូតូកង់បី TVS ផ្ទាល់, អ្នករត់តុកតុកខ្មែរ, អ្នករត់ម៉ូតូឌុប, អ្នករកស៊ីខ្នាតតូច, បុគ្គលិកបំរើការងារនៅតាមស្ថាប័នផ្សេងៗ, បណ្ដាអ្នកសារពត៌មាន, និង អ្នកចូលរួមផ្សេងទៀតជាច្រើន ។ ទន្ទឹមគ្នានោះដែរ កម្មវិធីចាប់ផ្ដើមឡើងពីក្បួនដង្ហែយ៉ាងស្រស់ស្អាតរបស់ម៉ូតូកង់បី TVS ជាច្រើនរហូតដល់ទៅជាង 300 គ្រឿងនៅលើដងវិថីស្ថិតនៅទីតាំងសេវាកម្មជួសជុលម៉ូតូកង់បី TVS (ដីឡូតិ៍លេខ
February 21, 2020 - PR
(ភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០) ក្រុមហ៊ុនអាកាសចរណ៍សម័យទំនើប Vietjet បានប្រកាសការបញ្ចុះ តំលៃពិសេសរបស់ខ្លួន ដោយផ្ដល់ជូនការបញ្ចុះតម្លៃ ៥០% លើសំបុត្រធ្វើដំណើរទាំងអស់ (*) ដែលបានកក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០ ។ ប្រម៉ូសិនពិសេសនេះ នឹងផ្ដល់ឱកាសសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើម្បីធ្វើដំណើរទៅគោលដៅទេសចរថ្មី ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងទទួលបានបទពិសោធន៍ជាមួយការហោះហើរដែលប៉ះពាល់ដល់បរិស្ថានតិចបំផុតជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet ។ សំបុត្របញ្ចុះតម្លៃអាចកក់បានដោយប្រើប្រាស់លេខកូដ “BOOKNOW50” ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់ជើងហោះហើរក្នុងស្រុកទាំងអស់ក្នុងប្រទេសវៀតណាម និងប្រទេសថៃ ក៏ដូចជាបណ្តាញជើងហោះហើរអន្តរជាតិទាំងអស់ដែលតភ្ជាប់ពីប្រទេសវៀតណាម ឫ
February 21, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ- យោងតាមប្រភពព័ត៌មានពីលោក ហ៊ុយ ប៊ុនឡេង បានឲ្យដឹងថា មន្ត្រីកំពង់ផែក្រុងព្រះសីហនុបានបញ្ជាក់ដឹងថា នៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ នាវា Westerdam នឹងចេញពីចំណតផែជាបណ្តោះអាសន្ន ទៅឈប់សំចតនៅសមុទ្រខាងក្រៅផែ ដើម្បីរៀបចំចាក់ប្រេង សម្រាប់ការធ្វើដំណើរចាកចេញពីកម្ពុជា។ មន្ត្រីដដែលថ្លែងថា តាមការគ្រោងទុក នៅថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២០ នាវានេះនឹងចូលចតចំណតផែម្តងទៀតដើម្បីរៀបចំបែបបទ មុននឹងចាកចេញពីកម្ពុជា ក្នុងនោះក្រុមហ៊ុននាវា Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគោរពថ្លែងអំណរគុណ សម្តេចតេជោហ៊ុន សែន អរគុណប្រទេសកម្ពុជា ដែលអនុគ្រោះអោយនាវាបានចូលចត បន្ទាប់ពីស្ថិតនៅលើផ្ទៃសមុទ្រជាង១០ថ្ងៃ ដោយសារកោះ និងប្រទេសមួយចំនួនបដិសេធមិនអោយចូលចតក្រោមហេតុផលខ្លាចមេរោគ
February 21, 2020








