Khmernote Media
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើការបង្ហាញជូនសាធារណជនទាំងអស់នូវគោលបំណង អត្ថន័យ និងដំណើរការនៃការបង្កើតឯកសណ្ឋានសម្រាប់និស្សិតនាយនគរបាលបន្តវេន និងសិស្សនគរបាលនៃបណ្ឌិតសភានគរបាលកម្ពុជា ដែលមានដូចខាងក្រោមនេះ៖

    February 24, 2020
  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះតទៅ អភិបាលស្រុកបន្ទាយស្រី លោក ឃីម ហ្វណង់ បានសាកល្បងនូវលេខទំនាក់ទំនងពិសេស(Hotline)របស់រដ្ឋបាលស្រុកបន្ទាយស្រី ក្នុងគោលបំណង៖ – បង្កើនប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់មធ្យោបាយងាយស្រួល ឆាប់រហ័ស និងសាមញ្ញ ក្នុងការសាកសួរព័ត៌មាន ផ្តល់យោបល់ត្រលប់ និងទទួលយកព័ត៌មានដោយផ្ទាល់ពីរដ្ឋបាលស្រុក។ – ជម្រុញការគោរពច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងការអនុវត្តច្បាប់និងការបំពេញតួនាទីភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន តាមរយៈការជម្រុញនិងលើកទឹកចិត្តអោយសាធារណៈជនចូលរួម និងរាយការណ៍ពីរាល់បញ្ហាអសកម្មនិងសកម្មភាពល្មើសច្បាប់នានានៅក្នុងមូលដ្ឋានរបស់ខ្លួន។ លេខនេះអាចទទួលការហៅចូលបានពីគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់«ដោយឥតគិតថ្លៃ»និងបម្រើជូននៅរៀងរាល់ម៉ោងធ្វើការផ្លូវការរបស់រដ្ឋបាលស្រុក។ រាល់ទំនាក់ទំនងក្រៅម៉ោងធ្វើការឬប្រសិនបើមិនអាចទំនាក់ទំនងបានដោយប្រការណាមួយ សាធារណៈជនអាចផ្តល់សារជាអក្សរឬសារសំឡេងមកកាន់ Whatapp និង Telegram នៃលេខនេះ។ ដើម្បីជាប្រយោជន៍ដល់ជនបរទេសនិងភ្ញៀវទេសចរណ៍អន្តរជាតិ លេខនេះក៏នឹងមានផ្តល់ការគាំទ្រជាភាសាអង់គ្លេសផងដែរ។ សូមបញ្ជាក់ថា គម្រោងនេះស្ថិតនៅក្នុងដំណើរការសាកល្បងនៅឡើយ។

    February 24, 2020
  • អន្តរជាតិ

    យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា គ្រូពេទ្យស្រីម្នាក់មានឈ្មោះ Xia Sisi អាយុ២៩ឆ្នាំ ដែលបម្រើការងារនៅមន្ទីរពេទ្យ Union Jiangbei នៅក្នុងទីក្រុង Wuhan ខេត្ត Hubei បានស្លាប់បាត់បង់ជីវិត ក្រោយឆ្លងវីរុសកូរ៉ូណាដ៏កាចសាហាវ។ ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា មិនដល់២៤ម៉ោងផង ស្រាប់តែមានគ្រូពេទ្យម្នាក់ទៀតមានឈ្មោះ Huang Wenjun អាយុ៤២ឆ្នាំ បម្រើការងារនៅមន្ទីរពេទ្យ Xiaogan Central ខេត្ត Hubei ក៏បានស្លាប់បាត់បង់ជីវិតផងដែរ ក្រោយឆ្លងវីរុសកូរ៉ូណាដូចគ្នា។ យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅទូទាំងពិភពលោកបានកើនឡើងរហូតដល់ ៧៩ ៦៣៦នាក់ ហើយអ្នកស្លាប់ដោយសារវីរុសនេះបានកើនឡើងរហូតដល់ ២ ៦២១នាក់៕ វេជ្ជបណ្ឌិត Huang Wenjun

    February 24, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប ៖ នៅទីបំផុតក្រុមស៊ីឈ្នួលសម្លាប់មនុស្ស ចំនួន៣នាក់ ត្រូវបាននគរបាលក្រុងសៀមរាប ស្រាវជ្រាវចាប់ខ្លួនបានហើយ ពាក់ព័ន្ធករណីមនុស្សឃាត ដោយស៊ីឈ្នួលតាមរយៈហ្វេសប៊ុកមួយ ក្នុងតម្លៃសរុប១១០០ដុល្លារ ដោយទើបតែទទួលបានលុយកក់ ១០០ដុល្លារប៉ុណ្ណោះ នៅសល់ ១ពាន់ដុល្លារទៀត តែអ្នកជួលឲ្យពួកគេធ្វើសកម្មភាពនោះ មិនអាចទាក់ទងបានឡើយ ហើយបានបិទហ្វេសប៊ុករហូត ហើយក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានទៀត ។ បើតាមសម្ដីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលក្រុងសៀមរាប បានប្រើរយៈពេលអស់១១ថ្ងៃ គិតចាប់ពីថ្ងៃកើតហេតុ ថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងការស្រាវជ្រាវរកភស្តុតាងកំណត់មុខសញ្ញាជនសង្ស័យ (ទាំងអ្នកកាប់ អ្នកបើកម៉ូតូឌុប និងអ្នករៀបគម្រោង)

    February 24, 2020
  • PR

    កាលពីថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ ភីអិនអិនបានបង្កើតយុទ្ធនាការពិសេសមួយដែលមានឈ្មោះថា ការណាត់ជួបដ៏អស្ចារ្យ ដោយអនុញ្ញាតិអោយអ្នកគាំទ្រធ្វើការបោះឆ្នោតដល់តារាដែលខ្លួនពេញចិត្តចំនួនបីគូ។ ប្រសិនបើតារាគូណាទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេនឹងក្លាយជាគូជ័យលាភី ហើយគូនេះនឹងត្រូវជ្រើសរើសយកម្នាក់ក្នុងចំណោមអ្នកដែលបានបោះឆ្នោតគាំទ្រគូរបស់ខ្លួន។ ជាលទ្ធផលឃើញថាគូដែលទទួលបានជ័យលាភីគឺគូរបស់លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ដែលជាតារាសម្តែងក្នុងរឿង អ្នកម៉ាក់វ័យក្មេង ដែលគូនេះទទួលបានការបោះឆ្នោតគាំទ្ររហូតដល់ទៅជាងប្រាំមួយពាន់នាក់។ បន្ទាប់ពីបានរកឃើញគូជ័យលាភីហើយ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះលោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ក៏បានបានផ្តល់សំណាងយ៉ាងសុក្រិតដល់អ្នកគាំទ្ររបស់ខ្លួន ដោយការចាប់ក្រឡុកឈ្មោះយកតែម្នាក់គត់ ក្នុងចំណោមអ្នកគាំទ្រទាំងជាងប្រាំមួយពាន់នាក់ដែលបានបោះឆ្នោតគាំទ្រខ្លួន។ ទីបំផុតការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រជាងប្រាំមួយពាន់នាក់ បានរកឃើញហើយគឺបានទៅលើឈ្មោះ Kunthea

    February 24, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះអគ្គិភ័យ២ករណីបានកើតឡើង ដោយសារតែឆ្លងចរន្តអគ្គិសនី បង្កឲ្យមានអណ្តាតភ្លើងឆាបឆេះផ្ទះជនជាតិបរទេសនៅជាន់ទី១ និងចម្អិនម្ហូបទុកចោល ឆេះផ្ទះជនបរទេសនៅជាន់ទី៥ ទើបបង្កជាអគ្គិភ័យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។ ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១០:១៥នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៦១ ត្រង់ចំណុចផ្ទះជាន់ទី១ គ្មានលេខ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ម្ចាស់ផ្ទះរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា ប្តីជាជនជាតិបារាំង ចំណែកឯប្រពន្ធវិញ គឺជាជនជាតិវៀតណាម ។ តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺប្ដីប្រពន្ធ២នាក់ខាងលើនេះ មិនបានសម្រាកនៅផ្ទះទេនោះទេ ដោយបានបិទទ្វារចោល លុះនៅវេលាម៉ោងកើតហេតុ ស្រាប់តែមានផ្សែងហ៊ុយចេញមកខាងក្រៅ កើតចេញជាអណ្តាតភ្លើងឆាបឆេះ ផ្អើលទៅដល់សមត្ថកិច្ច

    February 24, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ មកដល់ពេលនេះកម្មវិធីប្រម៉ូសិនដ៏អស្ចារ្យប្រចាំឆ្នាំរបស់ត្រកូល Galaxy A51&A71 បានរកឃើញអ្នកឈ្នះប្រចាំសប្តាហ៏ទី1 រួចមកហើយ ដូចេ្នះអតិថិជនទាំងអស់នៅតែមានឱកាសឈ្នះមហារង្វាន់យ៉ាងអស្ចារ្យនេះពីសាមសុងរហូតដល់ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២០ ។ រង្វាន់ដ៏អស្ចារ្យទាំងអស់នេះរួមមាន៖ ១.ដំណើរកម្សាន្តទៅទស្សនាកាប្រគុំតន្រ្តី K-Pop (សរុប 5 រង្វាន់) ២. បាសបំពងសំឡេង Hoco ដ៏ស្រស់ស្អាត (សរុប 10 រង្វាន់) ៣. ដបទឹករក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត (សរុប 15

    February 24, 2020
  • ព័ត៌មានជាតិ

    សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការមិនយកពន្ធលើផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ សម្តេចតេជោ បានមានប្រសាសន៍ថា ៖ “ពន្ធប្រថាប់ត្រា ត្រូវលើកលែងសម្រាប់ផ្ទះដែលមានតម្លៃ៧ម៉ឺនដុល្លារចុះក្រោម ឥឡូវនេះមានផ្ទះដែលហៅថាតម្លៃសមរម្យនោះលក់ឲ្យមន្ត្រីរាជការមិនអស់ ឥឡូវបើកលក់ឲ្យប្រជាជនថែមទៀត មានផ្ទះ៣ម៉ឺន ៤ម៉ឺន ៦ម៉ឺន ដូច្នេះទៅទិញអត់មានជាប់ពន្ធទេ”។ សម្តេចបន្តថា ៖ “ធ្វើបែបនេះសំដៅឲ្យអ្នកធ្វើអចលទ្រព្យ ដែលមានតម្លៃសមរម្យ ដែលមានតម្លៃថោក រួមជាមួយនឹង អ្នកដែលមានប្រាក់មធ្យម អាចទៅផ្ទះបានថោក ដោយមិនចាំបាច់មានការបង់ពន្ធ យើងលើកលែង យើងលើកស្ទួយអំពីបញ្ហានេះ”។ វិធានការរបស់ររាជរដ្ឋាភិបាលនាពេលនេះ

    February 24, 2020
  • បច្ចេកវិទ្យា

    នាពេលបច្ចុប្បន្ននេះ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំងទៅនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែជំងឺកូរ៉ូណាកំពុងចាប់ផ្តើមធ្វើទុក្ខ ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េគឺ ក្រុមហ៊ុន Samsung ថ្មីៗនេះបានសម្រេចចិត្តបិទដំណើរការរោងចក្ររបស់ខ្លួននៅក្នុងទីក្រុង Gumi បន្ទាប់ពីបានរកឃើញថា បុគ្គលិករោងចក្ររបស់ខ្លួនម្នាក់បានឆ្លងជំងឺ COVID-19 ។ ទោះបីជាយ៉ាងណាក្តីការបិទនេះគឺត្រូវធ្វើឡើងបណ្តោះអាសន្នប៉ុណ្ណោះ ដោយត្រូវរងចាំមើលស្ថានភាពនៅថ្ងៃស្អែកទី២៥ ខែកុម្ភៈ ដើម្បីអនុញ្ញាតិឲ្យក្រុមគ្រូពេទ្យជំនាញក្នុងការចូលទៅធ្វើការត្រួតពិនិត្យគ្រប់បុគ្គលិកទាំងអស់របស់ខ្លួនជាមុនសិន។ ទីក្រុង Gumi ស្ថិតនៅចំងាយប្រមាណជា៣៥គីឡូម៉ែត្រពីទីក្រុង Daegu ដែលជាទីក្រុងមានផ្ទុះជំងឺ COVID-19 នេះដំបូងគេ និងច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូងពេលនេះ។ គួរឲ្យដឹងដែរថា រោងចក្រនៅទីក្រុង Gumi នេះគឺជារោងចក្រ ដែលផលិតនូវផលិតផលចុងក្រោយទាំងឡាយរបស់ Samsung ដើម្បីតែទីផ្សារក្នុងស្រុកប៉ុណ្ណោះដោយក្នុងនោះផងដែរក៏មានសង្វាក់ផលិតកម្មនៃស្មាតហ្វូនចុងក្រោយដូចជា Galaxy Z Flip

    February 24, 2020
  • អន្តរជាតិ

    ខណៈដែលនៅប្រទេសកូរ៉េខាងត្បូង អ្នកឆ្លងវីរុសកូរ៉ូណា COVID-19 បានកើនឡើង១៦១នាក់បន្ថែមទៀតគិតត្រឹមថ្ងៃច័ន្ទ ទី២៤នេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះបានកើនឡើងរហូតដល់ ៧៦៣នាក់ ដែលចំនួននេះជាចំនួនខ្ពស់ជាងគេបំផុតក្រៅប្រទេសចិន។ ក្នុងនោះផងដែលសិល្បករសិល្បការិនីកូរ៉េខាងត្បូង បានធ្វើការចូលរួមបរិច្ចាគជាថវិកា និងម៉ាស់ជូនដល់ទីក្រុង Daegu ដែលកំពុងផ្ទុះខ្លាំងនូវករណីឆ្លងនូវជំងឺកូរ៉ូណា COVID-19 ។ ដោយតារាសម្តែងលោក Park Seo Joon បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ១០០ លានវ៉ុន (ប្រមាណ ៨២ ៨៥០ ដុល្លារ) ,តារាសម្តែងអ្នកនាង Lee Young Ae ដែលប្រិយមិត្តស្គាល់ថាជា ចាំងគីម បានបរិច្ចាគចំនួន ៥០

    February 24, 2020