Khmernote Media
  • បច្ចេកវិទ្យា

    ថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខលំដាប់ពិភពលោក OPPO បានប្រកាសថាខ្លួននឹងផ្តល់អាជ្ញាប័ណ្ណប៉ាតង់ស្តង់ដារសកល បច្ចេកវិទ្យា 3G និង 4G ដល់ ទីផ្សារឧបករណ៍ឆ្លាតវៃ​ IoT និង រថយន្ត តាមរយៈ វេទិកាផ្តល់សិទ្ធិប៉ាតង់ Avanci កាលពីថ្ងៃទី ០2 មីនា 2020 នៅទីក្រុងសិនជិនប្រទេសចិន។ លោក Adler Feng នាយកជាន់ខ្ពស់នៃកម្មសិទ្ធិបញ្ញារបស់ OPPO បានមានប្រសាសន៍ថា “ OPPO តែងតែប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មឱ្យមានភាពល្អប្រសើរ។ យើងមានឆន្ទៈ ផ្តល់អាជ្ញាប័ណ្ណប៉ាតង់សំខាន់ៗរបស់ OPPO ដល់ឧស្សាហកម្ម

    March 4, 2020
  • PR

    ភ្នំពេញ៖….. តោះ ភ្លក់រសជាតិថ្មី!! ផលិតផលស្រាបៀរថ្មីចុងក្រោយគេបង្អស់សម្រាប់យុវវ័យសម័យថ្មី មានឈ្មោះថា “U BEER” មានវត្តមានក្នុងទីផ្សារ ប្រទេសកម្ពុជាហើយ។ ដើម្បីអបអរសាទរវត្តមានរបស់ខ្លួនក្នុងទីផ្សារប្រទេសកម្ពុជា U BEER សូមគោរពអញ្ជើញសាធារណជនទាំងអស់ចូលរួមទស្សនាការប្រគុំតន្រ្តី U BEER ជាសាធារណៈដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៥ ល្ងាចដល់ ១១ យប់។ ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យរបស់ U BEER ខាងមុខនេះក៏មានការចូលរួមសម្តែងពីសំណាក់តារាចម្រៀង និងសិល្បករខ្មែរល្បីៗជាច្រើនរូប ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែមានភាពសប្បាយរីករាយ។ សូមកុំភ្លេចចូលរួមឲ្យបានច្រើនកុះករ ដើម្បីសប្បាយរីករាយជាមួយសិល្បករ

    March 4, 2020
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ដែលពិធីនេះធ្វើឡើងនៅ សណ្ឋាគារសុខា​ភ្នំពេញ ។ ក្នុងនោះផងដែរ សម្តេចតេជោ បានមានប្រសាសន៍ឲ្យបងប្អូនខ្មែរយើង ប្តូរពីការចាប់ដៃ មកលើកដៃជម្រាបសួរគ្នាវិញ តាមប្រពៃណីទំនៀមទំលាប់ខ្មែរយើង រហូតដល់ Covid 19 បានស្ងប់ស្ងាត់ទៅវិញ។

    March 4, 2020
  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញ សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការប្រើប្រាស់បង្កាន់ដៃពន្ធយានយន្តដែលសរសេរដោយដៃ។ យោងតាមសេចក្តីប្រកាសបានឲ្យដឹងថា ដោយសារប្រព័ន្ធស្វ័យប្រវត្តិកម្ម ពុំទាន់គ្របដណ្តប់ពេញលេញនៅទូទាំងប្រទេស​ និងមានការិយាល័យគយនិងរដ្ឋាករមួយចំនួន បានចេញបង្កាន់ដៃពន្ធយានយន្តសរសេរដោយដៃជូនធុរជន ហើយបង្កាន់ដៃទាំងនោះអាចនៅពុំទាន់ប្រើប្រាស់ក្នុងការចុះបញ្ជីធ្វើផ្លាកលេខនៅឡើយ។ ដូច្នេះគ្រប់បង្កាន់ដៃពន្ធយានយន្តដែលបានសរសេរដោយដៃមានថិរវេលាមិនលើសពី១០ឆ្នាំ ត្រូវយកមកបញ្ជូលទិន្នន័យទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មគយឡើងវិញ នៅ សាលាគយនិងរដ្ឋាកររាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ៕

    March 4, 2020
  • សុខភាព

    ប្រជាជន​រស់នៅ​ប្រទេស​អូស្រ្តាលី​ជាច្រើន​បាន​នាំគ្នាទៅ​ទិញ​ស្រោមអនាម័យរហូត​អស់ពីហាង ​បន្ទាប់ពីមាន​ការ​ផ្សាយ​លើ​ហ្វេស​ប៊ុក​​ជំរុញ​ឲ្យ​ពល​រដ្ឋ​ប្រើស្រោម​អានាម័យ​ពាក់​លើ​ម្រាម​ដៃដើម្បី​ការ​ពារវីរុស COVID-19 ពេល​ចុច ឬកាន់​អ្វីមួយ។ សារព័ត៌មាន Daily mail បាន​ផ្សាយ​នៅថ្ងៃនេះថា ​អ្នក​លក់​អីវ៉ាន់​ក្នុង​ហាង​មួយ​នៅ​ប្រ​ទេស​អូស្រ្តាលីបាន​បង្ហោះរូបភាព​ទូដាក់ស្រោមអនាម័យ​មួយ ដែល​ស្ទើរតែគ្មាន​ស្រោមអនាម័យ​សល់នោះ ថា​ហេតុអ្វីបានជា​ប្រជាជននាំគ្នាទិញ​ស្រោម​អនាម័យច្រើន​ម្លេះ។ មនុស្សជាច្រើ​នបាន​ចូល​ឆ្លើយ​ថាអ្នកទាំងនោះបាន​យក​ស្រោម​អនាម័យ​ទៅ​ពាក់នៅ​ម្រាមដៃប្រើមុនចុចប៊ូតុង​ជណ្ដើរយន្ត ឬប៊ូតុងអ្វី​ផ្សេងទៀត ដោយជឿថាវិធីនេះអាច​ការពារវីរុស COVID-19 បាន។ ហេតុការណ៍ប្រជា​ពល​រដ្ឋ​សម្រុកទៅ​ទិញ​ស្រោមអនាម័យនេះកើតមានឡើង​នៅពេល​មានអ្នកខ្លះផ្សាយ​លើ​ហ្វេស​ប៊ុកថា​ស្រោម​អនាម័យអាចការពារវីរុស COVID-19 បាន។ អ្នកខ្លះចាត់ទុកការផ្សាយនេះថាជារឿងធ្វើទីផ្សារ និង​អ្នកខ្លះទៀត​ចាត់ទុកថា​ជារឿងគួរឲ្យ​អស់សំណើច។ តែយ៉ាងណាស្រោមអនាម័យ​ពិតជា​បាន​លក់អស់ពីហាង​មែន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    March 4, 2020
  • ព័ត៌មានជាតិ

    មានករណីអគ្គីភ័យមួយកើតឡើងលើផ្ទះមួយខ្នង ដែលបង្កឡើងដោយកូនប្រុសបង្កើតម្នាក់បានដុតផ្ទះមួយខ្នងរបស់ម្តាយខ្លួនឯងបង្កើត ដោយហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ម្ចាស់ផ្ទះមានឈ្មោះ កែវ សន ភេទស្រី អាយុ៧២ឆ្នាំ ចំណែកជនបង្កមានឈ្មោះ នេត ដារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះជាអ្នកដុតដោយសារមូលហេតុ ក្រុមគ្រួសារបានស្តីបន្តោស និងបានបណ្តេញចេញពីផ្ទះ​។ ក្រោយធ្វើសកម្មភាពដុតជនបង្កបានរត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។ ចំណែកឯផ្ទះមួយខ្នង ទទឹងប្រវែង ៧ម៉ែត្រ និងបណ្តោយប្រវែង ៩ម៉ែត្រ ធ្វើពីឈើ ប្រកហ្វ៉ីបប្រ៉ូ ជញ្ជាំងបាំងក្តារនិងរៀបឥតខាងក្រោមប្រហែល​ ៨០​

    March 4, 2020
  • អន្តរជាតិ

    អូស្ត្រាលី៖ ស្ត្រីជាអ្នកដើរទិញឥវ៉ាន់ម្នាក់បានដកកាំបិតគំរាមទៅលើអ្នកដើរទិញឥវ៉ាន់ដូចគ្នា ដោយសារតែជម្លោះដណ្តើមទិញក្រដាសបង្គន់ ដែលហេតុការណ៍នេះបានកើតឡើងនៅផ្សារទំនើប Woolworths ភាគខាងលិចទីក្រុង Sydney ប្រទេសអូស្ត្រាលី ដោយសារតែមនុស្សម្នាជាច្រើនបាននាំគ្នាសម្រុកមកទិញឥវ៉ាន់ទុកក្នុងផ្ទះ ព្រោះខ្លាចវីរុសកូរ៉ូណា។ អ្នកនាំពាក្យប៉ូលីសរដ្ឋ New South Wales បាននិយាយថា មានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍មកថា កាលពីវេលាម៉ោង ១ និង៣០នាទីថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) នៅហាង Westfield Parramatta មានបុរសម្នាក់ និងស្ត្រីម្នាក់បានឈ្លោះប្រកែកគ្នា និងមានការប្រតាយប្រតប់គ្នាដោយសារដណ្តើមទិញក្រដាសបង្គន់។ នៅក្នុងហេតុការណ៍ឈ្លោះប្រកែកគ្នានោះមានស្ត្រីម្នាក់មានកាំបិតទៀតផង។ ភ្លាមៗនោះមានប៉ូលិសចំនួន៦នាក់បានមកដល់កន្លែងកើតហេតុ ហើយមិនមាននរណាម្នាក់រងរបួសឡើយ។ ក្រោយកើតហេតុស្ត្រីរូបនោះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីធ្វើការសួរនាំ។ ចាប់ពីមានការផ្ទុះវីរុសកូរ៉ូណានៅប្រទេសអូស្ត្រាលីមក គេសង្កេតឃើញពលរដ្ឋអូស្ត្រាលីជាច្រើនបាននាំគ្នាសម្រុកមកទិញឥវ៉ាន់ទុកក្នុងផ្ទះធ្វើឲ្យទំនិញសំខាន់ៗមួយចំនួននៅតាមបណ្តាផ្សារទំនើបអស់ដាច់ស្តុក។ ដោយសារតែមានការដណ្តើមគ្នាទិញក្រដាសបង្គន់ខ្លាំងពេក ផ្សារទំនើប Woolworths

    March 4, 2020
  • PR

    រឿង​ កំពូល​អង្គរក្ស​មុខ​ខ្មូត ឬ The Protector ភាពយន្តវាយប្រហារបែបកំប្លែង មើលហើយធានាសើចចុកពោះ ដោយសារ ពាក្យពេជ្រន៍ និងបច្ចេកទេសវាយប្រហារបែបកំប្លុកកំប្លែង។ សន្តិសុខមុខស្មូត ក្បាលក្រងោល ជាអ្នករួមអាជីពជាមួយកម្លោះសង្ហាដែលស្រលាញ់គ្នាជាមួយកូនស្រីប្រធានាធិបតីប្រទេសមួយ។ ថ្ងៃមួយលោកប្រធានាធិបតីបានមកជួបសង្សាកូនស្រី នៅប្រទេសថៃ ហើយសាច់រឿងដ៏ប្រទាក់ក្រឡាក៏ចាប់កើតពីទីនេះទៅ។ សន្តិសុខមុខស្មូត ក្បាលក្រង៉ោល បានបង្ហាញសមត្ថភាពបាញ់ចំពៀមរបស់ខ្លួនជួយប្រធានាធិបតីរូបនោះឲ្យរួចជីវិតពីខ្មាន់កាំភ្លើងជាច្រើននាក់ ទាំងមិនដឹងបុរសតឿរូបនោះជាប្រធានាធិបតីផង ខណៈរូបគេកំពុងទិញគុយទាវឲ្យប្រពន្ធកំពុងលេងល្បែង។ មួយព្រព្រិចភ្នែកដែលសន្តិសុខមុខស្មូតទៅទិញទឹក ប្រធានាធិបតី និងកូនស្រីត្រូវបានក្រុមមនុស្សអាក្រក់ចាប់យកទៅបាន។ មិនយូរប៉ុន្មាន សមាសភាពរបស់សន្តិសុខមុខស្មូត ក្បាលក្រង៉ោល ត្រូវបានទមា្លយ។ ព្រោះសញ្ជាតិញាណជាអ្នកប្រយុទ្ធ និងប្រមាញ់ សន្តិសុខមុខស្មូត ក្បាលក្រង៉ោល បានហៅគ្នីគ្នាមកដើម្បីរំដោះប្រធានាធិបតីនិងកូនស្រីដោយសុវត្ថិភាព ពីមួយប្លង់ទៅមួយប្លង់នៃរឿង​

    March 4, 2020
  • សុខភាព

    នៅ​ពេល​មាន​នរណា​ម្នាក់​ផ្ទុក COVID-19 ហើយ​បាន​ក្អក កណ្ដាស់ ទៅ​បរិយាកាស​ខាងក្រៅ ឬ​យក​ដៃ​ជូត​សម្បោរទៅ​វាស​នៅ​តាម​ជញ្ជាំង បង្កាន់ដៃ​ទ្វារ ជណ្ដើរ ពិត​ណាស់​ថា​មេរោគ​ប្រាកដជាជាប់នៅ​​ទី​នោះ។ ដូចនេះ​មាន​ចម្ងល់​ថា តើ COVID-19 នោះ​អាច​រស់នៅ​បាន​ប៉ុន្មាន​ម៉ោង? ស្រាយ​ចម្ងល់​នេះ​ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា COVID-19 នោះ​ អាច​រស់នៅ​បរិយាកាស​ខាងក្រៅ ៣-៤ ម៉ោង ដែល​របាយការណ៍​នេះ​ទទួល​បាន​ពី​អង្គការ​សុខភាព​ពិភពលោក បើ​លើស​ពី​រយៈពេល​នេះ មេរោគ​ស្លាប់​ហើយ។ ថ្លែង​ក្នុង​ឱកាស​ពិធី​បើក​វគ្គ​បណ្ដុះ​បណ្ដាល​រួម​គ្នា​រវាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា និង​ក្រសួង​សុខាភិបាល ស្ដី​ពី​ជំងឺ COVID-19 ដល់​អ្នក​សារ​ព័ត៌មាន កាល​ពី​ពេល​កន្លង​ទៅ លោក​ជំទាវ​ក៏​បាន​បង្ហាញ​ថែម​ទៀត​ថា ប្រសិនយើង​ទៅ​ប៉ះពាល់​កន្លែង​ដែល​មេរោគ​ចេញ​ពី​អ្នកផ្ទុកដូចជា​ទៅ​ប៉ះ​សំណាក​សម្បោរ

    March 4, 2020
  • ព័ត៌មានជាតិ

    ក្រោយពីមានការផ្ទុះការរិះគន់ចំពោះបុគ្គលឈ្មោះ គឹម ឆុន ឋានន្តរស័ក្តិ អនុសេនីយ៍ឯក អត្តលេខ៥២២៣៨ ជាមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដែលបានធ្វើការ​ Live Facebook ក្នុងពេលបើកបររថយន្ត និងមិនពាក់ខ្សែក្រវ៉ាត់ កន្លងមក។ ថ្មីៗនេះក្រុមប្រឹក្សាវិន័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការចុះអប់រំណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះនៅពេលក្រោយទៀត។ ដោយបុគ្គលឈ្មោះ គឹម ឆុន បានសន្យាដូចខាងក្រោមនេះ ឈប់ធ្វើការ live (ឡាយវីដេអូ) ពេលកំពុងបើកបរ តាមប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុក គោរពវិន័យកងកម្លាំង ០០៦ របស់កងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាព ផ្ទៃក្នុងអោយបានល្អ រក្សាសាមគ្គីភាព ផ្ទៃក្នុងអោយបានល្អ គោរពបទបញ្ជាមេកើយ

    March 4, 2020