Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ព្រោះតែមានវិបត្តិក្នុងគ្រួសារបានផឹកស្រាស្រវឹង រួចគិតខ្លី ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើស្ពានអាកាស ៧មករា តែមិនបានសម្រេច ខណៈដែល កំពុងធ្វើការដំណើរ នៅលើរថយន្តជាមួយប្អូនថ្លៃ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០០:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងលើស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ ស្រីម៉ូ អាយុ៣២ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គាត់និងប្តីរបស់គាត់ បានបើកបរម៉ូតូ១គ្រឿង ម៉ាក YAMAHA AEROK ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HY-7589 ទើបតែជិះចេញមកពីកម្មវិធីខួបកំណើតគេ នៅផ្សារដើមថ្កូវ

    March 14, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម ៖ អគ្គីភ័យ បានឆាបឆេះតូបលក់ដូរ របស់បងប្អូន នៅផ្សារបឹងកុក ក្រុងកំពង់ចាម យ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលឡើងដល់ បងប្អូនប្រជាពលរដ្ឋ និង អាជ្ញាធរ ព្រមទាំងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង កំពុងចេញអន្តរាគមន៍ ទាំងកណ្ដាលយប់ ។ គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យត្រង់ចំណុចផ្សារបឹងកុក ភូមិទី៧ ឃុំបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្នុងហេតុការណ៍នេះលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ឯម

    March 14, 2020
  • សិល្បៈ

    លោក អុឹម ជីវ៉ា បានដឹកនាំសិល្បករសិល្បការិនីធ្វើដំណើរទៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមីនា នៅខេត្តសៀមរាប ដើម្បីយកក្រម៉ាខ្មែរចំនួន ៨០០០ក្រម៉ា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ ដោយឥតគិតថ្លៃ។ លោក អ៊ឹម ជីវ៉ា ថាគោលបំណងទៅចែកក្រម៉ានេះគឺក្នុងគោលបំណង ចង់បំផុសអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសអ្នកនៅខេត្តសៀមរាបកុំអោយមានការភ័យខ្លាចនិងជំងឺ covid 19 នេះ ហើយកុំបាក់ទឹកចិត្តមិនហ៊ានចេញទៅណាមកណា, ដើម្បីកុំអោយបងប្អូនប្រជាពលរដ្ឋកុំអោយជឿលើពត៌មានបំភ្លៃមួយចំនួនដែលបានផុសខុសពីការពិតដែលមានចេតនាបំពុលសង្គមខ្មែរ, សុំអោយបងប្អូនរក្សាអនាម័យអោយបានស្អាតល្អគ្រប់ពេលវេលាត្រូវលាងដៃជាមួយសាប៊ូឬទឹកស្អាតអោយបានញឹកញ័បពេលទៅក្រៅឬមកផ្ទះ, សុំអោយបងប្អូនតាមដានពត៌មានដែលមានប្រភពច្បាស់លាស់ជាក់លាក់ណាមួយដោយ ត្រូវតាមដានពត៌មានផេកថ្នាក់ដឹកនាំសំខាន់ៗដែលមានផេក សម្តេចតេជោហ៊ុនសែន និងផេកក្រសួងសុខាភិបាលកម្ពុជា .ល. និងចុងក្រោយគឺ ការចែកក្រម៉ានេះគឺចង់បំផុសបងអោយបងប្អូនត្រូវដូពីការប្រើម៉ាស់មកប្រើក្រម៉ាខ្មែរជំនួសវិញ ស្របតាមអនុសសាន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អោយបងប្អូនប្រជាពលរដ្ឋមកប្រើក្រម៉ាខ្មែរវិញ ហើយសម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ដោយប្រើពាក្យស្លោកថា

    March 14, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ លោកជំទាវ​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ បានធ្វើការបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីរកឃើញបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំម្នាក់ ដែលបំរើការងារនៅសាលារៀន CIS សាលាកោះពេជ្រ មានវិជ្ជមានកូវីដ១៩ រួចមក ក្រុមគ្រូពេទ្យក៏បានបញ្ជាក់ថា បុរសជនជាតិកាដាណានោះមានកូនចំនួន២នាក់ ដែលនៅជិតស្និទ្ធគ្នាផងដែរ ហើយក្រុមគ្រូពេទ្យក៏បានយកសំណាកក្មេងៗទាំង២នាក់នោះយកទៅពិនិត្យរកវីរុសកូវិដ១៩រួចផងដែរ។ បច្ចុប្បន្នកំពុងរងចាំលទ្ធផលការវិភាគពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ លោកជំទាវ ក៏បានបញ្ចាក់ផងដែរថា ដោយសារតែបុរសជនជាតិកាដាណានោះមិនមានអ្នកមើលខុសត្រូវចំពោះកូនៗ បុរសនោះបានសំណូមពរដល់ក្រសួង ដើម្បីដាក់ខ្លួនគាត់ឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះរបស់គាត់ ដែលជាផ្ទះនៅដាច់ដោយឡែក មានគំលាតពីផ្ទះមួយទៅផ្ទះមួយមានចំណាយឆ្ងាយដែរ ហើយបរិវេណជុំវិញផ្ទះរបស់គាត់ក៏មិនអាចមានអ្នកចេញចូលងាយស្រួលទៀតនោះ។ ដោយសារតែមើលឃើញពីស្ថានភាពលំបាក ក្រសួងសុខាភិបាលក៏សម្រេចរក្សាគាត់ទុកនៅក្នុងផ្ទះរបស់គាត់ផ្ទាល់ មិនឲ្យគាត់ចេញទៅណាឡើយ ហើយឲ្យគាត់តាមដាននូវសុខភាពរបស់គាត់ជាបន្តទៀត៕

    March 14, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ លើបុរសជនជាតិបរទេសចំនួន២នាក់នៅរាជធានីភ្នំពេញ ដោយក្នុងនោះមានបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំម្នាក់ ដែលជាអ្នកធ្វើការនៅសាលារៀន CIS សាខាកោះពេជ្រ។ បន្ទាប់ពីរកឃើញករណីកូវីដ១៩នេះមក នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ លោកជំទាវ​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ បានថ្លែងអោយដឹងថា​ ពាក់ព័ន្ធ​នឹងបុរសជនជាតិ​កាណាដា​ ដែលធ្វេីការនៅ​សាលា​ CIS សាខា​កោះ​ពេជ្រ​ មានឆ្លង​ជំងឺ​ កូវីដ​ ១៩​ នោះ​ ក្រសួង​សុខាភិបាល​ បានស្នេីទៅ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ អោយបិទ​សាលា​ CIS

    March 14, 2020
  • សុខភាព

    បន្ទាប់ពី​រក​ឃើញ​អ្នក​ផ្ទុក COVID-19 លើ​ទឹកដី​ខ្មែរ ប្រជាជន​មួយ​ចំនួន​ធំ​ជ្រួល​ច្របល់​រក​ទិញ​ម៉ាស់ និង​ទឹក​លាង​ដៃ ឬ​ជេល ហើយ​របស់​អស់​ទាំងនេះ​គឺ​ភាគច្រើន​ដាច់​ស្ដុក ឯ​តម្លៃ​ឡើង​ទ្វេ​ដង។ ដូចនេះ​ហើយ​បាន ជា​មាន​អ្នក​ជំនាញ​ជាច្រើន​ណែនាំ​ឲ្យ​ប្រើ​អាល់កុល​ជំនួស​វិញ។ ប៉ុន្តែ​ការ​ប្រើ​អាល់កុល​នេះ​ទៀតសោត​មិន​បាន​អនុវត្ត​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ឡើយ ដោយ​ជ្រើសរើស​ប្រភេទ​អាល់កុល​មាន​ដឺក្រេ​ខ្ពស់​បំផុត​រហូត​ដល់ ៩៧ ដឺក្រេ ឬ​យក​អាល់កុល​សុទ្ធ​ទៅ​លាង​ដៃ​តែ​ម្ដង។ ឱសថការីឧត្តម សុធី នាងសុធា បាន​ឲ្យ​ដឹង​ថា នោះ​ជា​រឿង​មិន​គួរ​ធ្វើ ការ​ប្រើ​អាល់កុល​ទាំង​ដឺក្រេ​ខ្ពស់ ព្រោះ​គិត​ថា​អាល់កុល​កាន់តែ​ខ្ពស់ កាន់តែ​អាច​សម្លាប់​មេរោគ​កាន់​តែ​ងាប់​អស់ ជា​ទង្វើ​មិន​ត្រឹមត្រូវ​ឡើយ ។ កញ្ញា​បាន​បន្ត​ទៀត​ថា ការ​ប្រើ​អាល់កុល​សុទ្ធ ឬ​ដឺក្រេ​ខ្ពស់​មិន​បាន​ជួយ​សន្សំសំចៃ​យើង​ឡើយ តែ​ជា​ការ​ខាតបង់​ទៅ​វិញ ព្រោះ​វា​ងាយ​ហើរ ហើយ​មិន​អាច​នៅ​យូរ​សម្លាប់​មេរោគ​កើត​ទេ។ ដូចនេះ​ហើយ​យើង​គួរ​យក​អាល់កុល​​ដែល​​មាន​កម្រិត ៦០ ទៅ

    March 14, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់(ស្រី ០១) ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន ០២ករណី ចាប់យកវត្ថុតាងធ្វើសកម្មភាព និងភស្តុតាងទ្រព្យសម្បត្តិរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធីមាន៖ ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារគាស់ទម្លុះទម្លាយ (គាស់ទ្វារបង្អូចផ្ទះចូលលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចក្នុងហាងនំអប្សារាផ្ទះលេខ១៤៦-១៤៨អឺ០អឺ១អឺ២ ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០០ និង ៤៥ នាទី។ ជនរងគ្រោះឈ្មោះ ឈឺ សៀមហ៊ាង

    March 14, 2020
  • អន្តរជាតិ

    អ៊ីតាលី៖ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រទេសអ៊ីតាលីកាលពីថ្ងៃសុក្របានកត់ត្រានូវចំនួនអ្នកស្លាប់រយៈពេលមួយថ្ងៃខ្ពស់បំផុតរបស់ខ្លួនពីករណីវីរុស COVID-19។ ក្នុងរយៈពេលតែ ២៤ ម៉ោងប៉ុណ្ណោះមានអ្នកស្លាប់ចំនួន ២៥០ នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបលោតឡើងដល់ទៅ ១,២៦៦ នាក់ ហើយអ្នកឆ្លងក្នុងរយៈពេល២៤ម៉ោងមានចំនួ ២,៥៤៧ករណី ដែលចំនួនអ្នកឆ្លងសរុបឡើងដល់ ១៧,៦៦០ នាក់។ នៅពេលដែលអង្គការសុខភាពពិភពលោកបានប្រកាសថា អឺរ៉ុបជាចំណុចកណ្តាលនៃជំងឺរាតត្បាតវីរុស COVID-19 នៅប្រទេសចិនឯណោះវិញក៏បានដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រចំនួន ៣១ តោនទៅកាន់ទីក្រុងរ៉ូមរួមជាមួយអ្នកជំនាញវិជ្ជសាស្ត្រ ដើម្បីទៅជួយប្រទេសអ៊ីតាលីផងដែរ។ ប្រព័ន្ធថែរក្សាសុខភាពរបស់ប្រទេសអ៊ីតាលីកំពុងស្ថិតក្នុងសភាពតានតឹងមួយ ហើយប្រទេសនេះជិតឈានដល់ការបិទប្រទេសហើយ ដោយពលរដ្ឋបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះលើកលែងតែការធ្វើដំណើរទៅធ្វើការ និងទិញរបស់ចាំបាច់ផ្សេងៗ។ ហាងទាំងអស់ត្រូវបានបិទទ្វារ លើកលែងតែហាងលក់ម្ហូបអាហារ ឱសថស្ថាន កាសែត និងហាងចាំបាច់មួយចំនួនប៉ុណ្ណោះ៕ អត្ថបទ៖

    March 14, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេសដែលមកពីប្រទេសអ៉ីតាលី អាល្លីម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសកម្ពុជា រយៈពេល ៣០ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី ១៧ ខែមីនា នេះ ក្រោយពេលដែលមានជនជាតិបរទេសញ្ជាតិផ្សេងគ្នាធ្វើដំណើរមកកម្ពុជាហើយ មានផ្ទុកកូវីដ ១៩។ គួរបញ្ជាក់ដែលថា កាលពីយប់មិញនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា រកឃើញករណីថ្មីចំនួន២នាក់បន្ថែមទៀត (មិនមានពាក់ព័ន្ធទៅនឹងករណី Wiking Crusie Journey ទេ) គឺត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ លើបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងបុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ (លទ្ធផលចេញនៅវេលាម៉ោង១៦ និង០០នាទីរសៀល នាថ្ងៃទី១៣ ខែមីនា

    March 14, 2020
  • ព័ត៌មានជាតិ

    នាល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយបានឲ្យដឹងថា លទ្ធផលជនជាតិអង់គ្លេស និងមិត្តភ័ក្ត្រគាត់ ២នាក់ និងជនជាតិចិនម្នាក់ អវិជ្ជមានកូវីដ១៩។ ដោយពួកគាត់មិនមានប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ១៩ទេ ពួកគាត់ត្រូវបានគ្រូពេទ្យសន្និដ្ឋានថា ជាករណីគ្រុនផ្តាសាយធម្មតា ក៏ប៉ុន្តែបានណែនាំឲ្យបន្តធ្វើការតាមដានសុខភាពផ្ទាន់ខ្លួនគាត់ (Self-monitoring) ប្រសិនបើមានបញ្ហាសុខភាពអ្វីនោះ ត្រូវមកជួបជាមួយគ្រូពេទ្យវិញ និងរាយការណ៍ទៅលេខ១១៥។ គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានរកឃើញជនបរទេស២នាក់ មានកំដៅលើស៣៨អង្សា ពេលចូលទស្សនាសារមន្ទីរទួលស្លែង ហើយក្នុងនោះមានជនជាតិអង់គ្លេសម្នាក់ អាយុ៣២ឆ្នាំ បានរត់គេចក្នុងពេលក្រុមគ្រូពេទ្យយកទៅពិនិត្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែដោយមានកិច្ចសហការជាមួយអាជ្ញាធរ ក្រសួងបានរកឃើញគាត់ជាថ្មីម្តងទៀតនៅខេត្តកំពត ហើយក្រុមគ្រូពេទ្យសុខាភិបាលបានយកគាត់ទៅសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕ អត្ថបទ៖ សេម

    March 13, 2020