Khmernote Media
  • PR

    ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រមហ៊ុន លោក ព្រាប សុវត្តិ ទូតសុឆន្ទៈប្រចាំ ISUZU និង សហការី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយដង្វាយជា អង្ករ ចំនួន 10 តោន និង រថយន្តភីក អាប់ ISUZU

    March 16, 2020
  • កូវីដ-១៩

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសរកអ្នកដំណើរណាដែលបានជិះតាមយន្តហោះលេខ PG 933 កាលពីថ្ងៃទី 09-03-2020 មកពីទីក្រុងបាងកក អង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 បន្ទាប់ពីឃើញថាក្នុងនោះមានអ្នកដំណើរម្នាក់​មានវិជ្ជមាន កូវីដ ១៩។ ដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសថា៖ “ករណីចាស់ទី​៩:​ អ្នកដំណើរម្នាក់នៅថ្ងៃទី 09-03-2020 លើជើងហោះហើរលេខ PG933 មកពី បាងកក(BANGKOK) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ

    March 16, 2020
  • កូវីដ-១៩

    តារាសម្តែងនិងជាតារាម៉ូដែលដើមកំណើតជនជាតិអ៊ុយក្រែនឈ្មោះ Olga Kurylenko បានឲ្យដឹងថានាងឆ្លង​វីរុស COVID-19 តារាស្រីរូបនេះបានប្រកាសនៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម ដោយបានបង្ហោះរូបថតដែលបង្ហាញពីទិដ្ឋភាពតាមរយៈបង្អួចនៃផ្ទះរបស់នាង។ ដែលបញ្ជាក់ថានាងកំពុងស្ថិតនៅក្នុងបន្ទប់តាមដានសុខភាព បន្ទាប់ពីបានធ្វើតេស្ត៍រកឃើញវីរុស COVID-19 ដោយបានសរសេរថា ៖ “ខ្ញុំពិតជាឈឺជិតមួយសប្តាហ៍ហើយ។ គ្រុនក្តៅនិងអស់កម្លាំងគឺជារោគសញ្ញាចម្បងរបស់ខ្ញុំ”។ សូមថែរក្សាខ្លួនអ្នក ហើយធ្វើឲ្យវាម៉ត់ចត់”។ តារាស្រី Olga Kurylenko វ័យ៤០ឆ្នាំរូបនេះ ត្រូវបានគេស្គាល់ច្បាស់តាមរយៈការសម្តែងរបស់នាង នៅក្នុងរឿង James Bond “Quantum of Solace” ឆ្នាំ២០០៨ និងខ្សែភាពយន្តជាច្រើនទៀត ហើយកាលពីថ្មីៗនេះនាងទើបតែបញ្ចប់ការសម្តែងនូវរឿងភាគថ្មី ចំណងជើង The Bay Of

    March 16, 2020
  • PR

    ចាប់ផ្តើម ស្រាវជ្រាវតាំងពីឆ្នាំ ២០១៤ កញ្ញា មូល មន្នីនិច បានរកឃេីញថ្នាំរុក្ខជាតិខ្មែរកម្ចាត់មុនយ៉ាងមានប្រសិទ្ធភាពហេីយល្បីខ្លាំងមែនទែននៅក្នុងបណ្តាញសង្គម Facebook។ ដោយសារវាមានប្រតិកម្ម ហេីម ក្រហម របក អតិថិជនបានស្នេីសុំអោយស្រាវជ្រាវផលិតផលព្យាបាលមុនបែបធម្មជាតិដោយគ្មានប្រតិកម្ម។ ហេីយនៅឆ្នាំ2020 នេះកញ្ញាបានរកឃេីញផលិតផលព្យាបាលមុនគ្មានប្រតិកម្ម ឈ្មោះថា Love My Face Organic Acne Cream និងផលិតផលថែរក្សានិងព្យាបាលស្បែកអោយក្មេងជាងវ័យ Cleopatra Anti Aging Cream។ ដោយមេីលឃេីញពីបញ្ហានៃផលិតផលគីមីច្រេីននៅលេីទីផ្សារ កញ្ញាស្រាវជ្រាវរកឃេីញផលិតផល Love My Face Organic Cleansing

    March 16, 2020
  • សុខភាព

    ឯកសាររបស់​ផ្នែក​គ្រប់គ្រង​វិបត្តិនៅប្រទេសអ៊ីតាបាន​និយាយថា​អ្នកមាន​ផ្ទុកវីរុសCOVID-19 អាយុលើសពី​៨០​ឆ្នាំ ឬដែលមានជំងឺប្រចាំកាយច្រើន «អាចនឹងត្រូវទុក​ឲ្យ​ស្លាប់» បើសិនជាចំនួនអ្នកជំងឺមាន​ស្ថានភាពជំងឺធ្ងន់ធ្ងរនិងត្រូវ​ការ​ការសង្គ្រោះបន្ទាន់កាន់តែច្រើន​​។ សាព័ត៌មាន​ The telegraph បានចុះផ្សាយ​នៅថ្ងៃនេះ ​ថាចំនួន​អ្នកត្រូវ​សង្គ្រោះបន្ទាន់កាន់តែ​ច្រើន ហើយគ្រែសម្រាប់អ្នកជំងឺសង្គ្រោះបន្ទាន់មាន​តែ៥ ០៩០ប៉ុណ្ណោះ។ ប្រ​ភព​ដដែល​បន្តថា​ចំនួន​អ្នក​ជំងឺ​កើនឡើងលើសពី​អ្វីដែលមាន។ បើ​តាម​ឯកសារ​ដែល​ខាង​ The telegraph ទទួលបាន អាជ្ញាធរអ៊ីតាលីនឹងពិនិត្យ​មើល​ថា​អ្នកជំងឺបង្កដោយ​វីរុស COVID-19 ណាដែលត្រូវ​ការ​ចាំបាច់ជាងគេដែលត្រូវ​ព្យាបាល ក្នុងករណីមិនមាន​កន្លែងគ្រប់គ្រាន់ ខណៈ​កន្លែងទទួលការសង្គ្រោះបន្ទាន់​ចាប់​ផ្ដើមខ្វះខាត។ ប្រភព​ថា​អ្នកមានជំងឺប្រចាំកាយ និង​អាយុលើសពី៨០​ឆ្នាំ អាច​នឹង​មិន​ទទួលបាន​ការ​ព្យាបាល ឬថាអាចទុកឲ្យ​ស្លាប់។ ប្រភពដដែលបន្តថា៖ «លក្ខណៈវិនិច្ឆ័យសម្រាប់អ្នកជំងឺសម្រាប់ការព្យាបាលគឺត្រូវគិតពីអាយុក្រោម៨០ឆ្នាំ និង​លក្ខខណ្ឌសុខភាព​ផ្សេងទៀត…យើង​សង្ឃឹមថាយើងនឹងមិនដើរ​ដល់ចំណុចដែលថា​ត្រូវមានទុកឲ្យ​អ្នកនេះស្លាប់ ឬ​អ្នកនេះរស់​នោះទេ​»។ បើ​តាម ​The telegraph ឯកសារនេះ

    March 16, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែមីនាឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,០៥០រៀលក្នុងមួយ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៨០០រៀលក្នុងមួយលីត្រ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន គឺមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,៤៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,១៥០រៀលក្នុងមួយលីត្រ៕ អត្ថបទ៖ សេម

    March 16, 2020
  • ព័ត៌មានជាតិ

    ថៃ៖ តារាចម្រៀងនិងតារាសម្តែងថៃ Lydia Sarunrat Deane បានប្រកាសថានាងបានឆ្លងវីរុស COVID-19 ដែលលទ្ធផលគឺវិជ្ជមាន បន្ទាប់ពីលោក Matthew Deane ជាស្វាមីនាងបានប្រកាសថាវាបានឆ្លងកាលពីប៉ុន្មានថ្ងៃមុន។ ដោយអ្នកនាងបានឲ្យដឹងថា កូនៗរបស់ខ្លួនពេលនេះសុខភាពល្អទេ ហើយក៏កំពុងរង់ចាំលទ្ធផលចេញមកផងដែរ។ Lydia បានបង្ហោះនៅលើបណ្តាញសង្គមថា ពេលនេះនាងស្ថិតនៅក្នុងមន្ទីរពេទ្យជាមួយនឹងស្វាមី ហើយកូនៗនាងក៏នៅតាមដានសុខភាព នៅជាមួយលោកតាលោកយាយ អ្វីដែលនាងត្រូវធ្វើនៅពេលនេះគឺត្រូវតាំងសតិ តស៊ូជាមួយនឹងវីរុសដែលមិនទាន់មានថ្នាំព្យាបាល។ តារាថៃអាយុ៣២ឆ្នាំនេះ បានអោយដឹងទៀតថា អ្នកដែលបានប៉ះពាល់ស្វាមីនាងភាគច្រើនចេញលទ្ធផលមកអត់ឆ្លង ប៉ុន្តែក៏ត្រូវតាមដានសុខភាព ហើយខណៈនេះនាងមានអាការៈតឹង ច្រមុះ ឈឺក ឡើងកំដៅ៣៨អង្សា ហើយកំពុងស្ថិតនៅក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យ នាងក៏បាននិយាយពីស្ថានភាពបច្ចុប្បន្នថា ស្របពេលនេះនៅថៃ ពិតជាពិបាករកគ្រែគេងក្នុងការព្យាបាល។

    March 16, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីណែនាំមួយរបស់ក្រសួងអប់រំយុវជន និង កីឡា ដែលបង្ហោះចេញពីទំព័រ Facebook របស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានអោយដឹងថា ដោយយោងតាមរបាយការណ៍ ស្ថានភាពរាតត្បាតនៃវីរុស COVID-19 របស់អង្គការសុខភាពពិភពលោក WHO ព្រមទាំងការរកឃើញជាបន្តបន្ទាប់នូវវិជ្ជមានវីរុស COVID-19 លើជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវអោយមានវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់ និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណៈ និងឯកជនទូទាំងប្រទេស អោយចាប់អនុវត្តវិស្សមកាលតូចមុនកាលកំណត់ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះរហូតដល់មានការជូនដំណឹងជាថ្មី។ សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន

    March 16, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ អគ្គិភ័យឆេះឃ្លាំងស្តុកឈើមួយកន្លែងរបស់ដេប៉ូលក់ គ្រឿងសង្ហារឹមមួយកន្លែងយីហោ បញ្ញា លក់គ្រឿងសង្ហារឹម ជាប់ ហ្គារ៉ាសលក់រថយន្តលោកK01 ដែលមិនទាន់សម្ពោធ នៅឡើយ នៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលឡើងដល់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌសែនសុខ សហការជាមួយរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចេញអន្តរាគមន៍ បាញ់ពន្លត់។ គ្រោះអគ្គិភ័យនេះបានឆាបឆេះឡើងកាលពីវេលាម៉ោង២:៤៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចឃ្លាំងស្តុកឈើ របស់ផ្ទះលក់គ្រឿងសង្ហារឹម ដុំ និងរាយមួយកន្លែង យីហោ បញ្ញា លក់គ្រឿងសង្ហារឹម ផ្ទះលេខ58P នៅផ្លូវផ្លូវ៥៨P ក្រុមទី០៤ ភូមិដីថ្មី សង្កាត់គោកឃ្លៀង

    March 16, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល ៖ បុរសម្នាក់ ខឹងគេលេងភ្លេង ពិណពាទ្យ ធ្វើបុណ្យស្រោចទឹកជូនឪពុកម្តាយ ទៅទាញក្បាលម៉េក្រូបោកចោល និងដុតរោងស្រោចទឹកចោល ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថៃ្ងទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី ចំណុចភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ហឿង ហាត់ ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ស៊ឺន ថន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ

    March 16, 2020