Khmernote Media
  • ព័ត៌មានជាតិ

    កាលពីម្សិលមិញនេះ ក្រសួងសុខាភិបាលបានប្រកាសឲ្យបិទកន្លែងកម្សាន្តមួយចំនួនដូចជា KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរពេ្យទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។ នៅថ្ងៃទីនេះផងដែរ ក្រសួងព្រះបរមរាជវាំងបានជូនដំណឹងដល់ទីភ្មាក់ងាទេសចរណ៍ ភ្ញៀវទេសចរជាតិ និង អន្តរជាតិជ្រាបថា: ដោយសារវីរុសកូវីត-១៩កំពុងរីករាលដាលជាសកល ក្រសួងព្រះបរមរាជវាំង សូមផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ ។ ការបើកអោយចូលទស្សនាវិញ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ៕ អត្ថបទ៖ សេម

    March 18, 2020
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩» និង «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ នៅក្នុងសន្និសីទសារព័ត៌មាន នោះផងដេរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការប្រកាសជាសាធារណៈថា ការធ្វើតេស្តរកវីរុសកូវីដ១៩  ទោះបីវិជ្ជមាន ឬអវិជ្ជមាន គឺមិនមានការយកថវិកាដូចការចោទប្រកាន់នោះទេ។ លោកជំទាវបានបញ្ជាក់ឲ្យដឹងទៀតថា គិតមកទល់បច្ចុប្បន្នមានអ្នកធ្វើតេស្តរកវីរុសកូវីដ១៩ ១,១១២ករណី (បូករួមទាំងអ្នកវិជ្ជមាន) ហើយអ្នកទាំងអស់នោះមិនតម្រូវឲ្យបង់ថវិកាឡើយ ដោយចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល។ គួរបញ្ជាក់ផងដែរថា ក្រសួងបានរកឃើញវិជ្ជមាន វីរុស កូវីដ-១៩

    March 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៌ីម៉ងត៍ធុនធំគ្រឿង របស់ក្រុមហ៊ុនសម្បត្តិមានហេង បើកបរក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន បានបួងចង្កូតបត់ឆ្វេង ទាំងមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកកៀររថយន្តប៉ែនដឹកខ្សាច់ធុនធំមួយគ្រឿង ដែលនៅខាងមុខកំពុងបត់ឆ្វេងដូចគ្នា បណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាង ចាក់បេតុងលាយស្រេច ហូរហៀរពេញលើផ្លូវ ចំណែកឯរថយន្តដឹកខ្សាច់ខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលម៉ោង០៧:២០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចស្តុបពេទ្យជោរៃ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រថយន្តក្រឡុកស៌ីម៉ងត៍ដែលក្រឡាប់ផ្ងារជើងម្ខាងនោះ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ជារបស់ក្រុមហ៊ុនបេតុង “សម្បត្តិ មានហេង” ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 5A-1369

    March 18, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា បច្ចុប្បន្ននេះមានឱសថស្ថាន ឱសថស្ថានរងមួយចំនួនបានទិញអាល់កុលមកលក់ពុំមានប្រភពច្បាស់លាស់ ដែលមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដា ខណៈដែលប្រជាពលរដ្ឋទាំងអស់កំពុងត្រូវការអាល់កុលចាំបាច់ ក្នុងការបង្ការការចម្លងវីរុសកូវីដ១៩ នៅកម្ពុជា ដោយអាល់កុលមួយចំនួនមានលាយសារធាតុមេតាណុល ជាមួយអេតាណុល និងអាល់កុលមួយចំនួនទៀតពុំមាននសារធាតុអេតាណុលទេ គឺមានតែសារធាតុមេតាណុលប៉ុណ្ណោះ។ ក្រសួងបានឲ្យដឹងទៀតថា អាល់កុលប្រើប្រាស់សម្រាប់សំលាប់មេរោគ គឺជាល្បាយដែលមានសារធាតុអេតាណុល ជាមួយទឹក ដោយមិនត្រូវមានសារធាតុផ្សេងទៀតទេ ជាពិសេសសារធាតុមេតាណុល។ ចំពោះសារធាតុមេតាណុល មិនត្រូវបានគេប្រើប្រាស់សម្រាប់សំលាប់មេរោគទេ ដោយសារធាតុនេះមានមុខងារសំលាប់មេរោគខ្សោយបំផុត ប៉ុន្តែវាអាចបណ្តាលឲ្យពុល និងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក្នុងករណីប្រើប្រាស់សារធាតុនេះមិនត្រឹមត្រូវ។ ដោយ​សង្កេត​ឃើញ​បែប​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​ការ​ណែនាំ​ដល់​ម្ចាស់​ឱសថស្ថាន និង​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស នៅ​តាម​ឱសថស្ថាន ឱសថស្ថានរង​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ត្រូវ​អនុវត្ត​ដូចតទៅ៖ -​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស​ត្រូវ​គ្រប់គ្រង​ឱសថស្ថាន​របស់​ខ្លូន ដោយ​អនុវត្ត​ឲ្យ​បាន​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា​ដែល​មាន​ជា​ធរមាន។ -​គ្រប់​ឱសថស្ថាន ឱសថស្ថាន​រង ត្រូវ​ទិញ​អាល់​កុល​ដែល​មាន​ប្រភព​ច្បាស់លាស់

    March 18, 2020
  • កូវីដ-១៩

    យោងតាមផេកផ្លូវការរបស់ ស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហោះឲ្យដឹងថា៖ ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់ដាកំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ។ 由中国军事科学院军事医学研究院陈薇院士领衔的科研团队,成功研制出重组新冠疫苗!重组新冠疫苗获批启动展开临床试验。按照国际的规范,国内的法规,疫苗已经做了安全、有效、质量可控、可大规模生产的前期准备工作。 COVID-19 vaccine developed by the team led by top epidemiologist Chen Wei of China’s Academy

    March 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ នាវាទាំង៥គ្រឿង ដែលប្រទេសវៀតណាមមិនអនុញ្ញាតឲចូលចតនោះ ឥឡូវបានចូលចតនៅកំពង់ផែភ្នំពេញហើយ និងត្រូវបានក្រុមការងារជំនាញចត្តាឡីស័កនៃក្រសួងសុខាភិបាល ធ្វើតេស្តសុខភាពពិនិត្យទាំង នាវិក បុគ្គលិក និង ភ្ញៀវទេសចរណ៍នៅលើនាវាទាំង២០០នាក់ គឺមានកម្តៅធម្មតាតែប៉ុណ្ណោះ មិនមានឆ្លងវីរុសកូវីត-១៩ឡើយ។ ហើយនៅវេលាម៉ោង៨:៥៩នាទីយប់ថ្ងៃដដែលភ្ញៀវទេសចរណ៍ប្រទេស Norway ចំនួន៣៤នាក់ និងទៅប្រទេសកំណើតវិញតាមជើងហោះប្រទេសថៃ។ តាមការលើកឡើងរបស់លោក ផាន សុបិន្ត ក្រុមហ៊ុនទេសចរណ៍គឺជាអ្នករ៉ាប់រងទិញសំបុត្រយន្តហោះជូនភ្ញៀវទេសចរណ៍ទាំងអស់ មូលហេតុដោយសារភ្ញៀវទេសចរណ៍ខកជើងយន្តហោះនៅប្រទេសវៀតណាម។ ដោយឡែកភ្ញៀវទេសចរណ៍ដែលនៅសល់លើនាវាក៍នឹងចេញដំណើរទៅប្រទេសរៀងៗវិញដែរនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ខាងមុខ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

    March 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យុវតីវ័យក្រមុំរូបស្រស់ម្នាក់ បានបាត់ខ្លួនចេញពីបន្ទប់ជួល ដោយមិនដឹងមូលហេតុ បន្ទាប់ពីម្ដាយមីងប្រើទៅទិញថ្នាំអោយ ហើយក៏ចេញទៅបាត់រហូតមិនឃើញមកវិញ ដោយមានការព្រួយបារម្មណ៍ពីសុវត្ថិភាពគ្រប់បែបយ៉ាងចំពោះនាង ក្រុមគ្រួសារសូមប្រកាសស្វែងរកប្អូនស្រី និងក្មួយស្រី ដែលមានភិនភាគដូចក្នុងរូបថតខាងក្រោមនេះ។ បើតាមប្រភពពីមិត្តភ័ក្តក្រុមគ្រួសារយុវតីដែលបាត់ខ្លួននោះបានប្រាប់តាមបងម៉េងដែលជាអ្នកយកព័ត៌មានបានដឹងដូច្នេះថា យុវតីវ័យក្រមុំរូបនេះ មានឈ្មោះ ផាន់ សុឌឿន អាយុ២០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្កាយវើតហ្វេសសិន(SKY WORTH FASHION) ស្នាក់នៅបន្ទប់ជួលជាមួយម្ដាយមីងនៅម្ដុំរោងចក្រអ៉ីខាង(ជិតផ្សារឯករាជ្យ៣) ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ នៅមុនពេលបាត់ខ្លួន នាងត្រូវបានម្ដាយមីងប្រើទៅទិញថ្នាំអោយ កាលពីម៉ោងជាង៦ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ហើយក៏បានចេញទៅ

    March 18, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តាមបទសំភាសន៍ជាមួយទូរទស្សន៍ BTV លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ យប់មិញនេះ ក្រសួងបានរកឃើញវិជ្ជមាន វីរុស កូវីដ-១៩ លើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតនៅខេត្តកែប ដោយគិតមកត្រឹមពេលនេះ កើនឡើងដល់ ៣៥ករណី។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ម្សិលនេះដែរក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានចំនួន២ដង ទាក់ទងនឹងការរកឃើញវិជ្ជមានថ្មី វីរុស កូវីដ-១៩ ចំនួន២១ករណី។ គួរបញ្ជាក់ផងដែរថា ដោយសារតែការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយថ្ងៃនេះដែរក៏បានប្រកាសអោយបិទ

    March 18, 2020
  • សុខភាព

    អ្នកជំនាញ​ផ្នែកវេជ្ជសាស្រ្ត​លើ​កឡើងថា​អ្នក​មាន​ឈាមប្រ​ភេទ A​ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នក​មាន​ប្រភេទឈាម​ផ្សេង​ទៀត ខណៈ​ការសិក្សា​មួយទៀតថា​អ្នកជំងឺដោយវីរុសនេះធ្ងន់ធ្ងរ ពេលជា​សះស្បើយ​នៅប្រឈម​បញ្ហា​សួត​មួយ​ទៀត។ អ្នកស្រាវជ្រាវចិន​បាននិយាយ​ថា​អ្នកមាន​ឈាមប្រភេទA ងាយនឹង​រកគ្រោះដោយវីរុសCOVID-19 ខណៈអ្នកមាន​ឈាមប្រភេទ O មិន​ងាយរងគ្រោះនោះទេ។ ការសិក្សានេះធ្វើលើអ្នក​ឆ្លងវីរុស COVID-19 ចំនួន​២ ០០០​នាក់ បាន​រកឃើញ​ថា​អ្នកមាន​ឈាមប្រ​ភេទ A មានអត្រាឆ្លងខ្ពស់ ហើយអាច​វិវត្តទៅ​ធ្ងន់ធ្ងរទៀត​ផង។ បើនិយាយពីចំនួន​អ្នក​ស្លាប់វិញ ការសិក្សា​បាន​កត់សម្គាល់​លើអ្នក​ស្លាប់​ចំនួន​២០៦​នាក់ អ្នក​ស្លាប់​មានឈាមប្រ​ភេទ​A ចំនួន​៨៥​នាក់ ខណៈឈាម​ប្រភេទ O ស្លាប់មាន​ត្រឹម៥២​នាក់។​ ដោយឡែកអ្នក​ជំនាញ​ផ្នែក​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​អង់គ្លេស​បាន​លើកឡើង​ថា មនុស្ស​មួយ​ចំនួន​ដែល​បាន​ជា​សះ​ស្បើយ​ពី​វីរុស COVID-19 ករណី​ធ្ងន់ធ្ងរ​អាច​នឹង​មាន​ការ​ខូចខាត​សួត​ដែល​ត្រូវ​ការ​រយៈពេល​១៥ឆ្នាំ​ក្នុង​ការ​ជាសះស្បើយ​ឡើងវិញ​​។ មហាវិទ្យាល័យ​ Faculty of Intensive

    March 18, 2020
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន ធ្វើការបង្រ្កាបបានភ្លាមៗ ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថា ជនជាតិចិននោះ បានប្រើប្រាស់កាំភ្លើងខុសច្បាប់ ក្នុងការប្រយុទ្ធគ្នារវាងចិនមួយក្រុមទៀត ផ្អើលដល់សន្តិសុខចេញជួយឃាត់ ស្រាប់តែដកកាំភ្លើងម៉ាកK54 ភ្ជង់សន្តិសុខ ទើបសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០៤៖១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចអាគារព្រីនផ្លាហ្សា តាមផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ XIE YENG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះលេខ១៧ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មេការរោងចក្រផលិតស្លា

    March 18, 2020