Khmernote Media
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ១០ករណីទៀតត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៤៧ករណី។ ក្នុងសេចក្តីប្រកាសនេះដែរ បានអោយដឹងដែរថា ការរកឃើញវិជ្ជមាន កូវីដ-១៩ ថ្មីនេះគឺមាន ០៤ករណីជាបុរសជនជាតិខ្មែរ ដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេស ម៉ាឡេស៊ី និង ០៦ករណីទៀត ជាបុរសជនជាតិម៉ាឡេស៊ី ផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា ដោយសារតែការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេសផងដែរ។ សូមអានសេចក្តីប្រកាសនៅខាងក្រោម៕

    March 19, 2020
  • កីឡា

    មុននេះបន្តិចឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសរសេរបង្ហោះអរគុណទៅលោកស្រី​ ចាន់​ថន​ ដែលបានឧបត្ថម្ភថវិកា ១ ម៉ឺនដុល្លារ លើកទឹកចិត្តគ្រូពេទ្យ ត្រៀមប្រយុទ្ធជាមួយកូវីដ ១៩។ ឯកឧត្តមបានសរសេរថា៖ ” អរគុណ​លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ មកអាហារពេលព្រឹកដល់ខេត្តព្រះសីហនុហេីយ​ ផ្តល់ថវិកា​ ១០,០០០$ សម្រាប់លេីកទឹកចិត្តដល់ក្រុមគ្រូពេទ្យត្រៀមលក្ខណៈសម្រាប់ប្រឆាំងជាមួយនឹងសង្គ្រាម​COVID-19​ នៅខេត្ត​ព្រះសីហនុ​”៕  

    March 19, 2020
  • ព័ត៌មានជាតិ

    ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទាន ព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ជាវិភាគទានចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។   គួរបញ្ជាក់ផងដែរថាគិតមកត្រឹមពេលបច្ចុប្បន្នប្រទេសកម្ពុជា រកឃើញវិជ្ជមានវីរុស កូវីដ-១៩ ចំនួន៣៧ករណី៕  

    March 19, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ បានធ្វើការច្រានចោលនូវព័ត៌មានមិនពិត ដែលលើកឡើងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៧ព្រឹក នៅលើបណ្តាញសង្គមមានការផ្សាយបញ្ជីឈ្មោះ ប្រជាពលរដ្ឋខ្មែរចំនួន១៨នាក់ រស់នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានផ្ទុកវីរុសកូវីដ១៩ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ភ័យខ្លាច និងធ្វើឲ្យមានភាពចលាចលក្នុងមូលដ្ឋាន។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំបានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលមានបញ្ជីឈ្មោះទាំង១៨នាក់នោះ គឺជាចំនួនសាច់ញាតិជិតដិត និងរស់នៅជាមួយបុរសម្នាក់ ដែលមានផ្ទុកវីរុសកូវីដ១៩ ដែលមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានធ្វើតេស្តរកឃើញកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប៉ុណ្ណោះ ហើយមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងកំពុងធ្វើដំណើរយកសំណាកអ្នកទាំង១៨នាក់នោះ ទៅធ្វើការពិនិត្យ ចំពោះលទ្ធផលមិនទាន់ដឹងជាផ្លូវការនៅឡើយទេ៕ អត្ថបទ៖

    March 19, 2020
  • សុខភាព

    វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ជូន​ដំណឹង​មុន​បន្តិច​ថា ការ​យក​សំណាក​វិភាគ​ពី​បុគ្គល​នីមួយៗ​លើ​ករណី COVID-19 មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នោះ​ទេ។ ក្នុង​សេចក្តី​ណែនាំ និង​និយមន័យ​ជំងឺ COVID-19 បើ​បុគ្គល​នោះ​មាន​ស្ថានភាព​ដូច​និយមន័យករណី​សង្ស័យ​ជំងឺ COVID-19 ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម។ – ពាក់​ម៉ាស​ការពារ – សូម​ទៅ​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត នៅភ្នំពេញ ឬ​មន្ទីរពេទ្យ​ខេត្ត​នៅ​គ្រប់​បណ្តា​ខេត្ត​ទូទាំង​ប្រទេស។ និយមន័យករណីសង្ស័យ COVID-19 ១. បុគ្គល​ដែល​មាន​រោគ​សញ្ញា​យ៉ាង​តិច​មួយ​ក្នុង​ចំណោម​សញ្ញា​ដូចជា គ្រុន​ក្តៅ​យ៉ាង​តិច ៣៨ អង្សារសេ ក្អក ហៀរសម្បោរ ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និង មាន​​ប្រវត្តិ​ធ្វើ​ដំណើរមក​ពី ឬ​ស្នាក់​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត ក្រៅ​ពី​​កម្ពុជា ឬ​បាន​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ COVID-19

    March 19, 2020
  • សុខភាព

    នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​ចេញ​សេចក្ដី​រាយការណ៍​ឲ្យ​ដឹង​ថា តាំងពី​រក​ឃើញ​អ្នក​ផ្ទុក COVID-19 នៅ​កម្ពុជា​មក មាន​ប្រជាពលរដ្ឋ​ជាង ៩៣ ម៉ឺន​នាក់​បាន​តេ​ទៅ​កាន់​លេខ ១១៥។ CDC ក៏​ជម្រាប​ជូន​ដល់​សាធារណ:​ជន​ថា បាន​ស្នើ​ដល់​សាធារណជន ឲ្យ​មាន​ការ​យោគយល់ និង​អត់ធ្មត់ ការ​ហៅ​ចូល​លេខ ១១៥ ដោយសារ​មាន​ការ​ហៅ​ចូល​ច្រើន​លើស​លុប​មិន​ថា​យប់ ឬ​ថ្ងៃ ដែល​ក្នុង​មួយ​មាន​ថ្ងៃ​មាន​ជាង ៩ ពាន់​នាក់ ទៅ​លេខ​ទាន់​ហេតុការណ៍​មួយ​នេះ។ រាល់​ការ​ហៅ​ទៅ​កាន់​ទៅ​កាន់​លេខ​ទាន់​ហេតុការណ៍ ១១៥ ហើយ​មាន​ពេល​ខ្លះ​រង់ចាំ​យូរ ឬ​មិន​អាច​ទំនាក់ទំនង​ភ្ជាប់​បាន ដោយសារ​ប្រព័ន្ធ​បាន​ភ្ជាប់​ទូរស័ព្ទ​ដៃ​មន្ត្រី​ចំនួន ២៥ នាក់ (២៥ខ្សែ) រួច​ហើយ​ ដែល​អ្នក​ផ្សេង​ត្រូវ​រង់ចាំ​ការ​ហៅ​ចូល ហេតុ​ដូច្នេះ​ប្រព័ន្ធ​នឹង​ធ្វើ​ការ​បញ្ជូន ការ​ហៅ​របស់​លោកអ្នក

    March 19, 2020
  • PR

    ប្រិយមិត្តប្រហែលជាបានអានពត៌មានមួយចំនួន ចុះផ្សាយទាក់ទងនឹង Smecta ដែលជាថ្នាំព្យាបាលជំងឺរាកដ៏ពេញនិយមទាំងសំរាប់កុមារនិងមនុស្សពេញវ័យ​ របស់ប្រទេសបារាំង​​ ដែល​ថា Smecta ត្រូវបានរដ្ឋាភិបាលបារាំងណែនាំមិនអោយកូនក្មេងប្រើ ដោយសារមានផ្ទុកជាតិសំណដ៏តិចតួចបំផុត​។​ តាមការពិតទៅ​ ពត៌មានទាំងអស់នេះគឺមិនត្រឹមត្រូវទាំងស្រុងឡើយ ដោយសារតែការបកប្រែបាត់ខ្លឹមសារនិងមិនគ្រប់ជ្រុងជ្រោយនៃពត៌មានទាំងអស់នោះ ជាហេតុបង្កអោយមានការយល់ច្រលំទៅលើការប្រើប្រាស់​ Smecta ​​ ព្រោះតាមសារណែនាំរបស់ក្រសួងសុខាភិបាល​បារំាំងគឺមិនមានពាក់ព័ន្ធអ្វីនឹងការប៉ះពាល់សុខភាព​កុមារអាយុលើសពី ២ឆ្នាំឡើយ​​​​ គ្រាន់តែណែនាំ​អោយប្រើទឹកអូរ៉ាលីតជាជំរើសដំបូងសម្រាប់ព្យាបាលជំងឺរាករូសទៅលើកុមារអាយុក្រោម២ឆ្នាំ ទៅតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក WHO​ ប៉ុណ្ណោះ។ ដូច្នេះហើយសំរាប់ប្រិយមិត្តនិងឪពុកម្ដាយដែលប្រហែលជាមានការភ័យខ្លាចកន្លងមកនោះ សូមមេត្តាឈប់បារម្ភទៀតទៅព្រោះឆ្លងកាត់តាមការស្រាវជា្រវនិងការពិសោធន៍បន្ថែមយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុនផលិតឱសថ​ IPSEN បាន បញ្ជាក់អោយឃើញថាសារធាតុសំណរដែលមានក្នុងSmecta មានកំរិតយ៉ាងតិចតួចបំផុតហើយមិនមានហានិភ័យអ្វីដល់សុខភាពឡើយ។​ ម្យ៉ាងទៀត នៅក្នុងចំណីអាហារនិងទឹកដែលយើងបរិភោគរាល់ថ្ងៃក៏មានផ្ទុកសារធាតុសំណដ៏តិចតួចបំផុតនេះដែរ។ Smecta មិនត្រឹមតែបញ្ឈប់ការរាករូសខ្លាំងទេ​ ហើយថែមទាំងព្យាបាលមូលហេតុដែលបង្កអោយរាកផងដែរ​ ប៉ុន្ដែ​ការប្រើប្រាស់សម្រាប់ការព្យាបាលជំងឺរាករយៈពេលយូរចំពោះក្មេងតូចៗ និងការប្រើប្រាស់ចំពោះស្រ្ដីមានផ្ទៃពោះនិងកំពុងបំបៅកូនដោយទឹកដោះគួរតែចៀសវាង។

    March 19, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ទាក់ទងនឹងការការពារការរីករាលដាលនៃវីរុស COVID-19 ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យអាជ្ញាធរវៀតណាមជូនដំណឹងដល់ពលរដ្ឋវៀតណាមកុំឲ្យធ្វើដំណើរមកប្រទេសកម្ពុជាតាមគ្រប់ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងអំឡុងពេលសុពលភាព នៃការរឹតត្បិតការធ្វើដំណើររបស់ប្រទេសវៀតណាម ដែលបានចូលជាធរមានចាប់ពីម៉ោងសូន្យព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ៕

    March 19, 2020
  • សុខភាព

    ខណៈ​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ព្រួយ​បារម្ភ​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុសCOVID-19នៅ​ក្នុង​ប្រទេស។ ដោយ​ឡែក កុមារ​តូចៗ​ក៏​អាច​ចាប់ផ្តើម​មាន​ការ​ភ័យខ្លាច​នៅ​ពេល​ដែល​ឃើញ​មនុស្ស​ពេញវ័យ​ជុំវិញ​ខ្លួន​មាន​ភាព​ឆ្លេឆ្លា ជ្រួល​ច្របល់។ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​វិធី​ជួយ​សម្រួល​ភាព​តានតឹង​របស់​កុមារ​អំឡុង​ពេល​រាតត្បាត​នៃ​វីរុស COVID-19 តាម​មធ្យោបាយ​ប៉ុន្មាន​ខាងក្រោម​នេះ៖ ១. ឆ្លើយ​តប​នឹង​ប្រតិកម្ម​របស់​ក្មេង អំឡុង​ពេល​នេះ​កុមារ​អាច​មាន​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ភាព​តានតឹង​ផ្លូវ​ចិត្ត​តាម​របៀប​ផ្សេងៗ ដូចជា​កុមារ​ខ្លះ​តោង​តាម​ស្អិត ឆាប់​ធុញ​ថប់ សម្ងំ​នៅ​ម្នាក់​ឯង ខឹង​មួម៉ៅ ឬ​ឆ្លេឆ្លា​ឡេះ​ឡាស់ និង​នោម​ពេល​យប់​ច្រើន​ជាង​មុន។ ដូចនេះ​សូម​ឆ្លើយ​តប​នឹង​ប្រតិកម្ម​ពួកគេ​ដោយ​ការ​គាំទ្រ​ផ្លូវចិត្ត និង​ស្តាប់​ពី​កង្វល់​របស់​ពួកគេ។ ២. ផ្តល់​ការ​ស្រលាញ់ និង​យក​ចិត្ត​ទុកដាក់ កុមារ​តូចៗ​តែង​ចង់​បាន​ចំណាប់​អារម្មណ៍​ ការ​ស្រលាញ់​ និង​យកចិត្ត​ទុក​ពី​មនុស្ស​ធំ។​ នៅ​អំឡុង​ពេល​នេះ សូម​ចំណាយ​ពេល​វេលា និង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ដល់​ពួកគេ​ឲ្យ​បាន​ច្រើន។ ម៉ាក់ប៉ា​ត្រូវ​ស្តាប់ និង​ប្រើ​ពាក្យ​សម្តីទន់​ភ្លន់ ឬ​និយាយ​លួង​លោម​ពួកគេ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ព្រម​ទាំង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​បាន​លេង​កម្សាន្ត និង​សម្រាក​លំហែកាយ។ ៣.

    March 19, 2020
  • ព័ត៌មានជាតិ

    ក្រោយពេលប្រទេសវៀតណាមប្រកាសបិទព្រំដែនមួយចំនួន ជាមួយកម្ពុជា ជាបណ្តោះអាសន្ ដោយសារតែកំណើនវិជ្ជមានកូវីដ-១៩ នៅកម្ពុជាបានកើនឡើងគួរអោយកត់សំគាល់នោះ ពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តហាមមិនអោយប្រជាជនវៀតណាម ចូលមកកម្ពុជានោះឡើយ ចាប់ពីវេលាម៉ោង ១២យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០តទៅ ក្រោមហេតុផលជួយសំរួលដល់ពលរដ្ឋវៀតណាម កុំអោយពិបាកត្រូវរដ្ឋាភិបាលខ្លួន ដាក់ដាច់ដោយឡែករយៈពេល១៤ថ្ងៃ ពេលចូលនិងចេញពីកម្ពុជា នេះបើតាមការរៀបរាប់របស់ បងស្រី ទេពធីតា ទុគ៌ា ដែលជាពិធីករ ស្ថានីយទូរទស្សន៍ BTV នៅលើបណ្តាញសង្គម Facebook។ បងស្រី ទេពធីតា ទុគ៌ា បានរៀបរាប់ថា៖ “យោងតាមប្រភពព័ត៌មានពីសារជាសំលេងតាមរយៈប្រព័ន្ធតេឡេក្រាមមួយបង្ហាញថា

    March 18, 2020