- Khmernote Media
- រថយន្ត
គេសង្កេតឃើញថានាពេលបច្ចុប្បន្នក្រុមហ៊ុនរថយន្តជាច្រើន បានកំពុងតែចាប់អារម្មណ៍លើការបញ្ចេញលក់រថយន្ត SUV ធុនតូចនៅលើទីផ្សាររថយន្តយ៉ាងគគ្រឹកគគ្រេង ដោយសារតែរថយន្ត SUV ធុនតូចប្រភេទនេះវាមានភាពងាយស្រួលក្នុងការបើកបរ ងាយស្រូលចូលចតនៅផ្ទះ មានតំលៃសមរម្យ ជាពិសេសវាសាកសមបំផុតសម្រាប់អ្នកដែលមានសមាជិកគ្រួសារតិច។ ថ្មីៗនេះដែរ ក្រុមហ៊ុន SsangYong ដែលជាក្រុមហ៊ុនលក់រថយន្តល្បីមួយនៅកម្ពុជា ក្រោយធ្វើអាជីវកម្មអស់រយៈពេលជាច្រើនឆ្នាំ និងត្រូវបានអតិថិជនទទួលស្គាល់ច្រើនទៅលើគុណភាព បច្ចេកវិទ្យាទំនើប រូបរាងទាន់សម័យ និងសុវត្ថិភាពខ្ពស់នោះ បានបញ្ចេញរថយន្ត SUV ខ្នាតតូចរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ក្រុមហ៊ុន SsangYong ក៏បានរៀបចំពិធីសម្ភោធជាផ្លូវការនូវរថយន្តប្រភេទ SUV ខ្នាតតូចក្រោមអធិបតីភាពលោកអគ្គនាយក SsangYong LEE JAEHOO, នាយកប្រតិបត្តការ
March 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បើតាមសេចក្ដីរាយការណ៍ពីសហការីខ្មែរណូតបានអោយដឹងថា កាលពីព្រឹកថ្ងៃសៅរិ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនមួយករណី នៅចំណុចទល់មុខផ្សារដើមគរ លើផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតបានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥៩៨.៨១ក្រាម ៕ អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត
March 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ក្រុមយុវជនទំនើង៥នាក់ បង្ហោះម៉ូតូទាំងថ្ងៃ បង្កភាពអនាធិបតេយ្យតាមដងវិថី ក៏ដូចរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដទៃទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បាន រួចយកមកណែនាំ អប់រំ និងអោយអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ កុំឲ្យចេះតែធ្វើអំពើដែលមិនគប្បីដូច្នេះបន្តទៅទៀត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៦:២៥នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ បច្ចុប្បន្ននៅចំពោះមុខសមត្ថកិច្ច និងឪពុកម្ដាយរបស់ខ្លួន ពួកគេក៏បានទទួលស្គាល់កំហុស រួចលុតជង្គង់សំពះបាតជើងឪពុកម្ដាយរបស់ខ្លួនម្ដងម្នាក់ ដោយបានសន្យាថា ឈប់ប្រព្រឹត្តិបែបនេះទៀតហើយ ហើយសមត្ថកិច្ចក៏អនុញាតិអោយត្រលប់ទៅផ្ទះវិញរួចហេីយ៕ អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត
March 21, 2020 - សុខភាព
ការដុត អាចបញ្ជាក់អាល់កុលនោះ ជាប្រភេទអេតាណុល ឬមេតាណុលទេ? ក្រោយវីរុស COVID-19 រាតត្បាតនៅកម្ពុជាហើយនោះ មិនថាទឹកលាងដៃ ជេល ឬអាល់កុលឡើយសុទ្ធតែឡើងថ្លៃទាំងអស់។ តែអ្វីដែលធ្វើឲ្យយើងកាន់តែព្រួយបារម្ភនោះ គឺការលក់អាល់កុលមេតាណុលខ្ពស់ បានក្លែងបន្លំជាអាល់កុលអេតាណុល ដែលអាចប៉ះពាល់ចំពោះសុខភាពខ្លាំងណាស់។ កន្លងមកក៏ធ្លាប់មានការបង្ហាញពីរបៀបមើលអាល់កុលអេតាណុល (អាល់កុលពេទ្យ) និងមេតាណុល ដែលអាចមើលដឹងតាមរយៈការដុត បើភ្លើងពណ៌ក្រហម គឺអាល់កុលអេតាណុល តែបើភ្លើងខៀវជាមេតាណុល។ ឱសថការី គីម កាណែល បានឲ្យដឹង នោះមិនមែនជារឿងពិតឡើយ ការបែងចែកអាល់កុលអេតាណុល និងមេតាណុល មើលដឹងតាមរយៈមន្ទីរពិសោធន៍តែប៉ុណ្ណោះ ក្រៅពីនោះគឺមិនអាចដឹងឡើយ ទោះតាមរយៈការហិតក៏ដោយ។ លោកបន្តថា នៅក្នុងមន្ទីរពិសោធន៍គេប្រើឧបករណ៍ពិសោធន៍មួយចំនួនដើម្បីអាចបញ្ជាក់ថាសូលុយស្យុងដែលប្រើគឺជាអាល់កុលអេតាណុលពិតឬមិនពិត ឧទាហរណ៍ដូចជាឧបករណ៍
March 21, 2020 - បច្ចេកវិទ្យា
ក្នុងវិស័យបច្ចេកវិទ្យាប្រកួតប្រជែង ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ត្រៀមនឹងលាតត្រដាងរូបរាងពិត តម្លៃពិត សមត្ថភាពពិត នៃស្តេចទូរស័ព្ទ ស៊ែលហ្វីសាហាវលើកដំបូង នៅក្នុងកម្មវិធី ប្រគំតន្ត្រីដ៏លេចធ្លោ OPPO Reno3 Ultra Night ថ្ងៃទី 24 មីនាខាងមុខនេះ នៅលើកញ្ចក់ទូរស្សន៍រស្មីហង្សមាស HDTV និង ផេកហ្វេសប៊ុកផ្លូវការ OPPO។ https://www.youtube.com/watch?v=-21GW78cPR4 កម្មវិធីប្រគំតន្ត្រីដាក់សម្ពោធផ្លូវការនូវកំពូលស្មាតហ្វូនល្អឯក OPPO Reno3 អ្នកឯកទេសស៊ែលហ្វីប្រចាំឆ្នាំ 2020 លើកនេះ ពិតជាប្លែកអស្ចារ្យដេញទាន់សម័យកាលឌីជីថល ជាមួយនឹងវត្តមានកំពូលតារាចម្រៀង6ដួងរួមមាន ពេជ្រ សោភា
March 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានករណីកម្មការិនីរោងចក្រម្នាក់ មានអាការៈចាញ់កូន បានដួលសន្លប់បាត់មាត់បាត់ក ដេកសន្លប់ស្ដូកស្ដឹងនៅតាមផ្លូវសាធារណៈ តែមិនមានអ្នកណាហ៊ានចូលទៅជួយសង្គ្រោះដូចមុនឡើយ ព្រោះតែមួយរយៈចុងក្រោយនេះបានបង្កការភ័យខ្លាច និងការសន្និដ្ឋានប្រហែលជាអាការនៃជំងឺ COVID-19 ព្រោះជារូបភាពដែលស្រដៀងនេះទើបប្រជាពលរដ្ឋបានត្រឹមចោមរោមមើល បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចមូលដ្ឋាន ទាក់ទងក្រុមសង្គ្រោះ៧១១ ចេញជួយសង្គ្រោះភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦:៣០នាទីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិស្រែជំរៅ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បើតាមដំណឹងបឋមពីក្រុមសង្គ្រោះ៧១១ បានអោយដឹងថា ក្រោយពីទទួលបានដំណឹងនេះភ្លាម ក្រុមសង្រ្គោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ បានចេញរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ទៅដល់កន្លែងកើតហេតុហើយ ដោយគាត់គ្រាន់តែមានបញ្ហាសុខភាពចុះខ្សោយធម្មតាប៉ុណ្ណោះ គឺបណ្តាលមកពីអាការះចាញ់កូនផង ទើបធ្វើអោយគាត់ដួលសន្លប់ មិនមានអ្វីគួរអោយកត់សម្គាល់ឡើយ
March 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៌ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង រអិលដួលដោយខ្លួនឯង បណ្តាលអោយអ្នកបើកបររងរបួសបែកក្បាលយ៉ាងដំណំ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម កណ្ដាលផ្លូវ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ទាក់ទងក្រុមសង្គ្រោះ៧១១ ចេញជួយសង្គ្រោះផងដែរ ។ នេះបើតាមសេចក្ដីរាយការណ៍បឋម បានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៌ដួលម៉ូតូដោយខ្លួនឯងនេះបានកើតឡើងកាលពីម៉ោង០៦:៥៥នាទីព្រឹកព្រលឹម ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បច្ចុប្បន្នបន្ទាប់ពីទទួលបានដំណឹងនេះ ក្រុមសង្រ្គោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ បានចេញរថយន្តសង្គ្រោះបន្ទាន់ ទៅដល់កន្លែងកើតហេតុ ធ្វើការជួយសង្រ្គោះជនរងគ្រោះ និងដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុម:(ហៅមន្ទីរពេទ្យលោកសង្ឃ) រួចហើយ។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន
March 21, 2020 - សុខភាព
វិហាសាសនាគ្រឹស្តនៅអង់គ្លេសបានចេញសេចក្តីសម្រេចមួយចំពោះការទទួលសេវាអាពាហ៍ពិពាហ៍របស់ខ្លួន ដោយបានកំណត់ឲ្យអ្នកចូលរួមក្នុងពិធីនេះ មានចំនួនតែប្រាំនាក់ប៉ុណ្ណោះ ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសCOVID-19។ បើតាមសេចក្ដីជូនដំណឹងរបស់ព្រះវិហារ អ្នកដែលអាចចូលរួមក្នុពិធីមង្គលការនេះបានមានតែលោកអាចារ្យម្នាក់ កូនកម្លោះ កូនក្រមុំ និងសាក្សីចំនួនពីរនាក់។ ចំពោះអ្នកចូលរួមត្រូវរក្សាចម្ងាយឆ្ងាយគ្នាតាមដែលអាចធ្វើទៅបាន។ ការកំណត់ចំនួនបែបនេះ ខាងព្រះវិហារបញ្ជាក់ថាដើម្បីចូលរួមទប់ស្កាត់ការរាលដាលវីរុស COVID-19។ ក្រៅពីនេះខាងព្រះវិហារក៏បានហាមលោកអាចារ្យមិនឲ្យប៉ះពាល់ចិញ្ចៀនអាពាហ៍ពិពាហ៍ ឬកាន់ដៃកូនកម្លោះ ក្រមុំ ក្នុងការផ្ដល់ពរជ័យដល់ភិរិយាស្វាមីដូចមុនទៀតនោះដែរ។ គិតមកដល់ពេលនេះនៅអង់គ្លេសមានអ្នកឆ្លងវីរុស COVID-19 ចំនួន៣ ២៦៩ករណី មានអ្នកស្លាប់១៤៤ និងមានអ្នកជាសះស្បើយ១៩នាក់។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
March 21, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយកាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ៤ករណីទៀត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៥១ករណី។ ក្នុងសេចក្តីប្រកាសនេះដែរ បានអោយដឹងដែរថា ការរកឃើញវិជ្ជមាន កូវីដ-១៩ ថ្មីនេះគឺមាន ០៣ករណីជាបុរសជនជាតិខ្មែរ និង ០១ករណីទៀត ជាបុរសជនជាតិម៉ាឡេស៊ី ។ គួរបញ្ជាក់ផងដែរថា ដោយសារតែការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេសផងដែរ។ សូមអានសេចក្តីប្រកាសនៅខាងក្រោម៕
March 20, 2020 - កូវីដ-១៩
យោងតាមសេចក្តីជូនដំណឹងរបបស់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា រាជរដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសបិទប្រទេសម៉ាឡេស៊ីទាំងមូលរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដេ១៩។ សូមអានបទបញ្ជាដូចខាងក្រោម៖ អត្ថបទ៖ សេម
March 20, 2020









