Khmernote Media
  • កូវីដ-១៩

    គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ហៅកាត់ថា CDC បានបង្ហាញលទ្ធផលវិជ្ជមានថ្មី កូវីដ-១៩ ចំនួន២នាក់បន្ថែមទៀត នៅខេត្តកោះកុងម្នាក់ និងខេត្តកំពង់ចាម ដែលសរុបកើនដល់៨៦ករណី។ គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី២២ ម្សិលមិញនេះ ក្រសួងសុខាភិបាល បានប្រកាសថារកឃើញវិជ្ជមានថ្មី កូវីដ-១៩ ចំនួន៣១ករណី នៅក្នុងសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ដែលក្នុងនោះមានជនជាតិបារាំងចំនួន២៩នាក់ និងជនជាតិខ្មែរ២នាក់។ នៅព្រឹកថ្ងៃទី២៣នេះដដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយរដ្ឋបាលគ្រប់ខេត្តទាំងអស់ ជ្រើសរើសសាលារៀន ដើម្បីត្រៀមដាក់អ្នកជំងឺ កូវីដ-១៩ ដែលជាក់ស្តែងនៅខេត្តព្រះសីហនុ ចំនួនអ្នកឆ្លង កូវីដ-១៩ មានច្រើនជាងគេនៅកម្ពុជា៕

    March 23, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះបានអោយដឹងថា សណ្ឋាគារមួយកន្លែងនៅក្រុងព្រះសីហនុ ដែលជាកន្លែងស្នាក់នៅរបស់ក្រុមទេសចរណ៍ជនជាតិបារាំងនោះត្រូវបានបិទជាបណ្ដោះអាសន្ន ដោយមិនអោយមានការចេញចូលដោយគ្មានភារកិច្ចនោះទេ។ សេចក្តីប្រកាសនេះដែរ ធ្វើឡើងក្រោយពេលដែលក្រសួង បានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន៣១នាក់ទៀត នៅក្នុងសណ្ឋាគារមួយនេះ កាលពីយប់មិញដោយក្នុងនោះមាន២៩នាក់ភ្ញៀវទេសចរណ៍ជនជាតិបារាំង និង២នាក់ទៀតជាអ្នកមគ្គុទេសទេសចរ ក្រុមទេសចរបារាំងនេះផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេសផងដែរ៕  

    March 23, 2020
  • កូវីដ-១៩

    យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈប្រព័ន្ធអេឡិចត្រូនិក Telegram នៅក្នុង Group ប្រឆាំងកូវីដ១៩ បានឲ្យដឹងថា សម្តេចតេជោ បានពិភាក្សាជាឯកឧត្តម ម៉ម ប៊ុនហេង ដាក់ចេញវិធានការអោយសម្រេចប្រើប្រាស់សាលារៀននៅតាមខេត្តនីមួយៗ ដើម្បីរៀបចំត្រៀមជាកន្លែងដាក់អ្នកមានវិជ្ជមានកូវីដ១៩។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា អ្វីដែលត្រូវធ្វើជាបន្ទាន់ គឺត្រូវជ្រើសទីតាំងសាលារៀន ដែលកំពុងតែបិទណា១ ឬក៏២ តាមខេត្តនីមួយៗ ហើយរៀបចំប្រព័ន្ធទឹក និងភ្លើងចូលឲ្យដល់ជាបន្ទាន់ ដោយឲ្យតាមខេត្តនីមួយៗត្រូវយកចិត្តទុកដាក់។ សម្តេចបន្ថែមទៀតថា ត្រូវរៀបចំបន្ទប់ និងរៀបចំគ្រែ ហើយដាក់ដំណើរការតែម្តង និងត្រូវយកកំលាំងប៉ូលិស ទាហាន និងប៉េអឹម ដើម្បីជួយការងារនេះ ម៉្យាងទៀតការជ្រើសយកសាលា

    March 23, 2020
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩ចំនួន៧នាក់នៃប្រទេសចិន បានមកដល់ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញហើយតាមជើងយន្តហោះពិសេស។ នេះជាក្រុមគ្រូពេទ្យជំនួយទីមួយរបស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីដ១៩កំពុងរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរអោយបារម្ភ។ គួរបញ្ជាក់ផងដែរថា ក្រៅពីបញ្ចូនក្រុមគ្រូពេទ្យជំនាញមកជួយកម្ពុជា ចិនក៏បានផ្តល់ម៉ាសចំនួន១០ម៉ឺនម៉ាស ដែលជាជំនួយរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី មានទីតាំងក្នុងប្រទេសចិន ដែលបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញរួចរាល់ផងដែរ៕ អត្ថបទ៖ សេម

    March 23, 2020
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានបង្ហោះនៅមុននេះបន្តិចឲ្យដឹងថា នាថ្ងៃទី២២​ ខែមីនា ឆ្នាំ២០២០ នេះម៉ាសចំនួន១០ម៉ឺន ដែលជាជំនួយរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី ដែលមានទីតាំងក្នុងប្រទេសចិនបានមកដល់រាជធានីភ្នំពេញ ហើយត្រូវបានទទួលដោយក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនអាកាសចរណ៍ឡាញម៉ី អ៊ែឡាញបានផ្តល់សេវាកម្មក្នុងការដឹកជញ្ជូនសម្ភារៈទាំងនេះមកកាន់ប្រទេសកម្ពុជាដោយឥតគិតថ្លៃ។ គួរបញ្ជាក់ផងដែរថា យោងតាមការបញ្ជាក់ពីទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩នៃប្រទេសចិន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ ច្រកវីអាយភី នៅវេលា​ម៉ោង០៨ និង៣០ព្រឹក ថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ តាមជើងយន្តហោះពិសេស។ នេះជាក្រុមគ្រូពេទ្យជំនួយទីមួយរបស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីដ១៩កំពុងរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរអោយបារម្ភ។ ឯកឧត្ដម​ វ៉ាង​ វិនធាន ឯកអគ្គ​រដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្ដម​ រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​កម្ពុជា នឹងមានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចនៅព្រលានយន្តហោះ៕ អត្ថបទ៖ សេម

    March 22, 2020
  • កូវីដ-១៩

    តាមការអោយដឹងពីឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅលើបណ្តាញសង្គម Facebook របស់លោកនៅយប់នេះបានអោយដឹងថា ជនជាតិបារាំងម្នាក់ក្នុងចំណោម២នាក់ ដែលមានផ្ទុកវីរុស កូវីដ-១៩ ត្រូវបានបញ្ជូនចេញពីខេត្តព្រះសីហនុ តាមឧទ្ធម្ភាគចក្រទៅភ្នំពេញ ដើម្បីព្យាបាលបន្តដោយសារតែអការៈរបស់គាត់ធ្ងន់ធ្ងរជាងគេ ពិបាកដកដង្ហើម និងរួមផ្សំជាមួយជំងឺសួតរបស់គាត់ពីមុនស្រាប់ផង។ រដ្ឋមន្ត្រីក្រសួងព័ត៌មានដដែល បានបង្ហោះសារនៅលើបណ្តាញសង្គមថា ៖ “សូមគោរពរាយការណ៍ជូន ឯកឧត្តរដ្ឋមន្រ្តីជ្រាបដ៍ខ្ពង់ខ្ពស់ នៅរសៀលថ្ងៃទី ២២ មីនា ឆ្នាំ២០២០នេះ ជនជាតិបារាំងម្នាក់ ក្នុងចំណោម២នាក់ដែលបានរកឃើញផ្ទុកមេរោគ Covid-19 ហើយត្រូវបានរក្សាទុកព្យាបាលនៅមន្ទីរពេទ្យ បង្គែកខេត្តព្រះសីហនុ ថ្ងៃនេះត្រូវបានបញ្ជូនទៅបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត រាជធានីភ្នំពេញ ។ បើតាមលោកស្រី លឹម សាមាន

    March 22, 2020
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មុននេះមានសារជាសំលេងបន្ទាន់មួយរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជូនលោកអភិបាលក្រុងស្រុក មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីអោយជួយមើលកិច្ចការងារមួយដ៏សំខាន់ដែលទាក់ទងទៅនឹងបងប្អូនប្រជាពលរដ្ឋ និងពលកររបស់យើង ដែលបានវិលត្រឡប់ពីប្រទេសថៃវិញនៅថ្ងៃនេះ។ ឯកឧត្តម គួច ចំរើន ក៏បានស្នើថា ឲ្យមន្ត្រីមូលដ្ឋានត្រូវតែធ្វើការណែនាំឲ្យបានច្បាស់លាស់ទៅដល់គ្រប់ពលករ ដែលត្រលប់ពីថៃ គឺសុំឲ្យពួកគាត់មកដល់ក្រុមគ្រួសារហើយ ត្រូវស្នាក់នៅដាច់ដោយឡែក កុំឲ្យមានការប៉ះពាល់ក្រុមគ្រួសារ ឬអ្នកភូមិផ្សេងទៀតក្នុងរយៈពេល១៤ថ្ងៃ ហើយក្នុងរយៈពេលនេះប្រសិនបើមានបញ្ហាសុខភាព សូមប្រញាប់ទាក់ទងទៅគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យសុខភាពជាបន្ទាន់៕ អត្ថបទ៖ សេម

    March 22, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ៣១ករណីទៀត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៨៤ករណី។ ក្នុងសេចក្តីប្រកាសដដែលនេះបានអោយដឹងថា ក្រសួងបានរកឃើញវិជ្ជមាន កូវីដ-១៩ លើជនជាតិបារាំងចំនួន ២៩នាក់ និងជនជាតិខ្មែរចំនួន២នាក់បន្ថែម។ គួរបញ្ជាក់ផងដែរថា ដោយសារតែការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេសផងដែរ។ សូមអានសេចក្តីប្រកាសនៅខាងក្រោម៕  

    March 22, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpost បានឲ្យដឹងថា នៅថ្ងៃអាទិត្យនេះ ថៃបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន១៨៨ករណីបន្ថែមទៀត ដែលនេះជាចំនួនអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានពីមុនមក ហើយវាបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសថៃកើនឡើងដល់ ៥៩៩ករណី នេះបើយោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលថៃ។ អ្នកនាំពាក្យក្រសួងលោក Taweesin Wisanuyothin បានប្រាប់នៅក្នុងសន្និសីទកាសែតថា ភាគច្រើននៃការឆ្លងថ្មីមានទំនាក់ទំនងទៅនឹងករណីជាច្រើនចេញពីកីឡដ្ឋានប្រដាល់ Lumpini។ លោកបាននិយាយថា បច្ចុប្បន្ននេះមានមនុស្ស ៧ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលមានម្នាក់បានធូរស្បើយរួចហើយ។ លោកវេជ្ជបណ្ឌិត Taweesin បាននិយាយទៀតថា “ករណីថ្មីៗទើបកើតភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងស្ថិតក្នុងចំណោមយុវជន ដែលចេញដើរហើរនៅក្រៅ ដែលអាចនាំឱ្យមានការឆ្លងកាន់តែច្រើន ហើយលោកវេជ្ជបណ្ឌិត ក៏បានប្រកាសឲ្យប្រជាពលរដ្ឋនៅតែក្នុងផ្ទះបានហើយ កុំចេញក្រៅអី”៕ អត្ថបទ៖ សេម ប្រភព៖ bangkokpost

    March 22, 2020
  • កូវីដ-១៩

    ក្រោយមានកាសែតក្នុងស្រុកមួយបានចុះផ្សាយថាកម្ពុជា រកឃើញមានមន្ត្រីជាន់ខ្ពស់ម្នាក់មានឆ្លងវីរុស កូវីដ-១៩ ប៉ុន្តែមិនត្រូវបានក្រសួងដាក់បញ្ចូលទិន្នន័យនោះទេ ធ្វើអោយមានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ ពេលនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានធ្វើការបកស្រាយថា តាមពិតទៅមន្ត្រីជាន់ខ្ពស់រូបនោះត្រូវបានដាក់បញ្ចូលទិន្នន័យតាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មកម្លេះ។ សូមអានខ្លឹមសារបញ្ជាក់របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅខាងក្រោមនេះ៖ “យេីងបានបញ្ចូលទិន្និន័យមន្រ្តីជាន់ខ្ពស់ម្នាក់ជនជាតិខ្មែរមានវិជ្ជមានCOVID19 ក្នុងតារាងទិន្នន័យរួមតាំងពីថ្ងៃទី១៨​ មីនា​ ២០២០​ ម្លេះ​ (សូមពិនិត្យក្នុងតារាងចាស់គូសរង្វង់ក្រហម)​ ។ ​ រហូតម៉ោង​ ២:៣០​រសៀល ថ្ងៃទី​ ២២ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ សរុបទាំងអស់ចំនួន​ ៥៣ករណី​​

    March 22, 2020