- Khmernote Media
- ព័ត៌មានជាតិ
យោងតាមសេចក្តីអំពាវនាវរបស់ក្រសួសពាណិជ្ជកម្មបានឲ្យដឹងថា ក្រសួងសង្កេតឃើញម្ចាស់ហាងទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមអនឡាញមួយចំនួន បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញដូចជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កំដៅ និងគ្រឿងឧបភោគ បរិភោគចាំបាច់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃលើទីផ្សារទូទាំងប្រទេស ដែលសកម្មភាពទាំងនេះអាចបង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គមធ្ងន់ធ្ងរ ខណៈប្រទេសជាតិកំពុងមានការរាតត្បាតជំងឹកូវីដ១៩។ ក្រសួងពាណិជ្ជកម្មសូមធ្វើការអំពាវនាវដូចខាងក្រោម៖ ១. សូមសាធារណជនមេត្តារក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ហួសហេតុ នាំឲ្យជនឱកាសនិយមអាតឆ្លៀតយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុផល ២. សូមម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ិនធើណេត (online) ទាំងអស់ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ កេងចំណេញហួសហេតុ ៣. សូមម្ចាស់ហាងលក់ទំនិញ និងអាជីវករទាំងអស់ ត្រូវបិទស្លាកថ្លៃជាប្រាក់រៀលលើមុខទំនិញ ដែលចរាចរនៅលើទីផ្សារ សំដៅធានាបាននូវយន្តការសេដ្ឋកិច្ចទីផ្សារសេរី
March 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនបរទេសដែលបានផ្តិតទឹកមាត់ដាក់លុយទុកលើទូ ATM នៅម្តុំសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានយកដៃផ្តិតទឹកមាត់ដកលុយក្លែងក្លាយពីក្នុងហោប៉ាវ មួយសន្លឹកដាក់ទុកចោលលើទូ ATM ហើយបានចាកចេញទៅ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ នោះ ពេលេនះ នៅវេលាម៉ោង ២០:០០ នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កំលាំងផែនសន្តិសុខ និងកម្លាំងខណ្ឌ ប៉ុស្តិ៍ នៃអធិការខណ្ឌដូនពេញ និងអាជ្ញាធរសង្កាត់ ខណ្ឌ បានធ្វើការតាមរកឃើញ នៅចំណុចផ្លូវ ៦៣
March 28, 2020 - សុខភាព
អង្គការសប្បុរសធម៌ប្រទេសអង់គ្លេសបានសហការជាមួយអ្នកវិទ្យាសាស្ត្រហ្វឹកហាត់សត្វសុនខដើម្បីមើលថាតើសុនខអាចជួយស្វែងរកអ្នកឆ្លងវីរុស COVID-19 តាមរយៈការហិតក្លិនបានដែរឬទេ។ Medical Detection Dogs នឹងសហការជាមួយ London School of Hygiene and Tropical Medicine (LSHTM) និងសាកលវិទ្យាល័យ Durham ដើម្បីមើលថាតើសត្វសុនខអាចជួយក្នុងការធ្វើរោគវិនិច្ឆ័យបានឬទេ។ ការស្រាវជ្រាវពីមុនមកពីសមត្ថភាពរបស់សុនខក្នុងការហិតដឹងពីជំងឺគ្រុនចាញ់ និងផ្អែកលើជំនឿថាជំងឺនីមួយៗបង្កក្លិនខុសៗគ្នា។ អង្គការសប្បុរសធម៌ក៏បានលើកឡើងថាខ្លួនបានចាប់ផ្ដើមរៀបចំធ្វើការហ្វឹកហាត់សុនខក្នុងរយៈពេល៦សប្តាហ៍ដើម្បីជួយពន្លឿនការធ្វើរោគវិនិច្ឆ័យលើអ្នកឆ្លងវីរុស COVID។ សត្វសុនខទាំងនេះត្រូវបានគេហ្វឹកហាត់ឲ្យចាប់ជំងឺមហារីក ជំងឺ Parkinson’s និងការឆ្លងរោគបង្កដោយបាក់តេរីតាមរយៈការហិតនូវសំណាកដែលយកពីអ្នកជំងឺ។ សត្វសុនខទាំងនេះក៏អាចដឹងពីការប្រែប្រួលសីតុណ្ហភាពស្បែកដែលនេះជាប្រយោជន៍ក្នុងការដឹងថាអ្នកណាមានអាការៈគ្រុនក្ដៅខ្លះ។ អង្គការដដែលនេះក៏បានបន្តទៀតថាឥលូវនេះខ្លួនកំពុងសិក្សាថាតើគួរធ្វើយ៉ាងណាដើម្បីយកក្លិនវីរុសពីអ្នកជំងឺដោយសុវត្ថិភាព និងយកទៅបង្ហាញដល់សត្វសុនខរបស់ខ្លួន។ គោលដៅគឺដើម្បីឲ្យសត្វសុនខទាំងនោះអាចពិនិត្យមនុស្សគ្រប់គ្នា រួមទាំងអ្នកឆ្លងដែលមិនមានរោគសញ្ញា និងអាចឲ្យក្រុមគ្រូពេទ្យដឹងថាតើមនុស្សដែលបានពិនិត្យនោះត្រូវធ្វើរោគវិនិច្ឆ័យឬអត់។ គេជឿថាវិធីនេះគឺលឿន និងមានប្រសិទ្ធភាពដើម្បីជួយសម្រាលដល់ការប្រើប្រាស់ឧបករណ៍តេស្ដដែលមានចំនួនកំណត់។
March 28, 2020 - ព័ត៌មានជាតិ
សកម្មភាពទាហានកងការពារព្រំដែនគោក ៥០៤ ដែលលើកគ្នាទៅអុកឡុកការិយាល័យអគ្គីសនី ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង០៥ និង០០នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ និងបានប្រើហិង្សាទៅលើមន្រ្តីអគ្គីសនី ដែលជាជនពិការអង្គុយនៅលើរទេះផងនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ មូលហេតុដែលទាហានព្រំដែនទាំងនេះលើកគ្នាទៅវាយមន្ត្រីអគ្គីសនីជាជនពិការ ដោយសារពួកគេខឹងសម្បារនឹងអគ្គីសនីស្រុកសាលាក្រៅ បិទភ្លើងរបស់អង្គភាពពួកគេ ។ មន្រ្តីអគ្គីសនីបានអោយដឹងថា មូលហេតុដែលបិទភ្លើងព្រោះទាហានព្រំដែនប្រើភ្លើងអត់បង់លុយចំនួន៦ខែមកហើយ ។ ជនពិការរងគ្រោះស្នើសុំអោយថ្នាក់លើជួយរកយុត្តិធម៌អោយគាត់ផង ដែលជាជនពិការរងការវាយប្រហារ និងប្រមាថធ្ងន់ធ្ងរពី ទាហានអត់វិន័យទាំងនោះ៕ អត្ថបទ៖ បងម៉េង ខ្មែរណូត
March 28, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា កម្ពុជាបានរកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន០៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជាកើនដល់ទៅ ១០២ករណី។ ក្នុងនោះផងដែរ ចំនួនអ្នកជាសះស្បើយក៏បានកើនឡើង០២នាក់ផងដែរ គឺបុរសជនជាតិចិន០១នាក់ និងស្ត្រីជនជាតិអង់គ្លេស០១នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១៣នាក់ គិតពីខែមករា មកដល់បច្ចុប្បន្ននេះ។ ចំណែកឯអ្នកដែលកំពុងនៅសម្រាកព្យាបាលសរុបចំនួន៨៩នាក់ (ស្ត្រី២៦នាក់ និងបុរស៦៣នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត៕
March 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនពេលជិះម៉ូតូមករកសង្សាហើយប្រទះឃើញម៉ូតូទុកចោលក៏បានធ្វើសកម្មភាពលួចយកហើយគេចខ្លួនបានរយះពេល៣ថ្ងៃនគរបាលចាប់វាយខ្នោះ ។ ហេតុការនេះកើតឡើង កាលវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២០ ចំណុចបុរីឧទ្យាបាសាក់ ស្ថិតនៅភូមិ១០ តាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនរងគ្រោះឈ្មោះ យ៉ែម ចាន់ន្នី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកម្មករកោះពេជ្យ មុខរបរកម្មករធ្វើការនៅកោះពេជ្រ។ នគរបាលឃាត់ជនសង្ស័យឈ្មោះ ញ៉ៅ ឌីណា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
March 28, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា កម្ពុជាបានរកឃើញមួយគ្រួសារ មានសមាជិក ៤នាក់នៅរាជធានីភ្នំពេញ មានវិជ្ជមានកូវីដ១៩ បន្ទាប់ពីពួកគេបានវិលត្រលប់មកពីប្រទេសបារាំងវិញ នៅថ្ងៃទី ១៥ មីនា ២០២០នេះ សរុបប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០២ករណីទូទាំងប្រទេស។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេស
March 28, 2020 - ព័ត៌មានជាតិ
ខណៈពេលដែលពិភពលោកកំពុងមានការព្រួយបារម្ភចំពោះជំងឺផ្លុវដង្ហើមថ្មី កូវីដ-១៩ ហើយក្រុមមនុស្សមួយចំនួនបានបង្ហោះព័ត៌មានបំពុលសង្គមធ្វើអោយប្រជាពលរដ្ឋមានការយល់ច្រឡំ និងមានការភ័យខ្លាចយ៉ាងខ្លាំង។ ស្របពេលដែលមានការបង្ហោះព័ត៌មានបំពុលសង្គមនេះដែរ សមត្ថកិច្ចក៏បានធ្វើការយ៉ាងសកម្មក្នុងការទប់ស្កាត់ក្រុមមនុស្សបំពុលសង្គមទាំងនោះ ដោយធ្វើការឃាត់បានស្ទើររៀងរាល់ថ្ងៃ។ ជាក់ស្តែងនារីរូបស្រស់ម្នាក់វ័យត្រឹម២៩ឆ្នាំ មានឈ្មោះថា ដុស សុខឡី រស់នៅខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពេលនារីរូបនេះបង្ហោះវិដេអូ បំពុលសង្គម អោយគេនាំគ្នាហូបពងមាន់ ដើម្បីការពារវីរុស កូវីដ-១៩ ដោយអះអាងថាឃើញផ្ទាល់ភ្នែក មានទារកម្នាក់កើតបាន២ថ្ងៃ ហើយនិយាយប្រាប់ដូចនេះ។ ការបង្ហោះវិដេអូរបស់ស្រីស្អាតរូបនេះ បានធ្វើឡើងជា២ប្រភេទផ្សេងគ្នាដោយក្នុងនោះនាងបានបង្ហោះចូលបណ្តាញសង្គម Tik Tok មានអ្នកទស្សនាដល់ទៅជាង៦៤ម៉ឹននាក់ និង Facebook ជាង២ម៉ឺននាក់។ ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងអោយធ្វើកិច្ចសន្យា ព្រមទាំងមានការធានាពីសំណាក់អាណាព្យាបាល មុនអនុញ្ញាតអោយត្រឡប់ទៅគេហដ្ឋានវិញ៕
March 27, 2020 - PR
ភ្នំពេញ៖ ២៧ មីនា ២០២០ ថ្ងៃនេះក្រុមហ៊ុនសែលកាត បានប្រកាសដាក់អោយប្រើប្រាស់បច្ចេកវិទ្យា 5G ជាលើកដំបូងនកម្ពុជា លើសេវាកម្មឱសថសាស្រ្តតាមបច្ចេកវិទ្យាឌីជីថល (Telemedicine) តាមទីតាំងចំនួនបួននៅទូទាំងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនកម្ពុជាទាំងមូល ដែលរងប៉ះពាល់ធ្ងន់ធ្ងរក្នុងអំឡុងពេលមានដែលមានវិបត្តិ Covid-19នេះ ។ ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តតែមួយគត់ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ ហើយដែលបានបំរើប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៧មកម៉្លេះ ។ សេវាកម្មនេះនឹងជួយដល់ក្រុមវេជ្ជបណ្ឌិតជួរមុខនៅទីក្រុងភ្នំពេញ ក្នុងការពិនិត្យ និងវាយតម្លៃអ្នកជម្ងឺទូទាំងប្រទេសតាមរយៈតំណភ្ជាប់ (Video conference link)ការខលវីដេអូជាក្រុម ទៅកាន់ទូរស័ព្ទចល័ត និងឧបករណ៍នានានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ សេវាកម្មនេះ អាចត្រូវបានប្រើដើម្បីភ្ជាប់ទៅតាមផ្ទះអ្នកជំងឺ នៅតាមគ្លីនិក ឬមន្ទីរពេទ្យផ្សេងៗទៀត។ ហើយវេជ្ជបណ្ឌិតគ្រប់រូប
March 27, 2020 - សុខភាព
បន្ទាប់ពីមានការរាតត្បាតវីរុស COVID-19 ជាបន្តបន្ទាប់នៅកម្ពុជា ប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញចំនួន៧រូប និងសម្ភារៈវេជ្ជសាស្ត្រជាង៤តោនដល់កម្ពុជា ដើម្បីទប់ស្កាត់ការរីកដាលវីរុស COVID-19។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រុមគ្រូពេទ្យដែលបានបញ្ជូនមកពីប្រទេសចិន មកជួយដល់ក្រុមគ្រូពេទ្យកម្ពុជា មានជំនាញផ្សេងៗគ្នា ដូចជា ជំនាញខាងមន្ទីរពិសោធន៍ ផ្នែកពិនិត្យព្យាបាលជំងឺ ផ្នែកត្រួតពិនិត្យ និងបង្ការការចម្លង។ ថ្ងៃដំបូងដែលមកដល់កម្ពុជា ក្រុមគ្រូពេទ្យចិនបានប្រជុំពិភាក្សាជាមួយថ្នាក់ជាតិ ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពការចម្លងនៃវីរុស COVID-19 នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មក ពួកគាត់បានទៅពិនិត្យដល់ទីតាំង ដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ បានទៅពិនិត្យនៅមន្ទីរពិសោធន៍ជាតិ និងចុះសិក្សាតាមសហគមន៍ដើម្បីស្វែងយល់ពីរបៀបរបប ក៏ដូចជាស្ថានភាពផ្សេងៗទៀត។ លោកជំទាវ
March 27, 2020









