- Khmernote Media
- បច្ចេកវិទ្យា
ទីបំផុតក្រុមហ៊ុនហួវៃបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី HUAWEI nova 7i ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័សដូចថាសហោះ កាមេរ៉ាមុខទម្លុះអេក្រង់ និង កាមេរ៉ាកាមេរ៉ាក្រោយ4ទំហំ48មេហ្គាភិស៊ែលAI ជាផ្លូវការលើអនឡាញ ជាមួយនឹងតម្លៃនឹកស្មានមិនដល់ត្រឹមតែ $279ប៉ុណ្ណោះ។ ចំពោះមុខទស្សនិកជនរាប់សែននាក់ទាំងលើទំព័រហ្វេសប៊ុកផ្លូវការហួវៃ និងកញ្ចក់ទូរទស្សន៍ហង្សមាសHDTV ដែលកំពុងទស្សនាកម្មវិធីប្រគំតន្ត្រី nova Concert Life of Fashion លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយស្មាតហ្វូនហួវៃប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី HUAWEI nova 7i ត្រូវបានរចនាយ៉ាងល្អផ្ចិតផ្ចង់ជាមួយនឹងរូបរាងយ៉ាងល្អប្រណីតពណ៌ត្រូវចិត្តយុវវ័យសម័យថ្មី ភ្ជាប់មកនូវបច្ចេកវិទ្យាសម្បូរបែប ហើយជាពិសេសដែលបងប្អូនមានចំងល់ថាមិនអាចប្រើកម្មវិធីបានច្រើននោះ គឺលែងមានការបារម្មណ៍ទៀតហើយ គឺបងប្អូនអាចដោនឡូត ពី
April 3, 2020 - សិល្បៈ
បន្ទាប់ពីរឿងភាគ បែបអភិនីហារ ភ្លើងគំនុំនាគរាជ បានបញ្ចប់ទៅ ភីអិនអិនបាននាំយកនូវ ខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀត ដែលបានផ្លាស់ប្តូរអារម្មណ៍ទស្សនិកជន មកកម្សាន្តសប្បាយជាមួយសាច់រឿងបែបកំប្លែងវិញម្តង។ រឿង កំលោះស្រស់ប៉ះក្រមុំកន្ទួតផ្អែម ជាសាច់រឿងថ្មី ទាំងតួសម្តែង និងពោរពេញដោយឈុតឆាកសើចសប្បាយថែមទៀតផង។ នៅក្នុងសាច់រឿងនេះដែរ គឺបង្ហាញជូនពីជីវិតកំលោះកូនអ្នកមានទ្រព្យម្នាក់ ដែលបានចាយពេលវេលារបស់គេក្នុងការស្វែងរកមនុស្សស្រីដែលស្រឡាញ់គេពិតប្រាកដ។ យីម គឺជាបុរសំបូរ ទ្រព្យ កើតមកសោយសុខលើគំនរមាសប្រាក់ ចាយមិនអស់។ គាត់ជាមនុស្សលេងសើចច្រើន និងចេះជួយអ្នកដទៃ ។ ទោះបីជាគាត់ ជាសេដ្ឋីវ័យ ក្មេងក៏ពីតមែន ប៉ុន្តែយីមមិនដែលមានចរិតប្រកាន់ឆ្មើងឆ្មៃនឹងអ្នកណាម្នាក់ទេ។ អ្វីដែលគេត្រូវការពិតប្រាកដ គឺស្នេហា ដែលកើតចេញពីទឹកចិត្ត មិនមែនដោយសារតែ ប្រាក់។ ថ្ងៃមួយ
April 3, 2020 - សុខភាព
អគ្គស្នងការនគរបាលជាតិ នឹងចាត់ឲ្យមានកម្លាំងល្បាត ត្រួតពិនិត្យ ឬដាក់កម្លាំងឈរជើងក្នុងករណីចាំបាច់ ដើម្បីទប់ស្កាត់រាល់ការប្រមូលផ្តុំ ជួបជុំរៀបចំកម្មវិធីកម្សាន្តបែបលក្ខណៈប្រពៃណី ពិធីជប់លៀងរាំកម្សាន្តនៅតាមទីសាធារណៈ និងតាមសហគមន៍ សំដៅទប់ស្កាត់ការរីករាលដាល COVID-19។ បន្ថែមពីនោះមានការល្បាតការជួបជុំតាមបែបសាសនា នៅតាមទីវត្តអារាម ព្រះវិហារ និងគោលដៅប្រារព្ធពិធីសាសនាផ្សេងៗ។ ចំពោះការជួបជុំលក្ខណៈគ្រួសារក្នុងរូបភាពតូចៗតាមគេហដ្ឋាន មិនមានការហាមឃាត់នោះទេ នេះបើតាមសេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ស្តីពី វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ក្នុងសេចក្តីប្រកាសនោះ អគ្គស្នងការនគរបាលជាតិ ក៏មានយន្តការបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្តាប់អំពីវត្តមាន និងស្ថានភាពរបស់ពលករចំណាកស្រុក ដែលវិលត្រលប់មកពីក្រៅប្រទេស ដើម្បីបន្តការអប់រំ និងតាមដានការអនុវត្តនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ
April 3, 2020 - បច្ចេកវិទ្យា
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានខិតជិតមកដល់ហើយ ហើយនេះក៏ជាពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរលើកទីមួយដែរដែលចាប់តាំងពីrealmeបានចូលមកដល់ទីផ្សារប្រទេសកម្ពុជាមក ។ ដើម្បីអរគុណទៅដល់អតិថិជនរបស់realmeដែលតែងតែបានចូលចិត្តនិងគាំទ្រrealmeកន្លងមក realme បានប្រកាសថានឹងនាំជូននូវប្រម៉ូសិន៣ផ្ទួនៗសម្រាប់ជាកាដូជូនដល់ប្រជាជនទាំងអស់ដោយ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៦ខែមេសានេះ ស្មាតហ្វូនrealmeម៉ូឌែលដែលកំពុងពេញនិយមទាំងនេះនឹងមានប្រូម៉ូសិនបញ្ចុះតម្លៃ និងការថែមជូនកាដូជាច្រើនទៀត ជាមួយគ្នានេះដែរ រាល់អតិថិជនទាំងអស់ដែលបានទិញទូរស័ព្ទrealme ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣០ខែមេសានេះនឹងមានឱកាសឈ្នះរង្វាន់ម៉ូតូHONDA Scoopy i ចំនួនមួយគ្រឿង។ព័ត៌មានលំអិតដូចខាងក្រោម : ការបញ្ចុះតម្លៃរហូតដល់30$សម្រាប់ ម៉ូឌែលដែលកំពុងពេញនិយមរបស់ស្មាតហ្វូនrealme: – realme 5Pro :ការសាកថ្មល្បឿនលឿន VOOC 3.0 កាមេរ៉ាក្រោយ AI 4 គ្រាប់ 48MP បន្ទះឈីប snapdragon 712AI ប្រូម៉ូសិនមានកំណត់ នៅសល់តែ249$ប៉ុណ្ណោះ
April 3, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០៖ នេះជារឿងដែលនឹកស្មានមិនដល់ទាល់តែសោះ! ហើយវាក៏ជារឿងដ៏សែនរំភើបរីករាយសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មីដែលមានរាងទាក់ទាញ គួរឱ្យស្រឡាញ់ និងចង់ប៉ះផ្ទាល់ក្នុងដៃបំផុតនោះផងដែរ! គិតទៅ Samsung Galaxy Z flip ប្រកាសចេញលក់ក្នុងទីផ្សារប្រទេសកម្ពុជាមិនទាន់បានប៉ុន្មានម៉ោងផងក៏លក់ដាច់អស់ពីស្តុករលីងគ្មានសល់! តាមទស្សនៈរបស់អតិថិជន ចំណុចពិសេសរបស់ Galaxy Z Flip គឺការរចនារូបរាងរបស់ទូរស័ព្ទដែលមិនធ្លាប់មានក្នុងទីផ្សារ ជាមួយនឹងរូបរាងទំនើប ស៊ិវីល័យ សង្ហារ និងប្រណិតបំផុតក្នុងប្រវត្តិរបស់ទូរស័ព្ទចល័ត ។ យើងអាចឲ្យពិន្ទុកំពូលដល់ និងថានៈជាអ្នកនាំមុខទំរង់ទូរស័ព្ទសំរាប់អនាគត ។ ការណ៍នេះក្រុមហ៊ុន សាមសុង ក៏សូមអធ្យាស្រ័យដល់អតិថិជនទាំងអស់ដែលអញ្ជើញមកទិញពុំទាន់ផងដែរ! ជាមួយនឹងការគាំទ្រដែលលើសហួសពីការរំពឹងទុកបែបនេះក្រុមហ៊ុន
April 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ លុយចំណងដៃនិងគ្រឿងអលង្ការ គិតជាទឹកប្រាក់សរុបជិត១ម៉ឺនដុល្លារ ដែលស្ត្រីម្នាក់ទើបនិងកាត់ចំណងដៃការបងប្អូនបាន ទុកក្នុងកាបូបស្ពាយ ខណៈកំពុងជិះម៉ូតូតាមផ្លូវ ត្រូវជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាព ឆក់យកទៅបានសម្រេច គេចខ្លួនបាត់ ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាងបន្តិចឡេីយ ។ ហេតុការណ៍ឆក់កាបូបរបស់ជនរងគ្រោះដែលគិតជាទឹកប្រាប់ជិត១ម៉ឺនដុល្លារនោះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៦៤ ខាងក្រោយសាលាជាស៊ីម សាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ឡឹក ឆូវី ភេទស្រីអាយុ ៥០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
April 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រពីរគ្រឿងបើកប្រដេញគ្នាក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តបែនដឹកដីពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ១(ចំណុចផ្លូវកោង) ក្នុងភូមិក្ដីតាកុយ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-5995 បានបើកប្រដេញជាមួយនឹងរថយន្តកុងតឺន័រមួយគ្រឿងទៀត ក្នុងល្បឿនយ៉ាងលឿន តាមបណ្ថោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតបុកពីក្រោយរថយន្តបែនដឹកដីមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-9257 ចំយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រ
April 3, 2020 - សិល្បៈ
ខ្សែភាពយន្តភាគថៃថ្មី ដែលកំពុងតែត្រៀមខ្លួនមកបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង ភ្លើងគំនុំនាគរាជនោះ គឺរឿង បញ្ជារកាមទេព ។ បើយើងងាក់ទៅចាប់អារម្មណ៍ចំណងជើង ហាក់ដូចជាបង្កប់ទៅដោយអត្ថន័យយ៉ាងស៊ីជម្រៅ ដែលសាច់រឿងទាំងមូលមានភាពប្រទាក់ក្រឡាគ្នា ល្អមើល ជក់ចិត្ត។ នៅក្នុងសាច់រឿងទាំងមូល គឺរៀបរាប់បង្ហាញពីខ្សែជីវិតបុរសម្នាក់ ឈ្មោះ Hayman ដែលជាក្មេងកំព្រា។ ដោយសារតែគ្មានគ្រួសារចិញ្ចឹមបីបាច់ថែរក្សា ហាយមែន ក៏ត្រូវបានធ្លាក់ទៅក្នុងដៃជនពិកាមួយរូបដែលមានចិត្តសប្បុរស។ ថ្វីត្បិតតែគេ រស់នៅ និងយកចិត្តមើលថែពីបុរសជនពិបាកម្នាក់នោះ ក៏គេនៅតែរស់នៅក្រោមជីវភាពក្រលំបាក ដែលមានពេលខ្លះ ស្ទើរតែគ្មានអាហារហូបទៅហើយ។ ទោះយ៉ាងណា ក៏បុរសជនពិបាក នៅតែតស៊ូ ចិញ្ចឹមហាយមែនឱ្យធំលូតលាស់ និងក្លាយជាមនុស្សល្អនៅក្នុងសង្គម។ ជួនជាថ្ងៃមួយ ហាយមែន បានជួបនឹងផានីតា
April 3, 2020 - ព័ត៌មានជាតិ
ដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានជនខិលខូចមួយចំនួន ឆ្លៀតឱកាសនាំចូល និងចែកចាយអាល់កុលក្លែងក្លាយ (មេតាណុល) ដែលធ្វើឱ្យផលប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់ ឯកឧត្តម ផាន អូន អគ្គនាយក អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាដល់មន្រ្តីក្រោមឱវាទ ឱ្យចុះស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់ការធ្វើចរាចរណ៍ ចែកចាយ នូវសារធាតុអាល់កុលក្លែងក្លាយ (មេតាណុល) ក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាក់ស្តែង នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នេះ
April 3, 2020 - ព័ត៌មានជាតិ
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយជំងឺកូវីដ19 មិត្តហ្វូនបានបង្កើតនូវមូលនិធិសប្បុរសធម៌ដែលមានឈ្មោះថា “មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19” ។ កម្មវិធីនេះ គឺមិនគិតកម្រៃទាំងអស់ ហើយអ្នកទាំងអស់គ្នាអាចបរិច្ចាគដោយភាពងាយស្រួលដើម្បីចូលរួមជាមូយយើងនៅក្នុងកាលៈទេសៈដ៍លំបាកនេះផងដែរ។ មូលនិធិនេះត្រូវបានរំពឹងទុកថា នឹងអាចទទួលបានការចូលរួមពីមនុស្សរាប់លាននាក់ ហើយថវិការយពាន់ដុល្លានឹងត្រូវប្រគល់ជូនអាជ្ញាធរនៅចុងបញ្ចប់នៃកម្មវិធី។ ដើម្បីចូលរួមកម្មវិធីនេះ ហើយចាប់ផ្តើមបរិច្ចាគ អតិថិជនទាំងអស់គ្រាន់តែតម្លើងនឹងចុះឈ្មោះក្នុងកម្មវិធីម៉ូចា (Mocha) រឺកម្មវិធីអ៊ី-ម៉ាន់នី (eMoney) នៅលើ Google Play និង Apple Store តែប៉ុណ្ណោះ។ គ្រប់គណនីដែលបានចុះឈ្មោះនិងដំណើរការប្រើប្រាស់នឹងត្រូវបានបរិច្ចាគ ១០០០រៀលទៅកាន់មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ 19 ដោយស្វ័យប្រវត្តិ ហើយកម្មវិធីចាប់ផ្តើមពីថ្ងៃនេះ រហូតដល់បំណាច់ខែឧសភា។ ថវិកាដែលទទួលបានពីមូលនិធីទាំងអស់ នឹងត្រូវប្រគល់ជូនអាជ្ញាធរដើម្បីជួយសំរួលដល់អ្នកជំងឺកូវីដ19 ក្រុមគ្រូពេទ្យជួរមុខ និងតម្រូវការរបស់ប្រជាជនផងដែរ។
April 3, 2020









