Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ចោរឆក់វ័យក្មេង២នាក់ ចេញធ្វើសកម្មភាព ឆក់កាបូបស្ពាយ ពីស្ត្រីបរទេសម្នាក់ ដែលកំពុងដើរតាមផ្លូវជាមួយមិត្តប្រុស២នាក់ទៀត តែមិនបានសម្រេច ហើយជិះគេចខ្លួន ស្របពេលកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ កំពុងល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើសប្រទះឃើញទើបចេញអន្តរាគមន៍ប្រដេញតាមឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់ភ្លាមៗ ។ ការឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តិបទល្មើសជាក់ស្ដែងបែបនេះ ធ្វើឡើងកាលពីវេលាម៉ោង០៤:៤៣នាទីល្ងាច ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវក្រោយស្ថានទូតរុស្ស៊ី កែងផ្លូវសបិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយឃាត់ខ្លួនបាននៅចំណុចជិតស្តុប ផ្លូវឡើងស្ពានហង្ស កែងផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យចំនួន០២នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ទី១.ឈ្មោះ

    April 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ពិតជាខ្លាំងមែន! ម្ចាស់ទីតាំងជល់មាន់មួយកន្លែងនេះ ហ៊ានបើកលេងល្បែងស៊ីសង មិនខ្លាចជំងឺ (COVID-19) សោះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្ដេចអគ្គសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទៀតផង ។ បើយោងតាមសេចក្ដីរាយការណ៍(បឋម)បានអោយដឹងថា ទីតាំងសង្វៀនមួយនេះស្ថិតនៅក្នុងដីឡូត៍ចំការស្វាយមួយកន្លែង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលទើបនឹងសាងសង់ប្រក់ដំបូលរួចភ្លាម និងបើកដំណើរការទទួលស្វាគមន៍ភ្ញៀវចូលលេងមិនទាន់បានស្រួលបួលផង ស្រាប់តែនៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០នេះ ក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះទៅបង្ក្រាបតែម្ដង។ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា ក្នុងការចុះបង្ក្រាបនោះជាក់ស្ដែង ពួកក្រុមអ្នកលេងល្បែងទាំងនោះ ហាក់បីដូចដឹងក្លិនមុន នាំគ្នារត់គេចអស់ ដោយបន្សល់ទុកសំភារៈមួយចំនួនប៉ុណ្ណោះ

    April 6, 2020
  • កូវីដ-១៩

    មុននេះបន្តិចក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ត្រឹមម៉ោង៧ ព្រឹកថ្ងៃទី ០៦ មេសា ២០២០ នេះ កម្ពុជាមិនមានអ្នកវិជ្ជមានកូវីដ១៩ថ្មីទេ ប៉ុន្តែមានអ្នកជាសះស្បើយ៣ នាក់ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើង ៥៣នាក់ និងអ្នកឆ្លងកូវីដ ១៩ ចំនួន ១១៤ នាក់ដដែល។ អ្នកជាសះស្បើយបីនាក់នោះជាបុរសជនជាតិម៉ាឡេស៉ី មកធ្វើការសាសនានៅស្រុកកងមាស ខេត្តកំពង់ចាម។ គួរបញ្ជាក់ថា ៣ ថ្ងៃជាប់គ្នា ដែលកម្ពុជាមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីទេ តែលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ថាចំពោះការរកមិនឃើញវិជ្ជមាន កូវីដ-១៩ ថ្មីជាប់គ្នានេះ ជារឿងល្អសម្រាប់កម្ពុជា ប៉ុន្តែលោកជំទាវបានអំពាវនាវដល់ពលរដ្ឋទាំងអស់មិនត្រូវប្រហែសខ្លួនក្នុងការការពារខ្លួនអោយគេចផុតពីការឆ្លងរាលដាល កូវីដ-១៩

    April 6, 2020
  • ព័ត៌មានជាតិ

    ​រាជធានី​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២០​ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ ដោយ​មានការ​អនុញ្ញាត​ពី​លោក​ សំ​ម​ ឬ​ទ្ធី​វាសនា​ ព្រះរាជអាជ្ញារ​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​មានការ​សម្របសម្រួល​ផ្នែក​ច្បាប់​ពី​លោក​សុខ​ សេដ្ឋ​ មក​រា​ ជា​ក្រឡាបញ្ជី​ កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ លោក​ ណុ​ប​ ផា​ អភិបាលរង​ខណ្ឌ​,​លោក​ គង់​ វុ​ទ្ធី​ អនុប្រធាន​ការិយាល័យ​ ក​.​ប​.​ប​,​ លោក​ ញាន​ ច័ន្ទ​សោភា​ នាយក​រដ្ឋបាល​ខណ្ឌ​,​លោក​ វរសេនីយ៍ត្រី​ ហេង​ សុវណ្ណ​តារា​ អធិការរង​ បាន​ចុះ​ត្រួតពិនិត្យ​រក​សារធាតុ​គួរ​ឲ្យ​សង្ស័យ​ស្តុក​ទុក​ នៅ​ក្នុង​ឃ្លាំង​គ្មាន​លេខ​ ភូមិ​តា​ងៅ​

    April 5, 2020
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បានត្រៀមបម្រុងសម្ភារៈនិងបរិក្ខារពេទ្យក្នុងស្តុករួចស្រេចហើយក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩ (Covid-19)។ កាលពីម្សិលមិញថ្ងៃទី ៤ ខែ មេសា ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ បានបង្ហាញនូវផែនការយុទ្ធសាស្រ្តថ្មីបន្ថែមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ ដែលក្នុងនោះ សម្តេចតេជោ បានបញ្ជាអោយបន្ថែមនូវស្តុក ម៉ាសចំនួន១០ លានម៉ាស, ខោអាវគ្រូពេទ្យចំនួន៥ពាន់កំប្ល៉េ, ម៉ាសគ្រូពេទ្យ៥០ម៉ឺន, ម៉ាសប្រភេទ N-95 ចំនួន៥ពាន់, និងទឹកអាល់កុលចំនួន ១លានលីត្រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថា «នេះជាការចាំបាច់ ព្រោះយើងមិនអាចអោយគ្រូពេទ្យណាម្នាក់ឆ្លងរោគព្រោះតែខ្វះការទទួលខុសត្រូវរបស់យើងនោះទេ។ ឥឡូវនេះខ្ញុំសូមចេញនូវបទបញ្ជាបន្ថែម គឺយើងត្រូវមានការស្តុកបម្រុងរបស់រាជរដ្ឋាភិបាលមួយកម្រិតថែមទៀត»។

    April 5, 2020
  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ពីវិធានការពារ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ណែនាំដល់ម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលមានផ្ទុកគ្នាច្រើនលើសពី១០នាក់ដូចខាងក្រោម៖ – បើកបង្អូចរថយន្ត ឲ្យខ្យល់ចេញចូល (ដោយមិនប្រើម៉ាស៊ីនត្រជាក់) – លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស ឬក្រម៉ាខ្ចប់មាត់ ច្រមុះ ដើម្បីជៀសវាងការចម្លងជាយថាហេតុ នៃវីរុសផ្តាសាយផ្សេងៗ រួមទាំងកូវីដ១៩ផងដែរ – ត្រូវសំអាតរថយន្តជាប្រចាំ ដោយប្រើប្រាស់ទឹកសាប៊ូ និងជូនអាល់កុល តាមធ្នាក់កៅអី – ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬជែលអាល់កុល ឲ្យអ្នកដំណើរលាងដៃ ពេលឡើងលើរថយន្ត – ចំពោះអ្នកបើកបររថយន្តទាំងនោះ បើមានរោងសញ្ញា ដូចជាផ្តាសាយ ត្រូវតែផ្អាកការបើកបរ ជាបណ្តោះអាសន្ន

    April 5, 2020
  • កូវីដ-១៩

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ថាចំពោះការរកមិនឃើញវិជ្ជមាន កូវីដ-១៩ ថ្មីរយៈពេល២ថ្ងៃជាប់គ្នានេះជារឿងល្អសម្រាប់កម្ពុជា ប៉ុន្តែលោកជំទាវបានអំពាវនាវដល់ពលរដ្ឋទាំងអស់មិនត្រូវប្រហែសខ្លួនក្នុងការការពារខ្លួនអោយគេចផុតពីការឆ្លងរាលដាល កូវីដ-១៩ នោះទេ។ សារសំលេងដែលក្រុមការងារខ្មែរណូតទទួលបានតាមរយៈគ្រុបតេឡេក្រាម របស់លោកជំទាវ ឱ វណ្ណឌីន បានរៀបរាប់ថា៖ “ការដែលមិនរកឃើញនូវករណីថ្មីរយៈពេល២ថ្ងៃនេះ នឹងគឺជាចំនុចល្អសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក៏ប៉ុន្តែយើងនៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសការចូលរួមទប់ស្កាត់ពីការចម្លង ពីបុគ្គលមួយទៅបុគ្គលមួយ នៅតែជាចំនុចសំខាន់ចាំបាច់បំផុត ដែលបងប្អូនប្រជាពលរដ្ឋសូមលោកបន្តអនុវត្តអោយបានខ្ជាប់ខ្ជួនជារៀងរាល់ថ្ងៃនេះជាចំនុចសំខាន់ណាស់ មិនមែនយើងរកមិនឃើញរយៈពេល២ថ្ងៃ យើងគិតថាយើងមិនមានការចម្លង យើងបន្ធូរដៃ វាបែរទៅជាឱកាសមួយដែលធ្វើអោយ វីរុស កូវីដ-១៩ ធ្វើការវ៉ៃបកមកយើងវិញជាយថាហេតុនេះជាចំនុចមួយ ចំនុចទី២ ខ្ញុំសូមជម្រាបជូនថា យើងមិនទាន់អាចវាយតំលៃថា ការចម្លងវីរុស កូវីដ-១៩

    April 5, 2020
  • កូវីដ-១៩

    យោងតាមផេកផ្លូវក្ាររបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ដោយត្រូវពិភាក្សាខាងបច្ចេកទេសដើម្បីកាត់បន្ថយការឆ្លងវីរុសកូវីដ-១៩ ព្រោះយើងមិនអាចបិទកន្លែងកាត់សក់បានទេ។ ផេកទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានបង្ហោះថា៖ “សម្តេចតេជោ ហ៊ុន សែន បានណែនាំឲឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ដោយត្រូវពិភាក្សាខាងបច្ចេកទេសដើម្បីកាត់បន្ថយការឆ្លងវីរុសកូវីដ-១៩ ព្រោះយើងមិនអាចបិទកន្លែងកាត់សក់បានទេ ក៏ប៉ុន្តែយើងគួរណែនាំរបៀបណា ពីវីធីបង្ការ

    April 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមគ្នា ២នាក់ បន្ទាប់ពីប្រទះឃើញជិះម៉ូតូធំមួយគ្រឿង ម៉ាកXR (បិទស្លាកកងរាជអាវុធហត្ថ GRK) ឌុបគ្នាតាមផ្លូវ ជួបកម្លាំងល្បាតពួនស្ទាក់ មានការសង្ស័យ ព្រោះមើលទៅមិនសមជាសមត្ថកិច្ចឡើយ ទើបឃាត់សួរនាំសុំត្រួតពិនិត្យសិន តែមិនព្រមសហការ បែរជាព្យាយាមជិះគេចខ្លួន តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចប្រដេញឃាត់បានដដែល រួចសុំធ្វើការត្រួតពិនិត្យ ជាក់ស្ដែងរកឃើញកាំភ្លើងខ្លីមួយដើម និងថ្នាំញៀន២កញ្ចប់ទៀត ចំណែកអ្នកជិះពីក្រោយម្នាក់ទៀត រត់បំបុកសមត្ថកិច្ចឡើងលើរបងចូលផ្ទះប្រជាពលរដ្ឋគេចខ្លួនបាត់ ផ្អើលប្រជាពលរដ្ឋទាំងយប់ ភ្លាមៗនោះសមត្ថកិច្ចឡោមព័ទ្ធ រុករកតែរកមិនឃើញឡើយ ។ ការឃាត់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី០៥ ខែមេសា

    April 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់លូនចូលទៅតាមចាប់ទា ដែលនៅក្នុងប្រហោងលូ តែចូលទៅបាត់ឈឹង មិនឃើញចេញមកវិញ ទើបម្នាក់ទៀតចូលទៅតាមរកមើល តែចូលទៅបាត់ទាំងពីរនាក់ មិនឃើញចេញមកវិញ ធ្វើឲ្យប្រពន្ធផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ នៅឆ្ងាយពីទីប្រជុំជនបន្តិច ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ជាប់ផ្លូវរថភ្លើង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាម៉ោងជាងជិត៥ល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ។ បន្ទាប់ពីដឹងដំណឹងនេះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៃខណ្ឌសែនសុខ បានចុះទៅដល់ ហើយកប្រើគ្រឿងចក្រ មកជួយកាយលូនោះរកមើលទំរាំឃើញ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឡើងមួយភូមិជួយគ្នា តាមអ្វីដែលអាចជួយបាន ។ យោងតាមសេចក្តីរាយការណ៍បឋមពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នៅវាលស្រែមួយកន្លែង

    April 5, 2020