- Khmernote Media
- សុខភាព
ការរាតត្បាតនៃវីរុស COVID-19 បានធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់យើងមានការប្រែប្រួល រួមទាំងការទៅទិញទំនិញជាដើម។ មនុស្សជាច្រើនតែងបារម្ភថាមានវីរុសនៅលើកញ្ចប់ទំនិញ ឬនៅលើម្ហូបអាហារផ្សេងៗដែរឬយ៉ាងណា។ ប៉ុន្តែបច្ចុប្បន្នមិនទាន់មានភស្តុតាងដែលបញ្ជាក់ថាវីរុសនេះអាចឆ្លងតាមអាហារទេគឺមានតែរកឃើញថា វីរុសនេះគឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈដំណក់ទឹកមាត់ ឬវត្ថុរាវរបស់អ្នកជំងឺដែលវិជ្ជមានវីរុសនេះ។ ម៉្យាងទៀតក៏អាចឆ្លងតាមរយៈការប៉ះវត្ថុផ្សេងៗដែលមានវីរុសជាប់លើនោះតាមរយៈវត្ថុរាវអ្នកមានវីរុស COVID-19 ហើយយកដៃមកប៉ះមុខ មាត់ និងភ្នែក។ ដើម្បីការពារការឆ្លងតាមរយៈការប៉ះវត្ថុផ្សេងៗជាពិសេសនៅពេលទៅទិញទំនិញ អត្ថបទនេះនឹងបង្ហាញវិធីខ្លះៗ។ មុននឹងចេញទៅផ្សារ + ពិចារណាថាយើងចាំបាច់ត្រូវទៅឬអត់៖ ប្រសិនជាយើងត្រូវការរបស់ប្រើប្រាស់បន្តិចបន្តួច យើងគួរចៀសវាងចេញទៅក្រៅ និងរៀបចំផែនការទិញម្ហូបអាហារសម្រាប់រយៈពេលមួយ ឬពីរសប្តាហ៍ម្ដង។ + ទៅទិញនៅពេលមិនសូវមានមនុស្ស៖ យើងអាចព្យាយាមទៅទិញម្ហូបនៅផ្សារ ឬផ្សារទំនើបអំឡុងពេលមិនសូវមានមនុស្ស និងគួរទិញរបស់របរ ឬម្ហូបនៅកន្លែងតែមួយចៀសវាងទៅច្រើនកន្លែង។ + ទៅម្នាក់ឯង៖ យកល្អគួរទៅម្នាក់ឯង ព្រោះនេះអាចកាត់បន្ថយចំនួនមនុស្សដែលចូលទៅក្នុងផ្សារ និងអាចការពារសមាជិកគ្រួសារបានទៀត។
April 7, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រន្ធត់ណាស់! បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបោកផ្ទប់នឹងថ្ម បែកថ្ងាសសន្លប់ស្ដូកស្ដឹង បន្ទាប់ពីជិះម៉ូតូ YAMAHA R6 ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកឡើងសួនច្បារហោះបោកផ្ទប់ខឿនរង្វង់មូលគល់ស្ពានព្រែកសំរោង កាលពីវេលាម៉ោង១១:២៥នាទីយប់ ជិតចូលពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ដែលស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ឱ នន់ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មុខរបរកម្មកររោងចក្រទឹកកក នៅម្ដុំផ្លូវថៃហ្គ័រ ខណ្ឌច្បារអំពៅ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿង ម៉ាក YAMAHA
April 7, 2020 - កូវីដ-១៩
កាលពីប៉ុន្មានថ្ងៃមុន ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសស្នើឲ្យផ្អាកអាជីវកម្មក្លឹបហាត់ប្រាណទាំងអស់នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃការរាតត្បាតនេះត្រូវបានបញ្ចប់។ ដើម្បីបង្កើនការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំមិនឲ្យលើសពី១០នាក់ឡើយ នៅតាមទីតាំងកីឡដ្ឋានសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ស្ថានភាពនៃការរីករាលដាលនេះត្រូវបានបញ្ចប់៕
April 7, 2020 - ព័ត៌មានជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា៖ ផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ហើយបុគ្គលិកស្ថាប័នរដ្ឋ និងឯកជនទាំងអស់តម្រូវអោយធ្វើការងារធម្មតា ដោយរដ្ឋាភិបាលនឹងផ្តល់ថ្ងៃឈប់សំរាក៥ថ្ងៃវិញនៅពេលក្រោយ។ គួរបញ្ជាក់ផងដែរថាគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លង កូវីដ-១៩ ចំនួន ១១៥ករណីទូទាំងប្រទេស និងមានអ្នកជាសះស្បើយចំនួន
April 7, 2020 - កូវីដ-១៩
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា៖ សូមអធ្យាស្រ័យចំពោះពលរដ្ឋកម្ពុជា១៥០នាក់ ដែលត្រៀមហោះចេញពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរនៅព្រឹកនេះ ដោយសម្តេចមិនអនុញ្ញាត អោយពួកគេត្រឡប់មកកម្ពុជាវិញនោះទេនៅក្នុងស្ថានភាពនេះ ដោយសំណូមពរអោយពួកគាត់ស្នាក់នៅប្រទេសម៉ាឡេស៊ី ជាបណ្តោះអាសន្នសិន។ គួរបញ្ជាក់ផងដែរថាគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លង កូវីដ-១៩
April 7, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៦នាក់បានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់១៦នាក់(ស្រី១នាក់) និងរបួសស្រាល២នាក់(ស្រី០នាក់) ។ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃទី៦ មេសា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន២៤នាក់ នៅថ្ងៃទី៦មេសា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១៥លើក ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
April 7, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ជនរងគ្រោះ និងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការដេញតាមចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ តាមរយៈ GPS ក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច តែគេចមិនផុតពីកណ្តាប់ដៃរបស់សមត្តកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុង៤៥BT ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លុះនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ក៏ត្រូវបានជនរងគ្រោះតាមរកឃើញតាមរយៈ GPS នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យដែលឃាត់ខ្លួននេះ មានឈ្មោះ
April 7, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត និងកូនស្រីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីត្រូវអតីតស្វាមីដែលជាមន្ត្រីនគរបាល បាញ់សំដៅរថយន្តកំពុងជិះដឹកគ្នា៥នាក់ (ក្នុងនោះមានបុរសម្នាក់ជាអ្នកបើក និងស្ត្រីរងគ្រោះព្រមទាំងកូន៣នាក់ទៀត) តាមបណ្តោយផ្លូវលេខ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរសម្នាក់ដែលអះអាងថា បានបើករថយន្តដឹកស្ត្រីរងគ្រោះជាមួយកូនៗរបស់ស្ត្រីរងគ្រោះបានបញ្ជាក់ថា នៅមុនកើតហេតុនៅម៉ោងប្រមាណ៨៖១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ រូបលោកបានបើករថយន្ត ដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវ ១០៨៦ ក៏ត្រូវបុរសជាអតីតស្វាមីជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជនរងគ្រោះត្រូវបានសមត្ថកិច្ចរាយការណ៍ថា ស្ត្រីជាប្រពន្ធបានស្លាប់បាត់បង់ជីវិត ខណៈកូនម្នាក់ទៀតរងរបួសធ្ងន់
April 7, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា អ្នកព្យាបាលជាសះស្បើយពីជំងឺ កូវីដ-១៩ មានចំនួន ០៥បន្ថែមទៀត ដែលធ្វើអោយអ្នកជាសះស្បើយសរុបកើនដល់៥៨នាក់ (ស្មើនឹង ៥០.៤៣% ធៀបទៅនឹងចំនួនអ្នកមានវីរុស កូវីដ-១៩ ទាំងអស់នៅកម្ពុជា)។ ក្នុងនោះដែរក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៥ករណី។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន
April 7, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៥ករណី។ ករណីវិជ្ជមាននេះ គឺជាស្ត្រីទេសចរជនជាតិវៀតណាម អាយុ២៧ឆ្នាំ មកពីប្រទេសវៀតណាមបានវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្ត្រីរូបនេះបានចេញពីបាវិតទៅវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ហើយត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ គាត់មានមិត្តប្រុសជាជនជាតិចិន ដែលបានចាកចេញពីកម្ពុជានៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី
April 7, 2020









