Khmernote Media
  • បច្ចេកវិទ្យា

    មិនប៉ុន្មានថ្ងៃទៀតទេ កាលបរិច្ឆេតនៃការដាក់តាំងបង្ហាញកំពូលស្មាតហ្វូន Galaxy S9 និង S9+ នឹងមកដល់ហើយ។ ប៉ុន្ដែ ស្របពេលជាមួយនឹងពេលវេលាដ៏ខ្លីនេះ ក្រុមហ៊ុន Samsung ក៏នៅតែបន្ដការទាញយកចំណាប់អារម្មណ៍របស់អតិថិជនដដែល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺសមត្ថភាពកាមេរ៉ារបស់ម៉ូដែល Plus តែម្ដង។ កាលពីព្រឹកមិញនេះ ក្រុមហ៊ុន Samsung បានសម្រេចបង្ហោះវីដេអូដល់ទៅ 3ឯណោះចូលទៅក្នុងឆានែល YouTube ផ្លូវការប្រចាំប្រទេសកូរ៉េ Samsung Mobile Korea។ ប៉ុន្ដែ បន្ទាប់ពីមើលវីដេអូទាំង 3នេះហើយ វាពិតជាអាថ៌កំបាំងខ្លាំងណាស់ ពោលគឺក្រុមហ៊ុន Samsung មានបំណងបង្ហាញអ្វីម៉្យាង តែមិនចំៗពេកឡើយ។ កុំឲ្យខាតពេលយូរ

    February 19, 2018
  • ព័ត៌មានជាតិ អន្តរជាតិ

    ប្រទេសឥណ្ឌា ៖ ការរៀបអាពាហ៍ពិពាហ៍ជារឿងសំខាន់សំរាប់ជីវិតមនុស្ស តែមានអ្នកខ្លះបែរជាយកវាមកធ្វើជារឿងបោកប្រាស់យកប្រាក់ពីភាគីម្ខាងទៀតទៅវិញ។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយដែលបុរសរូបសង្ហាម្នាក់ត្រូវបានប៉ូលិសចាប់ ក្រោយពីដឹងថាគេជាមនុស្សស្រីក្លែងធ្វើជាប្រុសដើម្បីរៀបការបោកប្រាស់យកប្រាក់ពីភាគីខាងស្រី។ ស្រ្តីដែលក្លែងខ្លួនជាមនុស្សប្រុសរូបនេះមានឈ្មោះថា Zen វ័យ២៦ឆ្នាំ ​នាងបានបន្លំខ្លួនរៀបការបែបនេះចំនួន២ដងរួចមកហើយ។ តាមរយៈសម្តីរបស់អតីតប្រពន្ធរបស់ស្រ្តីក្លែងខ្លួនម្នាក់នេះ បានអោយដឹងថានាងបានខ្ចីប្រាក់គេ ៨៥០,០០០រ៉ូពី ចំនាយនិងផ្តល់អោយអនាគតស្វាមីសំរាប់អាពាហ៍ពិពាហ៍របស់នាងនិងស្រ្តីក្លែងខ្លួនម្នាក់នេះ។ ប៉ូលិសទទួលបានពាក្យបណ្តឹងពីអតីតប្រពន្ធម្នាក់របស់គេ ហើយបានធ្វើការស្រាវជ្រាវរហូតបានរកឃើញគេដែលកំពុងធ្វើសកម្មភាពបោកប្រាស់បែបនេះទៀត។ ប៉ូលិសបាននាំខ្លួនស្រ្តីម្នាក់នេះទៅពិនិត្យហើយ ដើម្បីអោយប្រាកដលទ្ធផលគឺនាងពិតជាស្រ្តីពិតមែន។ អ្នកនាង Zen បាននិយាយថាប្រពន្ធទាំងពីរបស់នាងមិនអាចចាប់បាននោះទេថានាងជាមនុស្សស្រី ព្រោះនាងមានសម្លេងនិងកាយវិការដូចជាមនុស្សប្រុសមែនទែន។ នាងបានបន្ថែមទៀតថាមួយជីវិតរបស់នាងគឺនាងចង់ក្លាយជាមនុស្សប្រុស៕ ប្រភព ៖ sanook

    February 19, 2018
  • PR អន្តរជាតិ

    បន្ទាប់ពីទទួលបានភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងស្មាតហ្វូនស៊េរី​ F5 F5 Youth និង F5 6GB ក្រុមហ៊ុន​ OPPO បាន​នាំមកនូវស្មាតហ្វូនស៊េរីថ្មី OPPO​ A83​ ដែលមាននូវអេក្រង់ពេញអាចឲ្យអ្នកប្រើប្រាស់មើលនូវរូបភាពកាន់តែធំនិងច្បាស់ជាងមុន។​ លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា​ បានឲ្យដឹងថា៖​ “យើងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីអតិថិជន នៅទីនេះនាពេលកន្លង ដូច្នេះហើយទើបយើងសម្រេចចិត្តយកមកនូវទូរស័ព្ទស៊េរី​ថ្មីដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ។​” ស្មាតហ្វូន OPPO A83 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ជាមួយផ្ទៃអេក្រង់ខាងក្រៅរាងកោង និងធំទំហំ 5.7 អ៊ីញ ហើយមានកម្រិតភាពច្បាស់ 1440 X

    February 19, 2018
  • អន្តរជាតិ

    ​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​ ១៦​ និង​២០​នាទី​ មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម​ (​យក​កូនកាំបិត​អា​រក​ បណ្តា​ឲ្យ​បួស​ធ្ងន់​)​ កើតឡើង​១​លើក​ នៅ​ចំណុច​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ ចំនួន​០១​នាក់​ មធ្យោបាយ​ថ្មើរជើង​ ប្រដាប់​ដោយ​កូន​ កាំបិត​ចំនួន​០១​ ។​ ​ជនសង្ស័យ​ឈ្មោះ​ ភាព​ ម៉ក់​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​ទ្រុងមាន់​ សង្កាត់​ អូរ​បែក​ក្អម​

    February 19, 2018
  • អន្តរជាតិ

    ប្រេស៊ីល៖ ស្ត្រីម្នាក់ត្រូវបានគេយល់ច្រលំថា បានស្លាប់បាត់បង់ជីវិត ហើយត្រូវបានយកទៅកប់ទាំងគាត់នៅមានជីវិត តែគាត់បានព្យាយាមវាយបំបែកផ្នូរចេញមកក្រៅវិញបន្ទាប់ពីគាត់បានដេកនៅក្នុងមឈូសអស់រយៈពេល១១ថ្ងៃ។ ស្ត្រីដែលជួបប្រទះនឹងរឿងចម្លែកនេះ មានឈ្មោះថា Rosangela Almeida dos Santos អាយុ៣៧ឆ្នាំ រស់នៅក្នុងក្រុង Riachao das Neves ​ភាគខាងជើងប្រទេសប្រេស៊ីល។ ក្នុងថ្ងៃកើតហេតុស្រ្តីរងគ្រោះស្រាប់តែមានបញ្ហាសុខភាពដួលសន្លប់នៅក្នុងផ្ទះរបស់គាត់ ហើយគេបានហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីមកជួយគាត់។ ​ស្ត្រីរងគ្រោះត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យហើយមួយថ្ងៃបន្ទាប់ គាត់ត្រូវបានខាងមន្ទីរពេទ្យ ប្រាប់ថាគា ត់បានស្លាប់បាត់បង់ជិវិតហើយ ដូចនេះខាងគ្រួសារបានយកសាកសពរបស់គាត់ធ្វើបុណ្យតាមប្រពៃណី។ គេបានរៀបចំដាក់គាត់ក្នុងមឈូស និងយកគាត់ទៅដាក់ក្នុងផ្នូរថ្មមួយយ៉ាងត្រឹមត្រូវ។ ១១ថ្ងៃក្រោយការដាក់គាត់នៅក្នុងមឈូស ស្រាប់តែគាត់បានដឹងខ្លួនវិញ ហើយគាត់បានព្យាយាមបំបែកផ្នូរនោះចេញមកក្រៅវិញ។ ក្រោយមកគេបានដឹងហេតុការណ៍នេះ និងបានជួយសង្គ្រោះគាត់ចេញពីក្នុងផ្នូរនោះមកវិញ តែក្រោយការជួយសង្គ្រោះគាត់ស្ត្រីរងគ្រោះក៏ទទួលរងនូវរបួសខ្លះដែរ។​ ពេលនេះខាងគ្រួសារ

    February 19, 2018
  • បច្ចេកវិទ្យា អន្តរជាតិ

    យោងតាមគេហទំព័រ The Star បានលើកឡើងថា ម្ចាស់រថយន្ដដែលមានភ្ជាប់មកជាមួយនឹងប្រព័ន្ធគ្រប់គ្រងយានយន្ដដោយមិនប្រើសោរ (smartkey) ទាំងអស់ កំពុងប្រឈមមុខនឹងការលួច ពីសំណាកចោរសម័យទំនើបដែលប្រើប្រាស់បច្ចេកវិទ្យាដើម្បីជ្រៀតចូលក្នុងរថយន្ដរបស់អ្នក។ កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញថា ចោរលួចរថយន្ដទាំងនោះបានប្រើប្រាស់ឧបករណ៍ប្រេកង់ដើម្បីឆ្លងកាត់ប្រព័ន្ធការពារសុវត្ថិភាព និងលួចរថយន្ដបានត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។ អ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺ ឧបករណ៍លួចនេះត្រូវបានដាក់លក់ស្ទើរពាសពេញហាងអេឡិចត្រូនិចក្នុងស្រុក រឺតាមអនឡាញជាមួយនឹងតម្លៃត្រឹមតែ RM150 ប៉ុណ្ណោះ។ ឧបករណ៍នេះត្រូវបានគេដាក់ឈ្មោះឲ្យថា Frequency-hacking ហើយវាមានសមត្ថភាពអាចជ្រៀតចូលប្រព័ន្ធរថយន្ត និងកំណត់អត្តសញ្ញាណ RFID ដែលនឹងផ្តល់មកវិញនូវការត្រួតពិនិត្យទិន្នន័យពេញលេញនៃបច្ចេកវិទ្យាឥតខ្សែរវាងកូនសោពីចម្ងាយ និងរថយន្ត។ ដំណើរការ Hack នេះនឹងចំណាយពេលត្រឹមពីរ រឺបីនាទីប៉ុណ្ណោះ រួចវានឹងអាចគ្រប់គ្រងលើទ្វារ ម៉ាស៊ីនបញ្ឆេះ និងអ្វីៗទាំងអស់ដោយគ្មានលឺសំឡេងរោទិ៍អ្វីបន្ដិចឡើយ។ តាមរយៈសារពត៌មានដដែលបានបន្ដថា ក្រុម Hacker ទាំងនោះបាននឹងកំពុងស្វែងរកអ្នកដែលចង់រៀនជំនាញនេះ

    February 19, 2018
  • អន្តរជាតិ

    អ៊ីរ៉ង់៖ យន្តហោះដឹកមនុស្ស៦៥នាក់មួយគ្រឿងបានស្លាប់បាត់បង់ជីវិតទាំងអស់ ក្រោយពេលធ្លាក់នៅតំបន់ភ្នំភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុនអាកាសចរណ៍។ យន្តហោះដឹកអ្នកដំណើរ The Aseman Airlines plane បានធ្វើការហោះហើរចេញពីទីក្រុង Tehran ឆ្ពោះទៅកាន់ភាគនិរតីទីក្រុង Yasuj ហើយក្រោយពីហោះចេញព្រលានបាន៥០នាទីក៏បានបាត់ទំនាក់ទំនងតែម្តង។ ហោះហើរនោះបានឆាកចេញពីព្រលានម៉ោង០៧ និង៥៥នាទីព្រឹក (ម៉ោងក្នុងតំបន់) ហើយក៏បានធ្លាក់នៅភូមិ Kohangan ចំងាយប្រមាណ១២០គីឡូម៉ែត្រពីទីក្រុង Semirom នេះបើតាមការឲ្យដឹងពីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់។ យន្តហោះនោះមានផ្ទុកអ្នកដំណើរចំនួន៥៩នាក់ និងបុគ្គលិកបំរើការលើយន្តហោះ៩នាក់ បានស្លាប់បាត់បង់ជីវិតទាំងអស់។ ចំពោះមូលហេតុនៃការធ្លាក់យន្តហោះនេះគេនៅមិនទាន់ដឹងច្បាស់នៅលើទេ ប៉ុន្តែគេដឹងថា មុនពេលកើតហេតុ ជើងហោះហើរជាច្រើនត្រូវបានពន្យាពេល និងលុបចោលការហោះនៅព្រលានយន្តហោះ Tehran ដោយសារតែអាកាសធាតុមិនល្អ៕ សេម

    February 19, 2018
  • បច្ចេកវិទ្យា អន្តរជាតិ

    បន្ទាប់ពីសង្កេតឃើញកូនៗរបស់ខ្លួន ចំណាយពេលយ៉ាងច្រើនក្នុងមួយថ្ងៃ ទៅលើការលេងវីដេអូហ្គេម អ្នកម្ដាយជនជាតិជប៉ុនម្នាក់បានសម្រេចចិត្តប្រើប្រាស់វិធីសាស្ត្រដ៏អស្ចារ្យមួយដើម្បីគ្រប់គ្រងលើពួកគេ។ ដោយឡែក សម្រាប់ម៉ាស៊ីនលេងហ្គេមមួយចំនួនមានភ្ជាប់មកជាមួយនឹងមុខងារពិសេសដែលអនុញ្ញាតឲ្យអាណាព្យាបាលគ្រប់គ្រងលើការប្រើប្រាស់របស់កូនៗដែរ ប៉ុន្ដែវាមិនមានប្រសិទ្ធភាពខ្ពស់ឡើយ។ ស្របពេលជាមួយគ្នានេះដែរ អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ម្នាក់ឈ្មោះ @sasamipicata បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងជីវិតខ្លួន ពេលគាត់សង្កេតឃើញម្ដាយរបស់ខ្លួនបានប្រើប្រាស់មេសោរដើម្បីចាក់ឧបករណ៍លេងហ្គេមរបស់គាត់ ប៉ុន្ដែមិនមែនចាក់ទុកក្នុងទូឡើយ គឺត្រឹមតែឌុយភ្លើងប៉ុណ្ណោះដើម្បីការពារមិនឲ្យគាត់អាចដោតវាចូលព្រីភ្លើងបាន។ យោងតាមគេហទំព័រ Soranews24 ក្មេងប្រុសគួរឲ្យអាណិតម្នាក់នេះ បានបង្ហាញពីការមិនសប្បាយចិត្តរបស់ខ្លួនតាមរយៈការថតរូបរួចបង្ហោះចូលក្នុងបណ្ដាញសង្គម Twitter។ អ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺ សូម្បីតែក្បាលឆ្នាំសាក iPhone ក៏ត្រូវបានចាក់សោរដូចគ្នាដែរ ហើយនេះគឺជាវិធីសាស្ត្រដែលម្ដាយរបស់គាត់ ប្រើប្រាស់ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងអេឡិចត្រូនិចច្រើនពេក។ គួរបញ្ជាក់ផងដែរថា ការបង្ហោះរូបភាពទៅក្នុងបណ្ដាញសង្គម Twitter នេះទទួលបានការចែករំលែករាប់ពាន់ដងឯណោះ ដែលធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនមានការអាណិតក្មេងប្រុសម្នាក់នោះជាខ្លាំង។ 全国のゲームを長時間する子供を持つ親に言いたいこれはやりすぎな…(子供目線) pic.twitter.com/HvhZJOluWL

    February 19, 2018
  • អន្តរជាតិ

    អាមេរិក៖ បុរសម្នាក់ត្រូវបានភ្នាក់ងារ FBI តាមទៅចាប់ខ្លួនដល់ផ្ទះ បន្ទាប់ពីរកឃើញថា គាត់បានលួចយកមេដៃរបស់រូបចំលាក់អ្នកចម្បាំងចិនពីក្នុងកន្លែងដាក់តាំងក្នុងសារមន្ទីរ Philly សហរដ្ឋអាមេរិក។ រូបចំលាក់អ្នកចម្បាំងចិននេះត្រូវបានសារមន្ទីរ Philly ខ្ចីពីរដ្ឋាភិបាលចិន ដើម្បីដាក់បង្ហាញនៅក្នុងកម្មវិធី “ugly sweater party” ដែលនឹងត្រូវរៀបចំក្នុងសារមន្ទីរមួយនេះ។ ក្នុងកម្មវិធីជប់លៀងនេះគេបានរៀបចំដាក់តាំងរូបចំលាក់ជាច្រើន ដែលមានតម្លៃរាប់លានដុល្លារ ហើយរូបចំលាក់ ដែលត្រូវបានគេលួចមេដៃនេះជារូបចំលាក់របស់ព្រះចៅអធិរាជ Qin Shi Huang និងមានតម្លៃ ៤,៥ លានដុល្លារ។ បើតាមក្រុមការងារបច្ចេកទេសបានឲ្យដឹងថា ក្រោយពេលបិទកម្មវិធីភ្ញៀវទាំងអស់បាននាំគ្នាដើរចេញមកក្រៅ ដោយឡែកលោក Michael Rohana អាយុ២៤ឆ្នាំ បានទៅថតរូបលេងជាមួយនឹងរូបចំលាក់មួយនេះ ហើយគាត់ក៏បានលួចយកមេដៃរបស់រូបចំលាក់នោះតែម្តង។

    February 19, 2018
  • អន្តរជាតិ

    ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូ បណ្តាលអោយរបួសធ្ងន់ម្នាក់ ម៉ូតូខូចធ្ងន់មួយគ្រឿង រថយន្តខូចស្រាល១គ្រឿង ដែលហេតុការណនេះនៅវេលាម៉ោង១៥ និង៤០នាទី ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៨វ ស្ថិតនៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៨-១៩ចំណុច ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។ ករណីនេះកើតឡើងរវាងរថយន្ត ម៉ាកTOYOTA HIGHLANDER ពណ៌ទឹកមាស ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ ភ្មំពេញ 2AP- 3756 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកមាន ទិសដៅពីអ្នកលឿង->ភ្នំពេញ លុះពេលមកដល់ចំណុកើតហេតុខាងលើ បានបើកជែងរថយន្តទៅបុកជាមួយម៉ូតូម៉ាក HONADA DREAM

    February 19, 2018