- Khmernote Media
- PR អន្តរជាតិ
ក្រុមហ៊ុនស្រាបៀរហ្គែនស៍បឺគ បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្រ្ដីក្រសួងព៍ត័មាន ក្នុងឪកាសបុណ្យចូលចិន និងទិវានៃក្ដីស្រលាញ់ នាព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ នេះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៍មាននាំជាសម្ភារៈមួយចំនួនជូនដល់ក្រសួងព័ត៌មាន រួមមាន មានមួកការពារសុវត្ថិភាព បាល់ទាត់ និងអាវយឺតកីឡា សម្រាប់ការងារសង្គមជាមួយក្រសួង។ សូមជម្រាបជូនផងដែរថា ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានធ្វើការងារសង្គមជាច្រើនដូចជា ជួយដល់កាកបាទក្រហមកម្ពុជា ជូនសំបុត្រឡានក្រុងដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ យុន្ធាការចែកមួកការពារសុវត្តិភាពជូនប្រជាពលរដ្ឋ និងជួយមន្ទីរពេទ្យគន្ទាបុប្ផាជាដើម៕
February 14, 2018 - អន្តរជាតិ
ពិធីបុណ្យចូលឆ្នាំចិន ជាពិធីបុណ្យដ៏ពេញនិយមមួយសម្រាប់ជនជាតិចិន ក្នុងការជួបជុំបងប្អូន សាច់ញាតិ និងជូនអំណោយគ្នាទៅវិញទៅមក។ ប៉ុន្តែ យ៉ាងណាក្ដី អាស្រ័យលើប្រពៃណី និងជំនឿដ៏រឹងមាំរបស់ចិន ក្នុងនោះក៏មានអំណោយមួយចំនួនត្រូវបានហាមប្រាមមិនឲ្យជូនគ្នាផងដែរ ដោយគេជឿថា វាមានអត្ថន័យមិនល្អ មិនគួរសមនឹងជូនគ្នាឡើយ។ របស់ទាំងនោះមានដូចជា៖ ១. វត្ថុមុតស្រួច (កាំបិត កន្រ្តៃ) ៖ ការជូនវត្ថុមុតស្រួច ដូចជាកាំបិត កន្ត្រៃ ជាអំណោយ ប្រៀបដូចជាអ្នកចង់ផ្ដាច់ទំនាក់ទំនង រឺសម្ព័ន្ធភាពជាមួយអ្នកទទួលយ៉ាងអញ្ចឹង។ ២. របស់ទាក់ទងនឹងលេខ ៤ ៖ ជាក់ស្ដែង លេខ ៤ ត្រូវបានហាមដាច់ខាតសម្រាប់ជនជាតិចិន ព្រោះដោយសារតែសម្លេងអានលេខ៤នេះ
February 14, 2018 - អន្តរជាតិ
ស្រុកព្រៃនប់-យោងតាមព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាៈនៅវេលាម៉ោង២ និង៣០នាទីយប់រំលងអាធ្រាត្រឆ្លងចូល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានរថយន្ត២គ្រឿង បុកគ្នានៅផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ១៧២-១៧៣ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តធុនធំសណ្តោងរុឺម៉ក ដឹកកុងតឺន័ររបស់ក្រុមហ៊ុនសូងួន អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បានបុកនឹងរថយន្តម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2S-9522 ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរ ឈ្មោះ រស់ វ៉ាន់សុជាតា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ឯកជន
February 14, 2018 - អន្តរជាតិ
ឥណ្ឌា៖ ស្រ្តីម្នាក់ត្រូវបានប្តីចោទថាជាមេធ្មប់ និងសម្រេចបោះបង់នាងចោល បន្ទាប់ពីនាងមានអាការៈចម្លែកមួយគឺមានឈាមហូរតាម ភ្នែកដោយគ្មានមូលហេតុ។ ស្ត្រីរងគ្រោះរូបនេះមានឈ្មោះថា Geeta អាយុ ២១ ឆ្នាំ រស់នៅក្នុងរដ្ឋ Bihar ភាគខាងកើត ប្រទេសឥណ្ឌា។ អាការៈចម្លែករបស់នាងកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឲ្យប្តីរបស់នាងគិតថានាងជាមេធ្មប់ ឬបិសាច ហើយក៏បានសម្រេចបោះបង់នាងចោលតែម្តង។ តែយ៉ាងណាក្តី ឪពុករបស់នាងបាននាំយកទៅមន្ទីរពេទ្យ ហើយក្រុម វេជ្ជបណ្ឌិតបានរកឃើញថា ការពិតកោរសិកាឈាម និងកំណក់ឈាមនៅក្នុងរាងកាយរបស់នាងគឺមានលក្ខណៈធម្មតា តែនាង មានបញ្ហាចម្លែកនៅក្នុងខ្លួនដែលបញ្ហានេះអាចកើតមាន ១ ក្នុងចំណោម ១០ លានករណី ឬមានន័យថាក្នុងចំណោមមនុស្ស ១០ លាននាក់អាចមានតែមនុស្សម្នាក់ដែលកើតមានបញ្ហានេះពីធម្មតជាតិតែម្តង។ បញ្ហាចម្លែកនេះត្រូវបានក្រុមវេជ្ជបណ្ឌិត
February 14, 2018 - សង្គម
ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ដ៏រន្ធត់មួយបានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តចុះចំណោទដាច់ហ្វ្រាំងធ្លាក់ចូលជ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវកោងឡើងទៅកាន់រមណីដ្ឋានគីរីរម្យស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-1019 អ្នកបើកបរម្នាក់ និងអ្នករួមដំណើរពីរនាក់ទៀតធ្វើដំណើពីលិចទៅកើត លុះបើកមកដល់ចំណុចខាងលើបានចុះចំណោទភ្នំ ដែលជាផ្លូវកោងក៍ជាន់ហ្វ្រាំងមិនស៊ីរេចង្កូតធ្លាក់ជ្រោះ បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់នៅកន្លែងកើតហេតុនឹងម្នាក់ទៀតរង របួសធ្ងន់។ ក្រោយពីកើតហេតុអ្នករងរបួសត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យសពបានយកទៅដំកល់នៅវត្តក្បែរកន្លែងកើតហេតុរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ។ចំណែករថយន្តត្រូវសមត្ថកិច្ចជំនាញយកហៅរថយន្តមកស្ទូចយកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយនៅពេលក្រោយ៕
February 14, 2018 - PR អន្តរជាតិ
ចូលឆ្នាំចិន ឆ្នាំនេះបានលឺព័ត៌មានថា ឱក សុគន្ធកញ្ញា នឹងទៅជួបបងប្អូនយើងនៅខេត្តសៀមរាប ហើយនឹងមានអាំងប៉ាវប្លែកៗដើម្បីបន្ធូរអារម្មណ៍ពីទុក្ខកង្វល់ ឲ្យទទួលបាន ង៉ូវហេង កើនមាន កើនប្រាក់ហូរចូលឥតឈប គឺតាមរយៈការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំអស្ចារ្យមិនធ្លាប់មានពីមុនមក BOOSTRONG ROCK ON FIRE TOUR CONCERT 2018 ។ តាមរយៈការប្រគំតន្ត្រីបែប រ៉ក រ៉ក នេះយើងឃើញថានឹងមានវត្តមានកំពូលតារាចម្រៀងដែលជំនាញខាងចង្វាក់រ៉ក រ៉ក ជាច្រើននឹងមកអង្រួនអារម្មណ៍បងប្អូនអ្នកខេត្តសៀមរាបយើង ហើយអ្វីដែលរិតតែពិសេសនិងធ្វើឲ្យកក្រើកទៀតនោះគឺ កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជាគឺ កញ្ញា ឱក សុគន្ធកញ្ញា នឹងចូលរួមការប្រគំតន្ត្រីបែបរ៉ក
February 14, 2018 - បច្ចេកវិទ្យា អន្តរជាតិ
នៅឆ្នាំនេះក្រុមហ៊ុន Intel បានរៀបចំកម្មវិធីបើកឆាកការប្រកួតកីឡា Olympic Winter 2018 បានយ៉ាងល្អឥតខ្ចោះជាមួយនឹងការបង្ហោះ Drone ប្រមាណជាង១,២០០គ្រឿង ដើម្បីបង្កើតជារូបភាពប្លែកៗនៅលើអាកាស ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ Drone ដែលក្រុមហ៊ុន Intel បានប្រើប្រាស់ក្នុងកម្មវិធីបើកឆាកប្រកួតនោះមានប្រហែលប្រមាណ12-inch និងមានទំងន់ប្រហែល 8-ounce (ប្រហែល 227 ក្រាម) ជាមួយនឹងថាមពលថ្មអាចហោះលើអាកាសបាន២០នាទីពេលសាកមួយពេញម្តង។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួត Olympic Winter ប្រព្រឹត្តិធ្វើឡើងនៅតំបន់ PyeongChang ខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង ដោយមានបណ្តាប្រទេសជាច្រើនចូលរួមប្រកួត។ ចង់ដឹងថា តើ Drone ដែល
February 14, 2018 - អន្តរជាតិ
ចិន៖ ហេតុតែស្រលាញ់ និងចង់ការពារកាបូបស្ពាយរបស់ខ្លួនពេក ស្ត្រីម្នាក់សុខចិត្តចូលក្នុងម៉ាស៊ីន X-ray ជាមួយនឹងកាបូបរបស់នាង ខណៈដែលគេតម្រូវឲ្យមានការស្កេនមើលគ្រប់កាបូបស្ពាយមុននឹងឡើងជិះរថភ្លើង។ ហេតុការណ៍ដែលគួរឲ្យហួសចិត្តនេះបាន កើតឡើងនៅក្នុងស្ថានីយ៍រថភ្លើង Dongguan ប្រទេសចិន។ មុនឡើងជិះរថភ្លើងអ្នកដំណើរទាំងអស់ត្រូវតែដាក់សម្ភារៈផ្សេងៗស្កេនជាមុនសិន ដោយឡែកស្រ្តីម្នាក់មិនព្រមឲ្យគេស្កេនកាបូបរបស់គាត់នោះទេ ព្រោះគាត់ក្លាចគេលួចសម្ភារៈក្នុងកាបូបរបស់គាត់។ ព្រោះតែគាត់មិនព្រមឲ្យគេស្កេនដូចនេះ ទើបក្រុមការងារបានសម្រេចឲ្យស្រ្តីម្នាក់នេះចូលក្នុងម៉ាស៊ីន X-ray ជាមួយនឹងកាបូបរបស់គាត់តែម្តងទៅដើម្បីការពារកាបបូបរបស់គាត់។ ក្រុមការងារនៅក្នុងស្ថានីយ៍រថភ្លើង Dongguan ខាងលើ និយាយថា ចាប់តាំងពីពួកគេធ្វើការមកគេមិនដែលជួបករណីដូចនេះទេ នេះជាករណីទីមួយហើយក្នុងជីវិតការងាររបស់ពួកគេ។ តោះទៅមើលទិដ្ឋភាពក្នុងស្ថានីយ៍រថភ្លើងខាងលើនេះ ដូចវីដេអូមួយនេះ៖ ភក្តី ប្រភព៖ medium
February 14, 2018 - អន្តរជាតិ
ឥណ្ឌា៖ នៅថ្ងៃទិវានៃក្តីស្រលាញ់ ឬហៅថា Valentine’s Day នេះក្រុមយុវវ័យឥណ្ឌាជាច្រើននឹងធ្វើការចែកចាយស្រោមអនាម័យប្រមាណជាង៧,០០០ស្រោមនៅតំបន់រ៉ារទេះភ្លើង Vashi ក្នុងទីក្រុង Mumbai ដោយយុទ្ធនាការនេះធ្វើឡើង ដើម្បីលើកកំពស់សុវត្ថិភាព និងសុខភាពសាធារណៈ ដែលកម្មវិធីនេះរៀបចំឡើងដោយ AHF-Jyothis Charitable Trust។ យុវតីម្នាក់បានឲ្យដឹងថា “យើងកំពុងតែមើលថែទាំអ្នកជម្ងឺអេដស៍ជាច្រើននាក់ ដែលភាគច្រើនអ្នកទាំងនោះជាអ្នកក្រីក្រ និងគ្មានផ្ទះសម្បែង។ ហេតុដូច្នេះយើងគួរតែយកចិត្តទុកដាក់ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ មុននឹងយើងកើតមានជំងឺក៏កាចសាហាវនេះ”៕ ក្រុមយុវជនទាំងនោះបាននាំគ្នាឈរចែកស្រោមអនាម័យជាមួយនឹងពាក្យស្លោកថា “You won’t get life again (អ្នកនឹងមិនមានជីវិតកើតមកវិញម្តងទៀតនោះទេ)” ហើយពួកគេបានណែនាំមហាជនឲ្យជៀសពីការរួមភេទមិនសមរម្យ នៅក្នុងថ្ងៃនៃក្តីស្រលាញ់ និងគ្រប់ពេលវេលា៕ សេម ប្រភព៖ indiatimes
February 14, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ កីឡាការិនី០២រូបតំណាងព្រះរាជាណាចក្រកម្ពុជា បានទទួលជយលាភីមេដាយមាសចំនួន០១ និងមេដាយប្រាក់ចំនួន០១ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងទោចក្រយានជ្រើសរើសជើងឯកអាស៊ី លើវិញ្ញាសា “Individual Time Trail Women Master” ដែលបានប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ា ដោយមានប្រទេសចូលរួមសរុបចំនួន២៤។ ក្នុងនោះ កីឡាការិនី ហេង ស៊ីវឡាង ទទួលបានមេដាយមាស និងកីឡាការិនី ហេង ស៊ីវហ្គិច ទទួលបានមេដាយប្រាក់។ នេះ គឺជាមោទនភាពមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញអំពីការរីកចម្រើនលើវិស័យកីឡា ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
February 14, 2018









