Khmernote Media
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១៩ និង៣៦នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅក្រុមហ៊ុន ហ្វឺសខេមូឌា ស្ថិតនៅតាមបណ្តោយផ្លូវ១១៨ ក្រុមទី៣៨ ភូមិ១៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាប្រភេទសំណង់អគារសង់ពីថ្មប្រក់ស័ង្កសី ទំហំ ១២ម៉ែត្រ x ១៦ម៉ែត្រ មានកម្ពស់៥ជាន់ ដែលមានម្ចាស់ឈ្មោះ លី សាគុណ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជា ប្រធានក្រុមហ៊ុន។ មូលហេតុៈ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឯការខូចខាតបានឆេះបន្ទប់សម្ភារៈការិយាល័យជាន់ទី៣ ទំហំ៦ម៉ែត្រ x ១០ម៉ែត្រ ចំនួន ០១បន្ទប់។

    February 14, 2018
  • អន្តរជាតិ

    កាន់តែពិសេសហើយនៅថ្ងៃចូលឆ្នាំចិននេះសម្រាប់អ្នកខេត្តសៀមរាបពីក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង BOOSTRONG បានរៀបចំអាំងប៉ាវជាពិសេសមួយជួនដល់បងប្អូនយើងនៅខេត្តសៀមរាបទាំងអស់គ្នា។ អាំងប៉ាវដ៏ពិសេសនេះគឺ ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង នឹងរៀបចាំការប្រគំតន្ត្រីដ៏ធំបែប រ៉ក រ៉ក សុទ្ធសាធដែលមិនធ្លាប់មានពីមុនមកជួនដល់អ្នកសៀមរាបជាអាំងប៉ាវកំសាន្តអារម្មណ៍ ឲ្យរសាយអស់ទុក្ខកង្វល់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីជួបតែសិរីសួស្ដី ហេង ហេង កើនមាស កើនប្រាក់ច្រើនៗក្នុងឆ្នាំថ្មីនេះ។ បើតាមក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង បានឲ្យដឹងថា ក្រុមហ៊ុននឹងរៀបចំអាំងប៉ាវដ៏ធំមួយនេះឲ្យពិសេសជាងគេបង្អស់។ ទោះបីជាសៀមរាបជាខេត្តទីបីដែល BOOSTRONG ROCK ON FIRE នឹងរៀបចំប្រគំតន្ត្រីបែប រ៉ក រ៉ក បន្ទាប់ពី​ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបងក៏ដោយ តែនៅខេត្តនេះនឹងមានការសម្ដែងយ៉ាងពិសេសអស្ចារ្យជាច្រើនមិនឲ្យចាញ់ខេត្តដ៏ទៃទេ។ មិនថាតែការរៀបចំផ្សេងៗទេ សូម្បីតែការស្លៀកពាក់ក៏ជាលក្ខណៈរ៉ក រ៉កដែរ ដូច្នេះហើយចំពោះការប្រគំតន្ត្រីបែប

    February 14, 2018
  • PR

    bក្រុមហ៊ុន HUAWEI ចង់ចូលរួមការគិតចូលរួមកែលម្អ និងការគិតរបស់យុវវ័យ រឺការយល់ភាគច្រើន ដែលយល់ថា 14 កុម្ភៈ ថ្ងៃបុណ្យសង្សារ ក៍បានដាក់ប្រធានបទមួយគឺ ក្តីស្រឡាញ់ សម្រាប់ការប្រកួតនិងចែករំលែកដល់អតិថិជនក៍ដូចជាយុវវ័យ ។ គួរបញ្ផាក់ផងដែរថា HUAWEI បានបញ្ចេញនូវការប្រកួតរដូវកាលទី4 (HUAWEI PhotoContest4) ដែលជាប្រកួតថតរូបស្មាតហ្វូនដ៍ធំប្រចាំឆ្នាំ អនុញ្ញាតឲ្យអតិថិជន បេក្ខជនបញ្ចេញថ្វីដៃ រាប់អានមិត្តភក្តិ អ្នកចូលចិត្តស្រលាញ់ការថតរូប និងលើកកំពស់ វិស័យថតរូបអោយកាន់តែផុសផុល ដែលជ័យលាភីអាចឈ្នះរង្វាន់ធំសម្រាប់ជ័យលាភី 4 នាក់ ក្នុងរយៈពេលការប្រកួត 4 ខែ ឈ្នះរង្វាន់ប្រចាំសប្តាហ៍ 4 ដង

    February 13, 2018
  • ព័ត៌មានជាតិ

    បរទេស ៖ នរណាម្នាក់ក៏មានក្តីស្រមៃរបស់ខ្លួនដែរ បើទោះបីជាមានឧបសគ្គច្រើនយ៉ាងណាក៏មនុស្សនៅតែបន្តតស៊ូដើរទៅកាន់ក្តីស្រមៃខ្លួនឯង ដោយមិនខ្វល់ថាខ្លួនគេដួលប៉ុន្មានដងនោះទេ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីមិនគួរអោយជឿមួយ ដែលបុរសពិ​​ការជើងទាំងសងខាងម្នាក់ព្យាយា​មសម្រេចក្តីស្រមៃរបស់ខ្លួនដែលប៉ងឡើងអោយដល់កំពូលភ្នំអេវឺរេសដែលជាភ្នំដែលខ្ពស់ជាងគេបង្អស់ក្នុង​លោក។ Xia Boyu គឺជាអតីតសមាជិកនៃក្រុមឡើងភ្នំចិន តែគាត់ជួបគ្រោះថ្នាក់រហូតត្រូវពិការជើងទាំងសងខាង​​​​នៅពេលឡើងភ្នំ​អេវឺ​រេស​​​​ជាលើកដំបូង។ នៅពេលនោះគាត់ទើបតែមានអាយុ២៦ឆ្នាំនោះទេ ដោយត្រូវបានរារាំងដោយឧបទ្ទវហេតុរបស់គាត់ Xia បានទទួលការហ្វឹកហ្វឺនស្តារនីតិសម្បទាហើយបីឆ្នាំក្រោយមកគាត់បានឈរជើងម្តងទៀតដោយប្រើអវយវៈសិប្បនិម្មិត។ ដើម្បីបំពេញក្តីសុបិន្តរបស់គាត់ដើម្បីឈានដល់កំពូលភ្នំអេវឺរេស គាត់តែងតែរួមលេងកីឡាទាំងការជិះស្គីការឡើងភ្នំ ការឡើងភ្នំ និងរក្សាទំលាប់នៃជិះចម្ងាយ៣០ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ។ លោក Xia បានប្រឹងប្រែងបន្ថែមទៀតដើម្បីឈានដល់កំពូលភ្នំអេវឺរ៉េសនៅឆ្នាំ ២០១៤ ២០១៥ និង២០១៦ រហូតឆ្នាំ២០១៧គាត់ឡើងទៅលើភ្នំអេវឺរេស​បានចំងាយជាង៨៧៥០ម៉ែត្រ គឺនៅសល់តែជាង៩៨ម៉ែត្រទៀតប៉ុណ្ណោះគឺដល់កំពូលភ្នំទៅហើយ។ អ្វីដែលគួរអោយសោកស្តាយនោះគឺគាត់ប្រហែលជាលែងមានឪកាសឡើងទៀតហើយ ព្រោះប្រទេសនេប៉ាល់បានហាមឃាត់មិនអោយមនុស្សពិការភ្នែកនិងជនពិការកាយសម្បទាទាំងសងខាង៕ ប្រភព ៖ sanook

    February 13, 2018
  • បច្ចេកវិទ្យា

    កាស Google’s Pixel Buds ត្រូវបានប្រកាសចេញលក់សម្រាប់តែទីផ្សារសហរដ្ឋអាមេរិច និងកាណាដាប៉ុណ្ណោះ កាលពីប្រកាសចេញលក់ភ្លាម។ ប៉ុន្ដែសម្រាប់ឥឡូវ កាសនេះបានពង្រីកទីផ្សាររបស់ខ្លួនហើយ គឺរហូតដល់ប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងចក្រភពអង់គ្លេសទៀត តាមរយៈគេហទំព័រ Android Police។ អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា Pixel Buds គឺជាប្រភេទកាសឥតខ្សែ ហើយមានភ្ជាប់មកជាមួយនឹងមុខងារ Google Assistant។ ប៉ុន្ដែ ទោះជាយ៉ាងណា កាសនេះនៅតែមិនទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាកអ្នកប្រើប្រាស់ខ្លាំងដោយសារតែរចនាបទ និងដៃគូប្រគួតប្រជែងច្រើនពេក។ គួរបញ្ជាក់ផងដែរថា សម្រាប់ពេលបច្ចុប្បន្នកាស Pixel Buds ត្រូវបានដាក់លក់លើគេហទំព័រអនឡាញ Google Store សម្រាប់ 3ប្រទេសបន្ថែមទៀតហើយ។ ចំពោះប្រទេសអូស្ត្រាលី កាសនេះមានតម្លៃ $249

    February 13, 2018
  • អន្តរជាតិ

    ថ្ងៃចូលឆ្នាំចិនកាន់តែកៀកខិតជិតមកដល់ បងប្អូនប្រជាជនចិនមានជំនឿ និងទំនៀមទម្លាប់ជាច្រើន ធ្វើឡើងក្នុងគោលបំណងសម្រាប់សុំក្ដីសុខក្នុងឆ្នាំថ្មី ដូចជាការតុបតែងផ្ទះ ដើមអង្គារសិល្ប៍ ក្រូច គោម និងដុតផាវជាដើម។ ក្រៅពីជំនឿខាងគ្រឿងរណ្ដាប់សែនព្រេនហើយ ក្នុងនោះជំនឿមួយដ៏ធំបំផុតរបស់ចិនគឺ ឲ្យម៉ុងសាយលោត ដែលភាគច្រើននិយមហៅតៗថា «ឡកម៉ុងសាយ» នេះឯង។ ចុះការលោតម៉ុងសាយនេះ មានប្រវត្តិយ៉ាងណា និងតាំងពីពេលណាមក? ជាក់ស្ដែង ម៉ុងសាយ ត្រូវបានប្រជាជនចិននិយមឲ្យមកសម្ដែងនៅមុខផ្ទះ រឹហាងជំនួញរកស៊ី ក្នុងឱកាសពិធីបុណ្យធំៗ បន់ស្រន់ រឺ អបអរអ្វីមួយ ជាពិសេសគឺបុណ្យចូលឆ្នាំចិនតែម្ដង ដោយគេជឿថា ការធ្វើបែបនេះនឹងនាំសិរីសួស្តី បណ្ដេញឧបទ្រពចេញឲ្យអស់។ បើតាមប្រវត្តិសាស្រ្តរបស់ចិនដែលបានរៀបរាប់មកនៅចន្លោះ ព.ស. ៨៥០ –

    February 13, 2018
  • អន្តរជាតិ

    ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte បានប្រាប់ទាហ៊ានរបស់លោកថា មិនចាំបាច់បាញ់សម្លាប់ក្រុមឧទ្ទាម ដែលជាមនុស្សស្រ្តីនោះទេ គ្រាន់តែបាញ់ចំប្រដាប់ភេទពួកនាងទៅបានហើយ ព្រោះថានៅពេលដែលពួកនាងគ្មានរបស់សំខាន់នេះ ពួកនាងនឹងក្លាយទៅជាមនុស្សលែងមានប្រយោជន៍ទៀតហើយ។ ការលើកឡើងនេះត្រូវបានប្រធានាធិបតីវ័យ៧២ឆ្នាំ រូបនេះធ្វើឡើយ នៅក្នុងសេចក្តីថ្លែងការមួយដែលលោកបានធ្វើនៅដើមសប្តាហ៍នេះ។ យ៉ាងណាក្តី លោក Carlos Conde អ្នកតំណាងរបស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) ប្រចាំនៅក្នុងប្រទេសហ្វីលីពិន បានធ្វើការរិះគន់យ៉ាងខ្លាំងៗចំពោះសំដី របស់លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte ។ តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្សរូបនេះបានធ្វើការអត្ថាធិប្បាយជា សាធារណៈថា ការសម្រេចចិត្តរបស់លោក Rodrigo Duterte គឺមានលក្ខណៈជ្រុលនិយម

    February 13, 2018
  • អន្តរជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ព្យុះទី២ឈ្មោះ សាន់បា នឹងធ្វើដំណើរចូលមកសមុទ្រចិនខាងត្បូង ហើយនឹងថតឥទ្ធិពលនៅពេលវាមកដល់កៀកនឹងឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម ដែលស្ថានភាពបែបនេះអាចនឹងធ្វើឲ្យមានភ្លៀងកក់ខែពីតិចទៅមធ្យមចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកុម្ភៈ នៅតាមបណ្តារាជធានី-ខេត្តដូចជា រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងបណ្តាខេត្តនៅតំបន់ឆ្នេរ៕

    February 13, 2018
  • សង្គម

    ប្រទេសចិន ៖ ជាគ្រូពេទ្យគឺមានការរវល់ខ្លាំងណាស់រហូតដល់ពេលខ្លះមិនមានពេលសម្រាកគ្រប់គ្រាន់ផង បែបនេះទើបគ្រូពេទ្យមិនចូលចិត្តការរំខានពេលគេសម្រាកពីការងារម្តងៗ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវគួរអោយភ្ញាក់ផ្អើលមួយ គ្រូពេទ្យម្នាក់ស្ម័គ្រចិត្ត​ជួយស្រ្តីវ័យចំណាស់ដែលរើឡើងនូវជម្ងឺបេះដូងខណៈពេលកំពុងជិះយន្តហោះ។ តាមរយៈសារព័ត៌មានបានអោយដឹងថា វេជ្ជបណ្ឌិត​ជនជាិតចិននោះបានធ្វើដំណើរក្រេបទឹកឃ្មុំបន្ទាប់ពីទើបតែបានរៀបការហើយ។ ហេតុការណ៍ដ៏រំជើមរំជួលនេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០១៨ នៅលើជើងហោះហើរ Lufthansa airline ដែលធ្វើដំណើរពី Frankfurt am Main ទៅកាន់ ទីក្រុង Nanjing ប្រទេសចិន។ ជើងហោះហើរមួយនេះត្រូធ្វើដំណើរជាង១០ម៉ោងទើបដល់គោលដៅ តែយន្តហោះទើបតែដំណើរការហោះហើរបាន​២ម៉ោងស្រាប់តែលោកយាយវ័យ៧០ឆ្នាំម្នាក់ បានបញ្ចេញអាការៈគាំងបេះដូងភ្លាមៗតែម្តង។ ដោយសារតែមិនមានគ្រូពេទ្យប្រចាំក្នុងយន្តហោះនោះ ហើយអាការៈរបស់លោកយាយក៏ធ្ងន់ធ្ងរបែបនេះទើបគ្មាននរណាម្នាក់ហ៊ានចូលទៅជួយគាត់។ តែបានប្តីប្រពន្ធគ្រូពេទ្យមួយគូដែលទើបតែត្រលប់មកពីក្រេបទឹកឃ្មុំដែលជិះនៅលើរន្តហោះនោះដែរ ស្មោះចិត្តចូលជួយ។ ពួកគេបានសួរប្រវត្តិជម្ងឺ និងអាការៈលោកយាយពីក្រុមគ្រួសាររបស់គាត់ ហើយពួកគេព្យាយាមជួយតាមតែអាចធ្វើទៅបានព្រោះក្នុងយន្តហោះមិនមានឧបករណ៍គ្រប់គ្រាន់។ គ្រូពេទ្យនេះទទួលបានការសរសើរយ៉ាងច្រើន

    February 13, 2018
  • បច្ចេកវិទ្យា

    សម្រាប់ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនដែលកំពុងសាងសង់ គឺនៅមិនទាន់សម្រេចបានមួយរយភាគរយនៅឡើយទេ ប៉ុន្ដែវាពិតជាអស្ចារ្យខ្លាំងណាស់បើទោះជាកំពុងសាងសង់ក៏ដោយ។ ដោយឡែក សម្រាប់បុគ្គលិកទាំងអស់នឹងត្រូវផ្លាស់ប្ដូរទៅធ្វើការតាមតំបន់ដែលបានជ្រើសរើសនៃផ្នែកនីមួយៗរបស់ Apple Park នៅពេលដែលគម្រោងសាងសង់នេះសម្រេចបានជាស្ថាពរ។ កាលពីការដាក់តាំងបង្ហាញ iPhone X ក្រុមហ៊ុន Apple ធ្លាប់អនុញ្ញាតឲ្យអ្នកសារពត៌មានចូលក្នុង Steve Jobs Theater ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដែលខ្លួនរៀបចំឡើង។ រចនាសម្ព័នសំខាន់បំផុតធ្លាប់បានបើកដំណើរការម្ដងរួចមកហើយនៅនិទាឃរដូវឆ្នាំមុន ហើយចាប់តាំងពីពេលនោះមកមនុស្សជាច្រើនមានការស្ងើចសរសើរនឹងអ្វីដែលបរិវេណទីលានដ៏ធំរបស់ក្រុមហ៊ុននេះមាន ដែលមើលទៅដូចជាពិភពមួយថ្មីអញ្ចឹង។ គិតមកត្រឹមពេលនេះលោក Matthew Roberts បានចំណាយពេលអស់ប្រមាណជា 2ឆ្នាំហើយដើម្បីធ្វើវីដេអូបង្ហាញពី Apple Park។ អ្វីដែលគាត់ធ្វើគឺបង្ហោះ Drone ខ្លួនឡើង រួចចាប់យករូបភាពគ្រប់ជ្រុងជ្រោយដើម្បីបង្ហាញឲ្យអ្នកមើលដឹងពីដំណើរការសាងសង់របស់គម្រោងនេះ។ គួរបញ្ជាក់ផងដែរថា សម្រាប់វីដេអូចុងក្រោយនេះគឺមានបង្ហាញពីតំបន់មួយចំនួនត្រូវបានបញ្ចប់ការសាងសង់ទៀត។

    February 13, 2018