- Khmernote Media
- អន្តរជាតិ
កំពង់ឆ្នាំងៈ ស្ត្រីម្នាក់ត្រូវបានជនល្មើសរំលោភរួចសម្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិក្បាលកាឡង់ ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។ ស្ត្រីរងគ្រោះឈ្មោះ ហ៊ន ណាវី អាយុ២១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនល្មើស ក្រោយធ្វើសកម្មភាព បានរត់គេចខ្លួនបាត់ ខណៈដែលសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោស។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ដោយសារតែមិនឃើញជនរងគ្រោះ ឪពុក និងសាច់ញាតិរបស់ជនរងគ្រោះបាននាំគ្នាដើរក៏ប្រទះឃើញសពជនរងគ្រោះដេកស្លាប់ក្នុងព្រៃត្រែង បន្លាយួន ក្នុងដីរបស់ ឈ្មោះ ហុន ហេ ស្ថិតក្នុងភូមិឃុំ ខាងលើ ចម្ងាយពីផ្លូវ ប្រមាណ ២៥ម៉ែត្រ ដោយជនរងគ្រោះមានសភាពខោស្រាត ត្រឹមភ្លៅ
February 13, 2018 - បច្ចេកវិទ្យា
មិនយូរទៀតទេ ក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy S9 របស់ខ្លួន ហើយក្នុងនោះក៏មានភ្ជាប់មកជាមួយនឹងដុំសាក Wireless ជំនាន់ថ្មីផងដែរ។ យោងតាមការបែកធ្លាយ បន្ទះសាកឥតខ្សែនោះនឹងមានដង្កៀបសាកដល់ទៅពីរ ហើយមានសមត្ថភាពសាកថ្មបានលឿនទៀតផងរហូតដល់ទៅ 9V/1.67A, 9V/2A រឺ 12V/2.1A ឯណោះ។ ចំពោះរូបរាងរបស់ឆ្នាំងសាកនេះ គឺដូចគ្នាទៅនឹងជំនាន់ចាស់ដែរ ប៉ុន្ដែប្រើប្រាស់ USB-C វិញសម្រាប់សាកថ្មចូល និងមានកង្ហារត្រជាក់មួយដើម្បីការពារការឡើងកម្ដៅពីការសាក Qi។ លើសពីនេះទៅទៀត ដុំសាកនេះក៏មានភ្ជាប់មកជាមួយនឹងពន្លឺមួយដែរសម្រាប់បញ្ជាក់ពីដំណើរការបញ្ចូលថ្ម។ ក្នុងនោះដែរ ពណ៌ក្រហមបានន័យថាកំពុងសាក ពណ៌បៃតងបានន័យថាសាកពេញ និងភ្លើងលោតភ្លឹបភ្លេតបញ្ចាក់ថាគាំង។ ស្របពេលជាមួយគ្នានេះដែរ ស្រោមការពាររបស់កំពូលស្មាតហ្វូន Galaxy S9
February 13, 2018 - អន្តរជាតិ
ប្រទេសចិន ៖ បើទោះបីជារៀបការជាមួយគ្នារាប់ឆ្នាំក៏ដោយ ក៏មិនមានស្វាមីភរិយាខ្លះស្រលាញ់និងបង្កើតភាពភ្ញាក់ផ្អើលអោយគ្នាសដូចកាលដែលរៀបការជាមួយគ្នាថ្មីៗដែរ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយ ដែលបុរសចំណាស់ម្នាក់បានរៀបចំមង្គលការអោយខ្លួនឯងនិងភរិយាម្តងទៀតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្រោយពីរៀបការជាមួយគ្នាជាង៥០ឆ្នាំមកហើយ។ តាមប្រភពបានអោយដឹងថាប្រពន្ធរបស់គាត់បានជួបគ្រោះថ្នាក់មួយ ហើយត្រូវសម្រាកព្យាបាលអស់រយៈពេលជាង៣ឆ្នាំទៅហើយនៅក្នុងមន្ទីពេទ្យមួយកន្លែងក្នុងទីក្រុង Hai Ning ខេត្ត Zhejiang។ តាមសម្តីរបស់គ្រូពេទ្យ និងបុគ្គលិកនៅទីនេះបានអោយដឹងថា លោកពូ Fool ទុកមន្ទីពេទ្យដូចជាផ្ទះគាត់ទៅហើយចាប់តាំងពីប្រពន្ធរបស់គាត់មានជម្ងឺហើយត្រូវមកសម្រាកព្យាបាលនៅទីនោះ។ កាលពីប៉ុន្មានថ្ងៃមុននេះគាត់បានរៀបចំបង្កើតការភ្ញាក់ផ្អើលមួយដល់ប្រពន្ធរបស់គាត់នៅក្នុងមន្ទីពេទ្យនេះ ដោយមានការចូលរួមពីគ្រូពេទ្យនិងបុគ្គលិកនៅទីនោះ។ គាត់បានរៀបចំពិធីមង្គលការជាលើកទី២មួយសំរាប់គាត់និងភរិយាដែលកំពុងតែដេកសម្រាកក្នុងបន្ទប់ ICU។ លោកពូបានស្លៀកពាក់ឈុតកូនកំលោះយ៉ាងសង្ហា ហើយកាន់បាច់ផ្ការមកសុំភរិយារបស់គាត់រៀបការក្នុងបន្ទប់ ICU នេះតែម្តង។ គាត់បានប្រាប់ពីមូលហេតុដែលនាំអៅយគាត់ធ្វើបែបនេះក៏ព្រោះតែចង់ឃើញភរិយាគាត់សប្បាយចិត្ត និងចង់បង្ហាញពីចិត្តស្រលាញ់ដែលគាត់មានទៅកាន់ភរិយាផង។ ទោះបីជាភរិយាគាត់សម្រាកក្នុងបន្ទប់ ICU ជាង៣ឆ្នាំហើយក៏ដោយក៏គាត់មិនអស់សង្ឃឹមនោះទេ គាត់ជឿថាភរិយាគាត់នឹងជាសះស្បើយដូចសដើម។ រឿងរ៉ាវរៀបការលើកទី២ក្នុងបន្ទប់ ICU របស់គាត់ត្រូវបានមនុស្សក្នុងបណ្តាញសង្គមជាច្រ់ើនចាប់ហើយធ្វើការជូនពរដល់គាត់ទាំងពីរ៕
February 13, 2018 - អន្តរជាតិ
ក្នុងការប្រកួតកីឡា Ice Hockey (កីឡាវាយដុំមូលលើទឹកកក) រវាងក្រុមជម្រើសជាតិកូរ៉េខាជើង និងក្រុមជម្រើសជាតិ ស្វីស គេសង្គេតឃើញថា ក្រុមអ្នកគាំទ្ររបស់កូរ៉េខាងជើងបានស្លៀកពាក់ឯកសណ្ឋានដូចគ្នារួមជាមួយនឹងការពាក់ម៉ាស់ បិតមុខរូបលោក គីម អ៊ីលសុង អតីតមេដឹងនាំកូរ៉េខាងជើងគួរឲ្យចាប់អារម្មណ៍បំផុត។ ការប្រកួតកីឡា Ice Hockey គឺជាផ្នែកមួយនៃការប្រកួតកីឡា Winter Olympics ដែលបានរៀបចំឡើងនៅក្នុងស្រុក Pyeongchang County ប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៩ ខែ កុម្ភៈ ដល់ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ដោយមានប្រទេសជាច្រើនមកចូលរួមប្រកួត។ ក្រុមអ្នកគាំទ្រកូរ៉េខាងជើងដែលបានបង្កឲ្យមានការចាប់អារម្មណ៍នេះគឺជាក្រុមស្ត្រីស្អាតចំនួន
February 13, 2018 - បច្ចេកវិទ្យា អន្តរជាតិ
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានបញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួន ដែលមានផ្ទៃអេក្រង់ស្ទើរលាតសន្ធឹងពេញផ្ទៃខាងមុខ ដោយមិនមានប៊ូតុងចុចនោះទេ។ ប៉ុន្តែបើទោះបីជាយ៉ាងណាស្មាតហ្វូនទាំងនោះនៅតែមិនមានអេក្រង់លាតសុទ្ធលើផ្ទៃខាងមុខដែរ ជាក់ស្តែងដូចជា iPhone X របស់ក្រុមហ៊ុន Apple ទោះជាមានគែមតូច គ្មានប៊ូតុង អេក្រង់ធំលាតស្ទើរពេញអេក្រង់ ក៏នៅតែមានក្បាលឆកខាងលើសម្រាប់បំពាក់កាមេរ៉ា និងមុខងារ Face ID ដែរ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ រូបភាពស្មាតហ្វូនមួយ ដែលគំរូព្រៀងរបស់ក្រុមហ៊ុនចិន Vivo ដោយស្មាតហ្វូននោះមានគែមស្តើងស្ទើរពេញអេក្រង់ និងមិនមានប៊ូតុង ហើយលក្ខណៈមិនមានប៊ូតុងបែបនេះត្រូវបានគេសន្និដ្ឋានបានថា ស្មាតហ្វូននេះនឹងប្រើប្រាស់បច្ចេកវិទ្យាដូច Vivo X20 Plus ដែលខ្លួនទើបនឹងដាក់បង្ហាញដែរ គឺប្រើប្រាស់ផ្ទៃអេក្រង់លាត ជាមួយនឹងមុខងារស្គែនក្រយ៉ៅដៃនៅលើកញ្ចក់អេក្រង់តែម្តង។ មិនមែនមានតែ Vivo
February 13, 2018 - អន្តរជាតិ
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរគាស់ផ្ទះ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ចោរគាស់ផ្ទះ រូបនេះ មាន ឈ្មោះ មាស ដាលី ភេទប្រុស អាយុ ១៧ឆ្នាំ បានធ្វើសកម្មភាពលួចគាស់ផ្ទះ និងលួចម៉ូតូចំនួន ០២គ្រឿង មាន ០១គ្រឿង ម៉ាក CBR ពណ៌ស ស្លាកលេខ ភ្នំពេញ 1BV-5552 និង ០១គ្រឿងទៀត ម៉ាក ហុងដា ស្គុបពី
February 13, 2018 - PR
ថ្មីៗនេះក្រុមហ៊ុនសាមសុងបានប្រកាសអំពីលក្ខណៈពិសេសថ្មីរបស់ទូរទស្សន៍ Smart TV ប្រចាំឆ្នាំ 2018 ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការតភ្ជាប់ឧបករណ៍សាមសុងផ្សេងៗគ្នាដើម្បីបង្កើតជាបណ្តាញប្រើប្រាស់មួយដែលផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យ។ ភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងចែករំលែក ជាមួយនឹងកម្មវិធី SmartThings អ្នកនឹងអាចទទួលពត៌មានទាំងអស់ដែលអ្នកត្រូវការដើម្បី រីករាយក្នុងការទស្សនាទូរទស្សន៍របស់អ្នកបានយ៉ាងឆាប់រហ័ស។ អ្នកក៏អាចបញ្ជាទូរទស្សន៍តាមកម្មវិធីនៅលើទូរស័ព្ទដែលកាន់តែមានភាពងាយស្រួល ព្រោះកម្មវិធី SmartThings ជួយឲ្យទូរទស្សន៍របស់អ្នកចងចាំ Wi-Fi ឧបករណ៍ចាក់កម្សាន្ត កម្មវិធីដែលអ្នកពេញចិត្ត និងព័ត៌មានផ្សេងៗនៅលើគណនីនៅលើទូរស័ព្ទដៃសាមសុង បានយ៉ាងឆាប់រហ័ស។ លក្ខណៈពិសេសមួយទៀតគឺសមត្ថភាពក្នុងការចូលទៅកាន់កម្មវិធីវីដេអូដែលអ្នកពេញចិត្តដោយស្វ័យប្រវត្តិ។ អ្នកក៏អាចជ្រើសរើសកម្មវិធីដែលអ្នកចង់ផ្ទេរព័ត៌មានលម្អិតទៅ ហើយកម្មវិធី SmartThings នឹងចូលទៅបើកកម្មវិធីវីដេអូទាំងនោះដោយស្វ័យប្រវត្តិនៅលើទូរទស្សន៍សាមសុង Smart TV ។ សម្លេង ដែលជាជំនួយការក្នុងការរស់នៅ ក្រុមហ៊ុនសាមសុងបានផ្តល់នូវជម្រើសជាច្រើនដល់ពួកយើងក្នុងការរីករាយជាមួយកម្មវិធីកម្សាន្តដ៏អស្ចារ្យ។ បច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាចុងក្រោយ និងទំនើបរបស់ក្រុមហ៊ុនសាមសុងគឺតាមរយៈការប្រើប្រាស់សម្លេង
February 13, 2018 - PR
ក្រុមហ៊ុន KFC ក្នុងប្រទេសកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានសម្រាប់ការសម្ពោធជាផ្លូវការសាច់មាន់រសជាតិប៉ាព្រីកា ដែលធ្វើទ្បើងកាលពីថ្ងៃទី 12 កុម្ភៈ កន្លងទៅនេះ នៅភោជនីយដ្ឋាន KFC សាខាបឹងកេងកង ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ លោក YB Cheah ប្រធានគ្រប់គ្រងទូទៅនៃ KFC បានមានប្រសាសន៍ថា៖ «ថ្ងៃនេះយើងពិតជាមានមោទនភាពក្នុងការផ្តល់ជូនសាច់មាន់រសជាតិប៉ាព្រីកា ដែលជាប្រូម៉ូសិនប្រចាំរដូវកាលនេះ។ នៅក្រុមហ៊ុន KFC ក្នុងប្រទេសកម្ពុជា យើងខ្ញុំប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចជាភោជនីយដ្ឋានប្រកបដោយស្តង់ដារខ្ពស់ ដែលធានាជូននូវសុវត្ថិភាព និងគុណភាពម្ហូបអាហារ។ គោលបំណងរបស់យើងគឺក្លាយជាយីហោមួយដែលអាចបំពេញសេចក្តីត្រូវការរបស់អតិថិជន និងផ្តល់នូវជម្រើសប្រកបដោយទំនុកចិត្តខ្ពស់»។ ក្នុងកម្មវិធីពិសេសនេះ ក៏មានការចូលរួមសម្តែងពី កញ្ញា ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ក្នុងប្រទេសកម្ពុជា
February 13, 2018 - PR
ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបើកពិធីសម្ពោធជាផ្លូវការនូវការនាំចូលម៉ាស៊ីនសម្អាតម៉ាក Hako, PowerBoss, និង Minuteman មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ បើតាមប្រសាស៍របស់លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឲ្យដឹងថា ម៉ាស៊ីនសម្អាតម៉ាក Hako PowerBoss និង Minuteman គឺជាម៉ាកផលិតផលដ៏ល្បីល្បាញពីប្រទេសអាឡឺម៉ង់ ដែលវាមានសមត្ថភាពខ្ពស់ក្នុងសម្អាតបានទាំងផ្នែកខាងក្នុង និងខាងក្រៅ យ៉ាងមានប្រសិទ្ធិភាព និងមិនមានសម្លេងរំខាន។
February 13, 2018 - អន្តរជាតិ
ឥណ្ឌា៖ បុរសម្នាក់បានចាក់សាំងដុតខ្លួនឯង និងមានបំណងរត់ទៅអោបស្រ្តីម្នាក់ទៀតឲ្យស្លាប់ក្នុងភ្លើងទាំងអស់គ្នា តែសំណាងល្អត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។ បុរសដែលចង់ដុតសម្លាប់ខ្លួនឯងនោះមានឈ្មោះថា Navneet Junghare ស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងស្ថិតនៅក្នុងតំបន់ Bajaj Chowk ក្រុង Sausar ប្រទេសឥណ្ឌា។ មុនពេលកើតហេតុ គេបានឃើញគាត់ហាក់មានរឿងទាល់ទែងគ្នាជាមួយនឹងស្រ្តីរងគ្រោះនោះ បន្តិចក្រោយមកគេបានឃើញគាត់ចាក់សាំងដុតខ្លួនឯង និងព្យាយាមរត់ទៅអោបស្ត្រីរងនោះទៀត ដើម្បីឲ្យបានបានស្លាប់នៅក្នុងភ្លើងនោះជាមួយគ្នា។ គេមិនបានដឹងថាពួកគេបានគំនុំអ្វីឲ្យពិតប្រាកដជាមួយគ្នានោះទេ គេគ្រាន់ដឹងថាស្ត្រីរងគ្រោះធ្លាប់ធ្វើជាសក្សីនៅក្នុងមួយរឿងក្តីមួយ។ យ៉ាងណាក្តី ជនរងគ្រោះទាំង ពីរត្រូបានជួយសង្គ្រោះជីវិតបានទាន់ពេលវេលា តែបុរសដែលដុតខ្លួនឯងនោះត្រូវបានជាប់ទោសពីបទប៉ុនប៉ងសម្លាប់ស្ត្រីរងគ្រោះ។ សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូនៃហេតុការណ៍នេះក្នុងវីដេអូមាននៅខាងក្រោម៖ ភក្តី ប្រភព៖dnaindia
February 13, 2018









