- Khmernote Media
- អន្តរជាតិ
រូបភាពថ្មី ដែលឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជាដល់កម្លាំងជំនាញ ចុះស្រាវជ្រាវនិងផ្តិតយកមកបង្ហាញជូន បងប្អូនពិចារណា នោះគឺរូបភាពបុរសសុំទានម្នាក់ ដែលមានដៃជើងនិងកម្លាំងពេញលេញ តែក្លែងធ្វើជាពិការ វារនៅលើដី ដៃជើងខ្វៃៗ ដូចសត្វអណ្តើក បោកប្រាស់ក្តីមេត្តារបស់មហាជនឲ្យមានការអាណិតអាសូដាក់ទានឲ្យ ។ រាប់ឆ្នាំមកហើយ ដែលបុរសម្នាក់នេះ វារលើបន្ទះក្តារ ដូចសត្វអណ្តើក នៅតាមភ្លើងស្តុប តាមរោងចក្រ តាមផ្សារ និងទីប្រជុំជនផ្សេងៗ ក្នុងរាជធានីភ្នំពេញ ដើម្បីសុំទាន តពូជ តត្រកូល តាំងពីឪពុកដល់កូន ព្រោះតែភាពខ្ជិលច្រអូស
February 13, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ Apple គឺជាក្រុមហ៊ុនផលិតនាឡិការដ៏ធំមួយលើពិភពលោក ដែលផលិតផលរបស់ក្រុមហ៊ុននេះទទួលបានការគាំទ្រខ្លាំងជាងបណ្ដាអ្នកប្រើប្រាស់ជាជាងឧស្សាហកម្មនាឡិកាស្វីសទៅទៀត បើគិតត្រឹមត្រីមាសចុងក្រោយ។ អាចនិយាយបានថា នេះគឺជាជោគជ័យដ៏អស្ចារ្យមួយទៀត បន្ទាប់ពីផលិតផល iPhone បើយោងតាមការប៉ាន់ប្រមាណនៃការលក់នាឡិកា Apple របស់អ្នកស្រាវជ្រាវឧស្សាហកម្ម Canalys និង IDC បានចេញផ្សាយពីស្ថិតិជាទូទៅនៃសហព័ន្ធឧស្សាហកម្មនាឡិកាស្វីស។ Canalys ប៉ាន់ស្មានថាក្រុមហ៊ុន Apple បានលក់នាឡិកា Apple ចំនួន 8 លានគ្រឿងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ2017។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានចូលខ្លួនប្រឡូកក្នុងទីផ្សារនាឡិកាត្រឹមរយៈពេល 4ឆ្នាំប៉ុណ្ណោះ ស្របពេលជាមួយនឹង Switzerland បានឈរលើវិស័យនេះជាច្រើនសតវត្សមកហើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Apple មិនបានបង្ហាញពីតួលេខជាក់លាក់នៃការលក់
February 12, 2018 - អន្តរជាតិ
កាន់តែកៀកខិតជិតមកដល់ចូលឆ្នាំចិន ប្រជាជនចិន និងជនជាតិដែលកាត់ខ្សែស្រឡាយចិនទាំងអស់កំពុងមមាញឹកនឹងការសម្អាតផ្ទះសម្បែង និងគ្រឿងរណ្ដាប់សម្រាប់សែនព្រេន។ យ៉ាងណាមិញ ក្រៅពីតំណមជាច្រើន ក្នុងនោះចិនក៏មានជំនឿទៅលើអាហារមួយចំនួន ដែលត្រូវបានចាត់ទុកថាជាអាហារនាំជ័យលាភក្នុងឆ្នាំថ្មីផងដែរ។ អាហារទាំងនោះមានដូចជា៖ ១.ត្រី៖ ប្រជាជនចិន មានជំនឿថា ការបរិភោគត្រីនឹងធ្វើឲ្យចម្រុងចម្រើន ជាពិសេសគឺត្រីចំហុយតែម្ដង។ មូលហេតុគឺដោយសារតែត្រីក្នុងភាសាចិន (鱼 Yú /yoo/) គឺស្រដៀងនឹងពាក្យច្រើនលើសលុប ហើយគេគិតថា ការបរិភោគត្រីនឹងធ្វើឲ្យគេទទួលបានភាពរីកចម្រើនលើសលុបនៅក្នុងឆ្នាំថ្មី។ ២. គាវ៖ គាវ បានក្លាយជាម្ហូបប្រពៃណីរបស់ចិនជាង១៨០០ឆ្នាំ មកហើយ។ ដោយភាគច្រើនត្រូវបានគេជឿថា ការបរិភោគគៀវនឹងនាំនូវទ្រព្យសម្បត្តិ ភាពរុងរឿង និងកំណប់ទ្រព្យ រួមទាំងប្រាក់កាសផងដែរ។ ៣. ចាយ៉៖ ចាយ៉
February 12, 2018 - សង្គម
ប្រទេសចិន ៖ វាអាចជារឿងចម្លែកបន្តិចនៅពេលដែលឃាតករម្នាក់អាចសម្លាប់និងធ្វើអោយមនុស្សជាច្រើនអ្នករបួស នៅក្នុងទីសាធារណៈតែម្តងដោយមិនខ្លាចរអាអ្វីបន្តិច។ ប្រភពព័ត៌មានចិនមួយបានចុះផ្សាយករណីរន្ធត់មួយ ដែលបុរសម្នាក់បានចាក់ប្រើកាំបិតចាក់ទៅលើមនុស្សជាច្រើននៅក្នុងផ្សារទំនើប។ រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងផ្សារទីនើបមួយកន្លែងក្នុង ទីក្រុង downtown Beijing។ ស្រ្តីម្នាក់បានស្លាប់នៅេពេលដឹកទៅកាន់មន្ទីពេទ្យ និង ១១នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងចំណោមជនរងគ្រោះទាំងអស់គេបានដឹងថាមានប្រុស៣នាក់ និងស្រី១១នាក់។ ប៉ូលិសចាប់ និងកំណត់អត្តសញ្ញាណបានថាបុរសម្នាក់នេះមានឈ្មោះ Zhu វ័យ៣៥ឆ្នាំុ។ គេបានទទួលស្គាល់ថាពិតជាបានកាន់កាំបិតដេញចាក់មនុស្សនៅក្នុងផ្សារទំនើបនេះមែន គេបានបន្ថែមថាកាលដែលធ្វើបែបនេះដោយសារតែគេទទួលរងអយុត្តិធម៌។ គ្មានប្រភពណាអាចបញ្ជាក់នោះទេបុរសជាប់ចោទនោះ គេរងអយុត្តិធម៌ដោយសារតែរឿងអ្វីអោយប្រាកដនោះទេ៕ ប្រភព ៖ CHINA PLUS
February 12, 2018 - បច្ចេកវិទ្យា
សម្រាប់ iPhone X លោកអ្នកប្រាកដជាស្គាល់ហើយថាជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាទំនើបកប់ ហើយថែមទាំងមានគុណភាពល្អ និងប្លែកខុសគេផងដែរ។ ស្របពេលជាមួយគ្នានេះដែរ iPhone X ក៏ជាម៉ូដែលដំបូងដែលត្រូវបានលុបបំបាត់ប៊ូតុង Home និង sensor ស្កេនស្នាមក្រយ៉ៅដៃចោល ហើយជំនួសមកវិញដោយ sensor ស្កេនមុខ Face ID វិញ។ ចំពោះរចនាបទវិញ គឺអាចនិយាយថាអស្ចារ្យខ្លាំងតែម្ដង ព្រោះគែមសងខាង លើ ក្រោមស្ទើរតែលែងមានទៅហើយ។ ប៉ុន្ដែ ទោះជាយ៉ាងណា iPhone X មិនមែនល្អឥតខ្ចោះឡើយ ហើយនេះគឺជារឿងឆ្កួតៗទាំង3 ដែលអ្នកប្រើប្រាស់ទាំងអស់នឹងប្រឈមបន្ទាប់ពី
February 12, 2018 - អន្តរជាតិ
តៃវ៉ាន់៖ កាលពីសប្តាហ៍មុនមានហេតុការណ៍គ្រោះរញ្ចួយដីមួយបានកើតឡើងនៅលើកោះតៃវ៉ាន់ ដែលបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងមនុស្សស្លាប់ជាច្រើននាក់។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមជួយសង្គ្រោះរុករកជនរងគ្រោះនៅតាមគំនរបាក់បែកបានបញ្ចប់ ហើយចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះបានកើនឡើងដល់១៧នាក់។ ក្រោយរុករកអស់ជាច្រើនថ្ងៃមក សាកសពចំនួន៥នាក់ចុងក្រោយត្រូវបានយកចេញពីគំនរបាក់បែកនៃអាគារ១២ជាន់ Yun Men Tsui ក្នុងទីក្រុង Hualien ដោយ៤ជាន់ដំបូងនៃអាគារបានស្រុតធ្វើឲ្យអាគាររលំផ្អៀងទៅម្ខាង។ សាកសពទាំង៥នាក់ ដែលរកឃើញចុងក្រោយគេនោះគឺជាគ្រួសារទាំងមូលតែម្តង ដោយមានឪពុកម្តាយ ជីដូនជីតា និងកូនប្រុសអាយុ១២ឆ្នាំម្នាក់ ដែលបានស្នាក់នៅអាគារនោះនៅជាន់ទី៣។ អាគារ Yun Men Tusi នេះបានសាងសង់អស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយក្នុងចំណោមអ្នកស្លាប់ទាំង១៧នាក់ មានសាកសពចំនួន១៤នាក់បានស្លាប់នៅក្នុងអាគារនោះ ចំណែកឯសាកសព៣នាក់ទៀតស្លាប់នៅកន្លែងផ្សេងទៀត៕ សេម ប្រភព៖ shanghaiist
February 12, 2018 - សង្គម
ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យទាំងយប់ ព្រោះតែមានដុំមួយលានចេញពីក្នុងរន្ធគូទរបស់គាត់ បន្ទាប់ពីគាត់បានអង្គុយលើចានបង្គន់អស់រយៈកន្លះម៉ោងដើម្បីលេងហ្គេម។ បុរសជាជនរងគ្រោះរស់នៅក្នុងក្រុង Zhongshan ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ហើយគាត់មិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដឡើយ។ បុរសជនរងគ្រោះមានទម្លាប់អង្គុយ នៅលើចានបង្គន់យូរៗ នៅពេលដែលគាត់ជក់លេងហ្គេមម្តងៗ។ ហើយនៅក្នុងថ្ងៃកើតហេតុ គាត់បានទៅបត់ជើងធំជាធម្មតា ហើយគាត់បានជក់លេងហ្គេមអស់កន្លះម៉ោង និងបានជួយបញ្ហាដូចខាងលើនេះតែម្តង។ លោកវេជ្ជបណ្ឌិត Su Dan ដែលបម្រើ ការងារនៅក្នុងមន្ទីរពេទ្យ The Sixth Affiliated Hospital និងជាអ្នកទទួលបន្ទុកសង្គ្រោះជនរងគ្រោះខាងលើបានឲ្យដឹងថា ចុងពោះវៀនរបស់ជនរងគ្រោះបានដាច់តំណរភ្ជាប់មួយក្នុងរាងកាយ ហើយវាបានលានចេញមកតាមរន្ធគូទតែម្តង។ ករណីនេះ ជាករណីកម្ររ តែយ៉ាងណាក្តីក្រុមវេជ្ជបណ្ឌិតអាចជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។ ហើយខាងវេជ្ជបណ្ឌិតបាន ណែនាំឲ្យបុរសជនរងគ្រោះឈប់ចំណាយពេលយូរៗអង្គុយនៅលើចានបង្គន់ទៀត ដើម្បីការពារកុំឲ្យមានបញ្ហានេះម្តងទៀត៕ ភក្តី
February 12, 2018 - សង្គម
ប្រទេសជប៉ុន ៖ មនុស្សបានចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម រួមមានទាំងបទពិសោធន៍ល្អ អាក្រក់ សប្បាយនិងរងទុក្ខវេទនាទៀតផង។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវសោកសង្រេងមួយ ដែលស្ត្រីជនជាតិជប៉ុនម្នាក់បានបង្ហោះរូបអាក្រក់ៗរបស់នាងលើបណ្តាញសង្គមដើម្បីបង្ហាញពីបទពិសោធន៍ដែលនាងទទួលបានដោយសារហឹង្សាក្នុងគ្រួសារ។ រូបភាពអាក្រាតរបស់ស្រ្តីរាងស្តើងម្នាក់ដែលមានតែស្បែកដណ្តប់ឆ្អឹងត្រូវបានបង្ហោះលើបណ្តាញសង្គម Twitter។ នារីម្នាក់នោះបានប្រាប់វាជារឿងដែលបានកើតឡើងកាលពី១០ឆ្នាំមុន នៅពេលដែលនាងទៅនៅជាមួយជីតារបស់នាង។ នាងត្រូវបានគេបង្ខាំងទុកនៅក្នុងបន្ទប់តូចមួយ ហើយមិនបានផ្តល់ចំណីអោយហូបចុកគ្រប់គ្រាន់នោះទេ។ នាងតែងតែត្រូវបានគេដាក់ទោសដោយវាយធ្វើបាបប្រសិនបើចាប់បានថានាងលួចបរិភោគអាហារ នៅពេលនោះនាងមានទម្ងន់ត្រឹមតែ១៥គីឡូតែប៉ុណ្ណោះ។ ក្នុងនោះនាងមិនបានបញ្ជាក់នោះទេថាជាជីតារបស់នាង រឺក៏នរណាដែលធ្វើទង្វើរដ៏ឃោរឃៅបែបនេះដាក់នាងនោះ។ មានអ្នកប្រើប្រាស់អ៊ីនធីណែតខ្លះមានចម្ងល់ថារូបភាពនេះអាចជាការកែច្នៃទេ តែវាត្រូវបានគេបញ្ជាក់និងទទួលស្គាល់ថាជារឿងពិត៕ ប្រភព ៖ sanook
February 12, 2018 - ព័ត៌មានជាតិ
បរទេស ៖ នៅក្នុងប្រទេសឥណ្ឌាមានទំលាប់ក្នុងការផ្តល់បណ្ណាការអោយទៅភាគីខាងប្រុសនៅក្នុងពេលរៀបការ បើទោះបីជាមានច្បាប់ហាមឃាត់មិនអោយធ្វើបែបនេះក៏ដោយ។ ប្រភពព័ត៌មានបរទេសមួយបានរាយការណ៍ពីរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលបុរសជាប្តីបានលួចក្រលៀនរបស់ប្រពន្ធខ្លួនឯងលក់ជាង២ឆ្នាំទើបបែកការណ៍។ ស្រ្តីរងគ្រោះមានឈ្មោះ Rita Sarkar នាងបានរៀបការជាមួយបុរសដែលបានលួចក្រលៀននាងលក់នេះទាំងពីឆ្នាំ២០០៥។ កាលនោះឪពុកម្តាយរបស់នាងមានប្រាក់តែបន្តិចបន្តូចប៉ុណ្ណោះក្នុងការផ្តល់ជាបណ្ណាការដល់បុរសម្នាក់នេះ។ បុរសម្នាក់នេះតែងតែធ្វើការទាមទារបន្ថែមពីឪពុកម្តាយរបស់នាង គេថែមទាំងធ្លាប់និយាយទៀតថា”ឪពុកម្តាយមានរថយន្តរាប់សិប តែមើលមកពួកយើងវិញគ្មានអ្វីទាំងអស់”។ កាលពីពីរឆ្នាំមុននាងឈឺពោះយ៉ាងខ្លាំងព្រោះតែឈឺក្រពះ ប្តីរបស់នាងបាននាំនាងទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង។ ប្តីរបស់នាងនិងគ្រូពេទ្យនៅទីនោះបានប្រាប់ថា ជម្ងឺរបស់នាងត្រូវតែធ្វើការវះកាត់ទើបនាងអាចជាសះពីជម្ងឺ។ បែបនេះទើបនាងសម្រេចវះកាត់ តែមិននឹងស្មានសោះថានេះជាល្បិចបោកបញ្ឆោតរបស់ប្តីនាងតែប៉ុណ្ណោះ។ ទោះបីជាវះកាត់រួចហើយក៏ដោយនាងនៅតែបន្តឈឺចាប់ទៀត ហើយវាកាន់តែឈឺខ្លាំងជាងមុនទៅទៀត នាងបានសុំអោយប្តីរបស់នាងនាំទៅមន្ទីពេទ្យ។ តែគេមិនបានរវីរវល់ជាមួយនាងនោះទេ ហើយថែមទាំងបានគំរាមនាងទៀតថាមិនអោយប្រាប់នរណាពីរឿងគេនាំនាងទៅមន្ទីពេទ្យកាលពីពីរឆ្នាំមុនទៀត។ ដោយឈឺទ្រាំលែងបាននាងក៏បានសុំអោយបងប្អូនរបស់ខ្លួនជូនទៅមន្ទីពេទ្យពិនិត្យ នៅទីនោះគ្រូពេទ្យបានប្រាប់ថាក្រលៀនខាងស្តាំរបស់នាងបានបាត់ទៅហើយ។ គ្រាន់តែលឺបែបនេះនាងបានដឹងភ្លាមថាវាជាទង្វើររបស់ប្តីខ្លួន។ នៅថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០១៨ បុរសជាប្តីនិងបងប្រុសរបស់គេត្រូវបានប៉ូលិសចាប់ខ្លួនពីបទជួញដូររាងកាយរបស់មនុស្ស។
February 12, 2018 - PR
ទូកមាស ខេត្តកំពត ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៨: រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ជារោងចក្រផលិតស៊ីម៉ងត៍ស្តង់ដាខ្ពស់ និងធំជាងគេមួយនៅក្នុងតំបន់ ដោយបំពាក់ឧបករណ៍ និងម៉ាស៊ីនគ្រឿងចក្រទំនើបទាន់សម័យ ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតមកពីប្រទេសចិន អាលឺ្លម៉ង់ ស៊ុយអែត និងអ៊ីតាលី ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងអ្នកចូលរួមជិត ១ម៉ឺននាក់។ រោងចក្រនេះត្រូវបានបង្កើតឡើងដោយការវិនិយោគរួមគ្នាលើទុនសាច់ប្រាក់ ២៦២លានដុល្លាអាមេរិក ក្នុងនោះ ៦០% មកពីក្រុមហ៊ុន ជីបម៉ុង គ្រុប
February 12, 2018









