- Khmernote Media
- អន្តរជាតិ
រុស្ស៊ី៖ កាលពីម្សិលមិញនេះ យន្តហោះមួយគ្រឿងដឹកមនុស្សចំនួន៧១នាក់បានធ្លាក់ បណ្តាលឲ្យមនុស្សនៅលើយន្តហោះបានស្លាប់បាត់បង់ជីវិតទាំងអស់។ ក្រោយកើតមានហេតុការណ៍ធ្លាក់យន្តហោះនោះ បំណែកយន្តហោះ និងសាកសពជាច្រើនត្រូវបានគេរកឃើញនៅតំបន់ Stepanovskoe ក្បែរទីក្រុង Moscow ប្រទេសរុស្ស៊ី។ យន្តហោះ Saratov Airlines នោះបានផ្ទុកអ្នកដំណើរចំនួន៦៥នាក់ និងបុគ្គលិកបំរើការលើយន្តហោះ៦នាក់ ហើយបានហោះចេញពីព្រលានយន្តហោះនៅក្នុងទីក្រុង Moscow ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Orsk ក្រោយមកក៏បានធ្លាក់តែម្តង។ តាមប្រភពព័ត៌មានព័ត៌មានបានឲ្យដឹងថា អ្នកដំណើរនៅលើយន្តហោះនោះមានទាំងក្មេងអាយុ៥ឆ្នាំ អាយុ១២ឆ្នាំ និងអាយុ១៧ឆ្នាំថែមទៀតផង។ ប្រភពព័ត័មានរុស្ស៊ីបានឲ្យដឹងថា មុនពេលយន្តហោះធ្លាក់ គេមិនបានទទួលព័ត៌មានណាមួយពីបុគ្គលិកលើយន្តហោះរាយការណ៍ពីបញ្ហាបច្ចេកទេសអ្វីនោះទេ ហើយពេលនេះក្រុមស៊ើបអង្កេតរុស្ស៊ីកំពុងតែធ្វើការសាកសួរបុគ្គលិកនៅព្រលានយន្តហោះ Domodedovo ដែលបានត្រួតពិនិត្យយន្តហោះមុនធ្វើដំណើរ៕ កុមារី Nadezhda Krasova
February 12, 2018 - ព័ត៌មានជាតិ
រុស្ស៊ី៖ យន្តហោះមួយគ្រឿងដឹកមនុស្សចំនួន៧១នាក់បានធ្លាក់ បន្ទាប់ពីហោះចេញពីព្រលានយន្តហោះទីក្រុង Moscow បានតែបន្តិច ហើយអ្នកដំណើរទាំងអស់នោះត្រូវបានគេជឿជាក់ថាមិនមានជីវិតនៅរស់នោះទេ។ ភ្នាក់សារព័ត៌មានរុស្ស៊ី TASS បានឲ្យដឹងថា យន្តហោះ Saratov Airlines បានផ្ទុកអ្នកដំណើរចំនួន៦៥នាក់ និងបុគ្គលិកបំរើការលើយន្តហោះ៦នាក់ទៀតបានស្លាប់បាត់បង់ជីវិតទាំងអស់នៅកន្លែងកើតហេតុ ប៉ុន្តែសារព័ត៌មាន NBC មិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ណាមួយពីការស្លាប់នោះទេ។ យន្តហោះផ្ទុកអ្នកដំណើរខាងលើ បានហោះចេញពីព្រលានយន្តហោះនៅក្នុងទីក្រុង Moscow ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Orsk ក្រោយមកក៏បានធ្លាក់តែម្តង។ ភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានឲ្យដឹងថា បំណែកយន្តហោះត្រូវបានគេរកឃើញនៅតំបន់ Ramenskoye ចំងាយប្រមាណ២៥ម៉ាយពីព្រលានយន្តហោ Domodedovo៕ សេម ប្រភព៖ nbcnews
February 11, 2018 - អន្តរជាតិ
រុស្ស៊ី៖ យន្តហោះមួយគ្រឿងមានដឹកអ្នកដំណើរចំនួន៧១នាក់បានធ្លាក់ ក្រោយពេលហោះចេញពីព្រលានយន្តហោះ Domodedovo ក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី។ ពេលនេះអ្នកដំណើរនៅលើយន្តហោះ Saratov Airline ទាំងអស់អាចប្រឈមនឹងសេចក្តីស្លាប់ ក្រោយពេលយន្តហោះបានធ្លាក់នៅជិតទីក្រុង Ramenskoe ចំណាយប្រហែល៤០គីឡូម៉ែត្រពីរាជធានីប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃអាទិត្យនេះ។ យន្តហោះនោះធ្វើដំណើរពីទីក្រុង Moscow ឆ្ពោះទៅកាន់ទីក្រុង Orsk ដោយនៅលើយន្តហោះមានអ្នកដំណើរ៦៥នាក់ និងបុគ្គលិកបំរើការលើយន្តហោះ៦នាក់ទៀត។ ពេលនេះក្រុមជួយសង្គ្រោះកំពុងតែស្រូតទៅទីតាំងកើតហេតុ ហើយចំនួនអ្នកស្លាប់ និងរបួសនៅមិនទាន់ដឹងច្បាស់នៅលើទេ៕ សេម ប្រភព៖ aljazeera
February 11, 2018 - អន្តរជាតិ
ក្រុងសៀមរាប៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងយោងតាមបទបញ្ជាររបស់គណបញ្ជារការឯកភាពក្រុងសៀមរាប នៅវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក ដោយមានការចូលរួមពីបងប្អូនប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបសហការជាមួយកម្លាំងនគរបាលការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះធ្វើត្រួតពិនិត្យនៅតាម ផ្សារដើមក្រឡាញ់ ផ្សារបុរីប្រិមប្រិយ៍ និងផ្សារភូមិភាគ ក្នុងភូមិសាស្ត្រសង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ ជាលទ្ធផលបានធ្វើកិច្ចសន្យា អប់រំបងប្អូនអាជីវករដែលបានលួុចលក់គ្រាប់រំសេវ ផាវ បានចំនួន ១៦តូប
February 11, 2018 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ-យោងតាមព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា ៖ នៅវេលាម៉ោង ២២:២០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបនារីជនជាតិ ចិនម្នាក់ ដែលកំពុងដើរតាមផ្លូវ នៅមុខ សណ្ឋាគារវិមានខ្សាច់ស ម្តុំអូរឈើទាល សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ករណីឆក់នេះមិនបានសំរេចទេ ប៉ុន្តែបណ្តាលឲ្យជនរងគ្រោះដួលត្រឡប់ត្រឡិន រងរបួស រលាត់ស្មារ ដៃនិង ពកក្បាល ។ លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត
February 11, 2018 - ព័ត៌មានជាតិ
ប្រទេសចិន ៖ ក្រោយពីរវល់ខិតខំប្រឹងប្រែងរកប្រាក់ចិញ្ចឹមជីវិតនិងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំ មនុស្សក៏ត្រូវការសម្រាកនៅពេលដែលខ្លួនមានវ័យចំណាស់ហើយពួកគេនឹងប្រើពេលវេលាវ័យចំណាស់នេះទៅតាមអ្វីដែលខ្លួនចង់ធ្វើ។ ប្រភពព័ត៌មានចិនបានចុះផ្សាយពីលោកតាចិត្តធម៌មានប្រើពេល៣០ឆ្នាំក្រោយចូលនិវត្តន៍ ដើរជួសជុលខ្សែរ៉ូតអោយអ្នកជិតខាងដោយមិនគិតប្រាក់។ លោកតាវ័យ៨៨ឆ្នាំរូបនេះរស់នៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន គាត់ជាអតីតកម្មករធ្វើការក្នុងរោងចក្រផលិតបារី។ បន្ទាប់ពីគាត់ដល់អាយុចូលនិវត្តន៏គាត់ក៏ចាប់ផ្តើមមានគំនិត ចង់ជួយដល់អ្នកជិតខាងតាមអ្វីដែលគាត់អាចធ្វើទៅបាន។ បែបនេះហើយទើបគាត់ជ្រើសរើសការដើរត្រាច់ចរ ជួយជួសជុលខ្សែរ៉ូតអោយអ្នកជិតខាងដែលត្រូវការដោយមិនគិតប្រាក់អ្វីនោះទេ៕ ប្រភព ៖ CHINA PLUS
February 10, 2018 - PR
កាលពីពាក់កណ្តាលខែមករា កន្លងទៅ ក្រុមហ៊ុនស្រាបៀ GANZBERG បានធ្វើការប្រគល់រង្វាន់ដល់អ្នកមានសំណាងឈ្នះរង្វាន់យក្សចំនួន១៩នាក់ម្តងរួចមកហើយ ដោយក្នុងមានទាំងអ្នកឈ្នះរង្វាន់ម៉ូតូំ និងរង្វាន់យក្សផ្សេងទៀត។ ហើយនៅក្នុងខែកុម្ភៈនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងរៀបចំធ្វើការប្រគល់រង្វាន់យក្សម្តងទៀតជូនអតិថិន ដែលមានសំណាងក្នុងខែកុម្ភៈចំនួន២៨នាក់ ដោយក្នុងនោះ២នាក់មានសំណាងឈ្នះបានរថយន្ត Ford ដ៏ថ្មីស្រឡាំងម្នាក់មួយគ្រឿង និង២៦នាក់ទៀតមានសំណាងឈ្នះបានម៉ូតូ Yamaha FZ ផងដែរ។ កម្មវិធីប្រគល់រង្វាន់នេះនឹងប្រព្រឹត្តធ្វើឡើងនៅលើឆាកប្រគុំតន្ត្រី GANZBERG UBER VALENTINE’S FESTIVAL នារាត្រីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះនៅមុខសាលមហោស្រពកោះពេជ្រ ហើយការប្រគុំតន្ត្រីនោះ ក៏មានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើនរូបផងដែរ។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ
February 10, 2018 - ព័ត៌មានជាតិ
ប្រទេសចិន ៖ ចិនជាប្រទេសមួយដែលសំបូរគំនិតច្នៃប្រឌិតប្លែកទៅលើរបររកស៊ី ពួកគេតែងតែបង្កើតនូវភាពទាក់ទាញប្លែកៗដើម្បីអោយអតិថិជនចាប់អារម្មណ៍ទៅលើទំនិញរឺសេវាកម្មរបស់ពួកគេ។ ការលពីពេលថ្មីនេះនៅលើបណ្តាញសង្គមកំពុងតែមានការចាប់អារម្មណ៍ខ្លាំងទៅលើ ភោជនីយដ្ឋានស៊ុបឆ្នាំងភ្លើងមួយកន្លែងនៅទីក្រុង Hefei ប្រទេសចិន។ ភោជនីយដ្ឋានស៊ុបឆ្នាំងភ្លើងមួយនេះផ្តល់នូវសេវាកម្មប្លែកជាងគេ ដោយអោយស្ត្រីជាអ្នករត់តុស្លៀកពាក់ឈុតប៊ីគីនីនៅពេលបំរើការជូនភ្ញៀវ។ រូបភាពអ្នករត់តុក្នុងភោជនីយដ្ឋានមួយនេះត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម ក៏មានមនុស្សច្រើនណាស់ចាប់អារម្មណ៍។ អ្នករត់តុម្នាក់បានប្រាប់ទៅភ្នាក់ងារសារព័ត៌មានថា គេត្រូវបានជួលមកអោយបំរើការ រឺ បំពេញចិត្តជាពិសេសក្នុងការលើកអាហារទៅអោយអតិថិជនប្រចាំរបស់ភោជនីយដ្ឋាន។ តាមរយៈបុគ្គលិកមិនបង្ហាញឈ្មោះម្នាក់ប្រាប់ថារឿងបែបនេះនឹងមិនអាចកើតឡើងម្តងទៀតនោះទេ ព្រោះភោជនីយដ្ឋានអាចនឹងមានបញ្ហាជាមួយនឹងអាជ្ញាធរនៅពេលរូបភាពបែបនេះចាក់ផ្សាយចេញទៅជាសាធារណៈ៕ ប្រភព ៖ nextshark
February 10, 2018 - ព័ត៌មានជាតិ
ស្រុកព្រៃនប់-មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅព្រឹកថ្ងៃទី១០.០២.២០១៨វេលាម៉ោង០៧.១៥នាទីលើផ្លូវជាតិលេខ៤ចន្លោះគីឡូ២១០និង២១១ស្ថិតក្នុងភូមិពូធឿងឃុំបិតត្រាំងស្រុកព្រៃនប់។សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូសេ១២៥ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះ អ៊ុន អុិត ភេទប្រុសអាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅពីអូរជ្រៅ ទៅធ្វើការរោងចក្រ ឃុំបិតត្រាំង បុកប៉ះនឹងម៉ូតូ វេវsពណ៌ក្រហមគ្មានស្លាកលេខ ជិះគ្នាពីរនាក់ បើកបរដោយឈ្មោះ ដុក រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ និង ស្ត្រីជាភរិយាឈ្មោះ ស្រី ឡឹង អាយុ២៤ ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលអោយរងរបួសទាំងសងខាង។ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់បានបញ្ជូនទៅ សង្គ្រោះនៅពេទ្យ ភ្លាមៗដែរ៕
February 10, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ថៅកែប្រុសដែលជាម្ចាស់ចំការដូងប្រេងម្នាក់ត្រូវបានកម្មករខ្លួនឯងកាប់សម្លាប់ និងថែមទាំងកាត់ប្រដាប់ភេទយកទៅស្ងោរហូបទៀងផង បន្ទាប់កម្មកររូបនោះខឹងនឹងថៅកែចិត្តអាក្រក់មិនព្រមបើកប្រាក់ខែឲ្យអស់រយៈពេល ៣ឆ្នាំមកហើយ។ ហេតុការណ៍នេះបានកើងឡើងនៅក្នុងតំបន់ Batanghari Regency ខេត្ត Sumatra’s Jambi ភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី។ ថៅកែចិត្តអាក្រក់ និងជាជនរងគ្រោះនោះមានឈ្មោះថា M Dasrullah ជាអ្នកមានម្នាក់ តែមានចិត្តកំណាញ់ និងចូលចិត្តកេញប្រវ័ញ្ចលើកម្លាំងពលកម្មរបស់កម្មករ ដែលគ្មានផ្លូវតវ៉ាជាមួយគាត់។ បុរសឃាតកមានឈ្មោះថា Terusman អាយុ៥៤ឆ្នាំ ជាអ្នកគ្រប់គ្រង និងមើលថែចំការដូងប្រេងខាងលើនេះ។ ក្នុងរយៈពេល៣ឆ្នាំ គាត់មិន ដែលទទួលបានប្រាក់ខែនោះទេ បានត្រឹមតែអាហារបន្តិចបន្តួចសម្រាប់តែរស់មួយថ្ងៃៗប៉ុណ្ណោះ បើទោះជាគាត់ខំប្រឹងធ្វើការងារល្អយ៉ាងណាក៏ដោយ។ ដោយអស់ចិត្តទ្រាំជាមួយនឹងថៅកែរូបនេះ ក្នុងថ្ងៃកើតហេតុគាត់យកកាំបិតផ្គាក់ទៅកាប់សម្លាប់ថៅកែ ដែលកំពុងតែដេកលក់តែម្តង។ ក្រោយសម្លាប់ថៅកែរួចក្មេងប្រុសអាយុ១៥ឆ្នាំរបស់ម្នាក់បានចូលរួមជួយ
February 10, 2018









