- Khmernote Media
- អន្តរជាតិ
ជាការពិតណាស់ ប្រជាជនចិន ជាជនជាតិមួយ ដែលមានជំនឿ និងប្រពៃណីទំនៀមទម្លាប់ជាច្រើនក្នុងពិធីបុណ្យនីមួយៗ ជាពិសេសគឺបុណ្យចូលឆ្នាំចិន។ ជាក់ស្ដែង បើតាមជំនឿតៗគ្នាពីបុរាណមក ពិធីបុណ្យចូលឆ្នាំចិននៅថ្ងៃទី១ ត្រូវបានគេដឹងថា ចិនមានតំណមជាច្រើន ដើម្បីចៀសផុតពីគ្រោះចង្រៃឲ្យអស់ក្នុងឆ្នាំថ្មីនេះ។ ខាងក្រោមនេះ ជាជំនឿសំខាន់ៗ ដែលប្រជាជនចិនប្រកាន់ខ្ជាប់ក្នុងថ្ងៃចូលឆ្នាំ ក្នុងនោះមានដូចជា៖ ១. បោសផ្ទះ៖ បើសិនអ្នកបោសផ្ទះនៅថ្ងៃដំបូងនៃថ្ងៃចូលឆ្នាំ វាដូចជាអ្នកបោសទ្រព្យសម្បតិ្ត និងលាបសំណាងចេញពីផ្ទះដូចគ្នា ២. តំណមមិនយំ៖ មិនថាក្មេងចាស់ប្រុសស្រី ហាមយំក្នុងថ្ងៃចូលឆ្នាំ ព្រោះវាអាចនាំមក នូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ ៣. មិនគួរកក់សក់៖ ការកក់សក់ ត្រូវបានគេមានជំនឿថាហាក់បីដូចជាការ លាងជម្រះជោគសំណាងចេញពីខ្លួនក្នុងឆ្នាំថ្មីតែម្តង ៤.
February 9, 2018 - ព័ត៌មានជាតិ
ប្រទេសចិន ៖ នៅពេលមានបុណ្យទានផ្សេងៗមនុស្សគ្រប់គ្នាតែងតែប្រាថ្នាការជួបជុំជាមួយសមាជិកគ្រួសារខ្លួន តែវាជារឿងកម្រណាស់ដែលសមាជិកគ្រួសារជាច្រើនជំនាន់អាចមកជុំគ្នាគ្រប់គ្នានោះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវចម្លែកមួយ ដែលលោកយាយវ័យ១០០ឆ្នាំម្នាក់ត្រូវបានកូនចៅរបស់ខ្លួនទាំង៥ជំនាន់មកជួបជុំគ្នាដើម្បីរៀបចំពិធីឆ្លងឆ្នាំអោយគាត់មុនពេលពិធីនេះឈានចូលមកដល់។ លោកយាយដែលមានអាយុដល់ ទៅ ១០០ ឆ្នាំនេះមានឈ្មោះ Tian Jinyu រស់នៅក្នុងទីក្រុង Xuan ខេត្ត Hubei គាត់មានកូនប្រុសស្រី៧នាក់។ សមាជិកគ្រួសាររបស់គាត់មានចំនួន១៦៧នាក់ ដែលសរុបរួមទាំងកូនៗនិងចៅរបស់គាត់ទាំងអស់ដែលត្រូវគេដឹងថាមានដល់ទៅ៥ជំនាន់ឯណោះ។ លោកយាយម្នាក់នេះធ្លាប់ជាអ្នកធ្វើចំការ និងមើលថែរក្សាសមាជិកគ្រួសារទាំងមូលអស់រយៈពេលជាច្រើនឆ្នាំ នៅពេលនេះកូនចៅរបស់គាត់សង្ឃឹមថាគាត់នឹងរីករាយជាមួយជីវិតវ័យចំណាស់របស់គាត់។ សមាជិកគ្រួសាររបស់លោកយាយ Tian ទាំងអស់សង្ឃឹមថាពួកគេនឹងអាចផ្តល់នូវពិធីឆ្លងឆ្នាំដល់ពិសេសបំផុតដល់លោកយាយ។ ពួកគេមិនត្រឹមតែរៀបចំពិធីអោយពិសេសប៉ុណ្ណោះនោះទេ គេថែមទាំងកុំម្ម៉ង់ទិញអាហារសម្រន់១០០មុខមកពី១០០ប្រទេសផ្សេងគ្នាសំរាប់ជូនគាត់ទៀតផង។ ចៅប្រុសម្នាក់របស់លោកយាយ Tian បាននិយាយថាលោកយាយគេមិនដែលបានបរិភោគអាហាអ្វីពិសេសនោះទេ បែបនេះទើបយើងទិញរបស់ទាំងអស់នេះជូនគាត់សង្ឃឹមថាគាត់ពេញចិត្ត៕ ប្រភព ៖ CHINA
February 9, 2018 - PR
ព្រះរាជាណាចក្រកម្ពុជា, ភ្នំពេញ៖ ដើម្បីលើកកំពស់ប្រជាជនកម្ពុជា ឲ្យកាន់តែ មានចំណេះដឹងអំពី ការថែទាំសុខភាពមាត់ធ្មេញឲ្យកាន់តែប្រសើជាងមុន ក្រុមហ៊ុន ខលហ្គេត ប៉ាម៉ូលីវ (Colgate-Palmolive) និងគណទន្តពេទ្យកម្ពុជា បានរៀបចំកម្មវិធីទិវាជាតិសុខភាពមាត់-ធ្មេញ ឆ្នាំ២០១៨ ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅកាន់ភាពគ្មានរោគពុកធ្មេញ” ស្ថិតក្នុងទីរួមខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។ យុទ្ធនាការឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី ០១ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ គឺដើម្បីពិនិត្យ និងពិគ្រោះជំងឺមាត់ធ្មេញដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ដោយទន្តពេទ្យជំនាញមកពីគណទន្តពេទ្យ កម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនដែលឈានមុខគេក្នុងពិភពលោក ផ្នែកសុខភាពមាត់ធ្មេញ ក្រុមហ៊ុនខលហ្គេត តែងតែរៀបចំកម្មវិធីទិវាជាតិសុខភាពមាត់ធ្មេញជារៀងរាល់ឆ្នាំ
February 9, 2018 - បច្ចេកវិទ្យា
សម្រាប់អ្នកដែលនិយមប្រើប្រាស់បណ្ដាញសង្គម Facebook ជារៀងរាល់ថ្ងៃប្រាកដជាស្គាល់ហើយនូវប៊ូតុងទាំង6 ដែលគេហៅថា Reaction។ ទាក់ទងទៅនឹងប៊ូតុងទាំងនេះ គឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចជ្រើសរើសយកមួយណាក៏បានទៅតាមគំនិត រឺយោបល់ដែលពួកគេចង់បង្ហាញដែលមានដូចជា Like, Love, Haha, Wow, Sad និង Angry។ ប៉ុន្ដែនាពេលថ្មីៗនេះ យើងសង្កេតឃើញថា ក្រុមហ៊ុន Facebook បាននឹងកំពុងធ្វើតេស្តសាកល្បងលើប៊ូតុងថ្មីមួយទៀតដែលមានសភាពដូចជាសញ្ញាព្រួញចុះក្រោម ហើយប៊ូតុងនោះត្រូវបានប្រើប្រាស់ដើម្បីលុប រឺមិនបង្ហាញពីសំណាកក្រុមហ៊ុន Facebook ប្រសិនបើវាត្រូវបានគេចុចច្រើនលើ Comment ណាមួយ។ ទោះជាយ៉ាងណា ប៊ូតុងថ្មីនេះកំពុងស្ថិតក្រោមការធ្វើតេស្តសាកល្បងនៅឡើយទេ ហើយសម្រាប់កាលបរិច្ឆេតជាក់លាក់នៃការដាក់ឲ្យប្រើប្រាស់នៃប៊ូតុងនេះក៏យើងនៅមិនទាន់ដឹងច្បាស់នៅឡើយដែរ។ យោងតាមការអភិវឌ្ឍនេះ យើងជឿជាក់ថា ក្រុមហ៊ុន Facebook នឹងទទួលបានការគាំទ្រខ្លាំងជាងមុនទៅទៀត
February 9, 2018 - កីឡាអ្នកតំណាងក្រុម Panda 2R Sport FC សង្ឃឹមតែ 50% ប៉ុណ្ណោះក្នុងការយកឈ្នះក្រុមជើងឯករង Home Sport Original
មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម Panda 2R Sport FC ដែលត្រូវប៉ះជាមួយនឹងក្រុម Home Sport Oringial នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 4 ក្នុងថ្ងៃអាទិត្យនេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Panda 2R Sport FC នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះការប្រកួតជាមួយនឹងក្រុមជើងឯករង Home Sport Original វិញ កូនក្រុមរបស់គាត់រៀងមានសម្ពាធបន្ដិច ដោយសារតែកូនក្រុមរបស់គាត់គឺសុទសឹងតែយុវជនចំណូលថ្មីដោយពួកគេត្រូវការហ្វឹកហាត់ខ្លាំងដើម្បីត្រៀមប្រកួតជាមួយនឹងក្រុម Home Sport
February 9, 2018 - ព័ត៌មានជាតិ
ប្រទេសចិន ៖ ជនល្មើសខ្លះដោយសារតែចង់បោកបញ្ឆោតប៉ូលិសដោយប្រើវិធីសាស្រ្តឈឺខ្លួនមួយចំនួន តែយ៉ាងណានៅតែមិនអាចលាក់ពីភ្នែកប៉ូលិសបាន។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវដ៏ហួសចិត្តមួយ ដែលបុរសម្នាក់រត់មកប្តឹងប៉ូលិសថាត្រូវគេចាក់ចោរអោយរបួសហើយប្លន់យកប្រាក់ជាង៩០០០យ័ន ចុងក្រោយទើបដឹងថាគាត់ជាអ្នកធ្វើដោយខ្លួនឯង។ របាយការណ៍ភ្នាក់ងារព័ត៌មានចិនចុះផ្សាយកាលពីថ្ងៃទី០៧ ខែកុម្ភៈ ថាបុរសម្នាក់បានប្តឹងប៉ូលិសថាត្រូវបានគេចាក់អោយរបួសប្លន់យកប្រាក់ជាប់នឹងខ្លួនជាង៩០០០យ័ន។ ប៉ូលិសបានបញ្ជូនគាត់ទៅកាន់មន្ទីពេទ្យ តែមិនបានជឿនោះទេថាគាត់ត្រូវបានគេចាក់អោយរបួសហើយប្លន់នោះ។ ប៉ូលិសបានសួរចម្លើយគាត់ជាច្រើន តែគាត់មិនអាចផ្តល់ចម្លើយអ្វីដល់ប៉ូលិសបានទាំងអស់ព្រោះតែរឿងគ្រប់យ៉ាងគឺគាត់ជាអ្នកធ្វើ។ មូលហេតុដែលគាត់ធ្វើបែបនេះគឺព្រោះតែចង់លេចយកប្រាក់៩០០០យ័ននេះមកធ្វើជារបស់ខ្លួន៕ ប្រភព ៖ sanook
February 9, 2018 - អន្តរជាតិ
ប្រទេសចិន ៖ កាផឹកស្រាច្រើនហួសពេលវាអាចបណ្តាលអោយមនុស្សមិនអាចគ្រប់គ្រងលើខ្លួនឯងបាន ពេលខ្លះរហូតដល់បង្កអោយមានគ្រោះថ្នាក់ជាច្រើនទៀតផង។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលបុរសម្នាក់ស្រវឹងស្រាថ្នាក់ពីលើរថយន្តដេកស្តូកស្តឹងកណ្តាលផ្លូវ។ ទីភ្នាក់ងារព័ត៌មានចិនបានរាយការណ៍ថាបុរសជនជាតិចិនម្នាក់ដែលផឹកស្រាហួសប្រមាណ បានជិះរថយន្តជាមួយប្រពន្ធត្រលប់មកផ្ទះវិញ។ ខណៈពេលកំពុងតែជិះរថយន្តត្រលប់មកផ្ទះវិញនោះគាត់ក៏បានរមូលធ្លាក់ចុះតាមទ្វាររបស់រថយន្តមកតែម្តង។ តាមរយៈសម្តីរបស់ប្រពន្ធបុរសរងគ្រោះនោះបានអោយដឹងថា នាងមិនបានចាប់អារម្មណ៍ដឹងថាប្តីធ្លាក់ពិលើរថយន្តនោះទេ រហូតពេលជិះទៅដល់ស្តុបទើបដឹងថាបាត់ប្តី។ នាងក៏បានជិះរថយន្តត្រលប់មករកវិញប្តីវិញ ហើយក៏បានប្រទះឃើញគេកំពុងដេកស្តូកស្តឹងកណ្តាលផ្លូវតែម្តង។ ការដែលនាំអោយមានការធ្លាក់ចុះពីលើរថយន្តរបស់ប្តីនាងគឺប្រហែលដោយសារតែគេចង់ក្អួត ហើយព្យាយាមបើកទ្វាដើម្បីក្អួតហើយក៏ត្រូរមៀលធ្លាក់តែម្តង។ វីដេអូធ្លាក់ពីរថយន្តរបស់បុរសម្នាក់នេះត្រូវបាន គេយកទៅចែករំលែកពេញបណ្តាញសង្គម៕ ប្រភព ៖ sanook
February 9, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់០៣នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។ ក្រុមចោរឆក់ទាំង០៣នាក់នេះ គឺជាចោរឆក់ប៉ាវផ្តាច់តំបន់ក្នុងខណ្ឌសែនសុខនិងខណ្ឌទួលគោក ដែលធ្វើសកម្មភាពឆក់ និង ភ្ជង់ប្លន់ដោយប្រើកាំភ្លើងបាញ់គ្រាប់ឃ្លី យកទូរស័ព្ទដៃនិងទ្រព្យសម្បតិមានតម្លៃ ពីប្រជាពលរដ្ឋតាមដងផ្លូវ ក្នុងភូមិសាស្ត្ររបស់ខ្លួនជាហូរហែរ។ ដើមហេតុដែលនាំឲ្យកម្លាំងអាវុធហត្ថឃាត់ខ្លួនក្រុមចោរទាំងនេះបាន គឺដំបូងឡើយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានប្រជាពលរដ្ឋម្នាក់បានរាយការណ៍តាមទូរស័ព្ទដោយផ្ទាល់ ទៅកាន់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយប្រាប់ថារូបគាត់ ឃើញក្មេងស្ទាវ០២នាក់ ជិះម៉ូតូ០១គ្រឿង បានយកកាំភ្លើងភ្ជង់ ក្រុមក្មេងស្ទាវផ្សេងទៀត នៅចំណុចផ្លូវរថភ្លើង ម្តុំត្រឡោកបែក
February 9, 2018 - បច្ចេកវិទ្យា
សម្រាប់កាលបរិច្ឆេតថ្ងៃទី27 ខែមិនា ដែលនឹងមកដល់ខាងមុខនេះ គឺជាពេលវេលាដែលក្រុមហ៊ុន Huawei សម្រេចដាក់បង្ហាញកំពូលស្មាតហ្វូនត្រកូល P របស់ខ្លួនដែលមានដូចជា P20, P20 Plus និង P20 Lite។ ដោយឡែក ទាក់ទងទៅនឹងម៉ូដែលទាំង3 នេះពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំងតាំងពីការបែកធ្លាយដំបូងមកម្លេះ ព្រោះមនុស្សជាច្រើនយល់ឃើញថា រចនាបទថ្មីនេះពិតជាស្រដៀងគ្នាទៅនឹង iPhone X របស់ក្រុមហ៊ុន Apple មែនទែនទាំងកាមេរ៉ានាផ្នែកខាងក្រោយ គែមសងខាង និងអេក្រង់ផ្ទៃខាងមុខផងដែរ។ សម្រាប់ពេលនេះ ក៏មិនខុសអីពីសព្វដងដែរ តែលើកនេះយើងសូមលើកឡើងពី P20 Lite វិញម្ដង។ តាមរយៈការបែកធ្លាយនេះ គឺទទួលបានពីប្រភពដដែល
February 9, 2018 - អន្តរជាតិ
ប្រទេសឥណ្ឌូនេស៊ី ៖ ដើម្បីកំដរបរិយាកាសក្នុងគ្រួសារមនុស្សជ្រើសរើសចិញ្ចឹមសត្វមួយចំនួន អ្នកខ្លះចិញ្ចឹមសត្វនេះសត្វនោះតាមចំណូលចិត្តរបស់ពួកគេរហូតមានអ្នកចិញ្ចឹមសត្វសាហាវធ្វើជាសត្វចិញ្ចឹមទៀតផង។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយរឿងរ៉ាវមិនគួរអោយជឿមួយ ដែលបុរសម្នាក់យកសត្វក្រពើរធ្វើជាសត្វចិញ្ចឹមអស់រយៈពេលជាង២០ឆ្នាំ។ លោក Muhammad Iwana បានទិញក្រពើរនេះក្នុងតម្លែ ២៥០០០ រូពី ដែលពេលនោះវាមានប្រវែងទើបតែ ២៥សង់ទីម៉ែត្រប៉ុណ្ណោះ។ គាត់រស់នៅជាមួយសត្វក្រពើនេះនៅផ្ទះដែលស្ថិតក្នុងខេត្ត Sempur ភាគខាងលិចទីក្រុង Java។ កន្លងទៅជាង២០ឆ្នាំកូនក្រពើតូច បានក្លាយជាក្រពើយក្សដែលមានប្រវែងដល់ទៅ២.៥ម៉ែត្រ និងមានទម្ងន់ដល់ទៅ ២០០គីឡូក្រាម។ លោក Muhammad Iwana ប្រាប់ថាក្រពើនេះជាក្រពើដែលមានភាពស្លូតបូត បើទោះជារូបរាងវាគួយរអោយខ្លាចតែវាមិនដែលធ្វើអោយក្រុមគ្រួសារគាត់ណាម្នាក់របួសដោយសារវាឡើយ។ ក្រពើមួយក្បាលនេះបានក្លាយភាពទាក់ទាញមួយ ដែលមានអញនកទេសចរណ៍ជាច្រើនប្រទេសបានមកមើល និងថតរូបជាមួយវា។ លោក Muhammad Iwana បាននិយាយថា
February 9, 2018









