- Khmernote Media
- ព័ត៌មានជាតិ
បរទេស ៖ ការប្រើប្រាស់ទូរស័ព្ទទំនើបនៅតាមទីសាធារណៈគួរតែមានការប្រុងប្រយ័ត្នអោយបានច្រើនបន្តិច ព្រោះបើប្រហែសអ្នកអាចបាត់បង់ទាំងរបរ និង អាចគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ប្រភពព័ត៌មានបានចុះផ្សាយរឿងរ៉ាវរន្ធត់មួយ ដែលបុរសវ័យ៧២ឆ្នាំម្នាកាន់ទូរស័ព្ទនិយាយនៅតាមផ្លូវ ត្រូវក្រុមក្មេងស្ទាវ២នាក់ឆក់យកហើយវាយរហូតដល់ស្លាប់ទៀតផង។ តាមរយៈរបាយការណ៍របស់កាសែត New York Daily News បានអោយដឹងថាអាជ្ញាធរបានចាប់ខ្លួនជនល្មើសអាយុ ១៦ឆ្នាំពីររូបគឺ Shyquan Kimble និង Jaleel Steele ដែលជាប់សង្ស័យថាបានវាយប្រហារទៅលើ Mohammad Alam វ័យ ៧២ឆ្នាំ។ រយៈប្រភពបានអោយដឹងថាជនរងគ្រោះឈ្មោះ Mohammad Alam មកពីជាអតីតអ្នកម៉ៅកាសំណង់នៅប្រទេសបង់ក្លាដេស។ គាត់ទើបផ្លាស់មករស់នៅអាមេរិកប្រហែលជា២ទៅ៣ឆ្នាំប៉ុណ្ណោះ ដោយសារត្រូវថែទាំសុខភាពប្រពន្ធដែលជាអតីតគ្រូពេទ្យវះកាត់។ យោងតាមសម្តីប៉ូលីសបាននិយាយថា លោក
February 10, 2018 - កីឡា
នៅក្នុងរាត្រីថ្ងៃស្អែកការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 4 នឹងត្រលប់មកវិញហើយជាមួយនឹងការប្រកួតដ៏ជក់ចិត្តទាំងពីរគូរ។ នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 4 នារាត្រីថ្ងៃអាទិត្យ ទី11 ខែកុម្ភៈ ស្អែកនេះអាចនឹងធ្វើអោយកក្រើកពេញទីលាន T-Soccer ម្ដងទៀត ដោយសារតែក្នុងរាត្រីស្អែកនេះសុទ្ធតែក្រុមខ្លាំងដែលត្រូវមកជួបគ្នានៅក្នុងទីលានតារាងតូចនេះ។ កាលវិភាគនៃការប្រកួតនារាត្រីថ្ងៃស្អែកនេះ៖ ក្រុម Home Sport FC នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Rolling FC វេលាម៉ោង 8:00 ក្រុម Panda 2R Sport
February 10, 2018 - អន្តរជាតិ
ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ សួស ប្រុស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកទឹកកក ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសារធាតុញៀនក្នុងខ្លួន ត្រូវនគរបាលឃាត់ខ្លួនករណីរំលោភសេពសន្ថវៈ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០៩និង១០ នាទី នៅចំណុចបន្ទប់ជួល ផ្លូវ បេតុង ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះឈ្មោះ ស ឌ អាយុ ២១ឆ្នាំ ជនជាតិ
February 10, 2018 - អន្តរជាតិ
ខេត្តមណ្ឌលគីរី៖ គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះផ្សារក្រុងសែនមនោរម្យ និងផ្ទះប្រជាពលរដ្ឋតាំងពីវេលាម៉ោងជាង២យប់រំលងអាធ្រាត្រចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះរហូតដល់ម៉ោង៨ព្រឹកនេះនៅមិនទាន់រលត់ទាំងស្រុងនោះទេបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា អគ្គិភ័យដែលបានឆេះផ្សារក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជាលទ្ធផលនៃការសន្និដ្ឋានជំហ៊ានដំបូង បណ្តាលឲ្យខូចខាងអស់ជំនួន២២០ខ្នង ផ្ទះ និងតូប ព្រមទាំងបណ្តាល ឲ្យមនុស្សចាស់ និងក្មេងម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងអណ្តាតភ្លើង។ ចំពោះមូលហេតុនៃការឆាបឆេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕
February 10, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងជាង០៥ល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្លៀតពេលទំនេរចេញពីកន្លែងធ្វើការ ទៅហាត់ប្រាណ ឆ្លងកាត់ស្តុបផ្សារដើមគរ ក្រលេកមើលទៅលើផ្លូវឃើញជនពិការម្នាក់ដើរសុំទាន ដែលលោកឧត្តមសេនីយ៍ ចំណាំបានថាគាត់ជាមនុស្ស មានដៃជើងគ្រប់ទាំងអស់ តែតែងក្លែងធ្វើពិការ ម្តងជិះរទេះរុញ ម្តងវារលើដី ម្តងកាន់ឈើច្រត់ បោកបញ្ឆោតភ្នែក មហាជនដើម្បីសុំលុយជារៀងរាល់ថ្ងៃ។ ឃើញដូច្នេះធ្វើឲ្យលោកឧត្តមសេនីយ៍នឹកទៅដល់ បុរសសុំទានពីរនាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ ទើបតែឃាត់ខ្លួនកាលពី២ថ្ងៃមុន ព្រោះតែបានដើរសុំទានគេ យកលុយទៅទិញគ្រឿងញៀនមកអង្គុយគ្រលំភួយជក់ ទាំងកណ្តាលថ្ងៃ លើសួនច្បារទីសាធារណៈយ៉ាងរំភើយ។ ដោយការព្រួយបារម្ភ
February 10, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ ការអប់រំសុខភាពផ្លូវភេទ និងការបន្តពូជគឺផ្នែកដ៏សំខាន់មួយក្នុងប្រព័ន្ធអប់រំនៅតាមបណ្តាសាលារៀននៅក្នុងប្រទេស ជឿនលឿនជាច្រើននៅជុំវិញពិភពលោក តែក៏មានដែលសាលាខ្លះមិនសូវលើកយកការបង្រៀនបែបស៊ីជម្រៅខ្លាំងមក បង្ហាញដល់សិស្សនោះទេ ព្រោះតែកត្តាវប្បធម៌ និងប្រពៃណី។ ផ្ទុយពីប្រទេសមួយចំនួនដែលមិនសូវហ៊ាននិយាយដោយ បើកចំហជុំវិញសុខភាពបន្តពូជ ម៉ាឡេស៊ីបានយកចិត្តទុកដាក់យ៉ាងខ្លាំងជុំវិញបញ្ហានេះ។ សព្វថ្ងៃនេះនៅតាមបណ្តាសាលា រៀនថ្នាក់ខ្ពស់ៗនៅក្នុងប្រទេសម៉ាឡេស៊ីទាំងអស់ សុទ្ធតែបានបង្រៀនពីការអប់រំសុខភាពផ្លូវភេទ និងការបន្តពូជ តែយ៉ាង ណាក្តី នៅមានអ្នកតំណាងរាស្រ្តម៉ាឡេស៊ីខ្លះគិតថា មិនទាន់គ្រប់គ្រាន់ទៀត ព្រោះការអប់រំនេះក៏ត្រូវការអ្នកបង្រៀនដែល មានបទពិសោធដែរ មិនមែនបង្រៀនតែតាមទ្រឹស្តីនោះទេ។ នៅក្នុងកិច្ចប្រជុំសភាពេញអង្គមួយ អ្នកតំណាងរាស្រ្តម្នាក់ ដែលមានឈ្មោះថា Edward Lau Kwok-fan បានស្នើបង្កើតច្បាប់មួយដែលតម្រូវឲ្យគ្រូបង្រៀនសុខភាពផ្លូវភេទ នៅតាមបណ្តាសាលារៀនទាំងអស់ ត្រូវតែជាអ្នកដែលរៀបការរួច និងធ្លាប់ឆ្លងកាត់ការរួមភេទ។ ហើយគ្រូដែលនៅលីវ និងមិនធ្លាប់ឆ្លងកាត់ការរួមភេទ
February 10, 2018 - កីឡា
[layerslider id=”8″] ទិវានៃក្តីស្រឡាញ់ហាក់ខិតចូលមកដល់ហើយ យើងឃើញយុវវ័យខ្មែរមួយចំនួនត្រៀមកាដូផ្សេងៗសម្រាប់ជូនមនុស្សជាទីស្រឡាញ់រួចរាល់ហើយ តែយ៉ាងណាមិញក៏យើងមើលឃើញពីការផ្លាស់ប្តូរទស្សនៈដ៏ធំមួយរបស់យុវវ័យពីការយល់ច្រឡំថា បុណ្យនេះជាបុណ្យសង្សារ ដោយយកថ្ងៃបុណ្យនេះចែករំលែកក្តីស្រឡាញ់ទៅកាន់ក្រុមគ្រួសារ មិត្តភក្តិវិញ។ តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមនិស្សិតភាគច្រើនគឺពួកគេឲ្យតម្លៃទៅលើថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះធំធេងណាស់សម្រាប់ក្រុមគ្រួសារ ព្រោះក្រុមគ្រួសាររបស់ពួកគេបានផ្តល់នូវអ្វីជាច្រើនដែលមិនអាចកាត់ថ្លៃបានចំពោះរូបគេ ហើយសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ឆ្នាំនេះគេនឹងយកថ្ងៃនេះដើម្បីបង្ហាញក្តីស្រឡាញ់ដែលពួកគេមានទៅកាន់ឪពុកម្តាយ បងប្អូន ផងដែរ។ គួរបញ្ជាក់ផងដែរថា ទិវាបុណ្យនៃក្តីស្រឡាញ់ ជាទិវាមួយដែលមានដើមកំណើតនៅលោកខាងលិច ដែលវាសាយភាយទូទាំងពិភពលោក ដែលមានតែ៦ប្រទេសនៅលើពិភពលោកតែប៉ុណ្ណោះដែលមិនប្រារព្ធពិធីបុណ្យមួយនេះ ហើយទិវានេះពិតជាមានការប៉ះពាល់ខ្លាំងចំពោះសង្គម ប្រសិនបើយុវវ័យបែងចែកក្តីស្រឡាញ់នេះមិនត្រឹមត្រូវនឹងអាចប៉ះពាល់ដល់អនាគតពួកគេផងដែរ យ៉ាងណាមិញយើងឃើញយុវវ័យបុច្ចប្បន្នហាក់ដូចជាមិនសូវផ្តោតសំខាន់ចំពោះរឿងស្នេហាឡើយក្នុងទិវាបុណ្យនៃក្តីស្រឡាញ់មួយនេះ ដោយយកថ្ងៃនេះបង្ហាញក្តីស្រឡាញ់ទៅអ្នកមានគុណរបស់ពួកគេវិញ៕
February 9, 2018 - ព័ត៌មានជាតិ
ប្រទេសចិន ៖ វាជារឿងកំសត់ខ្លាំងណាស់ប្រសិនបើមិនបានសមាជិកក្នុងគ្រួសារមិនបានជួបជុំគ្នា នៅក្នុងថ្ងៃពិសេសដូចជាថ្ងៃចូលឆ្នាំជាដើមនេះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវកំសត់មួយ ស្រ្តីជាបុគ្គលិករថភ្លើងចម្ងាយឆ្ងាយរបស់ចិនម្នាក់បានជួបមុខកូនប្រុសត្រឹមតែ៣នាទីក្នុងកំឡុងពេលចូលឆ្នាំចិននេះ។ រឿងរ៉ាវកំសត់មួយនេះត្រូវបានគេចែករំលែកពេញបណ្តាញសង្គម មានមនុស្សម្នាជាច្រើនសឹងតែស្រក់ទឹកភ្នែកអាណិតម្តាយកូនបានជួបគ្នាយ៉ាងតក់ក្រហល់នេះ។ លោកស្រី Liu Chong ធ្វើការជាបុគ្គលិកហែកសំបុត្រនៅក្នុងរថភ្លើងវែងជាងគេបំផុតក្នុងប្រទេសចិន។ នៅក្នុងឪកាសបុណ្យចូលឆ្នាំនេះនាងត្រូវធ្វើការរយៈពេល៦ថ្ងៃជាប់គ្នា បែបនេះនាងមិនអាចត្រលប់ទៅផ្ទះជួបជុំជាមួយគ្រួសារនិងកូនរបស់នាងនោះទេ។ នាងបានប្រាប់ថានាងមិនដែលមានឪកាសនៅរៀបចំពិធីឆ្លងឆ្នាំជាមួយកូនប្រុសរបស់នាងនោះទេ នាងតែងតែត្រលប់មកផ្ទះវិញនៅថ្ងៃទី១ រឺថ្ងៃទី២ នៃឆ្នាំថ្មី។ ការងាររបស់នាងធ្វើអោយនាងមិនមានពេលគ្រប់គ្រាន់សំរាប់មើលថែរក្សាកូនប្រុសខ្លួននោះទេ។ លោកស្រី Liu Chong មិនអាចត្រលប់ទៅផ្ទះនោះទេ តែនាងបានជួបគ្រួសាររបស់ខ្លួនមួយភ្លែតដែរ នៅពេលដែលរថភ្លើងឈប់នៅស្ថានីយ៍។ ប្តីរបស់នាងបាននាំកូនប្រុសមកចាំនាងនៅឯស្ថានីយ៍រថភ្លើង ពេលរថភ្លើងឈប់ភ្លាមកូនប្រុសនាងបានរត់យ៉ាងលឿនមកអោបនាង។ វាពិតជាគួរអោយសោកសង្រែងខ្លាំងណាស់ នៅពេលដែលម្តាយកូនទាំងពីរនេះជួបគ្នាបានត្រឹមតែ៣នាទីប៉ុណ្ណោះដែលអាចមើលមុខ និង និយាយជាមួយគ្នាបាន៕ ប្រភព ៖ sanook
February 9, 2018 - ព័ត៌មានជាតិ
សាស្ត្រាចារ្យនៅក្នុងសាលកវិទ្យាល័យម្នាក់ប្រឈមនឹងការបណ្តេញចេញពីការងារបន្ទាប់ពីរកឃើញថា គាត់បានចាប់ថើបកូន សិស្សខ្លួនឯងក្នុងថ្នាក់រៀន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យមួយកន្លែងក្នុងប្រទេសបូលីវី។ តាមរយៈ វីដេអូបានបង្ហាញថា មានសិស្សស្រីម្នាក់កំំពុងតែអង្គុយរៀនដោយខ្លួនឯង ស្រាប់តែពេលនោះមានសាស្ត្រាចារ្យដើរមកពិនិត្យមើល ការសិក្សារបស់នាង បន្តិចក្រោយមកសាស្ត្រាចារ្យរូបនោះបានចាប់នាងថើបតែម្តង។ ភ្លាមៗក្រោយកើតមានការបៀតបៀននេះ និស្សិតស្រីដែលជាជនរងគ្រោះហាក់មិនមានប្រតិកម្មអ្វីទេ ដោយនាងខ្លាចសាស្ត្រាចារ្យរបស់នាង។ តែយ៉ាងណាក្តី ហេតុការណ៍នេះ ត្រូវបានថតជាប់ដោយកាំមេរ៉ាសុវត្ថិភាពរបស់សាលកវិទ្យាល័យ និងត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម។ ក្រោយផ្ទុះការរិះគន់ និងអាចកំណត់អត្តសញ្ញាណរបស់សាស្ត្រាចារ្យនោះបាន ខាងប៉ូលិសបានចុះទៅធ្វើអន្តរាគមន៍លើករណីនេះបៀតបៀននេះ។ ដើម្បីបញ្ចប់បញ្ហា សាស្ត្រាចារ្យកំហូចបានផ្តល់ប្រាក់សំណងមួយចំនួនទៅកាន់ស្រ្តីរងគ្រោះស្របទៅតាមច្បាប់ប្រទេស ហើយជាងនេះទៅទៀតគាត់កំពុងត្រូវបានគេបញ្ឈប់ពីការងារទៀតផង៕
February 9, 2018 - ព័ត៌មានជាតិ
ប្រទេសថៃ ៖ នៅក្នុងឪកាសពិសេសៗគូសង្សារជាច្រើនតែងតែមានវត្ថុអនុស្សាវីយ៍ រឺកាដូផ្សេងជូនទៅអោយគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងឪកាសទិវានៃក្តីស្រលាញ់ Valentine នេះតែម្តង។ ប្រភពព័ត៌មានដ៏ល្បីរបស់ថៃបានចុះផ្សាយរឿងរ៉ាវរំភើបចិត្តមួយ ដែលនារីម្នាក់ប្រើក្រដាស ៥០០បាត មកបត់ធ្វើជាបាច់ផ្កាដ៏ធំមួយជួនទៅសង្សារបស់នាងនៅក្នុងថ្ងៃខួបកំណើតរបស់គេ។ នារីវ័យ២០ឆ្នាំនេះបានប្រាប់ថានាងចំនាយប្រាក់អស់ ១០០,០០០បាត ទើបអាចបត់បានបាច់ផ្កាដ៏ធំមួយនេះ។ នាងបានបន្ថែមទៀតថាវាមិនត្រឹមតែជាកាដូដែលនាងជូនទៅគេសំរាប់ថ្ងៃខួបកំណើតទេ វាក៏ជាកាដូក្នុងទិវានៃក្តីស្រលាញ់ Valentine ផងដែរ។ មិត្តប្រុសរបស់នាងពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះកាដូដែលនាងផ្តល់អោយគេជារបស់មួយដែលគេមិននឹកស្មានមិនដល់៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ ប្រភព ៖ coconutsbangkok
February 9, 2018









