- Khmernote Media
- អន្តរជាតិ
ព្រះសីហនុ ៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១៨:២០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៧-១៧៨ ស្ថិតនៅក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ កង់រថយន្ត ១គូ ដែលមិនស្គាល់ម៉ាករថយន្ត មិនដឹងរបូតចេញពីកង់រថយន្ត ដែលមានទិសដៅពីណាទេ លុះដល់ចំណុចខាងលើក៏ខ្ទាតទៅជាយផ្លូវបុកនឹងក្មេងប្រុសម្នាក់ឈ្មោះ រស់ ភារម្យ អាយុ៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។ គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសធ្ងន់ក្មេងប្រុសម្នាក់ បានបញ្ជូនទៅសង្គ្រោះក្រោយមកស្លាប់ បានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងកង់រថយន្ត ១គូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីស្រាវជ្រាវរករថយន្តបង្ក៕
February 12, 2018 - អន្តរជាតិ
ប្រទេសថៃ ៖ ស្ត្រីខ្មែរម្នាក់ដែលមានវ័យជាង៤០ឆ្នាំ និងជាពលករបម្រើការងារនៅទីក្រុងបាងកកប្រទេសថៃ បានស្លាប់យ៉ាងអាណោចអាធ័មនិងប្រកបដោយភាពសោកសង្រែងជាទីបំផុតខណៈដែលស្ត្រីរូបនេះបានឡើងទៅលើអគារជាន់ទី៤ដែលគេកំពុងកសាងដើម្បីធ្វើការសម្អាតហើយក៏បានភ្លាត់ជើងធ្លាក់មកដីតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងតំបន់រ៉ាមខាំហែង ដែលជាកន្លែងកំពុងសាងសង់អគារកំពស់៧ជាន់ ត្រង់ចំណុចផ្លូវប្រសព្វលេខ ២៤និង២៨ ក្នុងទីក្រុងបាងកក ប្រទេសថៃធ្វើអោយមានការភ្ញាក់ផ្អើលដោយមានសម្លេងស្រែកទ្រហ៊ោរយំឡើងកងរំពងថែមទៀតផងពីសំណាក់កូនៗ របស់ស្ត្រីរងគ្រោះ។ យោងតាមរបាយការណ៍ពីភាគីថៃដែលហើយទទួលបានគឺ នៅមុនពេលកើតហេតុគឺមានស្ត្រីម្នាក់ជាពលករខ្មែរឈ្មោះ ឆោន ប៉ោច អាយុ៤២ឆ្នាំ រស់នៅភូមិខ្ចឹង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឡើងទៅលើអគារជាន់ទី៤ ដើម្បីធ្វើការសម្អាតដោយសារតែអគារនេះកំពុងសាងសង់។ ភ្លាមៗនោះដែរ ទំនងជាស្ត្រីរូបនេះមានការរអិលភ្លាត់ជើង ទើបធ្វើអោយរាងកាយរបស់គាត់ធ្លាក់មកដីតែម្តង ហើយបានប៉ះទង្គិចជាមួយនឹងគ្រោងដែកដែលនៅខាងក្រោមបន្ថែមទៀតបណ្តាលអោយបែកក្បាល ឈាមហូរជោកប្រាណទើបមានការភ្ញាក់ផ្អើល ដោយពលករដែលនៅទីនោះបាននាំគ្នាសែងយកមកដាក់នៅលើគ្រែដើម្បីអោយមន្ត្រីជំនាញចុះទៅពិនិត្យ ក្រោមសម្រែកទ្រហ៊ោរយំយ៉ាងសោកសង្រែងពីសំណាក់កូនៗ។ នៅក្នុងឱកាសនោះដែរគេសង្កេតឃើញថាមន្ត្រីនៅក្នុងស្ថានទូតកម្ពុជា
February 12, 2018 - PR
នាពេលខាងមុខនេះ ក្រុមហ៊ុន KFC នៅក្នុងប្រទេសកម្ពុជានឹងរៀបចំសន្និសីទសារព័ត៌មានសម្រាប់ការសម្ពោធជាផ្លូវការសាច់មាន់រសជាតិប៉ាព្រីកា ដែលប្រព្រឹត្តធ្វើទ្បើង នៅថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ 2018 នៅឯ KFC សាខាបឹងកេងកង ចាប់ពីម៉ោង 3 រសៀល ដល់ម៉ោង 5 ល្ងាច។ ប៉ាព្រីកាត្រូវបានចម្រាញ់ចេញពីម្ទេសប្លោកទុំកិនយ៉ាងល្អិត វាសម្បូរទៅដោយវីតាមីន A ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនប្រព័ន្ធភាពសុំា និងទ្រទ្រង់សរីរាង្គសំខាន់ៗរបស់អ្នក។ ក្នុងកម្មវិធីពិសេសនេះ ក៏មានការចូលរួមសម្តែងពីសំណាក់កញ្ញា ឱក សុគន្ធកញ្ញា និងភ្ញៀវកិត្តិយសជាច្រើន។ លើសពីនេះទៅទៀត ក្រុមហ៊ុន KFC នឹងធ្វើការលេងហ្គេមកម្សាន្ត
February 12, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ កាលពីវរលាម៉ោង១៣ និង៣០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធខុសច្បាប់ ដែលការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចបុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនជាតកចិន០២នាក់ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ (ម៉ាកk59) ហេតុរណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ នាវេលាម៉ោង១៣:៣០នាទី នៅ សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិដែលឃាត់ខ្លួនទាំង០២នាក់៖ ទី១-ឈ្មោះ Dai Xun ភេទប្រុស អាយុ៣៧ឆ្នាំ កាន់លិខិតឆ្លងដែន EA926438
February 12, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ យើងទើបតែទទួលបាននូវរូបភាពថ្មីរបស់ស្មាតហ្វូនត្រកូល C របស់ក្រុមហ៊ុន Samsung ហើយនោះគឺម៉ូដែល C10 ដែលជាជំនាន់ចុងក្រោយបង្អស់។ ទាក់ទងទៅនឹង C10 នេះយើងសង្កេតឃើញថា វាពិតជាទទួលបានការអភិវឌ្ឍខ្លាំងទាំងរចនាបទ និងមុខងារផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ម៉ូដែលនេះនឹងមានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយ ជាមួយនឹងគែមសងខាងស្ដើងខ្លាំងសមាមាត្រ 18:9 ផងដែរ។ ស្របពេលជាមួយនឹងគែមសងខាងរបស់ Galaxy C10 ស្ទើរតែគ្មានទៀតនោះ ផ្ទៃខាងក្រោមយើងសង្កេតឃើញនៅសល់ក្រាស់បន្ដិចដែលល្មមសម្រាប់បំពាក់ប៊ូតុង Home និង sensor ស្កេនស្នាមក្រយ៉ៅដៃផងដែរ។ លើសពីនេះទៅទៀត តួខ្លួនរបស់ស្មាតហ្វូនទាំងមូលអាចនឹងត្រូវបានស្រោបដោយលោហៈធាតុ និងឆ្កូតជុំវិញផងដែរ។ ចំពោះផ្នែកកណ្ដាលនៃផ្ទៃខាងក្រោយ យើងសង្កេតឃើញមានកាមេរ៉ាភ្លោះមួយ អបដោយ LED
February 12, 2018 - អន្តរជាតិ
ចិន៖ ប្រទេសចិនគ្រោងនឹងសាងសង់ទីក្រុងព្រៃមួយ ដើម្បីការពារការបំពុលបរិស្ថាន និងការកើនឡើងនូវកម្ដៅពិភពលោក ហើយទីក្រុងព្រៃនេះ នឹងក្លាយទៅជាទីក្រុងព្រៃដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រពិភពលោកផងដែរ។ ទីក្រុងព្រៃនេះត្រូវបានដាក់ឈ្មោះថា The Liuzhou Forest City ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ភ្នំនៃក្រុង Liuzhou ខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន និងស្ថិតនៅតាមបណ្តោយទន្លេ Liujiang ផងដែរ។ ទីក្រុងនេះមានផ្ទៃដីសរុប ១៧៥ ហិចតា និងអាចផ្តល់កន្លែងស្នាក់នៅសម្រាប់ មនុស្សប្រមាណជា ៣០,០០០ នាក់។ ការិយាល័យ សាលារៀន មន្ទីរពេទ្យ និងសណ្ឋាគារនៅក្នុងទីក្រុងនេះនិងត្រូវបានគេសាងសង់ដោយមានការហុំព័ទ្ធពីដើមឈើធំៗចំនួន ៤០,០០០ ដើម រួមជាមួយរុក្ខជាតិផ្សេងៗទៀតសរុប១លានដើម ហើយប្រភេទដើមឈើធំៗ និងរុក្ខជាតិទាំងនោះគឺត្រូវបានគេជ្រើសរើសពូជរុក្ខជាតិល្អៗចំនួន
February 12, 2018 - អន្តរជាតិ
ថៃ៖ មនុស្សកំពូលសំណាងម្នាក់បានត្រូវឆ្នោតរង្វាន់ធំមានតម្លៃជាង១លានដុល្លារ បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីគាត់ខកចិត្តយ៉ាងខ្លាំង ដែលធ្វើឲ្យបាត់កន្ទុយសន្លឹកឆ្នោតសម្រាប់ទៅបើកយកលុយជាង១លានដុល្លារនោះ។ ជនរងគ្រោះ ដែលបានបាញ់សម្លាប់ខ្លួនឯងនោះមានឈ្មោះថា Jirawut Pongphan អាយុ៤២ឆ្នាំ រស់នៅក្នុងខេត្ត Chonburi ភាគខាងលិចប្រទេសថៃ។ មុនថ្ងៃកើតហេតុមួយថ្ងៃជនរងគ្រោះបានជប់លៀង និងអបអរក្នុងឱកាសដែលគាត់បានត្រូវឆ្នោតនេះយ៉ាងសប្បាយរីករាយជាមួយនឹង មិត្តភក្តិ និងក្រុមគ្រួសារ និងបានជូនដំណឹងទៅក្រុមហ៊ុនលក់ឆ្នោតថា ព្រឹកស្អែកគាត់នឹងទៅបើកលុយហើយ។ តែជាសំណាងអាក្រក់នៅព្រឹកឡើងគាត់ស្រាប់តែរកកន្ទុយសន្លឹកឆ្នោតនោះមិនឃើញទាល់តែសោះ មិនដឹងជាមានអ្នកណាលួច ឬគាត់បានច្រលំដៃទុកនៅទីណានោះទេ។ ដោយការខកចិត្ត និងមិនចង់ជាប់ឈ្មោះជាជនឆរបោក ដែលត្រូវទៅដោះស្រាយជាមួយក្រុមហ៊ុនឆ្នោត គាត់បានសម្រេចយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងតែម្តង។ សូមបញ្ជាក់ថាទឹកប្រាក់សរុបដែលគាត់ត្រូវបានពីក្រុមហ៊ុនឆ្នោតនោះមានចំនួនសរុប ១,៣២១,៦១៥.០០ ដុល្លារអាមេរិក ហើយមុននឹងគាត់សម្លាប់ខ្លួនជនរងគ្រោះបានបន្សល់ទុកនូវសំបុត្រមួយច្បាប់ដោយសរសេរថា “កុំធ្វើបាបគ្រួសាររបស់ខ្ញុំអី ខ្ញុំពិតជាបានត្រូវឆ្នោតមែន”។ ពេលនេះប៉ូលិសកំពុងតែបើកការស៊ើបអង្គេតករណីនេះផងដែរ ក្រែងមានព័ត៌មានលំអិតបន្ថែម
February 12, 2018 - បច្ចេកវិទ្យា
សម្រាប់ Apple Watch ដែលអ្នកកំពុងប្រើប្រាស់ អាចនឹងមានតម្លៃថ្លៃ ប៉ុន្ដែសម្រាប់ការរងផលប៉ះពាល់វិញគឺអ្នកប្រាកដជាត្រូវចំណាយថែមហើយ។ ដោយឡែក ដោយសារតែវាជាប្រភេទនាឡិកា ដូចនេះវាពិតជាងាយស្រួលក្នុងការទទួលរងភាពឆ្កូត ប៉ះទន្គិច និងចាស់ផងដែរ។ ដូចនេះ ដើម្បីការពារអេក្រង់កុំឲ្យទទួលរងបញ្ហាទាំងនេះ អ្នកគួរជ្រើសរើសវិធីការពារដែលល្អ។ ខាងក្រោមនេះគឺជាប្រភេទស្គ្រីនការពារអេក្រង់ដែលល្អបំផុតសម្រាប់ Apple Watch៖ 1/ RinoGear Premium HD Clear Shield តម្លៃ $8 ចុចទីនេះដើម្បីទាញយក 38មម រឺ 42មម 2/ ArmorSuit MilitaryShield តម្លៃ $8
February 12, 2018 - បច្ចេកវិទ្យា
ក្នុងខែនេះតែម្ដង កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei គឺ Mate 10 Pro បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចេញលក់លើទីផ្សារសហរដ្ឋអាមេរិច ដូចនេះសម្រាប់អ្នកដែលមានបំណងទិញ គប្បីដឹងឲ្យច្បាស់ពីលក្ខណៈពិសេស និងភាពធន់របស់ស្មាតហ្វូននេះឲ្យច្បាស់ ជៀសវាងការចំណាយប្រាក់ឥតប្រយោជន៍។ ដោយឡែក នាពេលថ្មីៗនេះយើងទទួលបានវីដេអូថ្មីមួយទៀតហើយពីម្ចាស់ឆានែល YouTube មានឈ្មោះថា JerryRigEverything ដែលយើងទាំងអស់គ្នាស្គាល់ហើយថា ជាមនុស្សម្នាក់ដែលចូលចិត្តយកស្មាតហ្វូនកំពូលៗមកធ្វើតេស្តសាកល្បងយ៉ាងសាហាវៗបំផុត។ សម្រាប់លើកនេះ ក៏មិនខុសអីពីសព្វដងដែរ ហើយសម្រាប់ស្មាតហ្វូនកំពូលដែលម្ចាស់ឆានែលរូបនេះនឹងយកមកធ្វើតេស្តគឺ Mate 10 Pro របស់ក្រុមហ៊ុន Huawei។ ទាក់ទងទៅនឹងការធ្វើតេស្តសាកល្បងនេះ ត្រូវបានធ្វើឡើងជាច្រើនដំណាក់កាលដែលមានទាំង ឆ្កូត ដុត និងពត់ផងដែរ។ គួរបញ្ជាក់ផងដែរថា Huawei Mate
February 12, 2018 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបាន បណ្តាលឲ្យយុវជនម្នាក់របួសដាច់ដៃយ៉ាងរន្ធត់ និងម្នាក់ទៀតរងរបួសស្រាលបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះរបួសដាច់ដៃវ័យប្រហែល២០ឆ្នាំជាងជិះម៉ូតូហុងដាសេ១២៥ មួយគ្រឿងស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-1275 ជាអ្នកឌុប ចំណែកមិត្តភក្រ្តម្នាក់ទៀតរបួសស្រាល ត្រូវបានរថយន្តដឹកយកទៅសង្ក្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវ២០០៤ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានជិះគេចរ៉ឺម៉កកង់បីមិនផុតគៀរគ្នាដួល បណ្ដាលឲ្យអូសជិត១០មែត្រ ធ្វើឲ្យយុវជនរងគ្រោះផ្លោងទៅបុកសួនទ្រូងផ្លូវដាច់ដៃធ្វេងម្ខាងនៅជាប់នឹងទ្រូងផ្លូវ ចំណែកមិត្តភក្តិម្នាក់ទៀតរងរបួសស្រាល។ ក្រោយកើតហេតុរ៉ឺម៉កកង់បីបានរត់គេចខ្លួនបាត់ស្រមោល ចំណែកឯជនរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ
February 12, 2018









