Khmernote Media
  • បច្ចេកវិទ្យា

    អ្នកថតរូបសញ្ជាតិអាល្លឺម៉ង់មួយក្រុមដែលមានឈ្មោះថា Claudius Schulze និង Maciej Markowicz បានបង្កើតស្ទូឌីយោថតរូបបណ្ដែតទឹកដល់ទៅ2 ដែលមានទីតាំងលើស្ទឹងមួយ ក្នុងប៉ែកអ៊ឺរ៉ុប ដែលរួមបញ្ចូលទាំងទីក្រុង Paris និង Amsterdam។ គម្រោងនេះ ត្រូវបានពួកគេដាក់ឈ្មោះឲ្យថា 2BOATS។ ទាក់ទងទៅនឹងទូកនេះ ដំបូងឡើយត្រូវបានបង្កើតឡើងដោយ Schulze ជាប្រភេទផ្ទះទូកដែលអាចផ្ទុកអ្នកដំណើរបាន និងអាចប្រើប្រាស់ជាកន្លែងពិភាក្សាគ្នា រឺធ្វើសិក្ខាសាលាក៏បាន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ផ្ទះទូកនេះត្រូវបានធ្វើឡើងដោយដៃ និងមានភ្ជាប់មកជាមួយនឹងភ្លើងឌីស្កូ និងអង្រឹងផងដែរ។ សម្រាប់ផ្ទះទូកទី2 ត្រូវបានសង់ឡើងដោយ Markowicz ដែលមានភ្ជាប់មកជាមួយនឹងមុខងារមួយចំនួនដូចជា ស្ទូឌីយោថតរូប និងការងារដែលទាក់ទងទៅនឹងកាមេរ៉ាផងដែរ។ Fu ខ្មែរណូត ប្រភព៖ petapixel

    February 9, 2018
  • បច្ចេកវិទ្យា

    ក្នុងពេលបច្ចុប្បន្ននេះ ប៉ូលីសរបស់ប្រទេសចិន បាននឹងកំពុងពាក់វ៉ែនតាការពារកម្ដៅថ្ងៃ ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាខ្ពស់អស្ចារ្យ ជាមួយនឹងសមត្ថភាពអាចកំណត់គោលដៅជនសង្ស័យបានដោយប្រើពេលត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ។ ដោយឡែក រហូតមកដល់ឥឡូវមន្ត្រីប៉ូលីសផ្នែកដឹកជញ្ជូនក្នុងទីក្រុង Zhengzhou, ភាគកណ្ដាលប្រទេសចិន ត្រូវបានផ្តល់ជូននូវឧបករណ៍ទំនើបៗ ដើម្បីប្រើប្រាស់ក្នុងមជ្ឈមណ្ឌលផ្លូវដែកទូទាំងប្រទេសដែលជាកន្លែងដ៏មមាញឹកបំផុតប្រចាំឆ្នាំ។ ជាមួយនឹងបច្ចេកវិទ្យាស្កេនមុខនេះ នឹងជួយដល់មន្ត្រីប៉ូលីសក្នុងការតាមដានជនល្មើស និងឈានដល់ការចាប់ខ្លួនដោយគ្រាន់តែសម្លឹងមើលទៅពួកគេប៉ុណ្ណោះ។ លើសពីនេះទៅទៀត ទិន្នន័យនានានឹងត្រូវបានបង្ហាញក្នុងវ៉ែនតាការពារពន្លឺថ្ងៃនោះតែម្ដង។ គួរបញ្ជាក់ផងដែរថា វ៉ែនតាដ៏ពិសេសនេះបាននឹងកំពុងត្រូវបានប្រើប្រាស់ដោយមន្ត្រីប៉ូលីស 4នាក់ដែលឈរនៅទីតាំងច្រកស្ថានីយខាងកើតរបស់ទីក្រុង Zhengzhou។ អ្វីដែលរឹតតែអស្ចារ្យជាងនេះទៀតគឺ កាមេរ៉ាដែលបានបំពាក់លើវ៉ែនតា អាចភ្ជាប់ទៅនឹងស្មាតហ្វូនបាន ហើយអនុញ្ញាតឲ្យមន្ត្រីប៉ូលីសនោះថតរូបភាព និងផ្ដល់ទិន្នន័យទៅកាន់ការិយាល័យកណ្ដាលបានយ៉ាងលឿនបំផុត។ បន្ទាប់មក ប្រព័ន្ធបច្ចេកវិទ្យានេះនឹងផ្ដល់ជូនប៉ូលីសនូវពត៌មាននានាទាក់ទងទៅនឹងជនសង្ស័យដូចជា ឈ្មោះ ជាតិសាសន៍ ភេទ និងអាស័យដ្ឋានផងដែរ។ ក្រោយមក ពត៌មានទាំងឡាយនេះក៏ត្រូវបានបង្ហាញលើវ៉ែនតានេះដូចគ្នា។ រឹតតែអស្ចារ្យទៅទៀត វ៉ែនតានេះក៏អាចប្រាប់ដល់មន្ដ្រីប៉ូលីសពីស្ថានទម្ងន់ទោសរបស់ជនល្មើសផងដែរ ពោលគឺជននោះត្រូវបានគេចាប់ខ្លួន រួចរត់គេច រឺត្រូវបានដោះលែង។

    February 9, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង២៣ និង៤០នាទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទឆបោក និងចរាចរណ៍រូបិយប័ណ្ណក្លែង (ប្រាក់ដុល្លារក្លែងក្លាយ) ដែលករណីឃាត់ខ្លួននេះធ្វើឡើងនៅចំណុចផ្ទះសំណាក់ ឌីឌី ដែលមានទីតាំងផ្ទះលេខ៥៧D ផ្លូវលេខ២៣០ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យទី១-ឈ្មោះ លី ស្រីពៅ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅភូមិស្ដៅ ឃុំល្វារលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងទី២-ឈ្មោះ ចាន់

    February 9, 2018
  • អន្តរជាតិ

    ​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បានចេញ​អនុក្រឹត្យ​សម្រេច​ឲ្យ​បង្កើត ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។​ ​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ​រួមមាន​៖ កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​កូន កោះ​តូច កោះ​តា​ទៀម កោះ​ម្នាស់​ក្រៅ កោះ​ម្នាស់​ក្នុង និង​សមុទ្រ​ជុំវិញ ដែលមាន​ផ្ទៃ​សរុប ៥២,៤៤៨​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ដោយ​ក្នុងនោះ​មាន​ផ្ទៃដី​ទំហំ​៥៣១១​ហិកតា និង​ផ្ទៃ​ទឹកសមុទ្រ​ទំហំ ៤៧,១៣៧​ហិកតា ដូច​មាន​ផែនទី​ភ្ជាប់​មកជា​មួយ​។​ ​អនុក្រឹត្យ​នេះ មាន​គោលបំណង​ដូចតទៅ ៖ * ធានា​ការថែរក្សា

    February 9, 2018
  • អន្តរជាតិ

    បរទេស ៖ កាលពីប៉ុន្មានថ្ងៃមុននៅក្នុងប្រទេសម៉ាឡេស៊ីមានករណីចម្លែកមួយ ដែលបុរសម្នាក់បានសម្លាប់សង្សារបស់ខ្លួនហើយដឹកសាកសពរបស់នាងទៅកាន់ប៉ុស្តិប៉ូលិសដោយខ្លួនឯង។ រឿងរ៉ាវនេះបានធ្វើអោយមនុស្សជាច្រើនងឿងឆ្ងល់ពីទង្វើររបស់បុរសជាឃាតករម្នាក់នោះ ប៉ូលិសបានធ្វើការសាកសួរទៅលើរូបគេពីមូលហេតុដែលនាំអោយសម្លាប់មិត្តស្រីខ្លួនឯង។ តាមរបាយការណ៏របស់សារព័ត៌មាន The Star ដែលបានចេញផ្សាយថ្ងៃនេះបានអោយដឹងថា បុរសជាឃាតករបានសារភាពពីមូលហេតុដែលគែសម្លាប់មិត្តស្រីខ្លួនឯងនៅមុខប៉ូលិសហើយ។ កាលដែលគេសម្លាប់មិត្តស្រីខ្លួនឯងគឺដោយសារតែ នាងបដិសេធមិនយល់ព្រមជាមួយនឹងសំណើរសុំរៀបការរបស់គេ ហើយនាងព្រមទាំងបាននិយាយថានាងចង់រៀនការជាមួយនឹងបុរសផ្សេងម្នាក់ទៀត។ ដោយមិនអាចទទួលយកបាននូវការបដិសេធត្រង់ៗមួយនេះ គេក៏បានសម្រេចចិត្តសម្លាប់នាងដោយប្រើកូនកាំបិតចាក់ត្រង់កនាង៕ ប្រភព ៖ thecoverage

    February 8, 2018
  • PR

    ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា៤ Huawei nova 2i របស់ក្រុមហ៊ុនផ្តល់ដំណោះស្រាយ ផ្នែកបចេ្ចកវិទ្យា ទូរគមនាគមន៍ និងស្មានហ្វូនធំជាងគេលំដាប់ពិភពលោក Huawei គឺជាកំពូលស្មាតហ្វូនដែល កំពុងលេចធ្លោរជាងគេ ប្រចាំឆ្នាំ ២០១៨ ទាំងរូបរាង អេក្រង់ មុខងារសម្បូរបែប និងមានតម្លៃល្អបំផុតត្រឹមតែ ៣២៩ដុល្លារ។

    February 8, 2018
  • បច្ចេកវិទ្យា

    កាលពីម្សិលមិញ ក្រុមហ៊ុន Samsung ទើបតែបានប្រកាសទាក់ទងទៅនឹង sensor រូបភាព និង Software ថ្មីដែលមានសមត្ថភាពអនុញ្ញាឲ្យស្មាតហ្វូនស្ទើរគ្រប់ម៉ូដែល អាចថតរូបភាពប្រភេទ Portrait Mode រឺក្នុងស្ថានភាពពន្លឺទាបបាន។ ដោយឡែក ទាក់ទងទៅនឹងមុខងារនេះ យើងទាំងអស់គ្នាប្រាកដជាស្គាល់ហើយ ព្រោះវាត្រូវបានបំពាក់លើម៉ូដែលកំពូលដូចជា Galaxy Note 8 ជាដើម។ គួរបញ្ជាក់ផងដែរថា ចំពោះ sensor រូបភាពថ្មី Isocell Dual នេះនឹងអាចដំណើរការបានជាមួយនឹងស្មាតហ្វូនធន់កណ្ដាលដែរ តែមិនមែនស៊េរីចាស់ពេកទេ។ មិនតែប៉ុណ្ណោះ មុខងារនេះនឹងមានសមត្ថភាពអាចបង្កើត “bokeh” និងចាប់យករូបភាពបានល្អនាពេលយប់ផងដែរ។ លើសពីនេះទៅទៀត បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Samsung នេះក៏អាចដំណើរការបានជាមួយនឹងស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃផងដែរ។ 

    February 8, 2018
  • អន្តរជាតិ

    ប្រទេសម៉ាឡេស៊ី ៖ កាលពីពេលថ្មីៗនេះក្មេងស្រីម្នាក់បានសម្លាប់ខ្លួន បន្ទាប់ពីត្រូវបានគ្រូរបស់ខ្លួនចោទថា បានលួចទូរស័ព្ទទំនើប iPhone របស់គាត់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយកើតមានករណីនេះ អ្នកតំណាងអោយក្រសួងអប់រំបានចេញច្បាប់រឹតបន្តឹងថ្មីមួយលើការប្រើប្រាស់ទូរស័ព្ទរបស់គ្រូ។ តាមរយៈប្រភពព័ត៌មាន NST Online ដែលចុះនៅថ្ងៃទី០៦ ខែកុម្ភៈ នេះបានអោយដឹងថា អ្នកតំណាងក្រសួងអប់រំបានលើកឡើងថា “គ្រូទាំងអស់អាចយកទូរស័ព្ទរបស់គេទៅសាលាបាន តែទោះជាយ៉ាងណា ពួកគេត្រូវបានហាមឃាត់មិនអាចយកវាចូលទៅក្នុងបន្ទប់រៀនកំឡុងពេលបង្រៀននោះទេ”។ យ៉ាងណាមិញគេមិនទាន់ដឹងច្បាស់នៅឡើយនោះទេថា ការហាមមិនអោយគ្រូយកទូរស័ព្ទចូលថ្នាក់រៀនក្នុងពេលបង្រៀននេះ ​វានឹងត្រូវបានគេអនុវត្តន៍រហូតរឺយ៉ាងណានោះ។ អ្នកតំណាងក្រសួងអប់រំបានបន្ថែមថា “គ្រូទាំងអស់អាចចាកចេញពីការដាក់កំហិតនេះ នៅពេលណាដែលប៉ូលិសស៊ើបអង្កេតដឹងពីមូលហេតុពិតប្រាកដនៃរឿងមួយនេះ” ។ ការសម្រេចចុងក្រោយរបស់ក្រសួង នឹងកើតឡើងក្រោយពីទទួលបានលទ្ធផលពីការស៊ើបអង្កេតរបស់ប៉ូលិសត្រូវបានបញ្ចប់”។ លោក Shafee Abd Samad ស្នងការប៉ូលីសស្រុក

    February 8, 2018
  • អន្តរជាតិ

    បរទេស ៖ ក្មេងជាវ័យស្មោះត្រង់ដែលចូលចិត្តបង្ហាញអ្វីដែលពួកគេដឹង និងគិតដល់ទៅតាមរយៈពាក្យសម្តី កាយវិការ និងទង្វើរផ្សេងៗរបស់ពួកគេ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយ ដែលក្មេងប្រុសម្នាក់បានប្រើប្រាស់ចម្លើយគណិតវិទ្យាបង្ហាញពីស្ថានភាពគ្រួសារគេសព្វថ្ងៃធ្វើអោយមនុស្សជាច្រើនសឹងស្រក់ទឹកភ្នែក។ ក្មេងប្រុសតូចនេះត្រូវបានគេដឹងថារៀននៅថ្នាក់ទី១ នៅសាលាបឋម​សិក្សាមួយកន្លែងក្នុងទីក្រុង Dawo ខេត្ត Sichuan ប្រទេសចិន។ កិច្ចការផ្ទះដែលគ្រូរបស់គេដាក់អោយគឺសំនួរដែលសួរថា “តើគ្រួសាររបស់អ្នកមានសមាជិកប៉ុន្មាននាក់?”។ ក្នុងក្រដាសចម្លើយដែលក្មេងប្រុសនោះសរសេរទៅអោយគ្រូវិញគេបានដាក់ថាក្នុងគ្រួសារគេមានសមាជិក៣នាក់ ទាំងដែលក្នុងគ្រួសាររបស់ការពិតមានសមាជិក៤នាក់។ ម្តាយគេមានការងឿងឆ្ងល់ខ្លាំងណាស់នៅពេលដែលបានឃើញចម្លើយរបស់កូនបែបនេះ គាត់បានសួរពីមូលហេតុដែលនាំអោយគេឆ្លើយបែបនេះ។ ក្មេង​ប្រុសតូចនោះបានប្រាប់ទៅម្តាយគេថា តែ៣ប៉ុណ្ណោះ ព្រោះប៉ាមិនដែលនៅផ្ទះនោះទេទោះបីជាថ្ងៃឈប់សម្រាក រឺ ថ្ងៃបុណ្យផ្សេងៗនោះទេ។ បន្ទាប់ពីទទួលចម្លើយបែបនេះពីកូនស្រ្តីជាម្តាយក៏បានថតរូបចម្លើយកិច្ចការផ្ទះរបស់កូនផ្ញើទៅអោយស្វាមីគាត់ដែលជាមន្ត្រីប៉ូលិស។ បុរសជាឪពុកនោះបានយកវាមកបង្ហោះចែករំលែកក្នុងបណ្តាញសង្គម គាត់បានសរសេរបន្ថែមថា “ដូច្នេះ ក្នុងគំនិតគាត់(កូន)ទៅលើគ្រួសារ មិនបានរាប់បញ្ចូលខ្ញុំចូលនោះទេ, ខ្ញុំពិតជាខូចចិត្តខ្លាំងណាស់”។ មានមនុស្សក្នុងបណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ទៅលើរឿងនេះ មានអ្នកចែករំលែកមតិយោបល់ជាច្រើនទៀតផងទៅលើរឿងនេះ។

    February 8, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ បុរស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចសួនច្បារក្បែរស្តុបផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសទាំង២នាក់នោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រមាណជាង៣០ឆ្នាំ ហើយអ្នកទាំង២ជាអ្នកដើរសុំទានតាមផ្លូវ។ តាមសម្តីបុរសជាអ្នកសុំទាននោះបានឲ្យដឹងថា ខ្លួនតែងតែដើរសុំទានតាមស្តុបផ្សារដើមគ ដោយរកបានប្រាក់ប្រមាណ១ម៉ឺនទៅ២ម៉ឺនរៀល លុះពេលបានប្រាក់ក៏យកទៅទិញថ្នាំញៀនយកមកជក់ ដោយយកភួយមកគ្រលំសម្ងំជក់នៅលើសួនច្បារក្បែរស្តុបផ្សារដើមគនោះតែម្តង។ តាមសម្តីបុរសជាអ្នកសុំទានខាងលើ បានអះអាងថា ខ្លួនតែងដើរសុំទានគេជាប្រចាំនៅស្តុបផ្សារដើមគរនេះ ដោយក្នុងមួយថ្ងៃអាចរកប្រាក់បានប្រមាណ១ម៉ឺនទៅ២ម៉ឺនរៀលប៉ុណ្ណោះ។ លុះពេលបានប្រាក់ដល់ដៃហើយ ខ្លួនក៏បានទៅទិញថ្នាំញៀន យកមកប្រើប្រាស់ក្នុងតម្លៃ២ម៉ឺនរៀល ហើយដោយមិនមានកន្លែងលាក់លៀមជក់ ក៏យកភួយមកគ្រលំ រួចសម្ងំជក់នៅលើសួនច្បារក្បែរស្តុបផ្សារដើមគ ចំណែកឯបុរសម្នាក់ទៀតអង្គុយជក់ថ្នាំក្បែរគ្នាគ្មានញញើតខ្លាចសមត្ថកិច្ចទាល់តែសោះ។ ក្រោយធ្វើការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានទំនាក់ទំនងជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីយកអ្នកទាំង២ទៅអប់រំផ្តាច់សារធាតុញៀន

    February 8, 2018