- Khmernote Media
- បច្ចេកវិទ្យា អន្តរជាតិ
បន្ទាប់ពីមានសេចក្តីរាយការណ៍ជាច្រើនទាក់ទងទៅនឹង Drone ដែលបានបង្កគ្រោះថ្នាក់ទៅលើយន្តហោះមិនចេះតិច ហើយថែមទាំងធ្វើឲ្យម៉ាស៊ីនឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានបញ្ហាដែរនោះ ឥឡូវ Drone នេះដដែលបានបណ្តាលឲ្យយន្តហោះមួយគ្រឿងធ្លាក់ជាលើកដំបូងនៅសហរដ្ឋអាមេរិកទៀតផង។ យោងតាមគេហទំព័រ Bloomberg បានលើកឡើងថា ក្រុមប្រឹក្សាជាតិផ្នែកសុវត្ថិភាពដឹកជញ្ជូន (NTSB) បានបើកការស៊ើបអង្កេតលើការធ្លាក់ឧទ្ធម្ភាគចក្រមួយដែលបានកើតឡើងនៅទីក្រុង Daniel Island ក្នុងរដ្ឋ South Carolina កាលពីថ្ងៃពុធ។ សម្រាប់របាយការណ៍របស់នាយកដ្ឋានប៉ូលីសក្រុង Charleston បានលើកឡើងថា សិស្សម្នាក់ និងគ្រូរបស់ខ្លួនបានហោះហើរឧទ្ធម្ភាគចក្រ Robinson Helicopter Co. R22 កាលពីកំឡុងម៉ោង 2រសៀល ភ្លាមនោះ Drone មួយគ្រឿងរបស់ក្រុមហ៊ុន DJI ម៉ូដែល Phantom បានលេចឡើងនៅមុខពួកគេ ហើយក៏មិនឆ្ងាយប៉ុន្មានពីឧទ្ធម្ភាគចក្ររបស់ពួកគេដែរ។ ដោយឃើញបែបនោះ
February 19, 2018 - អន្តរជាតិ
ក្រុងព្រះសីហនុ-របាយការណ៍ពីសមត្ថកិច្ចអោយដឹងថា នៅមុនម៉ោង១២យប់ថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នគរបាលបានឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ រួចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តភ្លាមៗដែរដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្សយ័ជនជាតិចិនទាំងនោះ បង្កការអុកឡុកតាមកន្លែងផឹកសុី២កន្លែងខុសគ្នាក្នុងក្រុងព្រះសីហនុ ក្នុងនោះករណីទី១នគរបាលឃាត់ខ្លួនចំនួន៤នាក់នៅហាង៧ស្កាយក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ និងករណីទី២ ឃាត់ខ្លួនចំនួន៥នាក់ នៅមុខបុរីម៉ារីអូ សង្កាត់លេខ៣ក្រុងព្រះសីហនុ។ សេចក្តីរាយការណ៍អោយដឹងផងដែរថា ការឈ្លោះប្រកែកគ្នាបង្កការអុកឡុកក្នុងហាងផឹកសុីលើកទី២ ក្រុមជនសង្សយ័ក៏បាន រាលដាលមកប៉ះពារអ្នកដំណើរដែលកំពុងជិះម៉ូតូតាមផ្លូវ និងបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច ក្នុងពេលដែលសមត្ថកិច្ចចុះអន្តរាគមន៍បង្ក្រាបអំពើហឹង្សា នេះផងដែរ៕
February 19, 2018 - អន្តរជាតិ
ចិន៖ ចោរថ្លើមធំម្នាក់បានកំទេចផ្លូវសាធារណៈនៅក្នុងភូមិរបស់ខ្លួនប្រវែងប្រមាណ៨០០ម៉ែត្រ ដើម្បីគាស់យកសរសៃដែកយកទៅលក់យកលុយ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិតូចមួយស្ថិតនៅក្នុងទីក្រុង Suqian ខេត្ត Jiangsu ប្រទេសចិន។ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិខាងលើ និងតែងតែប្រើប្រាស់ផ្លូវនេះជាប្រចាំបានឲ្យដឹងថា នៅពេលល្ងាចពួកគេឃើញផ្លូវនេះនៅធម្មតា ស្រាប់តែព្រឹកឡើងផ្លូវនេះត្រូវបានគេកម្ទេចចោល និងប្រមូលកម្ទេចស៊ីម៉ង់ និងដែកគ្មានសល់ទាល់តែសោះ។ ប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរ ហើយអាជ្ញាធរក៏មានភាពភ្ញាក់ផ្អើលដែរ ព្រោះថាអាជ្ញាធរគ្មានគម្រោងជួសជុល ឬសាងសងផ្លូវនេះថ្មីទេ។ ដូចនេះ មន្ត្រីប៉ូលិសបានបើការស៊ើបអង្គេតករណីមួយនេះ ទើបចុងក្រោយរកឃើញថា បុរសម្នាក់ដែលឈ្មោះថា Zhu បានធ្វើសកម្មភាពកម្ទេចផ្លូវខាងលើនេះក្នុងគោលបំណងយកទៅលក់។ នៅក្នុងស្ថានីយ៍ប៉ូលិស លោក Zhu បានសារភាពថា គាត់គ្មានលុយចាយហើយគាត់ចង់បានប្រាក់ឆាប់រហ័ស ដូចនេះទើបគាត់មានគំនិតដូចនេះ។ គាត់បានបញ្ជាក់ថា ផ្លូវនេះមិនសូវមានគេប្រើប្រាស់ទេ ដូចនេះទើបគាត់សម្រេចធ្វើសកម្មភាពខាងដូចលើ។ ក្នុងប្រតិបត្តិការណ៍ នេះគាត់បានប្រើប្រាស់ឡានកាប់ដី និងឡានទ្រុង
February 19, 2018 - PR
ភ្នំពេញ៖ ក្រុមហ៊ុន ស្មាតហ្វូនឈានមុខ លំដាប់ពិភពលោក Huawei ប្រចាំកម្ពុជា ប្រកាសទទួល កម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូន ស៊េរីថ្មីពីរម៉ូដែល គឺ Huawei Prague (ប្រាក់) តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ ១១៥ ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ៥ រឺ ៧ ខែមីនា ឆ្នាំ២០១៨។ អតិថិជន អាចកម្ម៉ង់ទុកមុន
February 18, 2018 - អន្តរជាតិ
ក្រុងព្រះសីហនុ-សេចក្តីរាយការណ៍ជាបឋមពីសមត្ថកិច្ចថា បុរសជនជាតិចិនម្នាក់រងរបួសធ្ងន់លើដងខ្លួនដោយស្នាមកាំបិតយ៉ាងតិច៣កន្លែង ដោយសារជនជាតិចិនដូចគ្នាកាប់ចាក់ និងកាំបិតនៅម្តុំសណ្ឋាគារវិមានខ្សាច់ស កាលពីម៉ោងជិត១១កន្លះយប់ថ្ងៃ១៥កុម្ភៈ២០១៨ ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ប៉ុន្តែដោយរបួសធ្ងន់ពេកខាងពេទ្យឯកជនមិនហ៊ានទទួល ទើបគេនាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។ ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវអំពីរឿងហេតុនិងសាវតាអត្តសញ្ញាណជនរងគ្រោះនិងភាគីជម្លោះដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
February 16, 2018 - PR
ភ្នំពេញ៖ ទីបំផុត ក្រុមហ៊ុន ដែលកំពុងបំបែកឯកត្តកម្មលើការលក់ចេញ ស្មាតហ្វូនកាមេរ៉ា ៤ Huawei nova 2i & Huawei Mate 10 Pro ហើយនិងកំពុងជាប់ចំណាត់ថ្នាក់លេខរៀងទី២៥ ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពប្រចាំឆ្នាំ ២០១៨ (Most Valuable Global Brands 2018) Huawei បានរកឃើញ ម្ចាស់ជ័យលាភី ដែលទទួលបានការដូរធំពីកម្មវិធី ប្រកួតរូបថតនៃក្តីស្រឡាញ់ នៅ Huawei Showroom ផ្សារទំនើប សុវណ្ណា។ ឆ្លងកាត់ ការវិនិច្ឆ័យ
February 15, 2018 - PR
ភ្នំពេញ៖ យុវជនថៃ និងបណ្តាប្រទេសអាស៊ី ក៏ដូចជាយុវវ័យខ្មែរ ភាគច្រើនចូលចិត្តពិសារភេសជ្ជៈស្ប៉ាយ(SPY)នៅក្នុងពិធីជួបជុំមិត្តភក្តិ គ្រួសារ ឡើងផ្ទះ ពិធីជប់លៀង និងពិធីផ្សេងៗទៀត។នេះបើតាមការឱ្យដឹងរបស់លោក ព្រីដា និលខ័ណ្ឌ ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុនស្ប៉ាយ។ លោកបានឱ្យដឹងទៀតថាតាមរយៈការកើនឡើងនូវការចូលចិត្តរបស់យុវវ័យនេះភេសជ្ជៈស្ប៉ាយ បានទទួលជោគ ជ័យខ្លាំងនៅកម្ពុជា ហើយការនាំចូលនៅឆ្នាំ២០១៧នេះបានកើនឡើងប្រមាណ២០ភាគរយ។តែបើប្រៀបធៀបជាមួយថៃ ឬ វៀតណាម កម្ពុជានៅមានកម្រិតទាបនៅឡើយ។ចំណែកនៅដើមឆ្នាំ២០១៨នេះ ការលក់មានការកើនឡើងជាងពាក់កណ្តាល ប្រមាណ៧៥ភាគរយធៀបនឹងដើមឆ្នាំ២០១៧។ លោកបានបន្ថែមថាបច្ចុប្បន្នសភេសជ្ជៈស្ប៉ាយ កំពុងតែលក់ដាច់និងមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ដោយសារតែរសជាតិឆ្ងាញ់ មិនប៉ះពាល់សុខភាព និងការចនាស្អាតគួរឱ្យចាប់អារម្មណ៍។ ដើម្បីតបស្នងដល់អ្នកគាំទ្រ ស្ប៉ាយបានរៀបចំកម្មវិធីស្ប៉ាយវ៉ាឡេនថាញដេ (valentine’s day) ២០១៨នៅអាតកុងតឺន័រ ដែលជាការជួបជុំរបស់អ្នកដែលតែងតែគាំទ្រហ្វេសប៊ុកផេករបស់ស្ប៉ាយ ដើម្បីពិសារអាហារ និង
February 15, 2018 - PR
នេះជាជំនាន់ទីបួនហើយដែលក្រុមហ៊ុនសាមសុងបានបើកវគ្គបណ្តុះបណ្តាលនិង ផ្តល់ឱកាស ដល់សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាវគ្គបណ្តុះបណ្តាលសាមសុង Tech Instituteជំនាន់ទីបួន ។ វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែផ្តោតសំខាន់ខ្ពស់ទៅលើវិស័យអប់រំ និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភបរិក្ខារសិក្សាផ្សេងៗ ដល់សិស្សនិស្សិតដើម្បីប្រើប្រាស់ ក្នុងពេលកំពុងសិក្សាផងដែរ។ លោក ជា ចាន់ណា ដែលជាអតីតនិស្សិតនៃវគ្គបណ្តុះបណ្តាលសាមសុង Tech Institute នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងបច្ចុប្បន្នជាអ្នកហាត់ការនៅក្រុមហ៊ុនសាមសុងជំនាញបរិក្ខារអេឡិចត្រូនិច បានមានប្រសាសន៍ថា៖ «បន្ទាប់ពីខ្ញុំទទួលបានបទពិសោធន៍ជាច្រើនពីក្រុមហ៊ុនសាមសុង នៅថ្ងៃអនាគតខ្ញុំគិតថាខ្ញុំនឹងអាចមានឱកាសការងារ និងលទ្ធភាពជាច្រើនដើម្បីបង្កើតជាមុខរបរនៅថ្ងៃអនាគត ដូចជាបើកកន្លែងជួសជុលគ្រឿងបន្លាស់អេទ្បិចត្រូនិកដោយខ្លួនឯងជាដើម»។ គូសបញ្ជាក់ផងដែរថា នៅក្នុងវគ្គបណ្តុះបណ្តាលសាមសុង Tech Institute សិស្សានុសិស្សទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សាដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សពូកែចំនួន ៨ នាក់នឹងទទួលបានឱកាសការងារ ព្រមទាំងការបណ្តុះបណ្តាលការងារពីក្រុមហ៊ុនសាមសុង និងបណ្តាដៃគូក្រុមហ៊ុនធំៗជាច្រើនទៀតរបស់ក្រុមហ៊ុនសាមសុងក្នុងប្រទេសកម្ពុជា។
February 15, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ ពស់ថ្លាន់ញីប្រវែង៦ម៉ែត្រមួយក្បាល រួមជាមួយនឹងពស់ថ្លាន់ឈ្មោលដ៏ធំមួយក្បាល ត្រូវបានអ្នកភូមិចាប់បាន និងយកទៅធ្វើជាចំណីរអាហារចែកគ្នាហូបផ្អើលពេញមួយភូមិ។ ពស់ថ្លាន់មួយគូនេះត្រូវបានគេរកឃើញនៅក្នុងដើមឈើ ដែលបាក់មួយនៅលើកោះ Borneo ប្រទេសម៉ាឡេស៊ី។ ក្រុមអ្នកភូមិដែលចាប់ពស់នេះបានគឺជាក្រុមអ្នកដើរប្រមាញ់សត្វនៅក្នុងព្រៃ ហើយពស់ទាំងពីរក្បាលនេះមិនជាគោលដៅរបស់ពួកគេនោះ តែក្រុមអ្នកភូមិទាំងនោះបានប្រទេសឃើញពួកវាដោយចៃដន្យ ហើយក៏ចាប់ពួកវាយកមកធ្វើជាម្ហូបតែម្តងទៅ។ យ៉ាងណាក្តីលោកអ៊ុំ Delighted Tinsung Ujang អាយុ៦០ឆ្នាំ និងជាមនុស្សចាស់ម្នាក់នៅក្នុងភូមិនិយាយ ក្រុមអ្នកភូមិ មិនគួរសម្លាប់សត្វពស់មួយគូនេះមកធ្វើជាម្ហូននោះទេ ព្រោះថាពស់នេះជាគូនឹងគ្នា ហើយរស់នៅលើដើមឈើដ៏ធំទៀត ដូចនេះពួក វាទំនងមិនមែនជាពស់ធម្មតាៗនោះទេ ហើយគេគួរយកពស់ទាំងនេះទៅរក្សាទុកនៅកន្លែងសការៈណាមួយទើបជាការល្អ។ យ៉ាងណាក្តីអ្នកភូមិក្មេងៗជាច្រើនបានសម្រេចយកសត្វពស់ទាំងពីរនេះទៅជាម្ហូបបាត់ទៅហើយ៕ ភក្តី ប្រភក្តី៖ asiantown
February 14, 2018 - បច្ចេកវិទ្យា អន្តរជាតិ
នៅសល់តែប្រហែលជា២សប្តាហ៍ទៀតប៉ុណ្ណោះ ក្រុមហ៊ុន Samsung នឹងរៀបចំកម្មវិធីដាក់បង្ហាញផលិតផលថ្មីរបស់ខ្លួននៅក្នុងទីក្រុង Barcelona ប្រទេសអេស៉្បាញ ហើយផលិតផលដែលគេរំពឹងថានឹងដាក់បង្ហាញនោះ គឺកំពូលស្មាតហ្វូន Galaxy S9 និង S9+។ ក្រៅពីស្មាតហ្វូនទាំង២នេះ គ្រឿង accessory មួយចំនួននឹងដាក់លក់ជាមួយនឹងស្មាតហ្វូតមួយគូនេះផងដែរ ប៉ុន្តែអ្វីគួឲ្យភ្ញាក់ផ្អើលនោះគឺថា ស្មាតហ្វូន Galaxy S9 និង S9+ មិនទាន់នឹងបង្ហាញខ្លួនផង ស្រាប់តែលេចធ្លាយរូបភាពស្រោមទូរស័ព្ទរបស់ស្មាតហ្វូនទាំងនេះបាត់ទៅហើយ។ តាមរយៈរូបភាពស្រោមទូរស័ព្ទ ដែលបានលេចធ្លាយនោះគេអាចសន្និដ្ឋានបានថា S9 និង S9+ ពិតជាមានរូបរាងដូចនឹងរូបភាព ដែលបានលេចធ្លាយកន្លងមកពិតមែន ហើយ S9 បំពាក់ដោយអេក្រង់ទំហំ
February 14, 2018









