- Khmernote Media
- បច្ចេកវិទ្យា អន្តរជាតិ
កាលពីមួយសប្ដាហ៍មុន ក្រុមហ៊ុន Apple បានធ្វើការបញ្ជាក់ដល់អតិថិជនទាំងអស់របស់ខ្លួនថា ពួកគេកំពុងធ្វើការអភិវឌ្ឍលើកម្មវិធីថ្មីរបស់ iPhone ដែលមានទាំងកម្មវិធីប្រើប្រាស់ជាសាកល និងកម្មវិធីជាច្រើនផ្សេងទៀត ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រាល់កម្មវិធីទាំងអស់នោះនឹងអាចប្រើប្រាស់បាននៅលើ iPhone X ដោយពេញលក្ខណៈតែម្ដង ពោលគឺមិនដាច់ដូចមុនទៀតទេ បើទោះជាកម្រឹតបង្ហាញរូបភាពរបស់ iPhone កំពូលនេះមានកម្រឹត 2436 x 1125 pixel ប្លែកខុសគេក៏ដោយ។ នេះគឺជាសេចក្ដីថ្លែងការរបស់ក្រុមហ៊ុន Apple “ចាប់ពីខែមេសា ឆ្នាំ2018 ខាងមុខនេះតទៅ រាល់កម្មវិធីរបស់ប្រព័ន្ធដំណើរការ iOS ថ្មីទាំងអស់ដែលត្រូវបានដាក់បញ្ចូលក្នុង App Store ត្រូវផលិតឡើងចាប់ពីជំនាន់ iOS 11 SDK
February 20, 2018 - អន្តរជាតិ
ឥណ្ឌា៖ រូបថតជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពក្រុមវេជ្ជបណ្ឌិតមួយក្រុមបានកំពុងតែធ្វើការវះកាត់ជនរងគ្រោះម្នាក់ ក្រោយពន្លឺនៃភ្លើងពិលទូរស័ព្ទ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមឥណ្ឌា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Government General Hospital (GGH) ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Guntur ប្រទេសឥណ្ឌា។ បើតាមលោកវេជ្ជបណ្ឌិត DS Raju Naidu បានឲ្យដឹងថា ក្នុងពេលដែលក្រុមការងាររបស់គាត់កំពុងតែធ្វើការវះកាត់ស្ត្រីរងគ្រោះម្នាក់បានពាក់កណ្តាលស្រាប់តែអគិ្គសនីបានដាច់ ហើយដោយមិចអាចផ្អាកការវះកាត់បានក្រុមវេជ្ជ បណ្ឌិតមានបើកភ្លើងពិលក្នុងទូរស័ព្ទដែលនៅក្បែរដៃរបស់គាត់ ដើម្បីបន្តការវះកាត់ទៀត។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បាននាំគ្នាសរសើរដល់ទឹកចិត្តរបស់ក្រុមវេជ្ជបណ្ឌិតដែលបានបន្តរការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ទោះស្ថិត នៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះដែរ មានអ្នកខ្លះក៏បានរិះគន់ទៅដល់រដ្ឋាភិបាលឥណ្ឌាដែរ ដែលមិនអាចផ្គត់ផ្គង់ អគ្គិសនីបានគ្រប់គ្រាន់ទៅតាមកន្លែងសំខាន់ៗដូចជាមន្ទីរពេទ្យនេះជាដើម៕ ភក្តី ប្រភព៖ timesofindia
February 20, 2018 - អន្តរជាតិ
ភ្នំពេញ ៖ បុរសម្នាក់មុខរបរជាមន្ត្រីយោធាត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួនពាក់ព័ន្ធករណីផ្ទុះអាវុធនិងបង្ករបួសស្នាម ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៣និង១៥ នាទី នៅចំណុចផ្លូវ ១៣៩ កែងផ្លូវ ២១៧ ភូមិ០៥ សង្កាត់ អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ែន សាយវ័ន្ត ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ខ្មែរ មុខរបរ យោធា ឋានន្តរសក្តិ វរសេនីយ៍ឯក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ទីលំនៅផ្ទះលេខ
February 20, 2018 - PR
រាជធានីភ្នំពេញ ថ្ងៃទី២0 ខែកុម្ភៈ ឆ្នាំ២០១៨៖ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរកាន់តែកៀកកិតជិតឈានចូលមកដល់ក្នុងរយៈពេលប្រមាណតែ២ខែខាងមុខទៀតប៉ុណ្ណោះ ក្រុមហ៊ុន កូកា-កូឡា បានបញ្ចេញការរចនាកំប៉ុងថ្មីសម្រាប់ជូនជាកាដូដ៏មានតម្លៃ និងមានអត្ថន័យដល់អតិថិជនក្នុងការចែករំលែក ពេលវេលាល្អៗភាពសប្បាយរីករាយ និងសុភមង្គលក្នុងឱកាសដ៏វិសេសវិសាលនេះ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបានប្រារព្ធឡើងចំពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានបញ្ចប់រដូវកាលនៃការប្រមូលផល ហើយក៏ជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរទាំងអស់សប្បាយរីករាយក្នុងការទទួលបានភោគផលពីការប្រឹងប្រែងរបស់ខ្លួនផងដែរ។ វាជាពេលមួយដែលប្រជាពលរដ្ឋបានសម្រាកពីកិច្ចការងារទាំងឡាយមុននឹងរដូវវស្សាឈានចូលមកដល់។ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរតែងតែជូនពរក្រុមគ្រួសារ មិត្តភក្តិ និងញាតិមិត្តឲ្យទទួលបានពរជ័យសិរីមង្គល ក្តីស្រឡាញ់ សំណាងល្អ សុខភាពល្អ និងភាពចម្រុងចម្រើនរុងរឿង។ ការជូនពរទាំងអស់នេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា ហើយក្រុមហ៊ុន កូកា-កូឡា ក៏សូមជូនពរអតិថិជនរបស់ខ្លួននូវពរជ័យសិរីមង្គលវិបុលសុខដូចគ្នានេះដែរ។ ក្រុមហ៊ុន កូកា-កូឡា មានការជឿជាក់យ៉ាងខ្លាំងលើសមត្ថភាព និងភាពច្នៃប្រឌិតរបស់យុវជនខ្មែរដូច្នេះហើយទើបក្រុមហ៊ុនបានសហការជាមួយសិល្បករខ្មែរ ៤រូបដ៏មានទេពកោសល្យ និងជំនាញដើម្បីរចនាកំប៉ុង កូកា-កូឡា។ ស្នាដៃសិល្បៈនេះបង្ហាញពីនិមិត្តសញ្ញា រចនាបថ (ស្ទីល) និងអត្ថន័យខុសៗគ្នា។ ស្នាដៃនេះក៏មានបំណងក្នុងការរំលេចឡើង និងលើកកម្ពស់វប្បធម៌ដ៏ល្អផូរផង់ និងសម្បូរបែបរបស់ខ្មែរ និងជាការជំរុញឲ្យអតិថិជនបានចែករំលែកពេលវេលានៃភាពសប្បាយរីករាយជាមួយគ្នាក្នុងឱកាសឆ្នាំថ្មី។ ការរចនាកំប៉ុងទាំង៣ម៉ូដនេះ បង្ហាញពីនិមិត្តសញ្ញា រចនាបថ (ស្ទីល) និងអត្ថន័យ ៣ ផ្សេងគ្នា ដែលបានរចនាឡើងយ៉ាងសម្រិតសម្រាំង ផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ជាទីបំផុតពីសិល្បករខ្មែរ ៤រូប។ ស្នាដៃសិល្បៈ ទាំងនោះរួមមាន៖ បេះដូង គោមផ្កាយ និងផ្កាម្លិះ។ លោកស្រី គង់ កុសល នាយកប្រចាំប្រទេសផ្នែកពាណិជ្ជកម្មនៃ ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា «ជារៀងរាល់ឆ្នាំ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កូកា-កូឡា តែងតែបានយកចិត្តទុកដាក់ និងតែងតែចូលរួមអបអរឆ្នាំថ្មីជាមួយនិងបងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ក្នុងនាមជាក្រុមហ៊ុនដែលមានឈ្មោះល្បីទូទាំងពិភពលោក
February 20, 2018 - អន្តរជាតិ
ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១៥ និង២០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវវិថីផែ ត្រង់ចំណុច ចំណោតលោកយាយម៉ៅ ស្ថិតនៅក្នុង ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង រថយន្តបែន ០១គ្រឿងម៉ាក Hyundai ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0384 បើកបរដោយឈ្មោះ វិបុល កុសល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកបរ មានទិសដៅចុះចំណោតចូលក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានរ៉េចង្កូតបុករបាំងពុះចែកទ្រូងផ្លូវ អស់ចំនួន ០៤ផ្ទាំង
February 20, 2018 - សង្គម
ប្រទេសចិន ៖ យុវវ័យជាច្រើនបានទិញផ្កាដើម្បីជូនគ្នាទៅវិញទៅមកបង្ហាញក្តីស្រលាញ់នៅក្នុងឪកាសថ្ងៃបុណ្យសេចក្តីស្រលាញ់ដែលទើបតែកន្លងទៅថ្មីៗនេះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវផ្អែមល្ហែមរបស់បុរសចំណាស់ម្នាក់ ឈរកាន់បាច់ផ្កាយ៉ាងស្រស់ស្អាតនៅឯស្ថានីយ៍រថភ្លើងទុកជូនប្រពន្ធក្នុងថ្ងៃបុណ្យសេចក្តីស្រលាញ់នេះផងដែរ។ តាមប្រភពបានអៅយដឹងថាប្រពន្ធរបស់គាត់ទើបតែត្រលប់មកពីមើលថែរកូនស្រីនៅសហរដ្ឋអាមេរិក។ បុរសចំណាស់ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Song Seong Song វ័យ៧២ឆ្នាំបានឈរកាន់បាច់យ៉ាងស្រស់ស្អាតមួយនៅឯស្ថានីយ៍រថភ្លើង។ គាត់ឈរហាក់បីដូចជារងចាំនរណា ចុងក្រោយទើបគេដឹងថាគាត់ឈររងចាំប្រពន្ធដែលបានបែកគ្នាជាងកន្លះឆ្នាំ។ ដោយសារតែប្រពន្ធរបស់គាត់ត្រលប់មកវិញចំថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ផង បុរសចំណាស់រូបនេះក៏សម្រេចទិញបាច់ផ្កាដ៏ស្រស់ស្អាតដែលមានតម្លៃរាប់រយយ័នទុកទទួលតែម្តង។ គាត់បានរងចាំប្រពន្ធនៅក្នុងស្ថានីយ៍រថភ្លើងអស់រយៈពេលជាង១ម៉ោង នៅពេលដែករថភ្លើងប្រកាសាថាមកដល់គាត់មានអារម្មណ៍រំភើបណាស់។ គាត់បានប្រាប់បន្ថែមថានេះជាលើកទីមួយក្នុងជីវិតហើយដែលគាត់ទិញបាច់ផ្កាជូនប្រពន្ធគាត់។ ប្រពន្ធគាត់មានការភ្ញាក់ផ្អើលណាស់នៅពេលទទួលបាច់ផ្កា នាងញញឹមជាប់ហើយបាននិយាយអគុណជាច្រើនដងដល់គាត់៕ ទង្វើរដ៏ផ្អែមល្ហែមរបស់បុរសចំណាស់នេះបានធ្វើអោយយុវវ័យជាច្រើនច្រណែន ពួកគេបានយករឿងរ៉ាវនេះទៅចែករំលែកពេញបណ្តាញសង្គម៕ ប្រភព ៖ sanook
February 19, 2018 - PR អន្តរជាតិ
«លើសពីមិត្ត១០០ឆ្នាំ» គឺជាបទថ្មីរបស់តារាចម្រៀងល្បី ពេជ្រ សោភា ដែលទើបតែបង្ហោះជាផ្លូវការកាលពីថ្ងៃពុធកន្លងទៅ តែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើហ្វេសប៊ុក និងលើយូធូប ពីអ្នកទស្សនារាប់ម៊ឺននាក់ ក្នុងរយៈពេលដ៏ខ្លី។ តាមរយៈសំនៀងដ៏ពិរោះគ្រលួច ស៊ីនឹងអត្ថន័យនៃបទចម្រៀងនេះ ស្នេហាថ្មោងថ្មីកើតចេញពីមិត្តភាព មានទាំងភាពរំភើបរីករាយ ការប្រចណ្ឌអន់ចិត្ត និងយល់ច្រឡំគ្នា ធ្វើឲ្យបទចម្រៀងមួយបទនេះ ពិរោះចាក់ដោតបេះដូងយុវវ័យ អត្ថន័យតពីបទ «មិត្ត១០០ឆ្នាំ ដែលបានចេញកាលពីឆ្នាំទៅ ដែលធ្លាប់ផ្ទុះការគាំទ្រម្តងរួចមកហើយ ។ គេសង្កេតឃើញថា ទោះបីជាមានវ័យជាសាមសិបឆ្នាំហើយក៏ដោយ ក៏អ្នកនាង ពេជ្រ សោភា មើលទៅនៅតែស្រស់ស្អាត ជាមួយនឹងស្តាយ៍តុបតែងខ្លួនបែបយុវវ័យ និងប្រើទូរស័ព្ទទំនើបម៉ាក OPPO ពណ៌ក្រហម ស្រស់ស្អាតមិនចាញ់តារាក្មេងៗជំនាន់ក្រោយនោះឡើយ មើលទៅស័ក្តិសមយ៉ាងខ្លាំងជាមួយ
February 19, 2018 - PR អន្តរជាតិ
កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាគឺ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានស្គាល់ថាជាតារាស្រីជើងខ្លាំងម្នាក់ ដែលរាល់ការសម្តែងរបស់នាងតែងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រវ័យក្មេង។ ថ្មីៗនេះ នាងបានចូលរួមសម្តែងក្នុងកម្មវិធីសម្ពោធជាផ្លូវការរបស់មាន់បំពង KFC ប៉ាព្រីកា ដែលបានប្រព្រឹត្តធ្វើទ្បើងកាលពីថ្ងៃទី 12 កុម្ភៈ 2018 កន្លងទៅនេះនៅឯ KFC សាខាបឹងកេងកង។ កញ្ញាបានបង្ហាញចំណាប់អារម្មណ៍ថា៖ នាងពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការរបស់មាន់បំពង KFC ប៉ាព្រីកា ហើយនាងក៏ជា Fan ម្នាក់របស់មាន់ស្រួយរសជាតិតុងយ៉ាំ តែបន្ទាប់ពីបានញ៉ាំមាន់ KFC ប៉ាព្រីកា គឺវាមានរសជាតិ ស្រួយឆ្ងាញ់ និងហិរល្មម។ កញ្ញាក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន KFC ដែលតែងតែនាំយកផលិតផល ក៏ដូចជារសជាតិថ្មីៗមកកាន់ KFC
February 19, 2018 - សង្គម
ប្រទេសចិន ៖ មនុស្សមួយចំនួនចូលចិត្តសរសេរកំណត់របស់ខ្លួននៅក្នុងសៀវភៅមួយ ភាគច្រើនគេសរសេររឿងពិសេសរបស់ពួកគេ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយ ដែលបុរសម្នាក់ចំនាយពេលជាង៣០ឆ្នាំសរសេរសៀវភៅកំណត់ហេតុជាង៦០ក្បាលដែលរៀបរាប់ពីប្រពន្ធរបស់គាត់។ ក្នុងសៀវភៅកំណត់ហេតុរបស់នោះគាត់បានរៀបរាប់តាំងពីពេលដែលគាត់បានស្គាល់ប្រពន្ធគាត់ដំបូង។ គាត់បានសរសេររឿងគ្រប់យ៉ាងទាំងអស់ដែលមានពាក់ព័ន្ធនឹងប្រពន្ធរបស់គាត់មិនថារឿងសំខាន់រឺមិនសំខាន់នោះទេ។ តែមានចំនុចខ្លះដែលភរិយារបស់គាត់បានបង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់គាត់ថា “បុរសដែលស្រលាញ់និងមើលថែរក្សាប្រពន្ធសដូចកូនស្រី តែមិនបានស្រលាញ់ពិតប្រាកដ”។ លោក li បាននិយាយថាការសរសេកំណត់ហេតុនេះប៉ះពាល់ដល់សុខភាខរបស់គាត់ណាស់ ព្រោះគាត់មានអារម្មណ៍នឿយហត់ខ្លាំងនៅពេលសរសេម្តងៗតែគាត់នៅតែចង់សរសេ៕ ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ ប្រភព ៖ sanook
February 19, 2018 - បច្ចេកវិទ្យា
ស្របពេលជាមួយនឹងផលិតផល Smart Speaker របស់ក្រុមហ៊ុន Apple បាននឹងកំពុងអង្រួនទីផ្សារលើពិភពលោក មនុស្សជាច្រើនយល់ឃើញថា iPhone នឹងឈប់ដើរតួជាផលិតផលកំពូលរបស់ក្រុមហ៊ុនទៀតហើយ។ កាលពីខែមិថុនា កន្លងទៅនេះអ្នកវិភាគមួយរូបឈ្មោះ Gene Munster បានលើកឡើងថា នាថ្ងៃអនាគតផលិត AR អាចនឹងទទួលបានការចាប់អារម្មណ៍ និងប្រើប្រាស់ខ្លាំង ហើយសម្រាប់ AR របស់ក្រុមហ៊ុន Apple ក៏នឹងក្លាយទៅជាផលិតផលដ៏អស្ចារ្យមួយផងដែរ។ ទាក់ទងទៅនឹងផលិតផល AR នេះលោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានលើកឡើងថា បច្ចេកវិទ្យា AR នឹងមិនត្រូវបានដាក់ឲ្យប្រើប្រាស់នោះទេរហូតដល់ឆ្នាំ2020។ លើសពីនេះទៅទៀត
February 19, 2018









