Khmernote Media
  • PR

    ពិតជាត្រេកអរមែនដែលបានលឺព័ត៌មាននេះជាមួយនឹងការនាំយកអ្វីដែលប្លែក ថ្មី មិនធ្លាប់មានពីមុនមកនៅកំពង់សោមយើងនេះ។ នាថ្ងៃទី 24 កុម្ភៈ 2018 នេះនៅឆ្នេរអូរឈើទាល នឹងមានការប្រគំតន្ត្រីដ៏ធំអស្ចារ្យ បែបរ៉ក រ៉ក សុទ្ធសាធ គឺ ការប្រគំតន្ត្រី BOOSTRONG ROCK ON FIRE TOUR CONCERT​ ។ ការប្រគំតន្រ្តីបែបរ៉ក រ៉ក ដ៏ធំអស្ចារ្យនេះរិតតែកក្រើក និងពិសេសជាងខេត្តណាណាទាំងអស់ដែល ប៊ូស្ត្រង ធ្លាប់បានរៀបចំឡើង ព្រោះនៅរាត្រីថ្ងៃទី ២៤ នេះនឹងមានកំពូលដារាចម្រៀងប្រចាំប្រទេសកម្ពុជាជាច្រើនដួងមកអង្រួនឆាកតន្ត្រី BOOSTRONG ROCK ON FIRE

    February 21, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃ ចន្ទ័៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៩-០២-២០១៨ វេលាម៉ោង០៣និង០០នាទី ប៉ុស្តិ៍រដ្ឋបាល អូរបែក្អម ឃាត់ខ្លួន០១នាក់ ករណីរំលោភសេពសន្ថវៈ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ជនសង្ស័យ០១នាក់ ឈ្មោះ ដា រ៉ាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គ លិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិដំណាក់ហ្លួង ឃុំព្រថ្នង់ ស្រុកទឹកឈូរ ខេត្តកំពត (គ្មានសារធាតុញៀន) ។

    February 21, 2018
  • បច្ចេកវិទ្យា

    ការថតវីដេអូឲ្យបានល្អ វាគឺជារឿងមួយ ប៉ុន្ដែចំពោះការកែសម្រួលវិញ វាក៏ជារឿងមួយផ្សេងទៀតដែរ ពោលគឺវីដេអូរបស់អ្នកអាចនឹងទាក់ភ្នែកអ្នកមើល រឺអត់ គឺអាស្រ័យទៅលើការកែសម្រួលនេះឯង។ ជាការពិតណាស់ សម្រាប់ Professional ខាងកាត់វីដេអូ គឺតែងប្រើប្រាស់កម្មវិធីដែលខ្លាំង និងឧបករណ៍ទំនើបៗ ហើយរាល់កម្មវិធីទាំងនោះ គឺអាចដំណើរការបានលើកុំព្យូទ័រ រឺ Mac ប៉ុន្ដែសម្រាប់ពេលនេះ យើងសូមណែនាំលោកអ្នកឲ្យស្គាល់កម្មវិធីកាត់វីដេអូមួយ ដែលដំណើរការលើស្មាតហ្វូន ប៉ុន្ដែមានសមត្ថភាពមិនធម្មតាឡើយ។ សមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូននាពេលបច្ចុប្បន្ន គឺពិតជាមិនធម្មតាឡើយ ព្រោះក្រុមហ៊ុនផលិតស្មាតហ្វូននីមួយៗតែងព្យាយាមអភិវឌ្ឍន៍លើមុខងារនេះជានិច្ច។ ដោយហេតុ កាមេរ៉ារបស់ស្មាតហ្វូនកាន់តែល្អ Developer ក៏បានបង្កើតកម្មវិធីមួយឡើងដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់ស្មាតហ្វូន ពោលគឺថតភ្លាម កាត់តបានភ្លាមតែម្ដង។ កម្មវិធីនេះមានឈ្មោះថា PowerDirector ហើយវាមានសមត្ថភាពអាចកាត់វីដេអូបានដល់កម្រឹត 4K ឯណោះ។

    February 21, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ភ្នំភ្លើងដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើង និងបានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋ ដែលរស់ក្បែរកន្លែងកើតហេតុនោះ។ ភ្នំភ្លើងមួយនេះត្រូវបានគេហៅថាភ្នំ Mount Sinabung ស្ថិតនៅតំបន់ភ្នំភាគខាង ត្បូងនៃប្រទេសឥណ្ឌូនេស៊ី។ ភ្នំភ្លើងនេះបានផ្ទុះឡើងកាលពីថ្ងៃម្សិលមិញ បានផ្ទុះភាយសាយរយៈកំពស់ប្រមាណ៧គីឡូម៉ែត្រទៅលើអាកាស ហើយបន្ទាប់ពីការផ្ទុះនេះគេអាចសន្និដ្ឋានថាមានផះប្រមាណជា ១,៦ លានម៉ែត្រគូបបានសាយភាយទៅកាន់បរិយាកាយ។ បើយោងតាមភ្នាក់ងារដោះស្រាយគ្រោះមហ្តរាយរបស់ម៉ាឡេស៊ីបានឲ្យដឹងថា កំទេចផះនៃការផ្ទុះភ្នំភ្លើងនេះបានសាយភាយធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួន តែវាពុំបានបង្កឲ្យមានគ្រោះថ្នាក់ អ្វីធ្ងន់ធ្ងរដល់អ្នកណាម្នាក់នោះទេ។ សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសមួយដែលសម្បូរទៅដោយគ្រោះធម្មជាតិផ្សេងៗ ហើយករណីខាងលើនេះត្រូវបានគេចាត់ទុកថាជាករណីគ្រោះធម្មជាតិដ៏ធំមួយក្នុងប្រទេសឥណ្ឌូនេស៊ី។ សូមអញ្ចើញប្រិយមិត្តទស្សនាទិដ្ឋភាពនៃការផ្ទុះភ្នំភ្លើងដូចខាងក្រោមនេះ៖ ភក្តី ប្រភព៖ thecoverage

    February 21, 2018
  • បច្ចេកវិទ្យា

    សម្រាប់ iOS 11.3 គឺកាន់តែខិតជិតដល់កាលបរិច្ឆេតដាក់ឲ្យប្រើប្រាស់មែនទែនហើយ ឯពេលបច្ចុប្បន្ននេះ ជំនាន់សាកល្បងទី3 ត្រូវបានចេញឲ្យប្រើប្រាស់ពី Developer ដូចគ្នា។ ទាក់ទងទៅនឹង iOS 11.3 beta 3 នេះដែរ យើងសង្កេតឃើញការអភិវឌ្ឍ ក៏ដូចជាការផ្លាស់ប្ដូរមួយចំនួនផងដែរ។ សម្រាប់ការផ្លាស់ប្ដូរដ៏ធំ និងគួរឲ្យកត់សម្គាល់ជាងគេរបស់ iOS ជំនាន់ថ្មីនេះ គឺវាអាចប្រើប្រាស់បានជាមួយនឹង iPod Touch ចំណែកឯ AirPlay 2 ត្រូវបានលុបបំបាត់។ ចំពោះការលុបបំបាត់មុខងារ AirPlay 2 នេះ បានធ្វើឲ្យអតិថិជនជាច្រើនខកចិត្តជាខ្លាំង ព្រោះកម្មវិធីនេះពិតជាមានប្រយោជន៍ និងមិនគួរលុបបំបាត់ឡើយ។ ក្រៅពីនេះ

    February 21, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស ហាមមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ឪសថបំប៉នផ្លូវភេទបុរសឈ្មោះ GOODMAN ដែលផលិតនៅប្រទេសអាមេរិក ដែលឪសថបំប៉នផ្លូវភេទបុរសនេះគ្មានចុះបញ្ចីកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូល។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬជនណា ដែលនាំចូល និងចែកចាយឪសថបំប៉នផ្លូវភេទបុរសឈ្មោះ GOODMAN គ្មានចុះបញ្ចីកាខាងលើនេះ៕

    February 21, 2018
  • បច្ចេកវិទ្យា អន្តរជាតិ

    ជាការពិតណាស់ ក្រុមហ៊ុន Apple មិនមែនផ្ដោតសំខាន់តែទៅលើការអភិវឌ្ឍបច្ចេកវិទ្យារបស់កាមេរ៉ាស្មាតហ្វូនជាមួយនឹង iOS ថ្មីៗនោះទេ ពោលគឺសម្រាប់ពេលនេះ Apple បានសម្រេចបង្កើតផលិតផលថ្មីដែលតម្រូវចិត្តអ្នកចូលចិត្តថតរូបដោយប្រើប្រាស់ iPhone តែម្ដង ហើយនោះគឺជាកញ្ចក់ lens ថ្មីដែលនឹងត្រូវបានចាត់ចូលជាគ្រឿងបរិក្ខារពិសេស។ កាលពីពេលថ្មីៗនេះកន្លងទៅនេះ ក្រុមហ៊ុន Apple បានបង្ហាញពីប៉ាតង់ថ្មីរបស់ខ្លួន ដែលទើបតែទទួលបានការអនុញ្ញាតពីការិយាល័យប៉ាតង់ និងយីហោសហរដ្ឋអាមេរិក ទាក់ទងទៅនឹងអ្វីដែលក្រុមហ៊ុន Apple កំពុងផលិត ហើយនោះគឺជា lens កាមេរ៉ាដែលមានទំហំតូច (SFF) ដែលអាចប្រើប្រាស់បានជាមួយនឹង iPhone, iPad និងសូម្បីតែ MacBook។ គួរបញ្ជាក់ផងដែរថា ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន

    February 21, 2018
  • បច្ចេកវិទ្យា

    សម្រាប់ពេលនេះ បើទោះជាអ្នកមានបំណងចង់ទិញកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S8 រឺ S8+ ក៏ដោយ គួរបញ្ឈប់គំនិតនេះសិនទៅ ព្រោះនាចុងសប្ដាហ៍ក្រោយនេះក្រុមហ៊ុន Samsung នឹងធ្វើការណែនាំទាក់ទងទៅនឹងម៉ូដែលបន្ដវេញរបស់ត្រកូល S នេះហើយ ក្នុងព្រឹត្តិការណ៍ Mobile World Congress ដែលធ្វើឡើងក្នុងទីក្រុង Barcelona។ ទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy S9 និង S9+ ក្រុមហ៊ុន Samsung នៅតែបន្ដប្រើប្រាស់រចនាបទដែលស្រដៀងគ្នាទៅនឹងម៉ូដែលឆ្នាំមុនដែរ ប៉ុន្ដែមានកាមេរ៉ាល្អជាង ប្រព័ន្ធដំណើរការល្អជាង និងដំណើរការបានលឿនជាង។ ចំពោះការអត់ធ្មត់ទន្ទឹងរងចាំរបស់លោកអ្នក នឹងទទួលបានលទ្ធផលពីរដូចជា ទទួលបានស្មាតហ្វូនកំពូល ជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន

    February 21, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមរបាយការណ៍ចរាចរណ៍ក្នុងប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា អ្នកបើកបរប្រមាណ១.៤លាននាក់មានបញ្ហា និងមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែពាក់ស្បែកជើងផ្ទាត់ ឬស្បែកជើងជំពាមបើកបរជារៀងរាល់ឆ្នាំ។ ដោយសារតែមើលឃើញបញ្ហានេះ ទើបរដ្ឋាភិបាលម៉ាឡេស៊ីហាមប្រាមអ្នកបើកបរយានយន្តទាំងអស់មិនឲ្យពាក់ស្បែកជើងផ្ទាត់​ ឬស្បែកជើងជំពាមនោះទេក្នុងពេលបើកបររថយន្ត។ ហើយខាងក្រោយនេះជាហេតុផល ដែលអ្នកមិនគួរពាក់ស្បែកជើងផ្ទាត់ ឬជំពាមពេលបើកបររថយន្ត៖ ១.ចំណាយពេលយូរក្នុងការជាន់ហ្វ្រាំង។ ការសិក្សាបានរកឃើញថា អ្នកពាក់ស្បែកជើងផ្ទាត់អាចប្រើពេល ០,០៤ វិនាទី ដើម្បីជាន់ហ្វ្រាំង ខណៈដែលអ្នកពាក់ស្បែកជើងប្រភេទផ្សេងទៀតប្រើពេលត្រឹមតែ ០,០២ វិនាទី។ ២.ដោយសារការពាក់ស្បែកជើងផ្ទាត់ ឬជំពាមមានភាពរអិល វាក៏អាចធ្វើឲ្យកម្លាំងនៃការជាន់ហ្វ្រាំងខ្សោយផងដែរ។ ៣.យោងតាមហេតុផលនៃភាពយឺតយ៉ាវទាំងពីខាងលើ វានឹងធ្វើឲ្យលោកអ្នកចំណាយពេលច្រើនជាធម្មតាក្នុងការបើកបរ ហើយក៏ត្រូវចំណាយលើសាំងច្រើនជាងធម្មតាដែរ។ ៤.ការសិក្សាបានរកឃើញថា ម្នាក់ក្នុងចំណោមអ្នកបើកបរប្រាំបួននាក់ ធ្លាប់ជួបបញ្ហារអិលជើងពេលជាន់ហ្រ្វាំង ដែលហេតុផល នេះអាចធ្វើឲ្យលោកអ្នកប្រឈមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។ សូមបញ្ជាក់ថាក្នុងប្រទេសម៉ាឡេស៊ីមានអ្នកបើកបរប្រមាណជា ៤១

    February 21, 2018
  • សង្គម

    ប្រទេសចិន ៖ ទិវាបុណ្យនេៃក្តីស្រលាញ់ដែលទើបតែកន្លងផុតទៅថ្មីនេះបានបន្សល់ទុករឿងរ៉ាវរំជួលចិត្តជាច្រើន ដែលត្រូវបានគេយកមកចែករំលែកក្នុងបណ្តាញសង្គម។ ប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានរន្ធត់និងរំជួលចិត្តមួយ ដែលបុរសជាប្តីប្រថុយគ្រោះថ្នាក់រត់ទៅជួយប្រពន្ធក្នុងភោជនីយដ្ឋានមួយកន្លែង ខណៈពេលដែលកំពុងតែមានការរញ្ជួយដី។ តាមប្រភពព័ត៌មាននេះបានប្រាប់អោយដឹងថា ការរញ្ជួយដីកំរិត 4.3 នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះដែលត្រូវជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ផងដែរ។ ស្រ្តីរងគ្រោះមានឈ្មោះ Zhu រស់នៅក្នុងទីក្រុង Heilong ខេត្ត Hebei ភាគខាងជើងនៃប្រទេសចិន។ នាងបានរៀបរ៉ាប់ថា ដោយសារតែហេតុការណ៍នេះបានកើតឡើងភ្លាម ធ្វើអោយនាងស្លន់ស្លោរត់ទៅណាមិនរួច។ ស្វាមីរបស់នាងការពារជីវិតរបស់នាងដោយរត់ទៅចាប់ដៃរបស់នាងចេញពីភោជនីយដ្ឋាន។ នៅក្នុងពេលនោះមានមនុស្សកកកុញខ្លាំងណាស់នៅខាងក្រៅភោជនីយដ្ឋាន តែយ៉ាងណាគាត់នៅតែប្រឹងជ្រៀតចូលទៅជួយនាងទាល់តែបាន។ ប្រសិនបើមិនដូច្នោះទេនាងប្រហែលជាត្រូវបានហាងអាហារនោះបាក់សង្កត់ស្លាប់បាត់ទៅហើយ។ ស្រ្តីម្នាក់នេះបានបន្ថែមថាស្វាមីខ្លួនជាមនុស្សប្រុសល្អណាស់ ព្រោះក្នុងរយៈពេលជាង១០នៃការរៀបការនេះមិនថាមានបញ្ហា រឺ រងការលំបាកអ្វីមួយក៏ស្វាមីនាងតែងតែកាន់ដៃនាងឆ្លងកាតដែរ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ ប្រភព

    February 20, 2018