Khmernote Media
  • អន្តរជាតិ

    ក្រុងព្រះសីហនុ-សមត្ថកិច្ចអោយដឹងថា មានអគ្គីភយ័ឆេះក្លឹបកំសាន្តLV (អិលវី) កាលពីវេលាម៉ោង២៣និង៥៥នាទីយប់ថ្ងៃទី២១កុម្ភៈ២០១៨ ផ្នែកខាងក្នុង ត្រង់ម្តុំឆាកប្រគុំតន្ត្រី បណ្តាល អោយអ្នកចម្រៀងម្នាក់ រងរបួសរលាកភ្លើងធ្ងន់ធ្ងរ ក្នុងនោះសមត្ថកិច្ចក្រុមពន្លត់ពន្លត់អគ្គីភយ័ពីបណ្តាអង្គភាពផ្សេងៗបានអន្តរាគមន៍ជួយពន្លត់រហូតដល់ម៉ោងជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២កុម្ភៈឆ្នាំ២០១៨ ទើបអាច គ្រប់គ្រងបាន។ បើតាមសមត្ថកិច្ចបញ្ជាក់ថា អ្នកចម្រៀងដែលរងរបួសរលាកភ្លើងធ្ងន់ធ្ងរនោះឈ្មោះ បូ ចាន់ណាក់ហៅវេហា ភេទប្រុសអាយុ ៣២ឆ្នាំ ជាអ្នកចម្រៀងប្រចាំក្លឹប ភ្លាមៗត្រូវបានពេទ្យមូលដ្ឋានជួយសង្គ្រោះបឋម រួចទើបបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃអគ្គីភយ័នេះ ថាបណ្តាលមកពីមូលហេតុអ្វីនៅឡើយ ដោយរង់ចាំការស្រាវជ្រាវលំអិតសិន៕

    February 22, 2018
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី២0 ខែកុម្ភៈ ឆ្នាំ២០១៨៖ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរកាន់តែកៀកកិតជិតឈានចូលមកដល់ក្នុងរយៈពេលប្រមាណតែ២ខែខាងមុខទៀតប៉ុណ្ណោះ ក្រុមហ៊ុន កូកា-កូឡា បានបញ្ចេញការរចនាកំប៉ុងថ្មីសម្រាប់ជូនជាកាដូដ៏មានតម្លៃ និងមានអត្ថន័យដល់អតិថិជនក្នុងការចែករំលែក ពេលវេលាល្អៗភាពសប្បាយរីករាយ និងសុភមង្គលក្នុងឱកាសដ៏វិសេសវិសាលនេះ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបានប្រារព្ធឡើងចំពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានបញ្ចប់រដូវកាលនៃការប្រមូលផល ហើយក៏ជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរទាំងអស់សប្បាយរីករាយក្នុងការទទួលបានភោគផលពីការប្រឹងប្រែងរបស់ខ្លួនផងដែរ។ វាជាពេលមួយដែលប្រជាពលរដ្ឋបានសម្រាកពីកិច្ចការងារទាំងឡាយមុននឹងរដូវវស្សាឈានចូលមកដល់។ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរតែងតែជូនពរក្រុមគ្រួសារ មិត្តភក្តិ និងញាតិមិត្តឲ្យទទួលបានពរជ័យសិរីមង្គល ក្តីស្រឡាញ់ សំណាងល្អ សុខភាពល្អ និងភាពចម្រុងចម្រើនរុងរឿង។ ការជូនពរទាំងអស់នេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា ហើយក្រុមហ៊ុន កូកា-កូឡា ក៏សូមជូនពរអតិថិជនរបស់ខ្លួននូវពរជ័យសិរីមង្គលវិបុលសុខដូចគ្នានេះដែរ។ ក្រុមហ៊ុន កូកា-កូឡា មានការជឿជាក់យ៉ាងខ្លាំងលើសមត្ថភាព និងភាពច្នៃប្រឌិតរបស់យុវជនខ្មែរដូច្នេះហើយទើបក្រុមហ៊ុនបានសហការជាមួយសិល្បករខ្មែរ ៤រូបដ៏មានទេពកោសល្យ និងជំនាញដើម្បីរចនាកំប៉ុង កូកា-កូឡា។

    February 21, 2018
  • អន្តរជាតិ

    បរទេស ៖ ដំណើរកំសាន្តក្រេបទឹកឃ្មុំជារឿងដ៏សំខាន់និងមានន័យបំផុតសំរាប់គូស្វាមីភរិយាដែលទើបតែរៀបការជាមួយគ្នាថ្មីថ្មោង តែវានឹងមានអ្វីកើតឡើងបើពេលវេលាដ៏មានន័យនេះក្លាយជារឿងសោកសៅទៅវិញ។ សារព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ដោយសង្ស័យថាគេបានសម្លាប់ប្រពន្ធរបស់ខ្លួន ក្រោយពេលនាងបាត់ខ្លួនដោយគ្មានមូលហេតុនៅពេលជិះនាវាទៅក្រេបទឹកឃ្មុំជាមួយស្វាមីខ្លួននោះ។ ការបាត់ខ្លួនរបស់អ្នកស្រី Isabella បានកើតឡើងកាលពីខែឧសភា ឆ្នាំ២០១៧ នៅពេលដែលនាងបានជិះនាវាទៅក្រេបទឹកឃ្មុំជាមួយស្វាមី។ តាមសម្តីរបស់បុរសជាស្វាមីបានអោយដឹងថាទូករបស់គេបានលិចខណៈពេលគេដេកលក់នៅផ្នែគខាងក្រោមនៃនាវា គេបានព្យាយាមស្វែងរកប្រពន្ធរបស់ខ្លួនដែលតែមិនអាចរកឃើញ។ ​គាត់បានភៀសខ្លួនចេញពីនាវានោះដោយប្រើទូកសង្រ្គោះ ដោយយករបស់ញាុំជាច្រើនមកជាមួយផង។ ភ្នាក់ងារ FBI យល់ថាបុរសម្នាក់នេះមិនបានព្យាយាមស្វែងរកប្រពន្ធខ្លួននោះទេ។ សាកសពរបស់ស្រ្តីជាប្រពន្ធនោះនៅតែមិនទាន់ត្រូវបានរកឃើញ តែបុរសជាស្វាមីបែជាសុំស្នើរសុំលិខិតបញ្ជាក់ការស្លាប់របស់ប្រពន្ធលោកពីតុលាការ តែត្រូវតុលាការបដិសេធ។ លោក Bennett និយាយថាគាត់ត្រូវការវាយក​មកដោះស្រាយពាក់ព័ន្ធនឹងដីធ្លីរបស់ប្រពន្ធគាត់។ ប៉ូលិសជឿថានាវានេះត្រូវបានលិចដោយចេតនាមិនមែនចៃដន្យនោះទេ ព្រោះការវារងការខូចខាតពីខាងក្នុង៕ ប្រភព ៖ mirror

    February 21, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីសាធារណការរាជធានីភ្នំពេញបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៨ ការដ្ឋានស្ពានបេឡេឫស្សីកែវ សម្រេចបាន ៦០% ហើយ។ ក្នុងខណៈពេលនេះ ការដ្ឋានបាន និងកំពុងស្ទូចតម្លើងគ្រោងដែកតួស្ពាន និងកម្រាលស្ពានឆ្លងកាត់ទន្លេសាប។ ក្រុមការងារការដ្ឋាន សូមស្នើដល់ម្ចាស់ជលយានយន្តដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាន សូមមេត្តាបើកបរជលយានយន្តបន្ថយល្បឿនអោយបានយឺតបំផុត ដើម្បីកាត់បន្ថយទឹករលក និងយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពការដ្ឋាន។ គួររំលឹកផងដែរថា ស្ពានដែកបេឡេបណ្តោះអាសន្ននេះមានទំហំទទឹង ១២ម៉ែត្រ និងបណ្តោយ ៥០០ម៉ែត្រ ឆ្លងកាត់ទន្លេសាប ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC ដែលត្រូវចំណាយថវិកាសាងសង់តម្លៃជាង ១០លានដុល្លារ៕

    February 21, 2018
  • អន្តរជាតិ

    ប្រទេសម៉ាឡេស៊ី ៖ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំនេះមានជនភៀសខ្លួនជាច្រើនបានភៀសខ្លួន ចូលមករស់នៅក្នុងប្រទេសមួយចំនួននាទ្វីបអាស៊ី។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយពីករណីរន្ធត់មួយ ដែលជនភៀសខ្លួនម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពីគេព្យាយាមចាប់ក្មេងស្រីវ័យ៧ឆ្នាំដើម្បីជំរិតយកប្រាក់។ តាមប្រភពនេះបានអោយដឹងថាហេតុការណ៍នេះបានកើតឡើងកាលពីនៅក្នុងផ្សាររាត្រីដ៏មមាញឹកមួយក្នុងទីក្រុង Kuala Kangsar ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។ នៅខណៈពេលដែលម្តាយរបស់ក្មេងស្រីរវល់ក្នុងការលក់ដូររបស់គាត់ បុរសវ័យក្មេងម្នាក់បានបន្លំចាប់ខ្លួនក្មេងស្រីម្នាក់នោះយកទៅ។ តែសំណាងល្អដែរឪពុករបស់ក្មេងស្រីនោះចាប់អារម្មណ៍ឃើញទាន់ គាត់ក៏បានស្រែកអោយអ្នកលក់នៅក្នុងផ្សារជួយ។ ជនសង្ស័យរូបនេះត្រូវបានប៉ូលិសឃាត់ខ្លួនបានភ្លាមក្រោយពីរឿងហេតុកើតឡើង។ នៅពេលប៉ូលិសសួរចម្លើយគេបានឆ្លើយថាគេគ្រាន់តែចង់ថតរូបលេងជាមួយនាង តែគេមិនដឹងសោះថាហេតុអ្វីនាងភ្ញាក់ផ្អើលដល់ម្លឹង។ តែតាមសាក្សីទីនោះបានដឹងថាបុរសម្នាក់នេះបានចតរថយន្ត​ចោលនៅខាងក្រោយ ហាក់មានបំណងទុកមុនទៅហើយ។ ឪពុករបស់ក្មេងស្រីនេះនិយាយថាគាត់លក់ដូរនៅទីនេះ២០ឆ្នាំហើយមិនដែលជួបប្រទះហេតុការណ៍បែបនេះទេគាត់សង្ឃឹមថាប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងជួយចែករំលែករឿងរ៉ាវនេះអោយឪពុកម្តាយផ្សេងទៀតមានការប្រុងប្រយ័ត្នផង៕ ប្រភព ៖ thecoverage

    February 21, 2018
  • អន្តរជាតិ

    ថៃ៖ កម្មវិធីប្រកួតប្រជែងស្វែងរកអ្នកដែលមានរូបសាក់លើដងខ្លួនស្រស់ស្អាត និងទាក់ទាញជាងគេមួយត្រូវបានរៀបចំឡើង តែអ្នករៀបចំកម្មវិធីនេះបែរជាត្រូវបានអាជ្ញាធរពិន័យជាប្រាក់ ១៦០ ដុល្លារទៅវិញ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងខេត្ត Rayong ប្រទេសថៃ ដែលមានចូលរួមប្រកួត និងមានអ្នកទស្សនាជាច្រើនាក់ផងដែរ។ កម្មវិធីនេះត្រូវបានគេដាក់ឈ្មោះថា The Rayong Tattoo Convention II ហើយវាត្រូវបានគេរៀបចំឡើង ដើម្បីជាការកំសាន្តសប្បាយផង និងដើម្បីទាក់ទាញភ្ញៀវឲ្យមកផ្សារទំនើបផង។ អ្នកចូលរួមប្រកួតទាំងអស់ត្រូវដោះសំលៀកបំពាក់ទាំងអស់ ឬដោះពាក់កណ្តាលទុកពាក់កណ្តាល ដើម្បីបង្អួតរូបសាក់ ដែលមាននៅលើរាងកាយរបស់ពួកគេ។ យ៉ាងណាក្តី ការស្រាតនៅទីសាធារណៈគឺជាសកម្មភាពខុសឆ្គងមួយ បើយោង តាមច្បាប់របស់ប្រទេសថៃ។ ដូចនេះខាងអាជ្ញាធរបានសម្រេចធ្វើអន្តរាគមន៍លើអ្នករៀបចំកម្មវិធីនេះជាច្រើននាក់ ដោយតម្រូវឲ្យពួកគេងបង់ប្រាក់ម្នាក់ៗ ១៦០​ ដុល្លារ ចំពោះសកម្មភាពផ្ទុយ​នឹងច្បាប់នេះ។ សូមអញ្ជើញប្រិយមិត្តទស្សនាទិដ្ឋភាពនៃការកម្មវិធីនេះតាមរយៈរូបភាព និងវិដេអូដូចខាងក្រោមនេះ៖ ដោយ៖

    February 21, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ វាមិនមែនជារឿងចម្លែកនោះទេប្រសិនមនុស្សជាច្រើនចាប់អារម្មណ៍ទៅលើអ្នកដោយសារតែអ្នកមានរូបរាងស្រដៀងទៅនឹងជនល្បីណាម្នាក់នោះ ហើយមានអ្នកខ្លះប្រើប្រាស់ភាពទាក់ទាញនេះទៅរកចំណូលបានទៀតផង។ ប្រភពព័ត៌មានចិនបានបានចុះផ្សាយពីរឿងរ៉ាវបុរសម្នាក់អាចទាញយកប្រាក់ចំណូលបានជាង ៤៧០០ដុល្លារក្នុងមួយកម្មវិធី ដោយសារតែគាត់មានរូបរាងមុខមាត់ស្រដៀងនឹងអតីតប្រធានាធិបតីអាមេរិកលោក Barack Obama។ តាមប្រភពបានអោយដឹងថាបុរសដែលមានមុខមាត់ស្រដៀងទៅនឹងលោក Barack Obama នេះមានឈ្មោះ Xiao Jiguo មានវ័យ៣២ឆ្នាំ រស់នៅក្នុងខេត្ត Sichuan ប្រទេសចិន។ គេបានលេចមុខជាសាធារណៈនៅក្រោយពេលដែលលោក Barack Obama បានជាប់ឆ្នោតក្រោយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។ គេក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ដោយសារតែរូបរាងដែលស្រដៀងស្ទើរតែជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក។ គេតែងត្រូវបានអញ្ជើញទៅក្នុងកម្មវិធីផ្សេងជាច្រើន ហើយក្នុងមួយកម្មវិធីគាត់អាចរកចំនូលមកដល់ទៅជាង៤៧០០ដុល្លារឯណោះ៕ ប្រភព ៖ CHINA PLUS

    February 21, 2018
  • អន្តរជាតិ

    យោងតាមសេចក្តីជូនដំណឹងរស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះឈ្មោះសាន់បា (SANBA) បានអស់ឥទ្ធិពលទាំងស្រុងមកលើព្រះរាជាណាចក្រកម្ពុជាហើយ ប៉ុន្តែខ្យល់បកពីទិសខាងកើត (ពីសមុទ្រ) និងកម្រិតសម្ពាធទាបខ្សោយបាន និងកំពុងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជាវិញម្តង ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅថ្ងៃទី២២ និងទី២៣ ខែកុម្ភៈ ខាងមុខនេះ៕

    February 21, 2018
  • បច្ចេកវិទ្យា

    យោងតាមសារពត៌មានរបស់ប្រទេសចិន អតិថិជនរបស់ក្រុមហ៊ុន Apple ទាំងអស់ពុំចាំបាច់ព្យាយាមទន្ទឹងរងចាំការមកដល់របស់ iPhone ជំនាន់ថ្មីទៀតទេ ព្រោះក្នុងព្រឹត្តិការណ៍ WWDC ដែលនឹងធ្វើឡើងនាពេលដ៏ខ្លីខាងមុខនេះ នឹងនាំយកមកជាមួយនូវ iPhone SE ជំនាន់ថ្មី ដែលបាត់មុខអស់រយៈពេលជាយូរមកហើយ។  អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ iPhone SE 2 នឹងត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ A10 (ដូចគ្នាទៅនឹង iPhone 7) ជាមួយនឹងទំហំ RAM 2GB និងអង្គផ្ទុកទិន្នន័យ 32GB ទៅ 128GB។ យោងតាមលក្ខណៈពិសេសប៉ុណ្ណេះ ក្រុមហ៊ុន Apple ពិតជាធ្វើការអភិវឌ្ឍបានយ៉ាងល្អសម្រាប់ម៉ូដែលនេះ។

    February 21, 2018
  • PR

    ប្លែកទៀតហើយលើកនេះ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាក្នុងដួងចិត្តបងប្អូនមិនចេះជិនណាយគឺលោកព្រាប សុវត្តិ និងមកជួបបងប្អូននៅក្រុងព្រះសីហនុជាមួយស្តាយ៍បែបរ៉ក រ៉ក និងបទចម្រៀងរ៉ក រ៉ក កន្ត្រាក់អារម្មណ៍ជាច្រើនបទ នាថ្ងៃទី 24 កុម្ភៈ នៅឆ្នេរអូរឈើទាលក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំអស្ចារ្យ BOOSTRONG ROCK ON FIRE TOUR CONCERT។ តាមព័ត៌មានច្បាស់ការណ៍ពីផលិតកម្ម ហង្ស មាស​ បានឲ្យដឹងថាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្តិ បានរៀបចំបទចម្រៀងបែបរ៉ក រ៉ក ជាច្រើនបទដើម្បីកន្ត្រាក់អារម្មណ៍បងប្អូននៅក្រុងព្រះសីហនុតាមបែបរ៉ក រ៉ក។ គ្រប់គ្នាបានដឹងច្បាស់ហើយថាលោកព្រាប​ សុវត្តិ

    February 21, 2018