- Khmernote Media
- អន្តរជាតិ
បុណ្យចូលឆ្នាំប្រពៃណីចិនទើបតែបានបញ្ចប់ទៅ ហើយវប្បធម៌នៃការចែកអាំងប៉ាវក៏ត្រូវបានបញ្ចប់ដែរ តែយ៉ាងណាក្តី នៅក្នុងប្រទេសចិនឯនោះវិញមានសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីករណីកេញប្រវ័ញលុយអាំងប៉ាវនេះ ដែលឈានដល់ការប្តឹងផ្តល់គ្នាដល់តុលាការទៀតផង។ បើយោងតាមតុលាការប្រចាំខេត្ត Shandong បានចេញសេចក្តីប្រកាសមួយថា មានករណីស្រ្តីជាម្តាយម្នាក់បានលួយយកលុយអាំងប៉ាវរបស់កូនគាត់ទៅទុកជាច្រើនឆ្នាំមកហើយ បើគិតជាចំនួនលុយវិញគឺមានចំនួន ៩២០០ដុលា្លរ។ ស្រ្តីដែលរងនូវការចោទប្រកាន់គឺត្រូវកូនប្រុសខ្លួនឯងបង្កើតជាអ្នកប្តឹងទៅតុលាការ ព្រោះតែកូនដឹងថា ម្តាយបានយកលុយអាំងប៉ាវជាច្រើនរបស់គេទៅទុក តែដល់ពេលកូនរូបនោះសូមលុយទៅបង់ថ្លៃសិក្សានៅមហាវិទ្យាល័យស្រាប់តែម្តាយប្រាប់ថាគ្មានទេ ទើបកើតដល់មានរឿងប្ដឹងគ្នាដូចនេះ។ ករណីមួយទៀត គឺស្ត្រីម្នាក់ត្រូវអតីតស្វាមីរបស់ខ្លួនប្តឹងទៅតុលាការដែរ ព្រោះតែនាងបានលួចយកលុយអាំងប៉ាវរបស់កូនៗយកទុកចំនួន ៨,៨០០ដុល្លារ។ បុរសជាអតីតប្តីរូបនេះបានឲ្យដឹងថា ក្រោយពេលលែងលះជាមួយប្រពន្ធ គាត់តែងផ្តល់លុយអាំងប៉ាវដល់កូនៗ ដែលរស់នៅជាមួយប្រពន្ធជាប្រចាំ តែស្រ្តីជាអតីតប្រពន្ធរូបនោះតែយកលុយនេះទៅទុកដោយអះអាងថា កូនៗនៅតូចមិនទាន់ចេះចាយលុយនោះទេ តែរហូតដល់កូនធំចេះចាយលុយហើយ គាត់នៅតែមិនព្រមឲ្យលុយនោះទៅកូនទៀត ទើបបុរសជាអតីតប្តីប្ដឹងដូចនេះ។ តាមរយៈសេចក្តីប្រកាសរបស់តុលាចិនខាងលើនេះ វាហាក់ដូចជាការក្រើនរលឹកមួយ ដល់ឪពុកម្តាយមួយចំនួនតូចដែលធ្លាប់តែយកលុយអាំងប៉ាវកូនទៅទុក ត្រូវតែបញ្ឈប់ទម្លាប់នេះជាបន្ទាន់ចៀសវាងមាន បញ្ហាដូចក្នុងករណីខាងលើនេះ៕ ភក្តី
February 23, 2018 - បច្ចេកវិទ្យា
ហាងទីមួយរបស់ក្រុមហ៊ុន Apple ដែលមានទីតាំងក្នុងប្រទេសអូស្ត្រាលី នឹងត្រូវបានបើកដំណើរការនាថ្ងៃសៅរ៍ ខាងមុខនេះ វេលាម៉ោង 9:30AM ក្នុងទីក្រុង Vienna។ ហាងនេះត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា Apple Kärntner Straße ដោយសារតែវាស្ថិតនៅលើផ្លូវថ្មើរជើងដ៏ល្បីល្បាញឈ្មោះ St. Stephen’s Cathedral និងល្ខោនអូប៉េរ៉ា Vienna State។ ទាក់ទងទៅនឹង Apple Kärntner Straße នឹងមានបង្ហាញពីចលនាលក់រាល់ផលិតផលជំនាន់ក្រោយៗរបស់ក្រុមហ៊ុន Apple និងសេវាកម្មដ៏ល្អឥតខ្ចោះដូចប្រទេសផ្សេងៗទៀតដែរ។ គួរបញ្ជាក់ផងដែរថា ហាងថ្មីរបស់ក្រុមហ៊ុន Apple នេះក៏ស្ថិតនៅក្បែរប្លុក Stephansplatz និងវិហារ Stephansdom ដែលគេស្គាល់ថាជាវិហារដែរខ្ពស់ជាងគេលើពិភពលោក។ ស្របពេលជាមួយគ្នានេះដែរ លោក Angela Ahrendts អនុប្រធានជាន់ខ្ពស់ផ្នែកលក់របស់ក្រុមហ៊ុន Apple
February 23, 2018 - បច្ចេកវិទ្យា
ARM គឺជាក្រុមហ៊ុនធំមួយជំនាញផ្នែកបន្ទះឈីប និងការសន្សំសំចៃ ហើយមិនយូរទៀតទេ ក្រុមហ៊ុននេះនឹងជួយលោកអ្នកឲ្យបញ្ឈប់ការប្រើប្រាស់ស៊ីមទូរស័ព្ទទៀត ពោលគឺលុបបំបាត់តែម្ដង ហើយជំនួសមកវិញដោយ iSIM ដែលដាក់បញ្ចូលទៅក្នុងបន្ទះឈីបទូរស័ព្ទផ្ទាល់។ សម្រាប់មូលហេតុដែលក្រុមហ៊ុន ARM មានបំណងធ្វើបែបនេះ គឺដោយសារតែស៊ីមដែលយើងទាំងអស់គ្នាប្រើប្រាស់រាល់ថ្ងៃនេះមានទំហំធំពេក ហើយការលុបបំបាត់នេះនឹងជួយឲ្យផ្ទៃខាងក្នុងទូរស័ព្ទទំនេរជាងមុនដើម្បីបន្ថែមទំហំថាមពលថ្ម និងអ្វីៗជាច្រើនផ្សេងទៀត។ ទាក់ទងទៅនឹងគម្រោងដែលក្រុមហ៊ុន ARM គ្រោងនឹងធ្វើនេះ គឺពិតជាធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើនចាប់អារម្មណ៍ជាខ្លាំង ហើយបន្ទះឈីបប្រភេទ Snapdragon របស់ក្រុមហ៊ុន Qualcomm កំពុងដើរតួយ៉ាងសំខាន់សម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និង Samsung។ ដូចនេះ ប្រសិនបើស៊ីមទូរស័ព្ទត្រូវបានលុបបំបាត់មែន នោះបច្ចេកវិទ្យារបស់ក្រុមហ៊ុនទាំងពីរនេះ នឹងកាន់តែអស្ចារ្យជាក់ជាមិនខាន។ Fu ខ្មែរណូត ប្រភព៖ phonearena
February 23, 2018 - អន្តរជាតិ
សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃជនបរទេស ០១គ្រឿង) កើតឡើងនៅភូមិ២ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៤ និង៤០នាទីករណីលួចមានស្ថាន ទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ០១គ្រឿង)នៅចំណុចមុខផ្ទះលេខ១៥ ផ្លូវលេខ៣០៤ ភូមិ២សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កដោយជនសង្ស័យឈ្មោះហ៊ឹម វិរុត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចុងភៅការ ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន) ជិះម៉ូតូ០១គ្រឿង ម៉ាក SUZUKI
February 23, 2018 - អន្តរជាតិ
ក្រុងព្រះសីហនុ -នគរបាលប្រាប់ថា កាលពីមុនថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវ២ធ្នូ ត្រង់ចំណុច ឆ្នេរឯករាជ្យ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត តូច០១គ្រឿងពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2BB-1566 បើកបរដោយឈ្មោះ ឡេវ ម៉េងតាំង ភេទ ប្រុស អាយុ ៥៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទិសដៅសណ្ឋាគារឯករាជ្យ ឆ្ពោះទៅ សណ្ឋាគារសុខា លុះដល់ចំណុចខាងលើក៏បានបុកប៉ះពីក្រោយម៉ូតូ០១គ្រឿង ដែលបត់ឆ្លងកាត់ផ្លូវ ទិសដៅស្របគ្នា ម៉ូតូម៉ាក
February 23, 2018 - អន្តរជាតិ
តៃវ៉ាន់ ៖ ដោយសារតែភាពអត់ឃ្លានធ្វើអោយមនុស្សហ៊ានធ្វើរឿងនឹកស្មានមិនដល់ជាច្រើន ដោយលែងខ្វល់ពីកិត្តិយសរឺអ្វីដែលគួមិនគួរនោះទេ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ បុរសគ្មានការងារធ្វើម្នាក់ត្រូវពីប៉ូលិសឃាត់ខ្លួនបន្ទាប់ពីបានលួចអាហារដែលគេសែននៅមុខផ្នូរបរិភោគ។ រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ នេះ បុរសវ័យ៣៩ឆ្នាំម្នាក់បានបន្លំជាសាច់ញាតិអ្នកស្លាប់ដើម្បីចូលទៅក្នុងឈាបនដ្ឋាន។ នៅពេលដែលសាច់ញាតិធ្វើការសែននៅមុនផ្នូរហើយ បុរសម្នាក់នោះក៏បានចូលមកបន្លំយករបស់សែនទាំងនោះទៅបរិភោគ។ ក្រោយពីត្រូវបានអ្នកមើលខុសត្រូវនៅទីនោះប្រទះឃើញ ហើយក៏បានប្តឹងប៉ូលិសអោយចាប់ខ្លួនបុរសម្នាក់នោះទៅសួរនាំ។ បុរសនោះបានសារភាពថាគាត់បានបន្លំចូលទៅក្នុងឈាបនដ្ឋានតាំងពីថ្ងៃទី១៨មកម្លេះ ព្រោះតែគាត់ឃ្លានខ្លាំងពេក។ គាត់មិនមានការងារធ្វើជាច្រើនខែមកហើយ គាត់មិនមានប្រាក់សម្រាប់ទិញអាហារបរិភោគនោះទេបែបនេះហើយទើបគាត់សម្រេចធ្វើបែបនេះ។ ប៉ូលិសបានណែនាំគាត់កុំអោយដណ្តើមរបស់ពីអ្នកស្លាប់បរិភោគបែបនេះទៀត តែត្រូវគាត់តបថា រវាងមនុស្សដែលឃ្លានជិតស្លាប់មិនគិតបែបនោះទេ។ ប៉ូលិសបានទិញអាហារនិង ភេសជ្ជៈជូនគាត់មុននឹងដោះលែងគាត់ត្រលប់ទៅវិញ៕ ប្រភព ៖ sanook
February 22, 2018 - អន្តរជាតិ
ប្រទេសចិន ៖ នៅពេលដែលពិធីបុណ្យត្រូវបានបញ្ចប់មនុស្សម្នាក់ចាកចេញពីស្រុកកំណើតត្រលប់ទៅប្រកបរបស់រកស៊ីរបស់ខ្លួនជាធម្មតាវិញ បន្សល់ទុកនូវការនឹករលឹកសំរាប់អ្នកនៅឯស្រុក។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយ ដែលជីដូនម្នាក់ចាប់ដៃចៅរបស់ខ្លួនឯងជាប់នៅពេលលឺថាគេត្រូវត្រលប់ទៅធ្វើការវិញហើយ។ រឿងរ៉ាវមួយនេះធ្វើអោយមានការចាប់អារម្មណ៍ពេញបណ្តាញសង្គម មានអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះសឹងតែស្រក់ទឹកភ្នែកនៅពេលស្តាប់ការរៀបរាប់របស់ចៅៗរបស់ដូនចាស់ម្នាក់នេះ។ ពួកគេបានទៅធ្វើការនៅទីក្រុងផ្សេងដែលមានចម្ងាយឆ្ងាយពីគាត់ ក្នុងមួយឆ្នាំពួកគេអាចជួបគាត់បានតែម្តងប៉ុណ្ណោះ។ គាត់មានវ័យដល់ទៅ៩៦ឆ្នាំទៅហើយ តែមិនមានចៅណាម្នាក់នៅក្បែរគាត់សោះព្រោះម្នាក់រវល់នឹងការងាររបស់ពួកគេ។ នៅក្នុងឆ្នាំនេះពួកគេបានចំនាយពេលមួយអាទិត្យកំដរជីដូនឆ្លងឆ្នាំ។ តែនៅពេលដែលពួកគេនិយាយលាគាត់ គាត់មិនបានឆ្លើយតបមួយម៉ាត់ គ្រាន់តែចាប់ដៃគេជាប់មិនព្រមលែង បញ្ជាក់ថាគាត់មិនចង់អោយគេឃ្លាតទៅនោះទេ៕ ប្រភព ៖ sanook
February 22, 2018 - អន្តរជាតិ
ថ្ងៃនេះនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សូមធ្វើការបង្ហាញ រូបភាពនៃបទល្មើសថ្មី ដែលបង្ករឡើងដោយជនសង្ស័យម្នាក់បានធ្វើសកម្មភាព បន្លំដកយកប្រាក់ ពីជនរងគ្រោះ ដែលនគរបាលក្រុងសៀមរាបយើងខ្ញុំ សហការណ៍ជាមួយកម្លាំងនគរបាលការិយាល័យការពារ និងអន្តរគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទើបធ្វើការបង្ក្រាបបានកាលពីថ្ងៃ២០ខែកុម្ភះឆ្នាំ២០១៨នេះ។ រូបភាពនៃបទល្មើស បង្ករឡើងដោយជនសង្ស័យនិងបក្សពួក មានដូចជម្រាបជូនខាងក្រោមនេះ : កាលថ្ងៃទី១៧ខែកុម្ភះឆ្នាំ ២០១៨ វេលាម៉ោង ១៧:៤៨នាទី ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព យកលុយរៀលខ្មែរ ចំនួន៨០០០០រៀល បើកគណនីទ្រូម៉ាន់នី ផ្ទាល់ខ្លួន ហើយធ្វើការផ្ទេរទឹកប្រាក់ចំនួន១ដុល្លា(មួយដុល្លារ) ទៅកាន់លេខទូរសព្ទ័ ០៦១ ៩៧០០៣៣ ដែលជារបស់ខ្លួន រួចហើយ បានទៅបន្លំដកប្រាក់ ពីទីតាំងភ្នាក់ងារទ្រូម៉ាន់នី របស់ឈ្មោះសុទ្ធ
February 22, 2018 - អន្តរជាតិ
កន្លងមកនៅក្នុងតំបន់ខ្លះនៃប្រទេសចិនមានវប្បធម៌ដ៏ចម្លែកមួយគឺក្រុមគ្រួសារនៃសពបាននាំគ្នាជួលស្រ្តីស្អាតៗមករាំបែបសិចស៊ី ដើម្បីកំដរក្នុងពិធីបុណ្យសពព្រោះតែពួកគេយល់ថា កាលពីសាកសពនៅមានជីវិតគឺពួកគេចូលចិត្តការកំសាន្តរបៀបនេះតែគ្មានឱកាស ដូចនេះទើបគេសម្រេចរៀបចំការកំសាន្តសប្បាយដូចនេះដើម្បីឧទ្ទិសដល់ពួកគេ។ វប្បធម៌ចម្លែកនេះទទួល បានការសាទរពីប្រជាពលរដ្ឋមួយចំនួនតូច តែមានសាធារណៈជនមួយចំនួនក៏ធ្វើការរិះគន់ផងដែរ ដោយមតិរិះគន់បានសង្កត់ធ្ងន់ថា ក្នុងពិធីបុណ្យសពដែលក្រុមគ្រួសារនៃសពទាំងអស់កំពុងតែកាន់ទុក្ខ និងមានសេចក្តីក្រៀមក្រំជាខ្លាំងនោះ មិនគួរមានការកំសាន្តសប្បាយបែបស្រើបស្រាលដូចនេះទេ។ ដើម្បីលុបបំបាត់វប្បធម៌នេះ ពេលនេះក្រសួងវប្បធម៌ចិន បានចេញសេចក្តីប្រកាសជាផ្លូវការតែម្តងគឺហាមមិនឲ្យក្រុមគ្រួសារនៃសពជួលស្រ្តីស្អាតៗមករាំបែបសិចស៊ីក្នុងពិធីបុណ្យសព ទៀតទេ ហើយបើអ្នកណាហ៊ានបន្តធ្វើទៀតនឹងត្រូវរងពិន័យពីក្រសួងជាមិនខាន។ ជាងនេះទៅទៀតក្រសួងវប្បធម៌ចិន បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ ត្រូវរាយការណ៍ជូនអាជ្ញាធរទៀតផង ដើម្បីឲ្យក្រុមសមត្ថកិច្ច ចុះធ្វើអន្តរាគមន៍លើរឿងនេះ។ ដូចនេះចាប់ពីពេលនេះទៅវប្បធម៌មានស្រ្តីស្អាតៗរាំបែបសិចស៊ីក្នុងពិធីបុណ្យសព និងលែងមាននៅក្នុងប្រទេសចិនទៀតហើយ៕ ភក្តី ប្រភព៖medium
February 22, 2018 - អន្តរជាតិ
បរទេស ៖ ការទទួលកូនគេយកមកចិញ្ចឹមមិនមែនសុទ្ធតែជារឿងល្អប៉ុន្មាននោះទេ ប្រសិនបើកូននោះដោយទៅតាមគន្លងធម៌មិនអីនោះទេ តែប៉ះក្មេងខ្លះអាចបង្កគ្រោះថ្នាក់ដល់ឪពុកម្តាយចិញ្ចឹមនោះផង។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយករណីស្មានមិនដល់មួយ ដែលបុរសម្នាក់ហ៊ានសម្លាប់ឪពុកចិញ្ចឹម ហើយវាយធ្វើបាបម្តាយចិញ្ចឹមរបស់ខ្លួន ក្រោយពីពួកគាត់ព្យាយាមឃាត់គេមិនអោយរំលោភសង្សារបស់ខ្លួន។ តាមប្រភពបានអោយដឹងថាបុរសជាប់សង្ស័យរូបនេះមានឈ្មោះ Su នៅថ្ងៃកើតហេតុសង្សារបស់គាត់បានមកលេងគាត់ដល់ផ្ទះ។ លោក Su បានបង្ខំសង្សាអោយរួមភេទជាមួយខ្លួន តែត្រូវបាននាងបដិសេធការប្រទាញប្រទង់ក៏កើតឡើង ឪពុកចិញ្ចឹមរបស់លោក Su ដោយគិតថាពួកគេឈ្លោះគ្នា។ មកដល់គាត់ក៏បានឃើញលោក Su វាធ្វើបាបយ៉ាងឃោរឃៅទៅលើរាងកាយរបស់សង្សាខ្លួន គាត់បានចូលទៅឃាត់តែត្រូវលោក Su វាយយ៉ាងខ្លាំងទៅលើផ្ទៃមុខគាត់ហើយច្រានអោយដួួលបោកក្បាលសន្លប់នៅនឹងកន្លែង។ ម្តាយចិញ្ចឹមគេក៏បានចូលនាំរឿងកើតឡើង គេមិនឆ្លើយតបនឹងគាត់នោះទេថែមទាំងវាយគាត់ថែមទៀត។ ស្រ្តីដែលជាសង្សារដឹងខ្លួនពេលបុរសរោគចិត្តនោះវាយទៅលើម្តាយចិញ្ចឹមគេ នាងបានរត់ទៅទូរស័ព្ទប្តឹងប៉ូលិស។ ប៉ូលិសធ្វើការឃាត់ខ្លួនបានបុរសម្នាក់នោះបានភ្លាមនៅនឹងកន្លែង ឪពុកចិញ្ចឹមរបស់គេត្រូវបានប្រកាសថាស្លាប់ដោយសាររបួសក្បាលធ្ងន់ធ្ងរខ្លាំងពេក។ តាមប្រភពអោយដឹងថាបុរសម្នាក់នេះមានបញ្ហាផ្លូវចិត្ត គេបានចូលព្យាបាលជាច្រើនដងចាប់ទាំងពីឆ្នាំ២០១២មក។ ចុងក្រោយគេបានសារភាពថាពិតជាបានសម្លាប់ឪពុកចិញ្ចឹម
February 22, 2018









