- Khmernote Media
- អន្តរជាតិ
បរទេស ៖ ឪពុកម្តាយគួរប្រុងប្រយ័ត្នបន្តិចប្រសិនបើមានកូនតូចនៅផ្ទះជាមួយ មុនពេលចាកចេញគួរធ្វើអោយប្រាកដថាពួកគេបានស្ថិតនៅកន្លែងសុវត្ថិភាពហើយ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវរន្ធត់ចិត្តមួយ ដែលក្មេងប្រុសវ័យ៣ឆ្នាំត្រូវបានម្តាយបង្កើតបើករថយន្តកិនស្លាប់។ សោកនាដកម្មនេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ នៅក្នុងតំបន់ Masai ដែលជាសង្កាត់ចាស់ជាងគេនៃទីក្រុង Johor Bahru នៅវេលាម៉ោង ១២ៈ៣០ នាទីថ្ងៃត្រង់។ ក្មេងប្រុសនោះត្រូវបានស្លាប់ពេលបញ្ជូនទៅព្យាបាលក្នុងមន្ទីពេទ្យ Jalan Ketapang ។ តាមរយៈសម្តីរបស់ក្មេងប្រុសនោះបានអោយដឹងថា នាងមានការត្រូវចេញទៅក្រៅបើនាងបានដើរទៅបើករថយន្ត នៅក្នុងពេលនោះនាងបានឃើញកូនតូចនៅក្នុងផ្ទះនៅឡើយ។ នៅពេលនាងថយរថយន្ត នាងមានអារម្មណ៍ដូចជាប៉ះកិនទៅលើអ្វីមួយ នាងគិតថាជាសម្រាម។ ថយបានប៉ុន្មានម៉ែត្រដោយមិនអស់ចិត្តនាងក៏បានចុះមកមើល នៅពេលនាងចេញពីរថយន្តនាងភ្ញាក់ផ្អើលពេលឃើញកូនប្រុសរបស់នាងនៅក្រោមរថយន្ត។ បន្ទាប់ពីកើតហេតុគ្រួសារក្មេងតូចនេះបានប្រញាប់ប្រញាល់បញ្ជូនគេទៅមន្ទីរពេទ្យ Penawar Pasir Gudang តែអកុសលក្មេងប្រុសនេះត្រូវបានគេប្រកាសថាបានស្លាប់នៅពេលមកដល់មន្ទីពេទ្យ៕ ប្រភព
February 22, 2018 - អន្តរជាតិ
អាមេរិក៖ យុវសិស្សដែលមានអាយុ១៥ឆ្នាំម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីរូបគេបានយកស្រោមទូរស័ព្ទ ដែលមានរាងដូចកាំភ្លើងខ្លី ពណ៌ផ្កាឈូកទៅសាលារៀន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀន DeLand High School ស្ថិតនៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ ក្នុងថ្ងៃកើតហេតុយុវសិស្សដែលមិនត្រូវបានគេបង្ហាញឈ្មោះខាងលើនេះ បានទិញស្រោមទូរស័ព្ទដែលមាន រាងដូចកាំភ្លើងខ្លីតាមរយៈអ្នកលក់តាមប្រព័ន្ធអ៊ីនធឺណិតចំនួនពីរ គឺសម្រាប់រូបគេមួយ និងសម្រាប់សង្សារបស់គេមួយ ហើយរូប គេបានដាក់ស្រោមទូរស័ព្ទនោះនៅក្នុងហោប៉ៅខោ ដែលមើលពីក្រៅទៅគឺហាក់បីដូចជាគេដាក់កាំភ្លើងខ្លីតាមខ្លួនអីចឹង។ ដូចនេះ ទើបមានប៉ូលិសដែលស្លៀកពាក់ជាស៊ីវិលចំនួនពីរនាក់បានទៅដល់ក្នុងសាលារៀន និងធ្វើការឃាត់ខ្លួនគេតែម្តង។ យ៉ាងណាក្តី ក្រោយដឹងការពិត ប៉ូលិសបានដោះលែងយុវជនខាងលើនេះវិញ តែរូបគេត្រូវរងពិន័យមួយករណីគឺបានរំខាន់ដល់ការសិក្សារបស់ សាលារៀន ព្រោះថាក្នុងការចាប់ខ្លួនគេនេះសាលាត្រូវចាក់សោរ និងផ្អាក់មិនធ្វើការងារអស់រយៈពេល ៤៥ នាទី៕ ភក្តី ប្រភព៖ asiantown
February 22, 2018 - អន្តរជាតិ
ឧត្តរមានជ័យ ៖ នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១៨និង២០នាទី មានករណីអត្តឃាតដោយចងកមួយ កើតឡើងនៅភូមិថ្មី ឃុំថ្លាត ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ជនរងគ្រោះ ឈ្មោះ មាស ស្រីដា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិរំចេក ឃុំ-ស្រុកអន្លង់វែង បច្ចុប្បន្ន មកស្នាក់នៅ ជាមួយជីតា និងជីដូន នៅភូមិឃុំកើតហេតុខាងលើ ជាសិស្សថ្នាក់ទី១១ បានយកកន្សែងពោះគោចងកសម្លាប់ខ្លួនឯង ព្យួរហ្នឹងដើមត្រសេក កម្ពស់១.៩០ម៉ែត្រ នៅក្នុងព្រៃបុស្ស ខាងជើងផ្ទះ ចម្ងាយ ១០០ ម៉ែត្រ
February 22, 2018 - បច្ចេកវិទ្យា
ដូចទៅនឹងអ្វីដែលអ្នកទាំងអស់គ្នាដឹងហើយថា កំពូលស្មាតហ្វូន Galaxy S9 និង S9+ នឹងត្រូវបានណែនាំនាកំឡុងថ្ងៃទី25 ខែកុម្ភៈ ខាងមុខនេះ មុនព្រឹត្តិការណ៍ MWC 2018 មកដល់។ ទាក់ទងទៅនឹងការដាក់បង្ហាញនេះដែរ បានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ហើយចង់ឃើញ ចង់ដឹងពីអ្វីដែលថ្មីរបស់ក្រុមហ៊ុន Samsung។ ទោះជាយ៉ាងណា ខាងក្រោមនេះគឺជា link ដែលអ្នកទាំងអស់គ្នាអាចចូលទៅមើលការផ្សាយបន្ដផ្ទាល់បាន៖ ព្រឹត្តិការណ៍ Galaxy Unpacked នឹងត្រូវបានធ្វើឡើងនាថ្ងៃទី25 ខែកុម្ភៈ វេលាម៉ោង 6PM CET និងផ្សាយផ្ទាល់តាមរយៈគេហទំព័រ YouTube និង៖ http://news.samsung.com/global http://www.samsung.com/galaxy www.samsungmobilepress.com ខាងក្រោមនេះ
February 22, 2018 - បច្ចេកវិទ្យា
បន្ទាប់ពីការសន្យាកាលពីដើមឆ្នាំដែលថា មិនយូរទៀតទេ ក្រុមហ៊ុនសេវាទូរស័ព្ទក្នុងស្រុករបស់សហរដ្ឋអាមេរិចនឹងដាក់ឲ្យប្រើប្រាស់នូវល្បឿនអ៊ីនថឺណេតជំនាន់ថ្មី 5G ឥឡូវក្រុមហ៊ុន AT&T បានចាប់យកឱកាសនេះបានមុនគេហើយ។ ក្នុងសប្ដាហ៍នេះតែម្ដង ក្រុមហ៊ុននេះបានប្រកាសជាផ្លូវការទាក់ទងទៅនឹងទីក្រុងទាំង3 របស់សហរដ្ឋអាមេរិច ដែលនឹងទទួលបានសេវា 5G មុនគេបង្អស់។ ទាក់ទងទៅនឹងទីក្រុងទាំង3 នោះគឺមានដូចជា Dallas រដ្ឋ Texas ទីក្រុង Waco រដ្ឋ Texas និងទីក្រុង Atlanta រដ្ឋ Georgia។ ចំពោះទីក្រុងដល់ទៅ9 ផ្សេងទៀតនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ដែរក្នុងកំឡុងប៉ុន្មានខែក្រោយទៀត។ ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន AT&T បានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការថា “យើងមានគម្រោងផ្ដល់ជូននូវសេវា 5G
February 22, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញនូវវិធីដ៏អស្ចារ្យថ្មីមួយដើម្បីបង្កើតថាមពលដោយគ្រាន់តែទះដៃ រឺរាំប៉ុណ្ណោះ។ បច្ចេកវិទ្យានេះត្រូវបានរកឃើញដោយពឹងផ្អែកទៅលើ Triboelectricity ដែលមានសមត្ថភាពអាចឲ្យមនុស្សផលិតថាមពលបានខ្លួនឯងដោយគ្រាន់តែធ្វើចលនា រឺរំញ័រ។ ត្រឡប់ទៅកាន់ឆ្នាំ2017 វិញ អ្នកស្រាវជ្រាវអាស៊ីអាមេរិចដែលមកពីវិទ្យាស្ថាន Nanomaterials របស់ក្រុមហ៊ុន Clemson (CNI) បានបង្កើតឧបករណ៍អគ្គិសនីនុយក្លេអ៊ែរដែលមានលក្ខណៈសាមញ្ញបំផុត រឺអាចហៅថា U-TENG។ ទាក់ទងទៅនឹង U-TENG គឺជាឧបករណ៍ដ៏តូចមួយផលិតពីផ្លាស្ទិច និងកាសែត ដែលមានសមត្ថភាពអាចបង្កើតថាមពលអគ្គិសនីនៅពេលដែលវត្ថុទាំងពីរនេះត្រូវបានប្រមូលផ្តុំគ្នា។ ក្រោយមក ថាមពលដែលផលិតបានដោយការទះដៃ រឺប្រអប់ជើងត្រូវបានរកឃើញដោយសៀគ្វីខាងក្រៅ ហើយរក្សាទុកឭក្នុងកុងដង់ រឺថ្ម។ ការច្នៃប្រឌិតនេះក៏មានកំណែឥតខ្សែផងដែរហៅថា W-TENG ដែលប្រើប្រាស់ការបន្សំនៃ Teflon និងជាតិសរសៃពហុផ្នែកដែលមានវត្ថុធាតុដើមស្តើងៗ Graphene។ ទាក់ទងទៅនឹង W-TENG គឺមានសមត្ថភាពអតិបរមា 3.000វ៉ុល ហើយអាចបង្កើតវាលអេឡិចត្រូនិចដែលអាចបញ្ជូនថាមពលបានរហូតដល់ទៅ 3ម៉ែត្រឯណោះ។
February 22, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ត្រូវបានគេពិនិត្យដោយម៉ាស៊ីន X-ray និងបានរកឃើញថាមានស៊ុតជាច្រើនគ្រាប់ក្នុងខ្លួនរបស់គេ ហើយហេតុការណ៍នេះបានបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គម។ ក្មេងប្រុសដែលបានជួបប្រទះករណីចម្លែកនេះមានឈ្មោះថា Akmal រស់នៅក្នុងលើកោះ Sulawes នៃប្រទេសឥណ្ឌូនេស៊ី។ ក្មេងបុរសដែលមានស្មារតីមិនប្រក្រតីរូបនេះមិនអាចប្រាប់ខាងវេជ្ជបណ្ឌិតបានទេថា ហេតុអ្វីក៏មានស៊ុតនៅក្នុងខ្លួនគេដូចនេះ អ្វីដែលគេអាចប្រាប់បាននោះគឺថាគេឈឺពោះ ឈឺពោះវៀន។ ការពិនិត្យរកឃើញថាមានស៊ុតនៅជាប់ក្នុងចុងពោះវៀនរបស់គេ ដែលធ្វើឲ្យគេមានការឈឺចាប់ជាខ្លាំង។ មុនដំបូងខាងវេជ្ជបណ្ឌិតប្រចាំនៅក្នុងមន្ទីរពេទ្យ Syekh Yusuf បានធ្វើការសន្និដ្ឋានថា កុមារខាងលើទំនងជាមានអ័រម៉ូនពិសេសដែលអាចបង្កកំណើតជាស៊ុតបាន។ តែយ៉ាងណាក្តី មន្ត្រីប៉ូលិស និងអ្នកជំនាញផ្នែកកុមារបានបន្តការស៊ើបអង្គេត ទើបរកឃើញការពិតថា ការពិតនៅក្នុងខ្លួនរបស់កុមារគឺជាស៊ុតមាន់ ដូចនេះវាប្រាកដណាស់ថា មានអ្នកណាម្នាក់ឲ្យក្មេងបុរសនោះលេបស៊ុតនោះចូលទៅក្នុងពោះ ហើយពេលនេះគេកំពុងតែស្វែងរកចាប់ខ្លួនអ្នកដែលបានធ្វើសកម្មភាពអសីលធម៌នេះចំពោះក្មេងបុរសរងគ្រោះខាងលើពីបទរំលោភបំំពានលើកុមារ៕ ភក្តី ប្រភព៖coconuts
February 22, 2018 - បច្ចេកវិទ្យា
ប្រសិនបើអ្នកកំពុងប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ SSD នោះទំហំដែលអ្នកប្រើគឺត្រឹមតែ 128GB, 250GB រឺ 500GB ប៉ុណ្ណោះ។ ប៉ុន្ដែ ដើម្បីផ្លាស់ប្ដូរប្រពៃណីនេះ ក្រុមហ៊ុន Samsung ទើបតែបានប្រកាសទាក់ទងទៅនឹងអង្គផ្ទុកទិន្នន័យប្រភេទនេះដែលមានទំហំរហូតដល់ទៅ 30720GB។ ជាការពិតណាស់ នេះគឺជាទំហំផ្ទុកប្រភេទ SSD ដែលធំជាងគេលើពិភពលោក។ 30TB SSD របស់ក្រុមហ៊ុន Samsung នេះមានឈ្មោះថា PM1643 ជាមួយនឹងល្បឿន Read និង Write រហូតដល់ទៅ 2100MB/s និង 1700MB/s ឯណោះ។ បើធៀបទៅនឹងផលិតផលផ្ទុកទិន្នន័យម៉ូដែលផ្សេង ដែលមនុស្សភាគច្រើនកំពុងប្រើប្រាស់គឺលឿនជាង 4ដងឯណោះ។ យោងតាមទំហំប៉ុណ្ណេះ លោកអ្នកអាចរក្សាទុកខ្សែភាពយន្ដកម្រឹត
February 22, 2018 - អន្តរជាតិ
ក្រុងព្រះសីហនុ -នគរបាលប្រាប់ថា កាលពីម៉ោងជាង១២យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច មុខកាស៊ីណូប៉ាវ ទូ ស្ថិតនៅក្នុងសង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក LUXES RX300 ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ2A-8575 បើកបរដោយឈ្មោះ BING FENG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ ដាយមិនស៊ី ស្នាក់នៅក្នុងកាស៊ីណូ បើកបរក្នុងស្ថានភាពស្រវឹងកំរិត 0,84ml/L បានបើកជ្រុលទៅបុករថយន្ត ០១គ្រឿងម៉ាក COROLLA
February 22, 2018 - អន្តរជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម អំពីថ្លៃលក់ប្រេងឥន្ធនៈ សម្រាប់អនុវត្ត ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨៖ + ប្រេងសាំងធម្មតា តម្លៃ ៣,៨៥០រៀលក្នុងមួយលីត្រ + ប្រេងម៉ាស៊ូត តម្លៃ ៣,៦០០រៀលក្នុងមួយលីត្រ
February 22, 2018









