Khmernote Media
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ព័ត៌មានទាក់ទងនឹងការលេចធ្លាយពីរូបរាងរបស់ស្មាតហ្វូន Nokia 7 Plus ជាច្រើន ដែលបង្ហាញថា ស្មាតហ្វូននេះមានផ្ទៃខាងមុខមានពណ៌ខ្មៅ និងមានផ្ទៃខាងក្រោយ២ពណ៌សម្រាប់ជ្រើសរើស ពណ៌ស និងខ្មៅ។ ស្មាតហ្វូន Nokia 7 Plus ត្រូវបានគេជឿជាក់ថានឹងដាក់បង្ហាញប៉ុន្មានខាងមុខនៅក្នុងព្រឹត្តិការណ៍ពិពណ៌ទូរស័ព្ទពិភពលោក (Mobile World Congress) ជាមួយស្មាតហ្វូនដ៏ទៃទៀត។ Nokia 7 ត្រូវបានគេរំពឹងថា នឹងបំពាក់បន្ទះឈីប Snapdragon 660 អេក្រង់ 6 អ៊ីញ កាមេរ៉ាក្រោយ 12ម៉េហ្គាភិចសែល និងខាងមុខ 16 មេហ្គាភិចសែល។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ

    February 23, 2018
  • បច្ចេកវិទ្យា

    បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Snap បានទទួលរងការធ្លាក់ចុះនៃតម្លៃហ៊ុនរបស់ខ្លួនដល់ទៅ៦ភាគរយ ក្រោយពេលតារាស្រីដ៏ល្បីឈ្មោះអ្នកនាង Kylie Jenner បានប្រកាសថា មិនយូរប៉ុន្មាននាងនឹងឈប់ប្រើប្រាស់កម្មវិធី Snapchat នេះទៀតហើយ។ ក្រោមការធ្លាក់ចុះនៃតម្លៃហ៊ុននេះវាធ្វើអោយក្រុមហ៊ុន Snap ត្រូវខាតបង់ជាទឹកប្រាក់សរុបប្រមាណជា ១.៣ពាន់លានដុល្លារ។ Jenner ធ្លាប់ជាអ្នកប្រើប្រាស់ដ៏មានឥទ្ធិពលម្នាក់របស់ Snapchat។ តែកាលពីថ្ងៃពុធនាងបានបង្ហោះ tweet “តើមាននរណាខ្លះមិនបើក Snapchat តទៅទៀត? រឺក៏មានតែខ្ញុំម្នាក់ទេ វាគួរអាយពិបាកចិត្តណាស់”។ នាងបានបន្តបង្ហោះ tweet ផ្សេងទៀត “នៅតែស្រលាញ់អ្នក Snap ….ក្តីស្រលាញ់ដំបូងរបស់ខ្ញុំ”។ Snapchat ក៏ធ្លាប់រងការរិះគន់យ៉ាងច្រើនណាស់ដែរជាមួយនឹងគ្រោងការណ៍ថ្មីរបស់

    February 23, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ សម្រាប់កំពូលស្មាតហ្វូន Huawei Mate 10 និង Mate 10 Pro គឺជាស្មាតហ្វូនដែលមានរូបរាងស្រស់ស្អាត និងទាក់ទាញ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ម៉ូដែល Pro ថែមទាំងទទួលបានពានរង្វាន់ Phone of the Year 2017 ទៀតផង។ ដូចនេះ សម្រាប់កំពូលស្មាតហ្វូនជំនាន់ក្រោយៗទៀតរបស់ក្រុមហ៊ុននេះ ក៏នឹងនៅតែបន្ដភាពជោគជ័យនេះដដែល។ កាលពីពេលថ្មីៗនេះ យើងទទួលបានរូបភាពមួយចំនួនទាក់ទងទៅនឹងកំពូលស្មាតហ្វូន Huawei P20 ដែលអាចនឹងត្រូវបានដាក់តាំងបង្ហាញក្នុងទីក្រុង Paris នាចុងខែក្រោយនេះ។ យោងតាមរូបភាពដែលបានលេចធ្លាយ យើងអាចសង្កេតឃើញនូវការផ្លាស់ប្ដូរ និងរចនាបទថ្មីមួយចំនួនផងដែរ។

    February 23, 2018
  • អន្តរជាតិ

    ប្រទេសឥណ្ឌា ៖ បើទោះបីជាសព្វថ្ងៃមានការកើតឡើងនូវជម្ងឺចម្លែកជាច្រើនក៏ដោយ ដែលវិជ្ជាសាស្រ្តក៏មានការរីកចម្រើនយ៉ាងរហ័ស​ទន្ទឹមគ្នានេះផង​​​​ដែរ។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយករណីបុរសម្នាក់ត្រូវគ្រូពេទ្យឥណ្ឌាជួយវះកាត់យកសាច់ដុះលើក្បាលដែលមានទម្ងន់ដល់ទៅ១.៨គីឡូក្រាម។ លោក Santel មានវ័យ៣១ឆ្នាំ ជាម្ចាស់ហាងមួយកន្លែងនៅក្នុងទីក្រុង Uttar Pradesh។ កាលពី៣ឆ្នាំមុនគាត់ក៏ស្រាប់តែចាប់ថាមានសាច់ដុះនៅផ្នែកខាងលើក្បាលគាត់ វាចាប់ផ្តើមរីកដុះដាលរហូតធ្វើអោយគាត់ទទួលរងនៃការឈឺចាប់ ព្រមទាំងបាត់បង់សមត្ថភាពមើលឃើញទៀតផង។ ប្រពន្ធគាត់បាននាំគាត់ទៅព្យាបាលនៅមន្ទីក្នុងទីក្រុង Uttar Pradesh តែនៅទីនោះគេប្រាប់ថាដុះសាច់នេះមិនអាចយកចេញបាននាំទេ។ នៅថ្ងៃទី១៤ ខែកុម្ភៈនេះ គាត់បានធ្វើការវះកាត់នៅមន្ទីពេទ្យភាគខាងលិចទីក្រុង Mumbai ។ ការវះកាត់នេះត្រូវបានប្រព្រឹត្តទៅអស់រយៈពេល៧ម៉ោង ទើបគ្រូពេទ្យអាចយកដុំសាច់ដែលមានទម្ងន់ដល់ទៅ១.៨​គីឡូក្រាមនោះចេញមកបាន។ គ្រូពេទ្យសសៃប្រសាទបាននិយាយការវះកាត់អោយលោក Santel ជាករណីដ៏ពិបាកមួយ នៅពេលវះកាត់ត្រូវចំនាយឈាមអស់ច្រើនទៀតផង។ គ្រូពេទ្យបានបន្ថែមថាតែយ៉ាងក៏ចាត់ទុកជាជោគជ័យដ៏ធំមួយ ដែលពេលនេះលោក Santel បានដឹងខ្លួនមកវិញហើយ៕ ប្រភព

    February 23, 2018
  • អន្តរជាតិ

    សមត្ថកិច្ចនគរបាលខណ្ឌ៧មករា សហការជាមួយនគរបាលខណ្ឌមាន ជ័យឃាត់ខ្លួន ជនសង្ស័យបាន០១នាក់ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ការបូបស្ពាយបណ្តាលឲ្យជនរងគ្រោះរងរបួស) នៅភូមិ៦សង្កាត់ វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ។ នៅថ្ងៃព្រហស្បតិ៍៨រោច ខែផល្គុន ឆ្នាំរកានព្វស័កព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២២ខែ កុម្ភៈ ឆ្នាំ ២០១៨ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌ ៧មករា បានសហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹង មានជ័យ២ អធិការ ដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួន ជនសង្ស័យបានចំនួន០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ការបូបស្ពាយ បណ្តាលឲ្យជនរងគ្រោះរងរបួស) នៅចំណុចបន្ទប់ ជួលលេខ៨ ផ្លូវបតុង ភូមិ

    February 23, 2018
  • អន្តរជាតិ

    ចិន៖ ភ្ញៀវទេសចរណ៍ចិនត្រូវបានគេកត់សម្គាល់ឃើញថា ហាក់មិនសូវគោរពបទបញ្ជា និងសេចក្តីណែនាំផ្សេងៗដែលមាន នៅតាមបណ្តារមណីយដ្ឋាននោះទេ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះនៅក្នុងបណ្តាញសង្គមចិន បានផ្ទុះការរិះគន់ទៅលើ ភ្ញៀវទេសចរណ៍ចិនមួយក្រុមដែលបាននាំគ្នាឡើងជិះលើរូបសំណាកសេះសមួយដែលមានអាយុកាលជាង ១ ពាន់ឆ្នាំ។ រូបសំណាកដែលមានអាយុកាលជាង ១ ពាន់ឆ្នាំនេះ ត្រូវបានគេរក្សាទុកនៅក្នុងរមណីដ្ឋានប្រវត្តិសាស្ត្រនៅក្នុងទីក្រុង​ Luoyang ខេត្ត Henan ប្រទេសចិន។ បើតាមអ្នកដែលបានឃើញហេតុការណ៍នេះផ្ទាល់បានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុ មានក្មេងតូច និងបុរសវ័យជំទង់ម្នាក់បាននាំគ្នាឡើងលើរូបសំណាកសេះសនោះ ដើម្បីធ្វើការថតរូបយ៉ាងសប្បាយរីករាយ ដោយមិនខ្លាចរូបសំណាកនោះបាក់បែកទាល់តែសោះ បើទោះជាមានផ្លាក់សរសេរថា ហាមប៉ះពាល់រូបសំណាកសេះស នេះក៏ដោយ។ អ្នកដែលបានឃើញហេតុដដែលនេះបានស្ទុះទៅប្រាប់ឲ្យពួកគេបញ្ឈប់សកម្មភាព តែពួកគេមិនព្រមស្តាប់ ឡើយ ទើបបានជាគេថតរូប និងបង្ហោះពេញបណ្តាញសង្គមដូចនេះ។ មកទល់នឹងពេលនេះគេកំពុងស្វែងរកភ្ញៀវទេសចរណ៍ដែលគ្មានសីលធម៌ទាំងនោះ ដើម្បីធ្វើការអប់រំ និងពិន័យ៕  

    February 23, 2018
  • PR

    កាលពីចុងខែមករា ក្រុមហ៊ុនសាមសុង បានប្រកាសជាផ្លូវការពីថ្ងៃសម្ពោធ ត្រកូល Galaxy ថ្មីមួយ ដែលគេជឿជាក់ថាជា Galaxy S9 | S9+​។ ខាងក្រោមជាចំណុចពិសេសទាក់ទងទៅលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Galaxy S9 | S9+ ថ្ងៃសម្ពោធ តំលៃ និងព័ត៌មានចចាមរាមជាច្រើនទៀត។ ថ្ងៃប្រកាសសម្ពោធទូរស័ព្ទ Galaxy S9 | S9+៖ ម៉ោង ១២ រំលាងអធ្រាត ចូលថ្ងៃទី២៦ កុម្ភៈ ក្រុមហ៊ុន សាមសុង នឹងប្រកាសសម្ពោធទូរស័ព្ទស៊េរីថ្មីនេះ ក្នុងកម្មវិធីប្រជុំសមាជទូរស័ព្ទពិភពលោក នាទីក្រុងប៉ាសេឡូណា

    February 23, 2018
  • PR

    ការបោកគក់សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសនៅក្នុងប្រទេសក្តៅ សម្បូរធូលីដី និងភ្លៀងធ្លាក់ញឹកញាប់ដូចជានៅប្រទេសកម្ពុជា។ ជាទូទៅ ទោះបីជាមានម៉ាស៊ីនបោកគក់ក៏ដោយ ក៏អ្នកប្រើប្រាស់ភាគច្រើនត្រូវការ ការត្រាំ និងដុសជម្រះតំបន់ដែលមានក្អែលប្រលាក់ខ្លាំងនៅលើសម្លៀកបំពាក់ មុននឹងដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់។ ដូច្នេះហើយបានជាសាមសុងបានបង្កើតនូវបច្ចេកវិទ្យាថ្មីៗជាច្រើន តម្រូវតាមភាពចាំបាច់របស់អ្នកប្រើប្រាស់។ 1.ជំនួយសម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ Samsung ActivDual Wash មានភ្ជាប់មកជាមួយនូវកាធុនជ័រ សម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកគក់ក្នុងម៉ាស៊ីន។ វាជួយឲ្យអ្នកប្រើប្រាស់អាចធ្វើការងារ ដុស និងត្រាំសម្លៀកបំពាក់ នៅក្នុងម៉ាស៊ីនបោកគក់តែម្តង ដោយមិនរញ៉េរញ៉ៃ និងកាត់បន្ថយពេលវេលា និងភាពនឿយហត់របស់អ្នកប្រើប្រាស់។ 2.អ្នកមិនចាំបាច់ប្រើច្រាសដុសកាធុនជ័រនេះត្រូវបានរចនាឡើងរាងអង្កាញ់ៗ ដូចជាក្តារបោកគក់ ដើម្បីឲ្យអ្នកអាចគក់សម្លៀកបំពាក់នៅលើផ្ទៃនៃកាធុននេះតែម្តង ដោយមិនចាំបាច់ប្រើច្រាសដុស។ 3.មិនចាំបាច់លើកសម្លៀកបំពាក់ដែលសើម

    February 23, 2018
  • បច្ចេកវិទ្យា

    នៅក្នុងស្មាតហ្វូន ប្រព័ន្ធ AI គឺជាអ្នកផ្ដល់ជំនួយផ្នែកឌីជីថល ឯនៅក្នុងរថយន្ដវិញ AI គឺជាអ្នកបើកបរឌីជីថល។ ប៉ុន្ដែ តើមានអ្វីកើតឡើងប្រសិនបើបច្ចេកវិទ្យាទាំងពីរនេះ ត្រូវបានដាក់បញ្ចូលតែមួយ? ជាការពិតណាស់ វាពិតជាអស្ចារ្យ ហើយនេះគឺជាបេសសកម្ម 5សប្ដាហ៍របស់ក្រុមហ៊ុន Huawei ដែលគម្រោងនេះមានឈ្មោះថា RoadReader។ ជាលទ្ធដែលក្រុមហ៊ុន Huawei ទទួលបាន គឺវិស្វកររបស់ក្រុមហ៊ុន បានបង្រៀនដល់កំពូលស្មាតហ្វូន Huawei Mate 10 ខ្លួនឲ្យចេះបើករថយន្ដទំនើប Porsche Panamera ទាំងបត់ កាច់ចង្កូត និងគេចឧបសគ្គ ដោយប្រើប្រាស់អនុភាព NPU របស់ស្មាតហ្វូន ដែលគេស្គាល់ថា ជាផ្នែកមួយនៃបន្ទះឈីបប្រភេទ Kirin 970។

    February 23, 2018
  • អន្តរជាតិ

    អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរមនុស្ស ដែលបោកជនរងគ្រោះថាឲ្យទៅរៀបការនៅប្រទេសចិន! នៅពេលដែលយើងនិយាយដល់រឿងរៀបអាពាហ៍ពិពាហ៍ វាគឺជារឿងដែលសប្បាយរីករាយនៅក្នុងជីវិតរបស់យើងម្នាក់ៗ ព្រោះវាជាទំនៀមទម្លាប់ប្រពៃណីដែលមានតាំងពីបុរាណមកផង និងជាសក្ខីភាពបញ្ជាក់ពីភាពជោគជ័យនៃក្តីស្រឡាញ់ផង។ លើសពីនេះទៅទៀត មានប្រជាជនមួយចំនួន រឹតតែមានការពេញចិត្តខ្លាំង ពេលដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយ ជនបរទេស។ ព្រមជាមួយគ្នាផងដែរ ដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍របស់ពលរដ្ឋ មានភាពរឹងមាំ និងមានសុវត្ថិភាព រាជរដ្ឋាភិបាលបាន ធ្វើការកំណត់ ឲ្យអាពាហ៍ពិពាហ៍ទាំងអស់ ចាំបាច់ត្រូវតែបំពេញទៅតាមនិតិវិធី និងលក្ខខណ្ឌរួមមួយចំនួន ដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណីខ្មែរ រីឯការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស រឹតតែត្រូវបំពេញតាមលក្ខខណ្ឌកំណត់ ដែលមានចែង ក្នុងច្បាប់យ៉ាងហ្មត់ចត់បំផុត។ ហើយការរៀបអាពាហ៍ពិពាហ៍ ដែលធ្វើឡើងតាមរយៈភ្នាក់ងាររើសគូស្រករ ឈ្មួញកណ្តាល ឬក្រុមហ៊ុនអាជីវកម្ម គឺត្រូវហាមឃាត់ដាច់ខាត។ ថ្មីៗនេះ អាវុធហត្ថរាជធានីភ្នំពេញ

    February 23, 2018