Khmernote Media
  • អន្តរជាតិ

    ចិន៖ កុមារាអាយុ៥ឆ្នាំម្នាក់ត្រូវបានគេប្រញាប់ប្រញាល់បញ្ចូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានម្ជុលដែកដ៏វែងមួយបានបុកទម្លុះពីមាត់ និងធ្លាយទៅដល់ផ្នែកខាងក្រោយនៃបំពងករបស់គាត់ តែជាសំណាងល្អគាត់ត្រូវវបានគេជួយសង្គ្រោះបានទាន់ពេលវេលា។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន។ ក្នុងថ្ងៃកើតហេតុកុមារដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណរូបនេះ បានរត់លេងដោយកាន់ម្ជុលដែកធំមួយមានប្រវែង ១០,១៦ សង់ទីម៉ែត្រ។ ជាសំណាងអាក្រក់កុមាររូបនេះបានរត់ដួល ហើយម្ជុលដែកនោះក៏បានបុកទម្លុះពីមាត់ និងធ្លាយ ទៅដល់ផ្នែកខាងក្រោយនៃបំពងករបស់គាត់តែម្តង។ គ្រាន់តែឃើញហេតុការណ៍នេះក្រុមគ្រួសាររបស់កុមាររងគ្រោះគិតថា រូបគេប្រហែលជាមិនអាចនៅមានជីវិតទៀតនោះទេ។ តែយ៉ាងណាក្តី អរគុណទៅដល់ភាពរីកចម្រើននៃវិស័យវេជ្ជសាស្ត្រដែលធ្វើឲ្យគ្រូពេទ្យអាចជួយសង្គ្រោះជីវិតរបស់គេបានទាល់ពេលវេលា៕ ដោយ៖ ភក្តី ប្រភព៖metro

    February 24, 2018
  • បច្ចេកវិទ្យា

    សម្រាប់ផលិតផល AirPower របស់ក្រុមហ៊ុន Apple លោកអ្នកប្រាកដជាស្គាល់ហើយថាជាដុំសាកថ្មឥតខ្សែ ដែលត្រូវបានប្រកាសតាំងពីជំនាន់ iPhone X និង iPhone 8 មកម្លេះ។ ប៉ុន្ដែ សម្រាប់ពេលនេះ យើងទទួលបានពត៌មានថ្មីទៀតហើយពីគេហទំព័រ MacOtakara ដែលបានលើកឡើងថា ផលិតផលនេះនឹងត្រូវបានដាក់លក់ចាប់ពីខែមិនា តទៅតាមរយៈគេហទំព័រ VentureBeat។ ចំពោះលក្ខណៈពិសេសដ៏អស្ចារ្យមួយរបស់ AirPower គឺវាអាចសាកថ្មឧបករណ៍ម្ដងបានដល់ទៅ 3ឯណោះក្នុងពេលតែមួយ ពោលគឺទាំង iPhone, Apple Watch Series 3 និងកាស AirPods ផងដែរ។ អាចនិយាយបានថា

    February 24, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី បច្ចុប្បន្ននេះមានផលិតផលអេឡិចត្រូនិចក្លែងក្លាយច្រើនណាស់ ដែលកំពុងដាក់លក់យ៉ាងព្រោងព្រាតនៅក្នុងទីផ្សារ ហើយផលិតផលក្លែងក្លាយទាំងនោះស្រដៀងគ្នាទៅនឹងផលិតពិតខ្លាំងណាស់ ដែលវាងាយនឹងធ្វើឲ្យអ្នកទិញប៉ះចំរបស់ក្លែងក្លាយ។ ជាក់ស្តែងស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់បានទៅទិញ Power Bank ដែលគេក្នុងតម្លៃពិសេសមួយយកមកប្រើ តែការពិតនៅក្នុងដុំ Power Bank នោះមានសុទ្ធតែខ្សាច់ប្រើមិនកើតនោះទេ។ តាមរយៈបណ្តាញសង្គមរបស់ស្ត្រីរូបនេះបានឲ្យដឹងថា គាត់បានទិញដុំ Power Bank មួយគេលក់នៅតាមដងផ្លូវមួយកន្លែងក្នុងរដ្ឋ Terengganu ប្រទេសម៉ាឡេស៊ីក្នុងតម្លៃ ២៥RM (៦,៥ ដុល្លារ) ស្រាប់តែពេលគាត់យកទៅដល់ផ្ទះ គាត់មិនអាចដាក់បញ្ចូលថ្មទូរស័ព្ទបានទាល់តែសោះ។ ដោយមានចម្ងល់នាងបានគាស់ដុំ Power Bank នោះ និងបានគាស់ថ្មដែលមាននៅក្នុងនោះមើលគឺឃើញមានសុទ្ធតែខ្សាច់។​ តាមរយៈបទពិសោធណ៍អាក្រក់ខាងលើនេះ សូមប្រិយមិត្តទាំងអស់ត្រូវចេះប្រុងប្រយ័ត្នឲ្យបានច្បាស់លាស់មុននឹងទិញផលិតអេឡិចត្រូនិចដែលគេលក់ក្នុងតម្លៃពិសេសណាស់មួយ ព្រោះខ្លាចជួបប្រទះនូវរឿងខកចិត្តដូចក្នុងករណីខាងលើនេះអីចឹង៕ ដោយ៖

    February 24, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ពិភពលោក Qualcomm បានចាប់ដៃគូគ្នាជាមួយនឹងក្រុមហ៊ុនអេឡិចត្រូនិចខ្នាតយក្ស Samsung ដើម្បីដំណើរការផលិតបន្ទះឈីប 7nm ដែលមានសមត្ថភាពអាចចាប់យកល្បឿនអ៊ីនថឺណេត 5G បាន។ សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Samsung ជាមួយនឹងការបញ្ជាក់មួយថា បន្ទះឈីប 5G នឹងត្រូវបានដំណើរការលើប្រព័ន្ធ 7-nanometer របស់ក្រុមហ៊ុន Samsung។ សម្រាប់មូលហេតុដែលក្រុមហ៊ុនទាំងពីរនេះសម្រេចសហការគ្នា គឺដោយសារតែក្រុមហ៊ុន Qualcomm មិនអាចបោះជំហានធំបានទេលើបច្ចេកវិទ្យានេះ ពោលគឺត្រូវការក្រុមហ៊ុន Samsung ដើម្បីជួយ ឯក្រុមហ៊ុន Samsung វិញក៏ទទួលបានផលប្រយោជន៍សម្រាប់ស្មាតហ្វូនជំនាន់ក្រោយខ្លួនដែរ។ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Qualcomm ម្នាក់លោក RK Chunduru បានលើកឡើងថា “ការប្រើប្រាស់បន្ទះឈីប 7nm

    February 24, 2018
  • បច្ចេកវិទ្យា

    ជាច្រើនឆ្នាំមកហើយ ដែលអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនទាំង Android និង iOS បានធ្វើការស្នើសុំឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លើមុខងារ Dark mode ទៅក្នុងប្រព័ន្ធដំណើរការរបស់ពួកគេ។ រហូតមកដល់ពេលនេះ ការស្នើសុំនោះហាក់ដូចជាទទួលបានផ្លែផ្កាហើយ ព្រោះមុខងារពណ៌ខ្មៅងងឹតនេះបាននឹងកំពុងចូលមកក្នុងស្មាតហ្វូន Android ហើយ។ ចំពោះពត៌មានដែលទាក់ទងទៅនឹងការអភិវឌ្ឍមុខងារ Dark Mode នេះគឺទទួលបានពីបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Google ដែលបុគ្គលនោះគឺជាអ្នកបង្កើតមុខងារនេះផ្ទាល់តែម្ដង។ ហើយសម្រាប់មូលហេតុដែល Google សម្រេចដាក់មុខងារនេះឲ្យប្រើប្រាស់ ក៏ដោយសារតែមានការស្នើសុំច្រើនពីសំណាកអតិថិជន។ មួយវិញទៀត Dark Mode អាចហៅម៉្យាងទៀតបានថា “Night Theme”។ ស្របពេលជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Google ម្នាក់បានមានប្រសាសន៍ថា “ក្រុមហ៊ុនវិស្វកររបស់ពួកយើង

    February 24, 2018
  • អន្តរជាតិ

    ព្រះសីហនុ​ ៖​ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​បានអោយដឹងថា​ នៅថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង ១២និង៤០នាទី នៅតាមដងផ្លូវលេខ៥០២ ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ជនជាតិចិន ) មួយកើតឡើង បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ឆក់ ទូរស័ព្ទដៃ ម៉ាក iPhone X

    February 24, 2018
  • បច្ចេកវិទ្យា

    សម្រាប់កាស AirPods របស់ក្រុមហ៊ុន Apple ដែលមានតម្លៃ $159 នឹងត្រូវបានអភិវឌ្ឍន៍បន្ថែមលើមុខងារ និងលក្ខណៈពិសេសនាបំណាច់ឆ្នាំ2018 ខាងមុខនេះ។ ដោយឡែក ចំពោះជំនាន់ទី2 នៃកាស AirPods នឹងមានបំពាក់ដោយមុខងារ ជាមួយនឹងបន្ទះឈីបថ្មីពីក្រុមហ៊ុន Apple ផ្ទាល់តែម្ដងដែលបានអភិវឌ្ឍន៍លើការប្រើប្រាស់របស់មុខងារ Siri និងជម្រុញល្បឿនភ្ជាប់រវាង iPhone មកកាន់កាស AirPods។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ពាក្យចចាមអារាមមួយចំនួនបានលើកឡើងថា ក្រុមហ៊ុន Apple បាននឹងកំពុងអភិវឌ្ឍន៍លើជំនាន់ទី3 នៃកាសនេះទៀតផង ហើយសម្រាប់ជំនាន់ទី3 នេះនឹងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាមិនចូលទឹកថែមទៀត ដែលធ្វើឲ្យ AirPods កាន់តែមានភាពអស្ចារ្យឡើង។ យោងតាមគេហទំព័រ Bloomberg កាស

    February 24, 2018
  • អន្តរជាតិ

    ខេត្តស្វាយរៀង៖ បុរសម្នាក់ទើបនឹងទិញបានរថយន្តថ្មីបើកបរមិនប្រយត្ន័ជាន់ហ្គាច្រឡំហ្វ្រាំងបុកប្រពន្ធខ្លួងឯងស្លាប់យ៉ាងអាណោចអាធម័។ ហេតុការណ៍នេះបានកើតនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ​​​ស្ថិតនៅចំនុចភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពងរោទ៍ ខេត្តស្វាយរៀង។ បុរសជាប្តីមានឈ្មោះ ម៉ម សូត្រ ភេទប្រុស អាយុ51ឆ្នាំ មុខរបរជាមេភូមិកណ្តាល ចំណែកឯស្ត្រីជាប្រពន្ធឈ្មោះ ដួង ដៅ អាយុ៤៩ឆ្នាំ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្តីទើបនឹងទិញរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ស មិនទាន់មានស្លាកលេខ ហើយនៅវេលាកើតហេតុ ប្តីបានឲ្យប្រពន្ធឈរពីមុខបោយដៃ ដើម្បីយកឡានចូលម្លប់នៅសំយ៉ាបខាងជើងផ្ទះ ស្រាប់តែពេលនោះប្តីបានជាន់ហ្គាច្រឡំហ្វ្រាំង ជ្រុលទៅបុកប្រពន្ធ បណ្តាលឲ្យចូលក្រោមរថយន្តស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើកោសលវិច័យ ហើយប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

    February 24, 2018
  • អន្តរជាតិ

    សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីប្រើ ហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកូនកាំបិត ភ្ជង់គម្រាមច្រានទម្លាក់ពីលើផ្ទះបណ្តាលឲ្យរបួសធ្ងន់) នៅភូមិដើម ស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៨ និង៣០នាទី នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ជនសង្ស័យមានឈ្មោះថាច់ រី ហៅ ខ្លូយ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុ ចំណែកឯជនរងគ្រោះឈ្មោះសួង មៃសាន់

    February 23, 2018
  • អន្តរជាតិ

    ប្រេស៊ីល៖ ករណីផ្ទុះទូរស័ព្ទកំពុងសាកថ្ម និងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់បានកើតមានជារឿយៗ ចំពោះក្រុមអ្នកដែលញៀននឹងការ​ប្រើប្រាស់ទូរស័ព្ទ។ ជាក់ស្តែងកាលពីពេលថ្មីនេះៗ យុវតីម្នាក់ត្រូវបានគេរកឃើញថា សន្លប់បាត់បង់ស្មារតី ខណៈដែលនាងកំពុងតែស្តាប់កាសចេញពីទូរស័ព្ទដែលកំពុងតែបញ្ចូលថ្ម។ ស្ត្រីរងគ្រោះមានឈ្មោះថា Luiza Pinheiro អាយុ១៨ឆ្នាំ រស់នៅក្នុងទីក្រុង Riacho Frio ប្រទេសប្រេស៊ីល។ ក្នុងថ្ងៃកើតហេតុក្រុមគ្រួសាររបស់នាងបានបាត់នាង មិនឃើញចេញពីក្នុងបន្ទប់ហើយទោះពួកខំហៅយ៉ាងណាក៏នាងមិនឆ្លើយតបដែរ ដូចនេះគេបានសម្រេចទម្លុះទ្វារបន្ទប់ដើម្បីចូលទៅមើលនាង។ នៅពេលដែលបានចូលទៅដល់ក្នុងបន្ទប់គេបានប្រទះឃើញនាងដេកសន្លប់ទាំងមានកាសនៅត្រចៀក និងទូរស័ព្ទបានផ្ទុះទៀតផង។ ក្រុមគ្រួសារបានប្រញាប់យកនាងទៅមន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យនាងបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ តាមសាច់ញាតិរបស់នារីរងគ្រោះបានឲ្យដឹងថា ពួកគេជឿជាក់ថា នារីរងគ្រោះបានឆក់ស្លាប់ ដោយសារតែមទូរស័ព្ទបណ្តើរនាងបានសាកថ្ម ហើយកាសរបស់នាងបានរលាយជាប់ត្រចៀក ដោយសារតែកម្តៅនៃចរន្តអគ្គិសនីនោះ។ នេះជាការក្រើនរំលឹកមួយសម្រាប់អ្នកទម្លាប់អាក្រក់ដូចខាងលើ ត្រូវឆាប់បញ្ឈប់ជាបន្ទាប់បើមិនចង់កើតមានគ្រោះថ្នាក់ដូចក្នុងករណីនេះ៕ ភក្តី ប្រភព៖ worldofbuzz

    February 23, 2018