Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម​ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ជា៤គន្លង នៅថ្ងៃទី០៨-០៩ ខែមករា ឆ្នាំ២០២៣។ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៧៖៣០នាទី ក្រសួង សាធារណការ និងដឹកជញ្ជូននឹងរៀបចំពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ជាផ្លូវ៤គន្លង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅភូមិតាំងគោក ឃុំល្វា

    January 4, 2023
  • កីឡា

    គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាគឺលោក Keisuke Honda បាននិយាយថា៖ “ខ្ញុំសង្ឃឹមថាបានឃើញកម្ពុជាលេងនៅ World Cup  មុនពេលដែលខ្ញុំបាត់បង់ជីវិត”។ ការថ្លែងដូច​នេះត្រូវបានលោក Keisuke Honda ធ្វើឡើងនៅចំពោះមុខក្រុមគោព្រៃកម្ពុជា​ ហើយរូបលោកបាននិយាយពាក្យដ៏មានន័យនេះទាំងអួលដើមកទៀតផង។ សូមបញ្ជាក់ជូនថា ការថ្លែងរបស់លោក Keisuke Honda ត្រូវបានធ្វើឡើងនៅក្រោយពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្លាក់ចេញពីពាន់រង្វាន់ AFF Championship ត្រឹមវគ្គចែកពូល ក្រោយលេងចាញ់ក្រុមជម្រើសជាតិថៃក្នុងលទ្ធផល ៣ : ១។ គួររម្លឹកជូនផងដែរថា នាពេលកន្លងមក លោក Keisuke Honda ធ្លាប់បានលើកឡើងថា ក្រុមគោព្រៃកម្ពុជាត្រូវការពេលវេលាយូរទៀតដើម្បីអាចអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យខ្លាំងនៅឆាកអន្តរជាតិបាន ខណៈកម្ពុជាកំពុងបោះជំហ៊ានទៅមុខហើយ៕ អត្ថបទ៖ ភក្តី  

    January 4, 2023
  • កីឡា

    ប្រេស៊ីល៖ ពលរដ្ឋប្រេស៊ីលយ៉ាងច្រើនកុះករបាននាំគ្នាដើរពេញដងផ្លូវក្នុងទីក្រុងសាន់តូសដើម្បីចូលរួមពិធីដង្ហែសពវីរបុរសបាល់ទាត់នៃប្រទេសប្រេស៊ីលគឺលោក Pelé ជាលើកចុងក្រោយ ដែលលោកបានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា​ ក្រៅតែពីមានអ្នកចូលរួមដង្ហែសពដោយផ្ទាល់ហើយ ក៏នៅមានពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតបានចេញមកឈរតាមដងផ្លូវទាំងសងខាងដើម្បីបានមើលក្បួនដង្ហែ និងបួងសួងចំពោះវិញ្ញាណក្ខន្ធរបស់លោក Pelé ជាលើកចុងក្រោយផងដែរ។ ប្រភពខាងលើបានបន្តថា ពលរដ្ឋដែលបានចូលរួមក្នុងពិធីដង្ហែសពស្តេចបាល់ទាត់ Pelé នោះគឺមានចំនួនសរុបប្រមាណជា ២៣០ ០០០នាក់ ដែលជាចំនួនមនុស្សដ៏ច្រើនមិនធ្លាប់មាននោះទេ។ គួររម្លឹកជូនថា អតីតកីឡាករជម្រើសជាតិប្រស៊ីលគឺលោក Pelé បានទទួលមរណភាពដោយជំងឺនៅក្នុងអាយុ ៨២ឆ្នាំ ហើយគិតត្រឹមពេលនេះ រូបគាត់គឺជាកីឡាករបាល់ទាត់តែមួយរូបគត់បានមានឱកាសឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup រហូតដល់ទៅ ៣ដង។ សម្រាប់ប្រទេសប្រស៊ីល

    January 4, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារ ណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសង់ស្ពានឆ្លងកាត់ទន្លេមេគង្គមួយដែលមានតម្លៃជាង ២០០ លានដុល្លារ ដែលត្រូវប្រើប្រាស់ថវិកាជាតិក្នុងការសាងសង់ ដែលអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លង កាត់ដោយគ្មានការបង់ប្រាក់។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារ ព័ត៌មាន ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសា ធារណការ និងដឹកជញ្ជូនបានមាន ប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសាងសង់ស្ពានមួយកន្លែងនៅតំបន់ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ឆ្លងកាត់ទន្លេ មេគង្គ ឆ្ពោះទៅតំបន់ល្វាឯម

    January 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីក្រុមក្មេងទំនើងប្រដាប់ដោយដំបង និងកាំបិត បង្កភាពអនាធិបតេយ្យ ដែលហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៤ និង៣០ទៀបភ្លឺ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ក្រោយកើតហេតុ លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមមុននេះបន្តិចបានឲ្យដឹងថា៖ «ក្រោយពីទទួលបានព័ត៌មានតាមហ្វេសប៊ុកមក ខ្ញុំបានដឹកនាំកម្លាំងចុះដល់ទីតាំងនិងតាមចាប់បានជនបង្កទាំងអស់ហើយនៅមុននេះបន្តិច សូមបងប្អូនជូនជ្រាប»៕

    January 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា នាយប់រៀបឆ្លងឆ្នាំវេលាម៉ោង២២៖៤១នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ច្រកឌឿងហែមក្បែរផ្សារនាគមាស ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ចុះឆ្មក់បង្រ្កាប និងឃាត់ខ្លួន មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៨នាក់ (ស្រី០១នាក់) ដោយដកហូតបានវត្ថុតាងគ្រឿងញៀនចំនួន ១២កញ្ចប់, ជញ្ជីងថ្លឹងចំនួន០២គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀតផងដែរ។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៨នាក់ខាងលើបានឲ្យដឹងថា ពួកខ្លួនបានជួញដូរ និងប្រើប្រាស់គ្រឿងញៀន អស់រយៈពេលជាយូរមកហើយ និងមានអ្នកខ្លះធ្លាប់ជាប់ពន្ធនាគារ ក៏ដូចជាចូលមណ្ឌលអប់រំកែប្រែផ្តាច់សារធាតុញៀន

    January 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការនគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងទីលានចាក់សម្រាមខណ្ឌដង្កោ បាននាំយកផលិតផលបារីអេឡិចត្រូនិក(E-Cigarette) ចំនួន២៨៨កាតុង ស្មើនឹង ៧,២០០ប្រអប់ ទៅធ្វើការបំផ្លាញចោលនៅទីលានចាក់សម្រាមខណ្ឌដង្កោរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក(E-Cigarette)ទាំងនោះ ត្រូវបានដកហូតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពីទីតាំងស្តុកទុកចែកចាយមួយកន្លែង ដោយយោងតាមដីការសម្រេចរឹបអូសចាប់យកវត្ថុតាងទៅបំផ្លាញចោលលេខ០១៤ របស់ ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដបូងរាជធានីភ្នំពេញ ៕ ប្រភព៖

    January 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្តីពីការលើកលែងការបង់តម្លៃសេវាលើការបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ ២០២២ របស់រដ្ឋបាលខណ្ឌទួលគោក ។ រដ្ឋបាលខណ្ឌទួលគោក សម្រេចលើកលែងការបង់តម្លៃសេវាលើការបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ២០២២ ។ ដីកានេះមានសុពលភាពអនុវត្តត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៣ ។ រាល់ដីការបស់ក្រុមប្រឹក្សាខណ្ឌទួលគោក ពាក់ព័ន្ធលើតម្លៃសេវាបញ្ជាក់សញ្ញាបត្រ ហើយបើមានខ្លឹមសារ ផ្ទុយពីដីកានេះត្រូវចាត់ទុកជានិរាករណ៍។ គណៈអភិបាល នាយករដ្ឋបាល និងអង្គភាពនានា

    January 3, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកឲ្យធ្វើចរាចរណ៍ទាំងសងខាង កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពី គ.ម ៧៤+០០០ ដល់ គ.ម ១១៥+០០០ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពីគ.ម ៧៤+០០០ ដល់ គ.ម ១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ

    January 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ពាន់នាក់ ដែលបានបង្ហាញឱ្យឃើញពីការគិតគូរ និងជាការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួងស្ថាប័ន អភិបាលរាជធានី។ នៅក្នុងឱកាសកិច្ចប្រជុំត្រៀមជំនួបរវាងសម្ដេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអ្នកសារព័ត៌មានលើកទី៥ នៅឆ្នាំ២០២៣ បន្ទាប់ពីអាក់ខានអស់រយៈពេលពេល២ ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ

    January 3, 2023