Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ បានឱ្យដឹងថា នៅវេលាម៉ោង ០១៖៤០ នាទី រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅផ្ទះលេខ១៣២ ផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះ មៀឃ ធី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរលក់ដូរ។ – ប្រភេទសំណង់: ថ្មបេតុង

    January 6, 2023
  • កីឡា

    អង់គ្លេស៖ ក្រុមមេឃខៀវ Manchester City បានលុតក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ក្នុងលទ្ធផល ១ ទល់ ០ ក្នុងជំនួបដ៏តានតឹងកាលពីយប់មិញនេះ ខណៈជ័យជំនះនេះបានជួយឲ្យ Manchester City អាចបន្ថយគម្លាតបាន ៣ពិន្ទុបន្ថែមទៀតពីក្រុមកំពុងស្ថិតនៅកំពូលតារាងគឺក្រុមកាំភ្លើងធំ Arsenal។ តាមរយៈជ័យជំនះដ៏សំខាន់នេះគេមើលឃើញថា គ្រូបង្វឹកក្រុមមេឃខៀវ លោក Pep Guardiola បានប្រើប្រាស់យុទ្ធសាស្រ្តថ្មីមួយ​ ខុសពីយុទ្ធសាស្រ្តដែលលោកធ្លាប់បានប្រើប្រាស់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ត Champions League​ កាលពីឆ្នាំ ២០២១ ដែលពេលនោះ Manchester City ​បានលេងចាញ់ Chelsea ។ បើតាមបណ្តាញសារព័ត៌មាន Live Score បានចុះផ្សាយថា លោក Pep

    January 6, 2023
  • កីឡា

    អាឡឺម៉ង់៖ ក្លឹបបាល់ទាត់ Bayern Munich បានចុះកិច្ចសន្យានាំយកកីឡាករ Daley Blind ទៅលេងនៅលើទឹកដីអាឡឺម៉ង់ជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមករានេះ។ ការចុះកិច្ចសន្យានេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់អឺរ៉ុប ដ្បិតនាពេលកន្លងមក Bayern Munich មិនដែលបានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករ Daley Blind ទាត់តែសោះ ខណៈកីឡាកររូបនេះផ្ទាល់ក៏មិនដែលបង្ហាញក្តីបំណង់ចង់ទៅលេងនៅក្របខណ្ឌ Bundesliga ដែរ។ ប្រភពខាងលើបានបន្តថា ការផ្ទេរទៅលេងនៅក្លឹបយក្សរបស់អាឡឺម៉ង់់មួយនេះគឺត្រូវបានធ្វើឡើងដោយពុំមានតម្លៃខ្លួននៃការផ្ទេរនោះទេ ព្រោះកីឡាករខ្សែការពារូបនេះបានចប់កុងត្រាជាមួយក្លឹបចាស់ទៅហើយ។ នៅក្នុងកិច្ចសន្យាគឺកីឡាករវ័យ ៣២រូបនេះនឹងត្រូវលេងឲ្យក្លឹប Bayern Munich ក្នុងរយៈពេល ៦ខែ ខណៈប្រាក់ថ្លៃនឿយហត់របស់គាត់នៅមិនទាន់ត្រូវបានគេបង្ហាញនៅឡើយទេ។​ សូមបញ្ជាក់ថា កីឡាករ

    January 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ រដ្ឋាភិបាលកម្ពុជា សម្រេចកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដោយអនុលោមតាមមាត្រា ១៤០ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖ ១- ខេត្តកណ្តាល -ក្រុង អរិយក្សត្រ មានចំនួនគណៈអភិបាល ៧នាក់

    January 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ​បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅទេសចរចិន ខណៈរដ្ឋាភិបាលចិននឹងបើកប្រទេសឡើងវិញនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ គឺនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។ ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និង ពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ ការតភា្ជប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេស គឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ធសាស្ត សហគមន៍ជោគវាសនារួម ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថាទីផ្សារទេសចរណ៍ចិន ជាទីផ្សារអាទិភាព ខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។ មុនវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥ លាននាក់

    January 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះបីជារដ្ឋាភិបាលដាក់វិធានការទប់ស្កាត់ឧក្រិដ្ឋជនយ៉ាងណាក្តី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់សមត្ថកិច្ចថា សភាពការណ៍ សន្ដិសុខនៅកម្ពុជានាពេលបច្ចុប្បន្ននេះ រក្សាបានល្អប្រសើរក៏ដោយ ប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នកប្រព្រឹត្តបទល្មើសពួកគេមិនទាន់បោះបង់ចោលនៅឡើយ ចំពោះផែនការទុច្ចរិត របស់ខ្លួនគេនោះទេ។​ ថ្លែងក្នុងនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម​ ស ខេង បានរំលឹកថា

    January 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យស្ដីពី ការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ដ្រីជាប់កិច្ចសន្យាពីចំនួន ៦៧០ ០០០ រៀល ទៅ ៧១០ ០០០ រៀល។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៦៧០ ០០០ (ប្រាំមួយសែនប្រាំពីរម៉ឺន) រៀល ទៅ ៧១០ ០០០ (ប្រាំពីរសែនមួយម៉ឺន) រៀល។ ការដំឡើងប្រាក់កម្រៃប្រចាំខែដូចកំណត់ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ។ ការដំឡើងប្រាក់កម្រៃដូចមានកំណត់ក្នុងមាត្រា១ខាងលើ

    January 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យ ស្ដីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល ឆ្នាំ២០២៣។ ប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល ត្រូវបានកែប្រែ និងដំឡើងដូចខាងក្រោម៖

    January 5, 2023
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានឱ្យដឹងកាលពីថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ នេះថា ក្មេងប្រុសជនជាតិវៀតណាមអាយុ ១០ ឆ្នាំ ដែលបានធ្លាក់ចូលទៅក្នុងប្រហោងគ្រឹះបេតុង នៅឯការដ្ឋានសំណង់នៅកំឡុងថ្ងៃចូលឆ្នាំសកលនោះ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ហើយ។ ក្រុមអ្នកជួយសង្គ្រោះបានចំណាយពេលជិត ១០០ ម៉ោង ដើម្បីព្យាយាមរំដោះកុមារា Ly Hao Nam ចេញពីប្រហោងគ្រឹះបេតុងជម្រៅ ៣៥ ម៉ែត្រ ប៉ុន្តែមិនបានទទួលជោគជ័យនោះទេ នេះបើតាមសម្តីមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ម្នាក់បានរាយការណ៍។ អនុប្រធានខេត្ត Dong Thap លោក Doan Tan Buu បានឱ្យដឹងថា៖«អាជ្ញាធរបានកំណត់ថាជនរងគ្រោះបានបាត់បង់ជីវិតហើយ និងកំពុងព្យាយាមយកសាកសពរបស់គាត់មកធ្វើបុណ្យ»។ កុមារា

    January 5, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ មានករណីប្រជាពលរដ្ឋ រាយការណ៍មកដល់អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី១ ពីសកម្មភាពរបស់ជនឆបោកមួយក្រុម បានជិះម៉ូតូរៃអង្គាសថវិកានៅតាមផ្ទះប្រជាពលរដ្ឋ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ប្លែកទៀតហើយ សូមមានការប្រុងប្រយ័ត្ន ករណីនេះប្រជាពលរដ្ឋ រាយការណ៍មកដល់អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី១ អំពីករណីជនខិលខូច បានធ្វើសកម្មភាព រៃអង្គាសថវិកា បុណ្យខួបឧបាសកឧបាសិកា —-។ ឆ្ងាញ់ត្រង់ថា អ្នកផ្តើមបុណ្យ សុទ្ធតែ ឯកឧត្តម និងលោកជំទាវ “ ៕

    January 5, 2023