Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យជនជាតិចិនចំនួន០២នាក់ យកទៅតុលាការចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៧ ខែមករា ២០២៣ នៅចំណុចមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណី អំពើប្លន់ប្រដាប់អាវុធធ្វើសកម្មភាពភ្ជង់យកប្រាក់ម្ចាស់ហាងជនជាតិចិនដូចគ្នានៅហាងមួយកន្លែងក្នុងទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងព្រហ្មទណ្ឌបានបង្ក្រាបចាប់ខ្លួនជនសង្ស័យទាំង២នាក់ក្នុងអំពើប្លន់ខាងលើ គឺកម្លាំងសមត្ថកិច្ចអនុវត្តតាមបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម

    January 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានទទួលពាក្យបណ្តឹង ៧០០ពាក្យបណ្តឹង នឹងគ្រោងកោះហៅអភិបាលរាជធានី-ខេត្ត មកធ្វើរបាយការណ៍ជូនសម្តេចដោយគ្មានលាក់បាំង។ ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងវេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាព្រឹកថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខា។

    January 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គ្មានគម្រោងឥណទានណាមួយ ដែលត្រូវបានលុបចោល ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ នោះទេ ដែលបានជំរុញដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងកិច្ចសម្ភាន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា មិនមានគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ ដែលត្រូវបានលុបចោល ដោយសារវិបត្តិនៃជំងឺកូវី-១៩នោះទេ ដែលជាឥណទានមកពីប្រទេសចិន កូរ៉េ

    January 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់​លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៥ និង០០នាទីព្រឹក មានហេតុការណ៍អគ្គិភ័យមួយ បានកើតឡើងនៅចំណុចផ្លូវ១៨២ (ផ្លូវទេព ផន) ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានបណ្ដាលឱ្យឆាបឆេះឃ្លាំងលក់រថយន្តមួយកន្លែង បណ្ដាលឱ្យខូចខាត រថយន្ត ០៣ គ្រឿង ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី។ ដោយមានកិច្ចអន្តរាគមន៍ពី ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោក ស៊ឹម ពិសិដ្ឋ

    January 10, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ​៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅផ្លូវជាតិលេខ៥១ ស្រុកឧដុង្គ វេលាម៉ោង ០៦ និង ២០ នាទី មានរថយន្តដឹកកម្មកររោងចក្រ ម៉ាកហាន់ដាយ ពណ៌ស ដឹកកម្មករ កម្មការិនី ៦៥ នាក់ ស្រី ៦០ បានក្រឡាប់នៅលើផ្លូវជាតិលេខ ៥១ នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច បណ្តាលអោយរបួសមនុស្ស ធ្ងន់ ស្រាលចំនួន ៦ នាក់។ មូលហេតុ

    January 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C – នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។ ២-តំបន់ខ្ពង់រាប៖

    January 10, 2023
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺព័ត៌មាន៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន ដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធការផុសនូវវីដេអូ និងខ្លឹមសាររបស់គណនីហ្វេសប៊ុកឈ្មោះ ឌឹម ប៊ុនធឿន កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថា”បងប្អូនផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៨៣ មានក្មេងគប់កញ្ចក់ឡានត្រូវជាង១០ឡានសូមប្រយ័ត្នផង បងប្អូន ០៨.០១.២០២៣ 8h 30នាទីយប់ ស្រុកទ្រាំង តាកែវ “។ សូមបញ្ជាក់ជូនថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង២០៖៣០នាទីនៅចំណុចលើផ្លូវជាតិ លេខ២

    January 9, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈក្នុងរដូវប្រាំងអាកាសធាតុក្តៅហួតហែង ស្ងួតខ្លាំង ងាយបង្កនូវភ្លើងឆេះព្រៃ។ ក្រសួងទាំងពីរនេះ បានបញ្ជាក់ថា ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាព របស់មនុស្សផ្ទាល់។ កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំងមានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំង លំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើង នៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្ស។ល។ ភ្លើងឆេះព្រៃ ជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក

    January 9, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់ថា កម្ពុជានឹងពិនិត្យ ពិចារណាថាតើយើងអាចធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំពោះការអនុវត្តអ្នកធ្វើនយោបាយនៅកម្ពុជាត្រូវមានសញ្ជាតិមួយ។ ការគូសបញ្ជាក់​របស់​សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិត​គុណ​ភាពផ្លូវជាតិលេខ៧ ជា៤គន្លង ប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្នុង​ខេត្ត​កំពង់ចាម ក្រោមឥណទានសម្បទានពី​រដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមានិតចិន នា​ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម។ ការថ្លែងបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ គឺធ្វើឡើង​បន្ទាប់ពីមាន​ការ​លើកឡើងរបស់ឯកអគ្គរដ្ឋទូតបរទេសមួយចំនួនដែលតែងចាត់ទុកអ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាប់ឃុំខ្លួនដោយអះអាងថាជាពលរដ្ឋរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន

    January 9, 2023
  • កូវីដ-១៩

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខេមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលយកវ៉ាក់សាំងបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រឆាំងជំងឺកូវីដ១៩ ។ ការអំពាវនាវរបស់សម្ដេចតេជោបែបនេះ ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ជា៤គន្លង ប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្នុងខេត្តកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា

    January 9, 2023