Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា គ្រប់វិធានការត្រូវបានអនុវត្តជាប្រចាំ ដើម្បីសន្តិសុខសុវត្ថិភាពសង្គម ពិសេសការប៉ះពាល់ដល់សណ្តាប់សាធារណ: សង្គម ដែលបង្កឡើងដោយក្មេងទំនើង ក្រោមអនុសាសន៍ណែនាំ របស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងការយកចិត្តទុកដាក់ពីសំណាក់លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖៣០នាទី លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានបញ្ជាអោយកម្លាំងចំណុះអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលទាំង៤ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តវិធានការបង្ការ

    January 13, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាព ទឹកជំនន់ទឹកភ្លៀងនៅបណ្ដោយដងស្ទឹងក្រាំងពន្លៃ។ ដោយយោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម រួចមក មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដល់សារធារណជនឲ្យបាន ជ្រាបថា៖ ដោយមានភ្លៀងធ្លាក់ច្រើនផ្នែកខាងលើដែលធ្វើអោយទ្វារទឹកនៃអាងទឹកអន្លង់ជ្រៃត្រូវបាន រលាស់បើកដោយខ្លួនឯង (Automatic) ដើម្បីបន្ថយបរិមាណទឹកក្នុងអាងទឹក។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមអាជ្ញាធរដែនដី ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀស វាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ។ សេចក្តីដូចបានជម្រាបជូនខាលើ សូមសម្តេច ,ឯកឧត្តម ,លោក ,លោកស្រី

    January 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅវេលាម៉ោង ១២៖០០ នាទី រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆេះរថយន្តមួយកន្លែងបានកើតឡើងនៅចំណុចឡានដឹកដី ផ្លូវលេខ៩០BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សុខ ស្រីពេជ្រ ភេទ ស្រី អាយុ ២៣ឆាំ្ន មុខរបរ

    January 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយទទួលបានព័ត៌មានផ្សព្វផ្សាយ ពីគណនី Tik Tok ឈ្មោះ សុជាតា ស្ដីពីបាតុភាពនៅ ភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានយកចិត្ត ទុកដាក់ហើយបានចេញបទបញ្ជារស្រាវ ជ្រាវករណីនេះជាបន្ទាន់។ មន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវហើយរកឃើញ ថា៖ មន្ត្រីការិយាល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម បានចុះទៅអនុវត្តន៍វីធាន ញុះញង់ ស្របតាមនីតិវិធីច្បាប់ ដោយបានរាយការណ៍ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងមានការដឹកនាំពី សម្របសម្រួលពីលោកព្រះរាជអជ្ញារង រាជធានីភ្នំពេញ។ ប៉ុន្តែក្នុងការចុះអនុវត្តន៍ការងារ ក្រុមនេះបានប្រព្រឹត្តល្មើសវិន័យ

    January 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារប្រតិកម្មរហ័ស ទាក់ទងទៅនឹងការចុះមានវិធានការបង្ក្រាបករណីគ្រឿងញៀន នៅខណ្ឌពោធិ៍សែនជ័យ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ បើឃើញនឹងនាំខ្លួនក្រុមទាំងនោះយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែពេលទៅដល់ ក្រុមទាំងនោះបានចាកចេញអស់ពីកន្លែងកើតហេតុ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណ:ជន ទាំងអស់ឲ្យបានជ្រាបថា ក្រុមចុះឃាត់ប្រជាពលរដ្ឋឆែករកសារធាតុញៀននោះ មិនមែនជាសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ។ ក្នុងនាមជាអជ្ញាធរមូលដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងធ្វើការស្រាវជ្រាវរកមុខក្រុមអនាធិបតេយ្យទាំងនោះ ដែលចុះមកធ្វើការដោយមិនត្រឹមត្រូវ ដើម្បីនាំយកមកសួរនាំ និង អនុវត្តតាមវិធានការច្បាប់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    January 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដោយយោងតាមព្រះរាជក្រឹត្យព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ជា ធីរៈ ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសគុយបា។ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងឯកឧត្តម ជា ធីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋគុយបា និងជាឯកអគ្គរាជទូតតែងតាំង ប្រចាំសាធារណរដ្ឋ នីការ៉ាហ្គា និងសាធារណរដ្ឋវ៉េណេស៊ុយអេឡា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាវ៉ាណា សាធារណរដ្ឋ

    January 12, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកទ្វារទឹកស្វ័យប្រវត្តិទំនប់អាងទឹកអន្លង់ជ្រៃ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅផ្នែកខាងលើ ធ្វើឱ្យកម្រិតកំពស់ទឹក នៃទំនប់អាងទឹកអន្លង់ជ្រៃស្ថិតនៅ ភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលតម្រូវឱ្យអាជ្ញាធរបើកទ្វារទឹកស្វ័យប្រវត្តិ ចំនួន ៥ ជាបណ្ដោះអាសន្នដើម្បីរំដោះទឹកចេញ។ ផ្អែកតាមស្ថានភាពនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយដងស្ទឹងក្រាំងពន្លៃមេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយត្រូវរៀបចំទុក សម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។ ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ ខ្សែភ្លើងអគ្គិសនីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ

    January 12, 2023
  • សង្គម

    ឧកញ៉ា ទៀ វិចិត្រ ដែលមហាជនពិតជាបានស្គាល់ហើយថា ជាឧកញ៉ា ដែលមានទឹកចិត្តសម្បុរធម៌ តែងតែជួយទុកធុរៈប្រជាពលរដ្ឋនៅតាមទូកនេសាទពេលជួបគ្រោះអាសន្ននោះ ដោយយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានបង្ហោះវិដេអូមួយកំពុងតែផ្ទុះខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពីលោកយាយដ៏កំសត់ម្នាក់ជិះឡានតាំងពីសៀមរាប ដើម្បីមកជួបនឹងឧកញ៉ា បានមកសំពះសុំប្រាក់ ១២០០ដុល្លារថ្លៃកង់ ដោយសារចៅខ្លួន បានជិះ បុកកង់គេដែលមានតម្លៃថ្លៃខ្លាំង គ្មានលទ្ធភាពសង។ ក្នុងវិដេអូ រយៈពេលប្រមាណជាង ៧នាទីនោះ បានឱ្យដឹងថា លោកយាយកំសត់មុខរបរ រើសអេតចាយ នៅខេត្តសៀមរាប ដោយហេតុគ្មានថវិកាគ្រប់គ្រាន់សម្រាប់ឱ្យថ្លៃកង់ បានមកសុំសំពះឧកញ៉ាឱ្យជួយ។ ក្នុងនោះដែរ ឧកញ៉ា ទៀ

    January 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម លឹម ហុកសេង ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេ។ ​ព្រះមហាក្សត្រ តែងតាំងមុខតំណែងឯកឧត្តម លឹម ហុកសេង អគ្គនាយករង នៃក្រុមស្រាវជ្រាវ វិភាគ និង ព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសប៊្រុយណេដារូស្សាឡាម។ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន

    January 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖ ១-ហាមដាច់ខាត៖

    January 12, 2023