- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ នគរបាលប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅ៣គោលដៅផ្សេងៗគ្នា កាលពីថ្ងៃទី០៨-០៩ ខែមករា ឆ្នាំ២០២៣ និងឃាត់ខ្លួនជនសង្ស័យចំនួន
January 16, 2023 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ កាលពីពេលថ្មីៗនេះ មានករណីឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ ស្ដ្រីម្នាក់បានរៀបចំផែនការ ជួលឃាតកក្នុងតម្លៃ១,០០០ដុល្លារ ដើម្បីបញ្ចប់ជីវិតប្ដីខ្លួនឯង រួចយកសពទៅបោះចោលក្នុងប្រឡាយ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ យោងតាមការចុះផ្សាយរបស់ ផ្នែកខ្លះនៃចម្លើយសារភាពចំពោះមុខសមត្ថកិច្ច របស់ឈ្មោះ ធួក រ៉ាវី ឃាតកស៊ីឈ្នួល ដែលស្ត្រីជាភរិយាឈ្មោះ សាន់ ធីតាជួលឲ្យបញ្ចប់ជីវិតប្តីខ្លួនឯងនៅខេត្តកណ្តាល បានរៀបរាប់ឱ្យដឹងថា៖ ” ស្ដ្រីជាភរិយាបាននិយាយថាខ្លួនរស់នៅជាមួយប្ដីដោយទុក្ខលំបាកត្រូវប្ដីធ្វើបាបរាល់ថ្ងៃ។ ឃាតក បានបញ្ជាក់ថា ខ្លួនស្គាល់ស្ដ្រីជាភរិយា(សាន់ ធីតា)នោះ ចូល៤ ទៅ៥ខែហើយ តាមរយៈជូនក្មួយមករៀនសាឡន ក្រោយមកក៏មិនដឹងថា គាត់ បានលេខខ្ញុំមកពីណាទេ តេមកខ្ញុំ ថាប្ដីបានធ្វើបាប បងប្អូនមិនសូវត្រូវជាមួយខ្ញុំ
January 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយដោយក្លឹបទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ដោយមានការផ្តួចផ្តើមពីសមគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជានិងមានការសហការ និងសម្របសម្រួលពីក្រសួងទេសចរណ៍, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, រដ្ឋ បាលខេត្តសៀមរាប, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងភាគីពាក់ព័ន្ធដទៃ ទៀតបានរួមសហការប្រារព្ធពិធី “បុណ្យអង្ករ” ជាលើកទី១ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាបលើទឹកដីខេត្តសៀមរាប។ គោលបំណងសំខាន់នៃពិធី “បុណ្យអង្ករ” គឺដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជាដែលជា មាស
January 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចាក់បេតុងតភ្ជាប់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប។ ស្ពានខ្សែកាបនេះ មានប្រវែង ៦៤២ម ទទឹង ២០.៥ម មានសសរទាញខ្សែកាបចំនួន ៤ កំពស់ ៤០មធៀបនឹងកម្រាលស្ពាន។ គិតត្រឹមថ្ងៃនេះ ការដ្ឋានសាងសង់សម្រេចបាន ៩៣% នៃគម្រោង ដែលនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣នេះ។ សូមជម្រាបថា ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ ៥។ ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ
January 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ។ ក្នុងពិធីជួបជុំលើកទី៥ជាមួយអ្នកសារព័ត៌មានជិត ៥ ០០០ នាក់ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពីមុននោះ សម្ដេចបានស្នើឱ្យអ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត។ តែឥឡូវនេះសម្ដេចក៏គួរនិយាយបន្ថែមថា «អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»។
January 16, 2023 - សង្គម
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ សិស្ស វិទ្យាល័យអន្លង់វិល នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កុមារា សាន់ កង អាយុ 14ឆ្នាំ រៀនថ្នាក់ទី៤ មកពីសាលាបឋមសិក្សាអន្លង់វិល ដែលមានស្រុកកំណើតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាកុមារដែលជិះកង់បានឆ្ងាយជាងគេនៅប្រទេសកម្ពុជា។ យោងគណនីហ្វេសប៊ុកបានបញ្ជាក់ឱ្យដឹងថា កុមារ សាន់ កង បានបាត់ខ្លួន នៅវេលាម៉ោង ១២ថ្ងៃត្រង់ ពេលចេញពីផ្ទះទៅសាលារៀន ជាមួយកង់មួយគ្រឿង និងកាបូបពណ៌ផ្ទៃមេឃរបស់អង្គការ.ហូល។ ដោយឆន្ទៈនឹកម្តាយខ្លាំងពេក ធ្វើឱ្យកុមារ អាយុ ១៤ឆ្នាំម្នាក់នេះ សម្រេចចិត្តជិះកង់ពីផ្ទះទៅជួបម្ដាយចម្ងាយប្រហែល
January 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីជូនដំណឹងស្តីពីការបិទការនេសាទត្រីកាម៉ុង ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង។ តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ៖ “រដ្ឋបាលជលផល សូមជូនដំណឹងដល់ប្រជានេសាទទាំងអស់នៅតំបន់ឆ្នេរសមុទ្រកម្ពុជាថា ចាប់ពីថ្ងៃទី១៥ ខែមករានេះ រហូតដល់ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង ឬហៅថាត្រី
January 16, 2023 - PR
ប៊្រែនទឹកអប់អន្តរជាតិល្បីៗរួមមាន ARMANI, PRADA, VIKTOR & ROLF បានឈានជើងចូលទីផ្សារកម្ពុជា ជាផ្លូវការហើយតាមរយៈការដាក់តាំងបង្ហាញផលិតផលទឹកអប់របស់ខ្លួនក្នុងព្រឹត្តិការណ៍តាំងបង្ហាញដ៏ពិសេសមួយប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2022 នៅជាន់ផ្ទាល់ដីនៃផ្សារទំនើប Exchange Square ក្នុងរាជធានីភ្នំពេញ។ រីករាយទទួលយកទឹកអប់ដែលជះក្លិនក្រអូបស្រស់ស្រាយក្នុងបរិយាកាសដ៏ប្រណីត ប៊្រែនទឹកអប់ ARMANI, PRADA, VIKTOR & ROLF បានឈានជើងចូលទីផ្សារប្រទេសកម្ពុជា ជាផ្លូវការហើយ នេះគឺជាឱកាសដ៏ល្អសម្រាប់អ្នកនិយមចូលចិត្តប្រើប្រាស់ទឹកអប់ អាចសាកល្បងប្រើប្រាស់ទឹកអប់ទាំងនេះដើម្បីទទួលបាននូវរសនិយមថ្មី និងបង្កើនភាពជឿជាក់លើខ្លួនឯង។ ដើម្បីអបអរការដាក់សម្ពោធប៊្រែនអន្តរជាតិល្បីៗទាំងនេះក្នុងប្រទេសកម្ពុជា ព្រឹត្តិការណ៍ដាក់តាំងបង្ហាញទឹកអប់នេះនៅផ្សារទំនើបនៃអគារ Exchange Square នឹងបន្តរហូតដល់ថ្ងៃទី 20
January 15, 2023 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ មានប្រជាពលរដ្ឋល្អបានប្រទះឃើញសពអណ្ដែតទឹកមួយនៅក្នុងប្រឡាយទឹកវិរះប្រាំដែលមានទទឹង០៦ម៉ែត្រ ជម្រៅប្រហែល២.៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល១០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ
January 15, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣៤នាទី ឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីជាជនបរទេសមានអាការៈចុកបេះដូង ថប់ដង្ហើម ធ្ងន់ធ្ងរ នៅក្រុងកោះរ៉ុង ដឹកយកមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនជាតិបរទេសរូបនេះ ឈ្មោះ LAURA SOPHIE MIYER អាយុ ២៨ឆ្នាំ ជនជាតិ
January 14, 2023









