- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ដល់មន្ត្រីរាជការមន្ទីរពេទ្យ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួមសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យឯកទេស វះកាត់ទូទៅមកពីសហរដ្ឋអាមេរិក (Surgeons for Cambodia) ធ្វើការពិនិត្យ-ពិគ្រោះ និងព្យាបាលជំងឺ វះកាត់ដោយឆ្លុះឡាប៉ារ៉ូស្តូបពិច (Laparoscopic) វះកាត់ពោះវៀន ឬសដូងបាត បូសអន្ទង់ ដុំពកក វះ កាត់កែលំអ ពិការដៃ មុខមាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ នៅបន្ទប់ពិគ្រោះជំងឺក្រៅ៖
January 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានសេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញមកទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្រសួងអប់រំ យុវជន និងកីឡា បានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ រួចរាល់ ព្រមទាំងបាន និងកំពុង ផលិតវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ
January 17, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធ្ងន់គ្រប់ប្រភេទទាំងអស់ដែលមានទម្ងន់លើសពី៥តោន នៅលើកំណាត់ផ្លូវជាតិមួយចំនួនស្ថិត នៅក្នុងខេត្តកណ្ដាល។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរណ៍ និងមានលំនៅដ្ឋានរស់នៅ តាមបណ្តាយសងខាងផ្លូវខាងលើមេត្តាជ្រាបថា៖ ដោយសារបញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឲ្យមានការ ជន់លិចផ្លូវ ព្រមទាំងបាក់ដីច្រាំងទន្លេ ស្ទឹង និងព្រែកមួយចំនួន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ២១, ផ្លូវខេត្តលេខ២០, ២០អា, ២០បេ(១២០) និងផ្លូវខេត្តលេខ១កាដេ៩(៣៤) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង
January 17, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីបង្ហាញពីចារិកប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់កម្ពុជា និង ម៉ាល់ឌីវ ដែលចាប់ផ្ដើមពីទស្សនកិច្ចរបស់សម្ដេចនៅសាធារណរដ្ឋម៉ាល់ឌីវនោះ កម្ពុជាបានសម្រេចចិត្តជាមួយការជ្រើសរើសផ្លូវ១ខ្សែនៅទីក្រុងទេសចរណ៍មាត់សមុទ្រ ដើម្បីដាក់ឈ្មោះជា ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់របស់យើង ចំពោះចំណងមិត្តភាពប្រទេសទាំងពីរ។ នេះបើតាមការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា ពីសាធារណរដ្ឋម៉ាល់ឌីវ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា របស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih)
January 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យជ្រាបថា៖ ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមក លើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C – អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម
January 17, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមជម្រាបជូនសាធារណៈនិងអ្នកនិយមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទាំងអស់មេត្ដាជ្រាប៖ កាលពីថៃ្ងទី១៦ ខែមករា ឆ្នាំ២០២៣នេះ មានគណនីហ្វេសប៊ុក ឈ្មោះ គង្គារ លំអរមង្គលថា “ប្រយ័ត្នអ្នកជិះផ្លូវជាតិលេខ ៤ ប៉ូលីសកំពង់ស្ពឺផាក់សាហាវណាស់ដឹងយេីងប្រញាប់ផាក 200$ អោយបាញ់ចូលកុងហេីយ បន្លំមិនអោយវិក័យប័ត្រទៀតហេីយប៉ូលីសឈ្មោះដូចក្នុង ABA (Khem Sothearith) បានយកទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀតគ្រាន់តែច្ញុំថតប្រាប់អ្នកផ្ទះថាប៉ូលីសចាប់”។ យោងតាមព័ត៌មានខាងលេី ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឆែកនិងពិនិត្យស្វែងរកឈ្មោះ Khem Sothearith ដូចគណនេយ្យ ABA ដែលអះអាង ថាជានគរបាលខេត្ដកំពង់ស្ពឺ ជាលទ្ធផលគណនេយ្យ ABA Khem Sothearith ពិតជារបស់លោកអនុសេនីយ៍ឯក
January 16, 2023 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា ក្នុងឱកាសសម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានោះផងដែរ បានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ៗជាច្រើនក្នុងនោះ ប្រទេសទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀង លើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ រយៈពេល៣០ថ្ងៃ ហើយ ប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ អាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ។ នៅឱកាសនោះផងដែរ
January 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទឹកស្ទឹងព្រែកត្នោតដែល បានហក់ឡើង និងបានជន់លិចលំនៅឋានប្រជាពលរដ្ឋមួយចំនួនធំ នៅសណ្តរស្ទឹងព្រែក ត្នោត ក្នុងខណ្ឌដង្កោកាលពីប៉ុន្មានថ្ងៃមុននោះ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ កម្ពស់ទឹកបានស្រកចុះប្រមាណ២តឹកហើយ។ ទោះបីជាយ៉ាងណាក្តី ក៏អាជ្ញាធររាជធានី ភ្នំពេញ បាន និងកំពុងបន្តយកចិត្តទុកដាក់ មើលថែប្រជាពលរដ្ឋ គឺមិនឱ្យប្រជាពលរដ្ឋណា ម្នាក់ស្លាប់ ដោយការអត់បាយនោះឡើយ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឃួង
January 16, 2023 - សិល្បៈ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ដល់សប្បុរសជន៧០រូប។ ក្នុងនោះផងដែរតារាចម្រៀង នាយ ចឺម ដែលមានឈ្មោះពិត សុខ មេសា ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន្ទ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៧៧ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ក្រោយពីនាយ ចឺម ទទួលបានការគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ នេះ ក៏មានក្រុមមិត្តភក្តិរួមអាជីពសិល្បៈ និងមហាជន អ្នកគាំទ្រជាច្រើន បានបង្ហោះសារអបអរសាទរផងដែរ។
January 16, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបំភ្លឺបន្ថែម ពាក់ពន្ធ័ការឃាត់ទុកម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ដែលបង្កសំលេងរំខានខ្លាំងដល់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលបានមកលេងនៅខេត្តកំពត។ ក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំសូមបកស្រាយបន្ថែមពាក់ពន្ធ័ការឃាត់ទុកម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ពេលខ្លះការអនុវត្តភារៈកិច្ចរបស់សមត្ថកិច្ចអាចធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់ម្ចាស់ម៉តូ ជាក់ស្តែងដូចករណីដែលសមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូដែលកែច្នៃបំពង់ស៊ីម៉ាំងកន្លងមករួមទាំងម៉ូតូរបស់ជនជាតិជប៉ុននោះ ឯកឧត្តម អភិបាលខេត្តលោកបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលបានមកលេងនៅខេត្តកំពត។ និយាយជារួមផ្លូវដែលបងប្អូនជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងភាគច្រើននៅផ្លូវមាត់ព្រែកចាប់ពីស្ពានកំពង់បាយរហូតដល់ផែកោះស្មៅ និងតាមទីតាំងផ្សេងៗទៀតក៏មាន! មូលហេតុអ្វីបានជា ឯកឧត្តម អភិបាលខេត្ត តែងតែបញ្ជាមកសមត្ថកិច្ចអោយធ្វើការឃាត់ម៉ូតូកែច្នៃទាំងអស់នោះ ពីព្រោះនៅលើដងផ្លូវមាត់ព្រែកមានមន្ទីរពេទ្យបង្អែកខេត្តដែលមានអ្នកជំងឺមកសំរាកព្យាបាលជាច្រើន មន្ទីរអង្គភាពផ្សេងៗក៏នៅលើដងផ្លូវស្របមាត់ព្រែក ជាពិសេសភ្ញៀវជាតិនិងអន្តរជាតិដែលមកកំសាន្តនៅខេត្តកំពត
January 16, 2023









