Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៩នឹង០០នាទី កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋានក្រុងបាត់ដំបង បាននាំខ្លួន ជនជាតិចិនចំនួន០៤នាក់ ករណីសង្ស័យស្នាក់នៅខុសច្បាប់ មកធ្វើការសាកសួរនៅការិយាល័យស៊ើបអង្គេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ យោងតាមរបាយការណ៍ បានអោយដឹងថា មានករណីជនជាតិចិន ម្នាក់បានលោតពីលើផ្ទះជាន់ទី០១ នៅវេលាម៉ោង ២យប់ ចូលព្រឹកថ្ងៃសុក្រទី១៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅបុរីរំចេកក្រុមទី១១ ផ្ទះលេខ១៩០ ភូមិរំចេក០៤ សង្កាត់រតន ក្រុង/ខេត្តបាត់ដំបង ដោយមានរថយន្ត មួយគ្រឿង ម៉ាក Hight Lander

    January 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១៖៣០នាទីព្រឹក ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យជាលោកសង្ឃក្លែងក្លាយចំនួន០៧នាក់ និងអ្នកបើកបររថយន្ត ចំនួន០១នាក់។ វត្ថុតាំងដកហូតរួមមាន៖ បាតសំរាប់បិណ្ឌដាក់បាយ ចំនួន០៧គ្រឿង,ស្បង់ចីវរមួយចំនួន និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    January 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សយារបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងនឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃ ទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលតបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋ ម៉ាល់ឌីវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ ចេញផ្សាយថ្ងៃទី១៣ ខែមករា

    January 13, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតបានក្លាយជាទីតាំងដែលឆក់ទាញបេះដូងទេសចរយ៉ាងឆាប់រហ័សទាំងសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។ ទាំងនេះដោយហេតុថា ទីតាំងភូមិសាស្ត្រអំណោយផលល្អ មានរមណីយដ្ឋាន និង រីសតស្នាក់នៅជាច្រើនកន្លែង។ អ្វីដែលកាន់តែទាក់ទាញបន្ថែមទៀតនោះគឺ ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា និងខ្ពស់បំផុតក្នុងចំណោមព្រះពុទ្ធបដិមានៅទូទាំងពិភពលោក ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាកសាងនៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោស្ថិតនៅក្រុងបូកគោខេត្តកំពតកាលពីពេលថ្មីៗកន្លងមកនេះ។ វត្តមានរបស់ព្រះពុទ្ធបដិមា នឹងធ្វើឱ្យខេត្តកំពតកាន់តែលេចធ្លោ ជាពិសេសចំពោះវិស័យទេសចរណ៍។ រូបសំណាក ព្រះពុទ្ធបដិមា ទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ ៥០០ ដែលមានកម្ពស់ រហូតដល់១០៨ម៉ែត្រ នឹងក្លាយជា ព្រះពុទ្ធបដិមា ទ្រង់ព្រះភ្នែនខ្ពស់ជាងគេ នៅក្នុងប្រទេសកម្ពុជា

    January 13, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា​ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងខណៈនេះ ទឹកជំនន់ស្ទឹងអន្លង់ជ្រៃ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ក្នុងស្រុកថ្ពង នៅមិនទាន់ហក់ឡើងដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នក៏ដោយ ប៉ុន្តែជំនន់ទឹកភ្លៀងហូរធ្លាក់ពី តំបន់ភ្នំនៃភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានធ្វើឱ្យស្ថានភាពទឹកស្ទឹងអន្លង់ជ្រៃជន់ឡើងយ៉ាងឆាប់ រហ័សគួរឱ្យកត់សម្គាល់ ដោយមានការជន់លិចផ្នែកខ្លះនៃតំបន់ទំនាបក្នុងភូមិសាស្ត្រ ស្រុក ថ្ពង ស្រុកឧដុង្គ និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានប្រាប់(AKP) ឱ្យ ដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះថា ដោយសារមានភ្លៀងធ្លាក់បីបួនថ្ងៃ (ចាប់ថ្ងៃទី០៩ ដល់ថ្ងៃទី១២)ជាប់ៗគ្នា

    January 13, 2023
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ​បានឲ្យដឹងថា ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅផ្នែកខាងលើធ្វើឲ្យកម្រិតកំពស់ទឹក នៃទ្វារលាំងជ្រៃ ស្ថិតនៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលតម្រូវឲ្យអាជ្ញាធរបើកទ្វារទឹកចំនួន ៤ ជាបណ្តោះអាសន្ន ដើម្បីរំដោះទឹកចេញ។ ផ្អែកតាមស្ថានភាពនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយត្រូវរៀបចំទុកសម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។ ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ ខ្សែភ្លើងអគ្គិសនីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕

    January 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច១២ម៉ែត្រ ឬ៤គន្លង។ ថ្លែងក្នុងជំនួបសម្តែងការគួរសមនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ឱ្យបានជ្រាបពីការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការពង្រឹង និងពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បើទោះជាជួបប្រទះនឹងវិបត្តិជម្ងឺកូវីដ-១៩ក៏ដោយ។ ជាក់ស្តែងកន្លងមកថ្មីៗនេះ គម្រោងសាងសង់ស្ពាន ក៏ដូចជាគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាច្រើនត្រូវបានប្រារព្ធពិធីប្រកាសបើកការដ្ឋានជាបន្តបន្ទាប់។

    January 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ​បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា ចាប់ពីពេលនេះតទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមិនអនុញ្ញាតឱ្យម្ចាស់រថយន្តដែលគ្មានពន្ធ និងកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ចូលខ្លួនមកបង់ពន្ធនោះទេ បន្ទាប់ពីផុតឱសាទវាទ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នោះ។ ការអះអាងរបស់ឯកឧត្ដមបណ្ឌិតអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ ក្នុងសនិ្នសីទសារព័ត៌មានស្ដីពី លទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធ អាករលើរថយន្ដគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

    January 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលអ៊ុយក្រែន បានសម្រេចបញ្ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ខ្លួន មកធ្វើទស្សនកិច្ចសិក្សា និងហ្វឹកហ្វឺនពីជំនាញបោសសំអាតគ្រាប់មីនពីកម្ពុជា។ ដោយសហការជាមួយរដ្ឋាភិបាលជប៉ុនបានផ្ដល់ការគាំទ្រ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការរៀបចំវគ្គហ្វឹកហ្វឺនសកម្មភាពកំចាត់មីនមនុស្សធម៌ជូនដល់ មន្ត្រីជំនាញបោសសម្អាតមីនប្រទេសអ៊ុយក្រែន។ បញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដោយសារសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន បាន និងកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ហើយក៏ជាឧបសគ្គចំពោះប្រជាពលរដ្ឋអ៊ុយក្រែនដែលមាន បំណងវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញ។ ដូចនេះ កិច្ចការបោសសម្អាតមីន និងសំណល់យុទ្ធ ភណ្ឌសង្គ្រាមជាសកម្មភាពមនុស្សធម៌ដ៏ចាំបាច់និងបន្ទាន់ ដើម្បីធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រដល់ ដំណើរការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា និងដីសម្រាប់ធ្វើកសិកម្ម។ ទន្ទឹមនឹងនេះ កិច្ចការបោស សម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក៏ដូចជាការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសុខសុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញត្រូវការពេលវេលាយូរ និងទាមទារភាពអត់ធ្មត់។

    January 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ពីវីរុសអូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5 នៅមិនទាន់មានការ បញ្ជាក់ច្បាស់ថា អ្នកឆ្លងមានសភាពធ្ងន់ធ្ងរឬខ្សោយនៅឡើយទេ ដែលទាមទារឱ្យប្រជាពលរដ្ឋ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងការចាក់វ៉ាក់សាំង ដើម្បីបញ្ចៀសការឆ្លងជំងឺនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានលោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​និង​ជាអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល បានឱ្យដឹងថា វីរុសកូវីដ-១៩ បំប្លែងខ្លួនបន្ដបន្ទាប់ ខណៈថ្មីៗនេះ មានការចេញព័ត៌មានបញ្ជាក់ពីការរកឃើញនូវប្រភេទអូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5។ លោកជំទាវ បានបន្ថែមថា បើតាមការលើកឡើងរបស់អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា វីរុសកូវីដ-១៩ ធ្វើការបំប្លែងថ្មី នាពេលបច្ចុប្បន្ននេះ មានលទ្ធភាពចូលទៅក្នុងសរីរាង្គរបស់បុគ្គល

    January 13, 2023