- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការគណនីហ្វេសប៊ុករបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កុមារម្នាក់ អាយុ៣ឆ្នាំ មកពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានលេបកាក់ចូលក្នុងបំពង់អាហារអស់រយៈពេល៣ខែ និងត្រូវបានសង្រ្គោះឱ្យរួចផុតគ្រោះថ្នាក់ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ។ កុមារា អាយុ៣ឆ្នាំ មកពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានចូលមកសង្រ្គោះបន្ទាន់ បន្ទាប់ពីបានលេបកាក់ចូលក្នុងបំពង់អាហាររយៈពេល ៣ខែ និងដោយឪពុកម្តាយពុំមានលទ្ធភាពធ្វើដំណើរ ទើបគាត់មានការយឺតយ៉ាវក្នុងការមកទទួលការព្យាបាល។ កុមាររូបនេះ ត្រូវបានជួយសង្គ្រោះជាបន្ទាន់ដោយក្រុមគ្រូពេទ្យផ្នែកថតឆ្លុះព្យាបាលជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដោយជោគជ័យ។ សូមជម្រាបជូនថា ជារៀងរាល់ខែមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលពិនិត្យ និងព្យាបាលកុមារជាង
January 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សំលេងរថយន្តពន្លត់អគ្គិភ័យនៅម៉ោង៤ ជិតភ្លឺចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅក្នុងហេតុការណ៍ភ្លើងឆេះ នៅវេលាម៉ោង៤៖២០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ហេតុការណ៍អគ្គិភ័យ បានឆាប់ឆេះផ្ទះលក់ធ្យូង ស្ថិតនៅចំណុចផ្ទះលេខ៩A ក្រុម១២ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងហេតុការណ៍នោះដែរ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ និងលោក ដុះ គឹមឈី ចៅសង្កាត់រងទី១ បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ និងមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុប៣គ្រឿង
January 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ជឺនបូរាណ ច័ន្ទបូរី ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី ។ ព្រះមហាក្សត្រ បានត្រាស់បង្កាប់ តែងតាំងមុខតំណែងឯកឧត្តម ជឺនបូរាណ ច័ន្ទបូរី អគ្គនាយក នៃក្រុមស្រាវជ្រាវ វិភាគ និង ព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី
January 11, 2023 - អន្តរជាតិ
អាមេរិក៖ វីដេអូថតដោយកាមេរ៉ាសុវត្ថិភាពមួយនៅស្ពាន San Francisco Bay បានបង្ហាញពីទិដ្ឋភាពរថយន្ត Tesla Model S មួយគ្រឿង ដែលកំពុងបើកបរសុខៗក៏ស្រាប់តែជាន់ហ្វ្រាំងដោយខ្លួនឯង ហើយឈប់ភ្លាមៗ នៅក្នុងផ្លូវរូងក្រោមដីរបស់ស្ពាន ដែលធ្វើឱ្យរថយន្តចំនួន ៨គ្រឿងបើកមកពីក្រោយបុកបន្តបន្ទុយគ្នាពេញផ្លូវ នេះបើយោងតាមរបាយការណ៍ពី The Intercept ។ ហេតុការណ៍នោះបានកើតឡើងតាំងពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ ដែលបណ្ដាលឱ្យមានការស្ទះផ្លូវរយៈពេលជាង ១ម៉ោង និងបណ្តាលឱ្យមនុស្ស ៩ នាក់រងរបួស រួមមានទាំងក្មេងអាយុ ២ ឆ្នាំម្នាក់ផងដែរ ហើយគិតមកដល់ពេលនេះការស្រាវជ្រាវលើករណីនេះនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយនោះទេ។ អ្នកបើកបររថយន្តបានប្រាប់ប៉ូលីសក្នុងតំបន់ថា នៅកំឡុងពេលកើតហេតុ រថយន្តរបស់គាត់កំពុងតែបើកបរដោយស្វ័យប្រវត្ថិតាមរយៈកម្មវិធី Full
January 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០មានន័យថា នៅដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
January 11, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឃុំស្តុក ដែលមានភូមិអង្គដូនតី, ត្រពាំងថ្ម និងភូមិរលាំងទឹក និងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសបិទការដ្ឋានបោសសម្អាតមីន និងប្រកាសជាឃុំអស់មីន ដែលធ្វើឡើងនៅថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅភូមិសាស្ត្រឃុំស្តុក ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន។ ឯកឧត្តម
January 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីគោលការណ៍ប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក សម្រាប់ឆ្នាំ២០២៣។ បន្ទាប់ពីទទួលបានតារាងឧបសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ ស្តីពីការបែងចែក ការប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ ស្នើឱ្យអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ចូលរួមកិច្ចសហការអនុវត្តតាមគោលការណ៍ដែលបាន កំណត់ដូចខាងក្រោម៖ I. ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ១. ការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ស្នើឱ្យអភិបាលរាជធានី
January 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋជាង៣០ម៉ឺនដុល្លារ។ យោងតាមលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា អបពបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ករណីកិបគេងថវិការដ្ឋជាង ១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបកេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ផងដែរ។ «ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ ឡាយសំណាង
January 11, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកឈ្មោះ ហ៊ត់ ឌីណាល់ បានបង្ហោះវិដេអូ កាមេរ៉ាសុវត្ថិភាពពីសកម្មភាពចោរមួយក្រុមមានគ្នា ៣នាក់ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៩៖០០នាទីយប់ បានជិះម៉ូតូ មកលួចឆ្កឹះសោម៉ូតូ ១គ្រឿង ម៉ាកHONDA CLICK 125cc ចតទុកចោល នៅផ្សារទំនើប SCG ខណ្ឌសែនសុខ ជិតស្តុបទៅ ផ្សារ Makro ដែលសកម្មភាពនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចែករំលែកជាច្រើនផងដែរ។ ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ ហ៊ត់ ឌីណាល់ ដែលជាម្ចាស់ម៉ូតូ
January 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញ បញ្ជាឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូចណា ដែលធ្វើសកម្មភាពបោកប្រាស់យក លុយពីប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម ស ខេង នៅក្នុងពិធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាង រាជរដ្ឋា ភិបាល និងអង្គការសង្គមស៊ីវិល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគាសុខាភ្នំពេញ បានណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបន្តសម្របសម្រួល
January 10, 2023









