Khmernote Media
  • កីឡា

    កំពូលកីឡាករ Lionel Messi គឺប្រៀបដូចជានិមិត្ត​រូបសម្រាប់​​អាហ្សង់ទីនទាំងមូល ព្រោះថាប្រជាជនរបស់ប្រទេសនេះ មានការគោរព និងស្រឡាញ់កីឡាកររូបនេះខ្លាំងណាស់ រាប់​ចាប់តាំង​ពី​​ការសាក់​រូបលើខ្លួន រហូត​ដល់​ផ្ទាំង​គំនូរនៅលើជញ្ជាំងជាដើម​ បន្ទាប់​ពីគាត់ ក្នុងនាមជាប្រធានក្រុម បានដឹកនាំ​ក្រុម​ជម្រើស​ជាតិឱ្យ​ឈ្នះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក World Cup នៅប្រទេសកាតា កាលពីពេលថ្មីៗនេះ។ ជាក់ស្ដែងម្ចាស់ចម្ការពោតមួយកន្លែង នៅ Los Condores ក្នុងខេត្ត Cordoba ក៏បានរកឃើញគំនិតមួយ ក្នុងការអបអរឱកាសនេះ ដោយការដាំពោតនៅក្នុងចម្ការដ៏ធំរបស់គាត់ចេញជាមុខកីឡាករ Messi តែម្ដង។ លោក Maximiliano Spinazze ដែលជាម្ចាស់ចម្ការបាននិយាយថា នេះគឺជាការអបអរចំពោះសមិទ្ធ​ផលរបស់កីឡាករ Messi និងក្រុមជម្រើសជាតិ​​ ដែលបាននាំយកនូវជ័យជម្នះឱ្យអាហ្សង់ទីនជាលើកដំបូង

    January 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមទាំងប្រុងប្រយ័ត្នចំពោះអគ្គិភ័យ នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះ។ ការអំពាវនាវរបស់សម្ដេចតេជោនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មានទីតាំងស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «កង្វល់ពិតប្រាកដ ប្រហែលជាមិនមែនកូវីដទេ កូវីដនៅតែជាកង្វល់ដែលអាចនឹងមានការឆ្លង ប៉ុន្ដែវាតិចតួចទេ កង្វល់ពិតប្រាកដដែលខ្ញុំកំពុងតែខ្វល់នាពេលនេះ

    January 19, 2023
  • សង្គម

    កាលពីពេលថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវករណីមួយដែលបង្ហាញពីសកម្មភាពនគរបាលចរាចរណ៍ម្នាក់ ជិះម៉ូតូកាក់ឡានទំនើប Range Rover មួយគ្រឿងទាំងកណ្តាលអាធ្រាតម៉ោង ៣ទាបភ្លឺ។ យោងតាមវីដេអូដែលបានចែកចាយ ពីគណនីហ្វេសប៊ុកឈ្មោះ Yubee Ly គេឃើញ បុរសម្នាក់ស្ថិតនៅក្នុងឯកសណ្ឋាននគរបាលចរាចរណ៍ បានជិះម៉ូតូតាមរថយន្ត Range Rover ដោយលើកឡើងថា អ្នកបើកបរមិនបានពាក់ខ្សែក្រវ៉ាត់ ខណៈដែលអ្នកស្ថិតនៅក្នុងរថយន្តបានអះអាងថាខ្លួនដាក់ខ្សែក្រវ៉ាត់ហើយ។ គណនីហ្វេសប៊ុកឈ្មោះ Yubee Ly ជាអ្នកស្ថិតនៅក្នុងហេតុការណ៍បានសរសេររៀបរាប់ថា៖ «បងប្អូនសូមប្រយ័ត្នម៉ោងជិត៣ភ្លឺចាប់ខ្សែក្រវ៉ាតជិះដេញតាម ហេីយខ្ញុំដាក់ខ្សែក្រវ៉ាតហេីយហ្នឹងហេតុអ្វីដេញតាំងពីស្តុបចំការមន មកដល់ច្បារអំពៅ ដល់ខ្ញុំទាញទូរស័ព្ទវាជិះរត់ ខ្ញុំក៏បេីកញ្ចក់បន្តិចសួរតែខ្ញុំអត់បានឈប់ទេ ហេីយខ្ញុំមានរឿងអីវាថាអត់ដាក់ខ្សែក្រវ៉ាត ហេីយម៉ោង៣ព្រឹកហេីយវាថាខ្ញុំអត់ដាក់ខ្សែក្រវ៉ាត វាភយ័ក៏សម្រួល តែសម្រួលមិចដេញតាមខ្ញុំដូចខ្ញុំហ្នឹងធ្វេីរឿងខុសច្បាប់បងប្អូនសូមប្រុងប្រយ័ត្នទាំងអស់គ្នាស្អែកខ្ញុំនឹងបង្ហាញស្លាកលេខម៉ូតូ និងតាមកាម៉េរាក្នុងឡានខ្ញុំសាហាវណាស់ ជិះដល់ឡានទំនេីបហេីយចង់ធ្វេីសុីទៀត ស្រុកខ្មែរ»៕

    January 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នពេញ៖ យោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុក ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា បុរសម្នាក់ដោយខ្វះការប្រុងប្រយ័ត្នបានលេបថ្នាំទាំងសំបកថ្នាំ ចូលនៅក្នុងបំពង់អាហារ។ នៅក្នុងគណនីហ្វេសប៊ុក បានសរសេររៀបរាប់ថា៖ “បុរសម្នាក់ដោយខ្វះការប្រុងប្រយត្ន័បានលេប ថ្នាំទាំងសំបក គាត់បានប្រញាប់មកមន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការចាប់យកសំបកថ្នាំនោះចេញ។ ក្នុងអំឡុងពេលនោះ គ្រូពេទ្យឯកទេសប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានធ្វើការអន្តរាគមន៍ភ្លាមៗដោយមានការចូលរួមសហការជាមួយគ្រូពេទ្យផ្នែកសន្តំ ដើម្បីធ្វើការឆ្លុះក្រពះជូនអ្នកជំងឺ។ តាមរយៈការឆ្លុះក្រពះបានរកឃើញថ្នាំទាំងសំបកក្នុងបំពង់អាហាររបស់អ្នកជំងឺ គ្រូពេទ្យបានធ្វើការចាប់យកថ្នាំទាំងសំបកនោះចេញបានទាន់ពេលវេលា និង ប្រកបដោយសុវត្ថិភាព។ ជាសារដាស់តឿន ចំពោះបងប្អូន ជាពិសេសលោកតា លោយយាយដែលមានវ័យជរា មុននឹងទទួលទានថ្នាំពេទ្យ ត្រូវពិនិត្យឲ្យច្បាស់សិនថា អស់សំបកឬនូវ ” ៕ ប្រភព៖

    January 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ មន្ទីរពេទ្យជាតិតេជោសន្តិភាព ជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺបានរហូតដល់ជិត ១ម៉ឺនគ្រែ។ នេះបើយោងតាមការ ថ្លែងក្នុងពីធីអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ មន្ទីរពេទ្យជាតិតេជោសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ” មន្ទីរពេទ្យជាតិតេជោសន្តិភាព អាចទទួលបានអ្នកជំងឺរហូតជិត ១ម៉ឺនគ្រែ ដែលអាចចាត់ទុកថាជា មន្ទីរពេទ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមន្ទីរពេទ្យធំជាងគេបង្អស់។ បើនិយាយពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺមានចំនួនសមត្ថភាពដែលទទួលបានអ្នកជំងឺនៅទីនេះ គឺស្នើនឹង ១០ដង នៃចំនួនមន្ទីរពេទ្យខ្មែរ-សូវៀត ប៉ុន្តែបើនិយាយពីគ្រប់មន្ទីរពេទ្យទាំងអស់នៅទីក្រុងភ្នំពេញ តាមការបញ្ជាក់ពីឯកឧត្តម​សាស្រ្តាចារ្យ​

    January 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់បន្ថែម ឱ្យជ្រើសរើសប្រឡងតាមរយៈការប្រឡងប្រជែងគ្រូពេទ្យ ចំនួន ២០០នាក់បន្ថែមទៀតថ្លែងក្នុងពីធីអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ មន្ទីរពេទ្យជាតិតេជោសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “បញ្ហារបស់យើងឥឡូវយើងបានប្រមូលគ្រូពេទ្យ ដែលនៅតាមពេទ្យនានា និងសាលារាជធានីភ្នំពេញ ដែលក្របខណ្ឌក្រសួងសុខាភិបាលឱ្យនោះ ផ្ទេរមកមន្ទីរពេទ្យបានចំនួន ១៥០នាក់ ហើយនេះគឺមិនទាន់គ្រប់គ្រាន់ទេ តម្រូវការតាមការរៀបរាប់របស់ផ្នែកឯកទេសត្រូវការគ្រូពេទ្យដល់ទៅ ១០០០នាក់ឯណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា មុននឹងឈានទៅដល់ ១០០០នាក់នេះ ខ្ញុំសូមប្រកាសផ្ដល់បន្ថែម

    January 19, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្តីពី​ការ​បិទ​ចរាចររថយន្ត​ធុន​ធ្ងន់​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២១​ ស្រុក​ស្អាង​ និង​ក្រុង​តាខ្មៅ​ រយៈពេល​០៧ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២០​ ដល់២៦​ ខែ​មករា​ ឆ្នាំ​២០២៣។ ដោយសារ បញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឲ្យមានការជន់លិចកួច ហូរច្រោះដាច់ដីក្បាលស្ពានព្រែកថី (ស្ពានលេខ៤) ដូច្នេះមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល សូមធ្វើការបិទចរាចររថយន្ត ដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០

    January 19, 2023
  • ព័ត៌មានជាតិ

    រាជធានភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីពិនិត្យវឌ្ឍនភាពការងារ ការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព។ ក្រសួងសុខាភិបាលនឹងរៀបចំពិធីពិនិត្យវឌ្ឍនភាពការងារ ការសាងសង់មន្ទីរពេទ្យជាតិ តេជោ សន្តិភាព ដែលស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំង ប្រារព្ធពិធី

    January 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកទេ ដូចនេះសូមបុគ្គលិកអប់រំ មាតាបិតារៀបចំកម្មវិធីកុំឱ្យប៉ះពាល់ដល់ការសិក្សា។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ មាតាបិតាមិនត្រូវរៀបចំកម្មវិធីគ្រួសារប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតាឡើយព្រោះថាបុណ្យចូលឆ្នាំចិនមិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំ២០២៣នោះទេ។ « បុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិតកម្មករ ប្រចាំឆ្នាំ២០២៣ ទេ។ សូមបុគ្គលិកអប់រំ

    January 18, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយសហការជាមួយសកលវិទ្យាល័យហាវៃ បានដឹកនាំសិស្សានុសិស្សមកពីវិទ្យាល័យស្វាយធំនៃស្រុកប្រាសាទបាគងចំនួន១០នាក់និងសិស្សនៃវិទ្យាល័យ១០មករានៅក្នុងក្រុងសៀមរាបចំនួន២០នាក់ ចុះទៅធ្វើទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅបរិវេណខាងលិចរបស់ប្រាសាទអង្គរវត្ត ព្រមទាំងទៅទស្សនានៅប្រាសាទអង្គរវត្ត ក្នុងគោលបំណង ឱ្យសិស្សានុសិស្សទាំងនោះ បានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងការងារធ្វើកំណាយស្រាវជ្រាវថ្មីៗ ព្រមទាំងឱ្យស្វែងយល់អំពីការរស់នៅ និងការតាំងទីលំនៅរបស់បុព្វបុរសខ្មែរ នាសម័យអង្គរនិងក្រោយអង្គរផង កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក ទិន ទីណា មានប្រសាសន៍ថា ក្រៅតែពីចង់ឱ្យសិស្សានុសិស្ស ដែលមកធ្វើទស្សនកិច្ចពេលនេះ បានស្វែងយល់ពីប្រាង្គប្រាសាទ និងចម្លាក់ គឺអាជ្ញាធរអប្សរាក៏ចង់ឱ្យសិស្ស

    January 18, 2023