Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថា ការបើកប្រាក់បៀវត្សរ៍ជូនមន្ដ្រីរាជការ តាមប្រព័ន្ធធនាគារនេះ គឺមានអត្ថប្រយោជន៍ច្រើន ជាពិសេសរកឃើញមន្ដ្រីខ្មោចរាប់ម៉ឺននាក់ ដោយមានតែឈ្មោះក្នុងស្ថាប័ន តែមិនមានមនុស្សមកធ្វើការ និងដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ការអះអាងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ប្រមាណជិត៧ពាន់នាក់ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយក្នុងពេលកន្លងទៅ ការបើកប្រាក់បៀវត្សរ៍តាមរយៈលុយសុទ្ធ

    January 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មានមួយបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ដែលមានខ្លឹមសារទាំងស្រុងថា “ ថតជាប់ ជនស៊ីវិល ឈុតខ្មៅមួយក្រុម ធ្វើសកម្មភាពចាប់នារីម្នាក់ ញាត់ចូលរថយន្តយ៉ាងអនាធិបតេយ្យ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ”។ ជាក់ស្តែងនៅវេលាម៉ោងប្រមាណ ១០:៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចក្នុងបរិវេណអគារមួយដែលមានឈ្មោះថា DB ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្បែរនឹងស្ថានីយប្រេង PTT មាននារីម្នាក់គាត់ស្រវឹងហើយគាត់ក៏ឈររង់ចាំមិត្តប្រុសរបស់គាត់មកយក ពេលនោះគាត់ក៏ដួលនៅនឹងកន្លែង

    January 23, 2023
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានបង្ហោះនូវសេចក្ដីប្រកាស របស់រដ្ឋបាលស្រុកបាទី ស្ដីពីការណែនាំ ពង្រឹងការអនុវត្ត វិធានការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន និងវៀតណាម ។ ក្នុងសេចក្ដីប្រកាសនោះ ឃើញថា អក្ខរាវិរុទ្ធ បានសរសេរខុសយ៉ាងច្រើន ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់ថា៖ មិនដឹងជាពិតឬអត់ទេ តែបើសិនជាពិតមែន គឺ សែនខ្មាសអៀនណាស់! (ទទួលបានពីមិត្តក្នុងហ្វេសប៊ុក)។ ក្រោយពីបានបង្ហោះនូវសេចក្ដីប្រកាស ជាមួយការសរសេររៀបរាប់របស់ ឯកឧត្តម

    January 23, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងពិព័រណ៌ផលិតផលសូត្រខ្មែរចំនួន១១មុខ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។ ផលិតផលទាំង១១មុខនេះ មានកន្សែងសូត្រចំនួន៤ និងសំពត់ហូលចំនួន៥ នៅក្នុងនោះក៏មានហូលពិតានចំនួន២ ជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ។ ការដាក់តាំងពិព័រណ៌វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្បៈតម្បាញហូលពិតានខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូលពិតានក្នុងសង្គមខ្មែរសម័យថ្មី កំពុងថយចុះគួរឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ពីកេរ្តិ៍ដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមក។ នាយករងស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី លោក សែន គឹមស៊ុន ឱ្យដឹងថា

    January 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងជួបសំណេះសំណាល សិស្សនិន្ទេស A នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ

    January 23, 2023
  • ព័ត៌មានជាតិ

    នៅរាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះប្រារព្ធឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាពេលនេះ មានចំនួនសរុប ៦,៧៩១នាក់ នារី ២,៩៤០នាក់ មកពី

    January 23, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ១៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១២៖៣០ នាទីថ្ងៃត្រង់ នៅលើកំណាត់ផ្លូវជាតិលេខ៥១ គីឡូម៉ែត្រលេខ ២៥-២៦ ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ ស្វាយ ពាក់ផ្លាកលេខភ្នំពេញ ៣C-៤៩២១ បើកបរដោយឈ្មោះ សាន់ មុះ

    January 21, 2023
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅវេលាម៉ោង ១៨ និង ០០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានហៅ ឈ្មោះ សរ លីហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម

    January 21, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ មានយុវតីមួយរូបបានខំស្កាត់មកជួបលោកជំទាវដោយផ្ទាល់ និងជូនសំបុត្រមួយសន្លឹកដែលយុវតីរូបនេះបានសរសេរដោយផ្ទាល់ដៃ ក្នុងន័យថ្លែងអំណរគុណចំពោះការលះបង់របស់លោកលោកជំទាវក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩។ យុវតីឈ្មោះ សុខ សៀងហ្គិច ដែលជាសិស្សថ្នាក់ទី១២អា នៃវិទ្យាល័យជីភូ ខេត្តស្វាយរៀង បានជូនសំបុត្រដែលខ្លួនបានសរសេរ ដោយបង្ហាញនូវក្ដីស្រលាញ់ចំពោះជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងចាត់ទុកលោកជំទាវ ជាមនុស្សគំរូក្នុងដួងចិត្ត

    January 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានចេញជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍។ ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍បានមកដាក់ពាក្យស្នើសុំបិទអាជីវកម្មទេសចរណ៍ ដែលមានចំនួន ០៥ ក្រុមហ៊ុន រួមមាន៖ ១. ទីភ្នាក់ងារទេសចរណ៍ Asia Corner Travel, Ltd. ដែលមានទីស្នាក់ការនៅផ្ទះលេខ១៦៨ ផ្លូវ លេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ២. ការីទេសចរណ៍ Beyond Borders Travel And Tours Co.,

    January 21, 2023