- Khmernote Media
- ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានករណីមួយផ្ទុះការជជែកវែកញែកពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក លើសកម្មភាពរបស់លោកគ្រូអ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅលូន ស្ថិតនៅភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានចុះអនុវត្តវិន័យ ដោយចុះកាត់សក់សិស្សដែលកំពុងអង្គុយនៅក្នុងថ្នាក់រៀន។ សកម្មភាពទាំងនេះ បានធ្វើឱ្យមានការជជែកវែកញែកជាច្រើន និងបានបញ្ចេញមតិលើកឡើងនូវសកម្មភាពអនុវត្តវិន័យចំពោះសិស្ស ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ដោយអ្នកខ្លះបានសរសេររៀបរាប់ថា៖ “សុំបញ្ចេញមតិខ្លះមិនឈរខាងណាទេតែ ការធ្វើបែបនេះលើសបន្តិចលោកគ្រូ ដូចមិនគោរពលើសិទ្ធិបុគ្គល ខ្ញុំទទួលស្គាល់សក់វែងជាការបំពានលើវិន័យតែលោកគ្រូគួររកវីធីសាស្រ្តណាល្អជាងនឹងដូចជាទាក់ទងជាមួយអាណាព្យាបាល ឬ ការផាកវិន័យ ឬ មួយក៏សាកសួរជាមួយគាត់ដោះស្រាយតាមនីតិវីធី ខ្ញុំយល់ប្រទេសជិតខាងសក់ខ្លីដោយសារការរឹតបន្តឹងវិន័យ ព្រោះវិន័យនាំមកភាពថ្លៃថ្នូរ តែបើសិនកាលណាមនុស្សណាដែលដោះស្រាយដោយសន្តវីធីនាំមកភាពរុងរឿងជាមិនខាន”។ ហើយមានអ្នកខ្លះក៏បានបញ្ចេញមតិបែបនេះថា៖ “តាមមើលរូបភាព ប្អូនៗសុទ្ធតែ សក់ខ្លី ចេញគុម្ពត្រចៀកទាំងអស់
January 24, 2023 - PR
(ភ្នំពេញ) ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣៖ ចង់ដឹងថាកំពូលមហាព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងឆ្នាំនេះ នឹងធ្វើឱ្យលោកអ្នករំភើបរីករាយខ្លាំងប៉ុណ្ណា…! តោះ! ត្រៀមខ្លួនទំាងអស់គ្នា..!! មហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យ និងកក្រើកបំផុតប្រចាំឆ្នាំ 2023 នឹងមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ!! ខកចិត្តបាន ប៉ុន្តែបើខកខានមិនបានទស្សនា ប្រយ័ត្នស្ដាយក្រោយណា៎ហ្វេនៗ!! ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា និងកុំឱ្យកំពូលមហាព្រឹត្តិការណ៍នេះហួសពីខ្សែនេត្រារបស់លោកអ្នកឱ្យសោះ…! បើមិនបានឃើញផ្ទាល់នឹងភ្នែកខ្លួនឯង ច្បាស់ជាមិននឹកស្មានដល់នោះឡើយ…! សូមអតិថិជន អ្នកស្រឡាញ់គាំទ្រផលិតផល សាមសុង ទាំងអស់ធ្វើការកត់ត្រាទុក ឬ ដាក់ម៉ោងរោទ៍លើប្រតិទិនរបស់ខ្លួនដើម្បីស្វាគមន៍នូវកំពូលមហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យបំផុតដែលនឹងធ្វើឡើងនៅថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2023 វេលាម៉ោង 10:00 ព្រឹក
January 24, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កំណត់ត្រាប្រវត្តិសាស្រ្តថ្មី សម្រាប់ប្រដាល់សកលកម្ពុជា ក្នុងការចូលរួមប្រកួតកម្រិតអាស៊ី បានលេចចេញបន្តើរៗហើយ ខណៈកីឡាករកម្ពុជា ពីររូប ធ្វើបានយ៉ាងល្អ ដោយក្នុងនោះកីឡាករកម្ពុជាម្នាក់ បានឈាន ដល់វគ្គផ្តាច់ព្រ័ត្រ រងចាំការប្រកួតដណ្តើម មេដាយមាស និងម្នាក់ទៀត ទទួលបានមេដាយសំរឹទ្ធ នៅប្រទេសថៃ។ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានអោយដឹងថា ចំពោះការបញ្ជូនអត្តពលិកចូលរួមការប្រកួតនេះ គឺជាផែនការយុទ្ធសាស្រ្តមួយយ៉ាងសំខាន់ សម្រាប់ការវាស់ស្ទង់បច្ចេកទេស ពួកគាត់ ដើម្បីឈានឆ្ពោះទៅ ទទួលបានមេដាយ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២
January 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប។ តាមរយៈការសិក្សាបឋមនេះ បានបញ្ជាក់ថា៖ គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល
January 24, 2023 - PR
ភ្នំពេញ៖ TECNO Mobile ជាស្លាកសញ្ញាបច្ចេកវិទ្យាឈានមុខមួយ មានប្រតិបត្តិការជាង 50ប្រទេស និង តំបន់លើ 5ទ្វីប។ ឈានចូលមកទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ 2018 Tecno ទទួលបានការគាំទ្រពីសំណាក់អតិថិជនទូទៅជាពិសេសលើ ស៊េរី POVA និងស៊េរី Spark ដោយហេតុដូច្នេះហើយទើប Tecno នាំយកម៉ូឌែលថ្មីមួយទៀតមានតម្លៃសមរម្យស៊េរី Spark ចូលមកទីផ្សារប្រទេសកម្ពុជាបន្ថែមទៀតនោះគឺ SparkGo 2023។ ភាពសាមញ្ញ និង ដំណើរការរលូន ពិតជាមិនដែលហួសសម័យនោះទេ ប្រៀបដូចជា SparkGo 2023 ភ្ជាប់ជាមួយនឹង អង្គចងចាំ 3GB
January 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ យោងតាមការប្រសាសន៍ របស់ ឯកឧត្តម វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានឆ្លើយតបនឹងសំនួររបស់សារព័ត៌មានក្នុងស្រុក ដោយលើកឡើងថា៖ សហព័ន្ធរបស់ថៃ បានប្រកាសថា នឹងមិនចូលរួម ក្នុងវិញ្ញាសាប្រដាល់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម២០២៣នេះទេ ដោយសារការប្រើឈ្មោះថា “គុនខ្មែរ” ដែលកម្ពុជាកំណត់យក ចំណែកថៃប្រើ “Muay Thai” ក្នុងករណីនេះឯកឧត្តម វ៉ាត់ ចំរើន ឆ្លើយយ៉ាងដូច្នេះថា៖ សំឡេង៖ “នេះគឺជាការសម្រេចចិត្តរបស់ម្ចាស់ផ្ទះ ដែលយើងធ្វើជាម្ចាស់ផ្ទះ យើងត្រូវមានការដាក់ចូលនូវប្រភេទកីឡា អត្តសញ្ញាណជាតិ វប្បធម៌ជាតិរបស់យើង
January 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែមករា ឆ្នាំ២០២៣។ ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ °C – អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។ ២៖
January 24, 2023 - អន្តរជាតិ
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានរឿងចម្រូងចម្រាសជាច្រើនពាក់ព័ន្ធនឹងការសម្រេចប្រើពាក្យ «គុនខ្មែរ» របស់កម្ពុជាដែលជាម្ចាស់ផ្ទះ សម្រាប់វិញ្ញាសារប្រដាល់សេរី ប៉ុន្តែភាគីថៃបានកើតទុកមិនសុខចិត្ត ដោយសារកន្លងមកពួកគេប្រើពាក្យ «ម៉ឺយថៃ» ។ គួរឱ្យដឹងដែរថា កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ ហើយកម្ពុជាបានសម្រេចប្រើពាក្យថា «គុនខ្មែរ» នៅក្នុងវិញ្ញាសារប្រដាល់សេរី ដែលធ្វើឱ្យភាគីថៃបធិសេធលើការសម្រេចចិត្តនេះ ហើយថែមទាំងព្រមាននឹងមិនបញ្ជូនអ្នកតំណាងរបស់ពួកគេ មកប្រកួតនៅក្នុងវិញ្ញាសារនេះ នៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះទៀតផង។ យោងតាម ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអះអាងថា ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាបានជម្រាបដំណឹងពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យគុនខ្មែរ
January 24, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ប្រជាជន ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឆ្លើយតបនឹងបញ្ហាដែលបងប្អូនភ្ញៀវទេសចរណ៍បានលើកឡើង មន្រ្ដីរដ្ឋបាលក្រុងបានចុះពិនិត្យ និងបានរកឃើញថា មានម្ចាស់អាជីវកម្មម៉ូតូទឹកដែលបានចាក់ប្រេង-សាំងម៉ូតូទឹកនៅលើឆ្នេរខ្សាច់ បង្កឱ្យប៉ះពាល់ដល់បរិស្ថាននៅតាមបណ្តោយឆ្នេរនោះ។ ពេលនេះត្រូវបានអាជ្ញាធរក្រុងចាត់វិធានការដកហូតម៉ូតូទឹកយកមករក្សាទុកនៅសាលាក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅឆ្នេរអូរឈើទាល-២ (ក្បែរបន្ទប់ទឹកសាធារណៈទី១) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕ ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ
January 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចអាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០២គ្រឿង៖ ១. ម៉ាក BEAT ពណ៌ស លាយខៀវ ស្លាកលេខ 1AI-4566 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព) ២.ម៉ាកNEX ពណ៌ស លាយខៀវ ស្លាកលេខ 1JW-0760 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព)
January 23, 2023









