Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាស្វាគមន៍គ្រប់ប្រទេសទំាងអស់ដែលចង់រៀនដោះមីននៅកម្ពុជា ដើម្បីធ្វើយ៉ាងណាបំផ្លាញចោល គ្រាប់មីនឱ្យអស់ពីពិភពលោក។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នាមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កន្លងទៅមាន អ្នកលើកឡើងថា កម្ពុជាបានផ្តល់ជំនួយយោធាឱ្យដល់ប្រទេសអ៊ុយ ក្រែន ដែលបញ្ហានេះសម្តេចសូមធ្វើការ បញ្ជាក់បន្ថែមលើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថា

    January 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួង ព័ត៌មានកោះហៅអ្នកសារព័ត៌មានតាមអនឡាញទាំងអស់មកធ្វើការអប់រំ បណ្តុះបណ្តាល ដើម្បីពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឱ្យកាន់តែល្អប្រសើរថែមទៀត។ ការស្នើសុំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះបន្ទាប់ពីមានករណីអ្នកសារព័ត៌មានតាមអនឡាញបានប្រើសំដីមិនសមរម្យលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ ចំពោះអ្នកដែលបានជួយសង្គ្រោះដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីកន្លងមកនេះ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើន សរុប ៣ ២៣២ នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន

    January 26, 2023
  • អន្តរជាតិ

    Meta Platforms បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹង restore គណនី Facebook និង Instagram របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រោយពីការផ្អាករយៈពេល ២ឆ្នាំ បន្ទាប់ពីកុបកម្មនៅវិមានកាពីតូលដ៏សាហាវ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ លោក ត្រាំ មានអ្នកតាមដានចំនួន ៣៤ លាននាក់ នៅលើ Facebook និង ២៣ លាននាក់ នៅលើ Instagram ដែលជាវេទិកាដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយនយោបាយ និងការរៃអង្គាសថវិកា។ ក្រុមហ៊ុនក៏បាន​និយាយ​នៅ​ក្នុង

    January 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ពាក់ព័ន្ធទៅនឹងសកម្មភាពគ្រូអនុវត្តវិន័យកាត់សក់សិស្សនៅវិទ្យាល័យសម្ដេចតេជោសំពៅលូន ដែលកំពុងផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គមកន្លងទៅ ដោយអំពាវនាវបញ្ចប់រឿងបន្តទៀត នេះបើយោងតាមការថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យល័យវេស្ទើនជាង ៣ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “រឿងទី២ គ្រូកាត់សក់សិស្ស អស់យល់តែម្ដង តែខ្ញុំនិយាយនេះ មិនមែនសំដៅគ្រូនៅទូទាំងប្រទេសនោះទេ ប៉ុន្តែសំដៅទៅលើលោកគ្រូ ដែលបានធ្វើសកម្មភាពនេះនៅវិទ្យាល័យ ហើយវិទ្យាល័យនឹង ជាវិទ្យាល័យដែលខ្ញុំទៅធ្វើឱ្យទៅទៀត កើតមានរឿងទៅលើវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន លោកគ្រូមិនចាំបាច់ទៅយកកន្ត្រៃ ត្រង់ដឺ ទៅឈូសសក់គ្នាកណ្ដាលថ្នាក់ចឹងទេ កូនសិស្សរបស់យើង ក៏ដូចកូនរបស់យើងចឹង សក់នឹងមិនទាន់ត្រូវខ្នាតទេ

    January 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ពាក់ព័ន្ធរឿងកំពុងផ្ទុះក្នុងបណ្ដាញសង្គម ករណីជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វារ សូមបញ្ឈប់កុំបន្តចែកចាយតទៅទៀត នេះបើយោងតាមការថ្លែងក្នុងពេលដែល សម្តេចតេជោ អញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យល័យវេស្ទើន ជាង៣ពាន់នាក់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “រឿងទី១ សូមនិយាយពាក់ព័ន្ធរឿងនៅលើស្ពានជ្រោយចង្វារ រឿងនេះគឺល្មមឈប់ហើយ ឈប់បានឈប់ទៅកុំបន្តទៅទៀត ប៉ុន្តែអ្វីដែលជាការហួសចិត្តនោះ​ ខ្ញុំអត់យល់​មិនដឹងថា កាញារីទ្ធ ដោះស្រាយយ៉ាងម៉េច ប្រហែលជាអ្នកដែលបានឃើញហើយតាមរយៈបណ្ដាញសង្គម មានអ្នកជិះម៉ូតូដួល

    January 26, 2023
  • អន្តរជាតិ

    មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិនបាននិយាយថា ការឆ្លងថ្មីនៃករណីជំងឺ COVID-19 ប្រចាំថ្ងៃរបស់ចិន បានកើនឡើងដល់កំពូលជាង ៧ លាននាក់ក្នុងមួយថ្ងៃ នៅអំឡុងថ្ងៃទី ២២ ខែធ្នូ ខណៈដែលចំនួនស្លាប់បានឈានដល់កម្រិតកំពូលប្រចាំថ្ងៃជាង ៤,០០០ នាក់ នៅថ្ងៃទី ៤ ខែមករា។ តួលេខដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ CDC បានកើតឡើង បន្ទាប់ពីអ្នកវិទ្យាសាស្ត្ររដ្ឋាភិបាលដ៏លេចធ្លោម្នាក់ បាននិយាយកាលពីចុងសប្តាហ៍ថា ៨០% នៃចំនួនប្រជាជន ១.៤ ពាន់លាននាក់របស់ចិន បានឆ្លងជំងឺ COVID-19 រួចទៅហើយ ដែលធ្វើឱ្យមានលទ្ធភាពនៃការរីករាលដាលនៃជំងឺ COVID-19 ដ៏ធំមួយ ក្នុងរយៈពេលពីរ ឬបីខែខាងមុខ។

    January 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ម្នាក់ជិះម៉ូតូតាមឃាត់រថយន្ត កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:០០ រំលងអធ្រាត្រ នៅចំណុចស្ដុបចំការមន ។ មន្ត្រីរូបនោះត្រូវបានអនុវត្តវិន័យកងកម្លាំង ផ្ទេរចេញពីការិយាល័យចរាចរណ៍ ទៅកងអន្តរាគមន៍ ជាពិសេសត្រូវបានដកសក្តិមួយថ្នាក់ពី អនុសេនីយ៍ទោ មកត្រឹមអនុសេនីយ៍ត្រី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២:០០ រំលងអធ្រាត្រ លោកអនុសេនីយ៍ទោ ជឹម សាលីន អត្តលេខ

    January 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមព្ររាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ តែងតាំងនិងផ្ដល់ឋានៈឯកឧត្តម ឃួង ស្រេង ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

    January 26, 2023
  • កីឡា

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់។ ក្នុងនោះក៏មាននិស្សិតស្រីចំនួន១៨៩៧នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ ដែលពិធីនេះនឹងធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។ បច្ចប្បន្នសាកលវិទ្យាល័យមាននិស្សិតកំពុងបន្តការសិក្សាក្នុងឆ្នាំ២០២២-២០២៣ នេះ ចំនួនសរុប ៥.១៨៦នាក់ ( ស្រី ៣.៥៩០នាក់ ) ហើយមាននិស្សិតបានបញ្ចប់ការសិក្សា

    January 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣​ បានចេញជូនដំណឹង ស្ដីពីការរៀបចំសណ្ដាប់ធ្នាក់ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្រខណ្ឌទួលគោក។ ដោយ រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រនៅផ្លូវលេខ ៥៩៨ ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកទាំងអស់ មេត្តាជ្រាបថា ដើម្បីចូលរួមសហការរក្សាសណ្ដាប់ធ្នាប់ តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ស្នើសុំឱ្យលោក លោកសី ម្ចាស់អាជីវកម្មទាំងអស់ខាងលើ បញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្មលក់គ្រឿងសមុទ្ររំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយ៉ាបដំបូលផ្ទះរំលោភលើចិញ្ចើមផ្លូវសាធារណៈ ព្រមទាំងធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មទៅកន្លែងថ្មីដែលមានលក្ខណៈ ស្ដង់ដារសមស្រប ដោយមិនប៉ះពាល់លើចិញ្ចើមផ្លូវ

    January 25, 2023