- Khmernote Media
- PR
បាត់ដំបង ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣-ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកជនជាតិសិង្ហបុរី និងស្ថិតក្នុងចំណោមធនាគារដែលមានសាខាច្រើនជាងគេនៅកម្ពុជា បានប្រកាសជាផ្លូវការពីការបើកសម្ពោធសាខាបាត់ដំបងដែលទើបនឹងផ្លាស់ប្តូរទីតាំងថ្មី ជាមួយនឹងរូបរាងថ្មី ក៏ដូចជាផ្តល់ជូននូវសេវាធនាគារពេញលេញដល់អតិថិជនផងដែរ។ សាខាដែលបំពាក់ជាមួយនឹងរចនាបថថ្មីមួយនេះ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សាខាធនាគារពេញលេញមួយនេះក៏បានភ្ជាប់មកជាមួយនឹងបរិយាកាសដ៏សមប្រកប និងសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបជាច្រើនផ្សេងទៀត ដែលនឹងធានាបានថា អតិថិជនទាំងអស់ទទួលបានសេវាកម្មធនាគារកាន់តែល្អប្រសើរ។ លោក Lee Yong Man សមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ហ្វីលីព បានមានប្រសាសន៍ថា ការបើកបម្រើជូនសេវាធនាគារពេញលេញនៅ សាខាបាត់ដំបងនេះ ជាការបោះជំហ៊ានដ៏ធំមួយក្នុងការពង្រីកវិសាលភាពរបស់ធនាគារ ដើម្បីផ្ដល់នូវសេវាកម្មបម្រើជូនអតិថិជនឲ្យបានកាន់តែប្រសើរជាងមុន និងស្របទៅតាមកំណើននៃតម្រូវការផ្នែកសេវាកម្មធនាគារដែលមានគុណភាពខ្ពស់។ ការបើកបម្រើជូនសេវាធនាគារពេញលេញនេះ
January 27, 2023 - សិល្បៈ
រាជធានីភ្នំពេញ៖ មហាជនពិតជាបានស្គាល់រួចទៅហើយ ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 កំលោះតូច លីម តិចម៉េង តារាចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងគ្រប់ស្រទាប់យុវវ័យទូទាំងប្រទេស ដែលស្ថិតនៅក្នុងផលិតកម្មរស្មីហង្សមាស ដោយមុននេះបន្តិច នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លីម តិចម៉េង បានទទួលសមាជិកថ្មី នូវរថយន្តសេរីទំនើបមួយគ្រឿងយ៉ាងថ្មីសន្លាង ។ ក្នុងនោះ លីម តិចម៉េង បានសរសេររៀបរាប់ នៅគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “សមាជិកថ្មី កាដូសម្រាប់ខ្លួនឯង ហេងៗ “។ ទន្ទឹមនឹងនោះ ក៏ឃើញមានហ្វេនៗ ជាច្រើនបានចូលរួមអបអរសាទរ
January 27, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នោថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ ជនជាតិបារាំងដឹកនាំដោយ លោ ក ហ្សង់ ប៉ូល (Zang Paul)ជាប្រធានបានដឹកនាំក្រុមគ្រូពេទ្យជនជាតិបារាំង ផ្នែកពិនិត្យត្រ ចៀ ក និងបំពាក់ម៉ាស៊ីនជំនួយ ការស្តាប់ដល់ក្មេងគថ្លង់ ហៅថា ESC (Enfants Sourds Cambridge) បានចុះមកពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារ គ ថ្លង់ នៅវិទ្យាល័យ អប់រំ ពិសេសកំពង់ចាម ខេត្តកំពង់ចាម
January 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកទឹកចិត្តឲ្យមហាជនថតរូបមុនថ្ងៃរៀបការ (Pre-Wedding) ដោយប្រើសម្លៀកបំពាក់ប្រពៃណី នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ។ លោកស្រីរដ្ឋមន្ត្រីលើកទឹកចិត្តបែបនេះ ពេលអញ្ជើញបើកកម្មវិធីសន្និបាតបូកសរុបការងាររបស់ក្រសួងវប្បធម៌ សម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទចតុម្មុខ។ លោកស្រី ភឿង សកុណា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរជាតិអប្សរា តាមដានរឿងនេះផងដែរ នៅពេលមហាជនទៅថតនៅទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ ជាពិសេសពាក់ព័ន្ធនឹងការស្លៀកពាក់របស់ពួកគាត់ នៅពេលថតរូប។ លោកស្រីរដ្ឋមន្ត្រី
January 27, 2023 - សង្គម
រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គមហ្វេសប៊ុក ក្នុងកម្មវិធី Think with PingAnn គិតជាមួយប៉េងអាន ដែលជាកម្មវិធីមួយ តែងតែលើកកម្ពស់ផ្លូវចិត្ត និងសុខភាពផ្លូវកាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានចេញជាវិអេដូ សូមទោស រាល់ទង្វើដែលបានធ្វើជ្រុលហួសនាពេលកន្លងមក។ ក្នុងនោះ គណនីហ្វេសប៊ុកផេករបស់ Think with PingAnn គិតជាមួយប៉េងអាន បានសរសេររៀបរាប់ថា៖ ខ្ញុំខុស ខ្ញុំទទួលកំហុស ហើយខ្ញុំរៀនពីកំហុស ដើម្បីឲ្យខ្លួនឯងប្រសើរជាងមុន។ សំឡេង៖ “ខ្ញុំចង់ទទួលស្គាល់កំហុសមួយដែលរូបខ្ញុំបានធ្វើ ដែលជាវិដេអូមុន ខ្ញុំបានចេញសម្ភាសន៍ នៅកន្លែងដែលខ្ញុំបានអង្គុយសម្ភាសន៍ ដែលជាទង្វើអចេតនា និងពុំបានដឹងទាល់តែសោះ
January 27, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៅមុននេះបន្តិច បានបង្ហាញមតិផ្ទាល់ខ្លួន ក្រោយឃើញឧបករណ៍ស្គរខ្មែរ «សម្ភោរ» មកច្នៃធ្វើជាតុដាក់កែវទឹក រួចអង្គុយស្ទើរដាក់ជើង ក្នុងកម្មវិធី Think with PingAnn គិតជាមួយប៉េងអាន ដែលកំពុងផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គម។ ក្នុងនោះផងដែរ ឯកឧត្តម ឯម ច័ន្ទមករា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “តើខ្វះឧបករណ៍ច្នៃធ្វើតុឬអី??? បានជាផលិតករកម្មវិធីនេះ មិនប្រើការពិចារណាឱ្យបានជ្រៅជ្រះអំពីឧបករណ៍ស្គរ ដ៏មានតម្លៃពីកេរ្តិ៍ដំណែលដូនតាខ្មែរ តាំងពីបុរាណកាលមក នោះគឺស្គរ«សម្ភោរ» ដែលជាទូទៅមុនប្រគំគឺគ្រូភ្លេងតែងនាំគ្នាអុជធូបថ្វាយ។
January 27, 2023 - សង្គម
ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ក្រោយឃើញឧបករណ៍ភ្លេងបុរាណខ្មែរ «ស្គរសម្ភោរ» គេយកមកដាក់ទឹក ក្នុងកម្មវិធី Think with PingAnn គិតជាមួយប៉េងអាន ក្នុងនោះយោងតាមការចុះផ្សាយរបស់ ប្រជាជន ខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានប្រតិកម្មខ្លាំង និងចង់សួររូបក្នុងរង្វង់នេះ ជាឧបករណ៍ភ្លេងបុរាណខ្មែរ មែនទេ? ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ សូមអធ្យាស្រ័យពីម្ចាស់រូបទាំងពីរ តែចង់សួរថារូបក្នុងរង្វង់នេះ ជាឧបករណ៍ភ្លេងបុរាណខ្មែរ មែនទេ? ប្រសិនបើជាការពិត ស្នើសុំជួយផ្ដល់តម្លៃដល់វត្ថុសិល្បៈបុរាណរបស់ជាតិ កុំយកទៅច្នៃប្រើសម្រាប់ដាក់កែវទឹកដូច្នេះ ព្រោះតម្លៃឧបករណ៍ភ្លេងបុរាណខ្មែរ មានតម្លៃខ្ពស់ណាស់។ សូមបញ្ជាក់ថា សម្ភោរ គឺជាឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទ នៅក្នុងជំនឿរបស់គ្រូភ្លេងបុរាណ សម្ភោរ
January 27, 2023 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ អាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយសីតុណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាធធ្លាក់ចុះពី ១៤-១៦អង្សាសេ។ រីឯបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី ១៧-២១ អង្សាសេ។ ចំណែកនៅរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២០ អង្សាសេ។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ
January 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសថៃ និង៦ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានបានអនុម័តជាឯកច្ឆ័ន្ទប្រើឈ្មោះ«គុនខ្មែរ»ដោយមិនមានការកែប្រែសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះទេ។ ការអនុម័តជាឯកច្ឆ័ន្ទនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ ដែលមាន ៨ប្រទេសចូលរួមដូចជា ម្ចាស់ផ្ទះកម្ពុជា, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,ឥណ្ឌូណេស៊ី, ហ្វីលីពីន, វៀតណាម និង ថៃ។ ក្នុងនោះផងដែរ ភាគីថៃដែលបានជំទាស់កម្ពុជាក្នុងការប្រើពាក្យ«គុនខ្មែរ» ជំនួសឱ្យពាក្យ«មួយថៃ» ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣
January 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តម ផុស សុណ្ណ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាងហ្វាងអង្គភាពគេហទំព័រ www.st-tvfb.com បាននាំលោក សុវណ្ណរិទ្ឋី និងបុគ្គលិកមួយចំនួន សុំអត់អោន អភ័យទោស ពីឯកឧត្តមរដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំក្រសួងព័ត៌មាន។ ក្រោយផ្ទុះការវែកញែកក្នុងបណ្ដាញសង្គម ពីគ្រោះថ្នាក់ចរាចរណ៍ រឿងជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វារ ដែលបង្កឱ្យការភ្ញាក់ផ្អើលកន្លងមកនេះ ក៏ឃើញថានៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបញ្ឈប់កុំបន្តចែកចាយតទៅទៀតផងដែរ។ ក្នុងនោះយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ផុស សុណ្ណ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
January 26, 2023









