- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ លោក ភឹង តារា ពន្យល់ថា ភាគច្រើនចម្លាក់គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿនខាងផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាងនាខឿនខាងត្បូងសាលរបាំ នៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ៨រូប បានឆ្លាក់តម្រៀមគ្នាជាជួរ
January 30, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់លោក Huy Bunleng បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ឱ្យដឹងថា មានករណីលិចទូកនេសាទមួយគ្រឿង ដែលបណ្តាលឲ្យបាត់ខ្លួនមនុស្សចំនួន០២នាក់ ពេលនេះលោកឧកញ៉ា កំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង ដើម្បីរុករកជនរងគ្រោះនៅលើផ្ទៃសមុទ្រ។ បើតាមការបញ្ជាក់របស់ម្ចាស់ទូក ឈ្មោះ ធិន យឿន ភេទប្រុស ថា ទូកនេសាទនេះ ជាប្រភេទទូកម៉ាស៉ីនប្រភេទគោយន្ត ហើយបានលិចនៅចំណុចលេខដាវ 37.22 ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹមនិងក្រុងព្រះសីហនុ វេលាម៉ោង៣រំលងអធ្រាត្រ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។
January 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២(CAMSOC) បានបញ្ជាក់ថា គុនខ្មែរត្រូវបានដាក់ជាផ្លូវការក្នុងស៊ីហ្គេមឆ្នាំ២០២៣ ដោយប្រើអត្តសញ្ញាណខ្មែរ បន្ទាប់ពីកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្ញើលិខិតប្រាប់ទៅបណ្ដា ប្រទេសសមាជិកទាំងអស់ និងក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរ អន្ដរជាតិ ដែលមានការចូលរួមពីភាគីវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និង ឡាវ កាលពីថ្មីៗនេះ។ ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំពិសេសថ្នាក់ដឹកនាំគុនខ្មែរអន្តរជាតិ
January 30, 2023 - អន្តរជាតិ
បន្ទាប់ពីមានភាពចម្រូងចម្រាសរវាងពាក្យ «គុនខ្មែរ» និង «ម៉ឺយថៃ» នៅពេលដែលភាគីកម្ពុជាបានសម្រេចជ្រើសយកពាក្យ «គុនខ្មែរ» នៅក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីកុំឱ្យមានភាពភាន់ច្រឡំ និងស្របតាមជំហររបស់កម្ពុជា ដែលជាម្ចាស់ក្បាច់ប្រដាល់គុនខ្មែរ។ យ៉ាងណាក៏ដោយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ សារព័ត៌មានថៃ Thairath ក៏បានបង្ហាញការមិនពេញចិត្តមួយទៀត ដោយបាននិយាយថា៖ «វាជារឿងមិនសមនោះទេដែលប្រទេសជិតខាង [កម្ពុជា] បានប្រើប្រាស់រូបសត្វគ្រុឌថៃ នៅលើខោប្រដាល់របស់ពួកគេ»។ ពោលគឺថ្មីៗនេះ ទំព័រហ្វេសប៊ុកល្បីឈ្មោះមួយឈ្មោះថា ASEAN “มอง” ไทย បានបង្ហោះនៅលើបណ្តាញសង្គម សម្តែងការមិនពេញចិត្ត ដោយមានភ្ជាប់ជាមួយរូបភាពសង្វៀនប្រដាល់ «គុនខ្មែរ» ខោដែលមានឡូហ្គោសត្វគ្រុឌ ដែលថៃអះអាងថាវាជារឿងមិនសមរម្យនោះទេ។ ពោលគឺអ្នកបញ្ចេញមតិថៃយល់ថា ការប្រើប្រាស់សត្វតំណាងជាតិរបស់ពួកគេគឺជារឿងមិនត្រឹមត្រូវ ហើយក្នុងន័យមិនគោរពប្រទេសថៃ។ គួរឱ្យដឹងផងដែរថា សត្វតំណាងជាតិរបស់ថៃគឺ
January 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅសល់តែ ៩៥ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ក្នុងនោះយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក កែវ រំចង់ បានធ្វើការ Live និងបាននិយាយរៀបរាប់ទាំងទឹកមុខក្រៀមក្រំ ហេតុអ្វីស៊ីហ្គេម២០២៣ គ្មានឈ្មោះរបស់ លោក? ក្នុងពេលដែលកំពុង Live រយៈពេលជាង ១ម៉ោងរបស់លោក កែវ រំចង់ បាននិយាយទាំងទឹកមុខក្រៀមក្រំរៀបរាប់យ៉ាងដូច្នេះថា៖ “រឿងស៊ីហ្គេម ហេតុអ្វីបានជាគ្មានឈ្មោះខ្ញុំ នៅក្នុងស៊ីហ្គេម ខ្ញុំចូលប្រកួតថ្នាក់ជាតិ ទទួលបានមេដៃមាស មិនគួរណាគ្មានឈ្មោះខ្ញុំនៅស៊ីហ្គេមនោះទេ
January 30, 2023 - សង្គម
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីបុរសជនជាតិឥណ្ឌាម្នាក់ រួមជាមួយនឹងបក្សពួកដើរបន្លំអ្នកលក់ គ្រឿងសំណង់ហើយប្រើស្ទាយល៍ជាមួយក្រដាស១០០ដុល្លារ ដោយជនរងគ្រោះនៅម្នាក់ឯងមិនបានប្រយ័ត្នក៏បានត្រូវបានជនបង្កឆក់យកលុយបានរហូតដល់ជាង១ពាន់ដុល្លាររត់ឡើងឡានទៅបាត់។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅក្រុងសៀមរាប។ នៅក្នុងវីដេអូដែលម្ចាស់ហាង បានបង្ហោះគេឃើញ ជនបង្ក បានធ្វើជាចូលទិញសម្ភារនៅក្នុងហាងលក់គ្រឿងសំណង់ និងឱ្យក្រដាស១០០ដុល្លារ ខណៈដែលជនរងគ្រោះកំពុងតែរាប់លុយ ហើយនៅតែម្នាក់ឯងផង ជនបង្ក ក៏បានឱនចូលទៅជិតជនរងគ្រោះបន្លំឆក់យកលុយ រត់ឡើងឡានម៉ាកលុចស៊ីសពណ៍ទឹកដោះគោពាក់ផ្លាកលេខ ភព 2AL:3794 ដែលបក្សពួករង់ចាំនៅក្រៅដោយធ្វើសកម្មភាពនេះបានសម្រេច។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ អង្គរ ផ្គត់ផ្គង់ សម្ភារៈ សំណង់ បានសរសេររៀបរាប់ថា៖ «សូមបងប្អូនប្រុងប្រយ័ត្ន នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ម៉ោង១៥និង០០នាទី ថ្ងៃទី២៩/០១/២០២៣ នៅចំណុចចុងកៅស៊ូ មានករណីជនជាតិឥណ្ឌា (ប្រុស)
January 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង២២:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ក្នុងចំណោមបក្សពួក១២នាក់ ពាក់ព័ន្ធករណីហិង្សាប្រើកំបិតប័ងតោកាប់បណ្តាលឲ្យរបួសធ្ងន់ ប្រព្រឹត្តនៅចំណុចផ្លូវបេតុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ ជនរងគ្រោះចំនួន០២នាក់៖ ១- ឈ្មោះ គ្រី ណាសាការ ភេទ ប្រុស ជនជាតិខ្មែរអ៊ីស្លាម មុខរបរសិស្ស ស្នាក់នៅសង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ។ ២-ឈ្មោះ រី ណារុន ភេទប្រុស
January 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួង បាននិងកំពុងដាក់ចេញវិធានការ០៣ចំណុច ដើម្បីដោះស្រាយបញ្ហាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរហួសសុពលភាព ដែលអត្តសញ្ញាណបណ្ណនេះ គឺជាឯកសារដ៏មានសារៈសំខាន់សម្រាប់បុគ្គលខ្លួនឯងផង និងសម្រាប់រាជរដ្ឋាភិបាលផង។ ថ្លែងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ៖ “ដើម្បីដោះស្រាយការងារនេះ ខ្ញុំសូមលើកឡើងនូវវិធានការ ០៣ចំណុច ដែលទី១ គឺជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទុតិយតា ដែលការងារនេះបាននិងកំពុងចាប់ផ្តើមតាំងពីខែវិច្ឆិកា
January 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រថយន្តតូយ៉ូតា ព្រូសមួយគ្រឿង សង្ស័យឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះ យ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ តាមរបាយការណ៍បានឲ្យដឹងថា នៅពេលកើតហេតុរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-8652 បានឈប់ចតនៅកណ្ដាលផ្លូវត្រង់ចំណុចខាងលើ។ ក្រោយមកស្រាប់តែមានការឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ បើទោះបីបងប្អូនប្រជាពលរដ្ឋនាំគ្នាយកទឹកជះ ឬបាញ់ពន្លត់យ៉ាងណាក៏មិនរលត់ដែរ ឆេះរហូតទាល់តែក្រុមភ្នាក់ងារបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ
January 30, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ មានកម្មវិធីមួយឈ្មោះថា(ភូមិខ្ញុំ) ដែលកម្មវិធីនោះនឹងមានការរៀបចំគម្រោងធំៗជាច្រើន ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង នៅក្នុងបរិវេណអង្គរធំនៃរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។ ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគម្រោងកម្មវិធីភូមិខ្ញុំ បានដឹកនាំប្រជុំក្រុមការងារគម្រោងភូមិខ្ញុំដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំគម្រោង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ភូមិខ្ញុំ ឆ្នាំនេះត្រូវបានគិតគូរ រៀបចំឡើងដោយផ្ចិតផ្ចង់ និងអស្ចារ្យជាងឆ្នាំមុនៗទាំងអស់ ដោយសារឆ្នាំនេះ ជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តផង និងជាឆ្នាំដែលយើងបានសម្រេចរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដែលបានរំខានដល់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋកម្ពុជាយើងកន្លងមក ហើយក៏ជាចលករមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
January 30, 2023









