Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ១៩។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រតិភូគ្រឹះស្ថានឧត្ដមសិក្សា ដឹកនាំដោយឯកឧត្ដម ហេង វ៉ាន់ដា នាព្រឹកថ្ងៃទី០ ១ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ក្រសួងអប់រំយុវជន

    February 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៥០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤០០មានន័យថាឡើង ១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ មន្ទីរពាណិជ្ជកម្ម ខេត្តកែប

    February 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញពីឯកសារចាំបាច់ ដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ដែលមានដូចខាងក្រោម៖ +រថយន្តថ្មីមិនទាន់មានផ្លាកលេខ (រថយន្តមិនទាន់ចុះបញ្ជី) – អត្តសញ្ញាណប័ណ្ណ – បង្កាន់ដៃពន្ធយានយន្ត។ +រថយន្តបន្តសុពលភាពឆៀក (រថយន្តចុះបញ្ជីរួច) – បណ្ណសម្គាល់យានយន្ត -​​វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសចាស់។ សូមបងប្អូនម្ចាស់រថយន្តទាំងអស់អាចយកយានយន្តរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកយានជំនិះ(ឆៀក) នៅទីតាំង មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីខេត្ត ដែលជិតបំផុត តាមកាលវិភាគកំណត់ និងទាន់ពេលវេលា។ -ប្រឹក្សាយោបល់៖ 1275 -ដាក់ពាក្យ(ឆៀក) Online ៖

    February 1, 2023
  • អន្តរជាតិ

    ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ប្រធានាធិបតីលោក Yoon Suk Yeol និងលោកជុំទាវទី១ Kim Keon Hee កាលពីថ្ងៃអង្គារម្សិលមិញនេះ បានជួបជាមួយកុមារកម្ពុជាម្នាក់ ដែលបានវះកាត់បេះដូងដោយជោគជ័យនៅទីក្រុងសេអ៊ូល។ លោកស្រី Kim បានជួបកុមារាឈ្មោះ អោក រដ្ឋា ម្ដងរួចមកហើយនៅភ្នំពេញ កំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពេលដែលលោកស្រីអមដំណើរលោកប្រធានាធិបតី ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា។ ក្មេងប្រុសនេះមានអាយុ ១៤ឆ្នាំ មានជំងឺបេះដូងពីកំណើត ហើយគាត់បានទទួលការវះកាត់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan ក្នុងទីក្រុងសេអ៊ូល កាលពីខែធ្នូ។ លោក Yoon និងលោកស្រី Kim បានសម្តែងការជូនពរសម្រាប់ការជាសះស្បើយយ៉ាងឆាប់រហ័សកុមារារូបនេះ

    February 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូដំណឹង ស្ដីពី ការចូលរួមពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈកម្រិត៣ សម័យប្រឡង៖ ២០ តុលា ២០២២ ដែលទទួលបាននិទ្ទេស A នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។។ ដើម្បីឱ្យពិធី នេះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព

    February 1, 2023
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺព័ត៌មាន ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាអង្គភាពសារព័ត៌មានមួយចំនួន អំពីការផុសផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Emmy TinTin មានខ្លឹមសារថា៖ ថ្ងៃនេះខ្ញុំសូមនិយាយពាក់ពន្ធ័នឹងករណី អសន្តិសុខតាមបណ្ដោយផ្លូវជាតិលេខ៣ ចំនុចទីតាំងពីផ្លូវបំបែកគូស មកអង្គតាសោម ខេត្តតាកែវ ថ្ងៃទី២៣ ខែ មករា វេលាម៉ោង 5ល្ងាច កន្លងមកនេះ ដែលក្រុមគ្រួសារខ្ញុំ ជួបគ្រោះថ្នាក់ ដោយក្មេងពាលមួយក្រុម បានគប់ដុំថ្ម ចូលមកក្នុងកញ្ចក់ឡាន បែកកញ្ចក់ ផ្លោងត្រូវមនុស្សទទួលរងគ្រោះថ្នាក់យ៉ាងខ្លាំង សង្គ្រោះបឋមពីទីតាំងផ្ទាល់

    February 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) មានប្រសាសន៍​គាំទ្រឱ្យបិទយានដ្ឋានជួសជុលរថយន្តគ្មានច្បាប់ជាបន្ទាន់ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពចរាចណ៍ នេះយោងតាមការថ្លែងក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “យានដ្ឋានជួសជុលដោយឥតច្បាប់ ឥឡូវនេះសមត្ថកិច្ចមានអស់ហើយ ដែលមានសិទ្ធបើកនឹងបិទ អ៊ឹចឹងទេ សូមឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យកន្លែងណា ដែលយានដ្ឋានជួសជុល អត់មានច្បាប់

    January 31, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងលម្អិតករណីអគ្គិភ័យ នៅវេលាម៉ោង ១០៖៤៥ នាទីព្រឹក ថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ភោជនីយដ្ឋានឈ្មោះកន្លែងថី្ម ផ្លូវ១៣៨ ក្រុម៤១ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ហុក ទ្រី ភេទ ប្រុស អាយុ ៣១ឆាំ្ន សញ្ជាតិ

    January 31, 2023
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់លោក Huy Bunleng នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ពលរដ្ឋប្រាប់ជាបឋមថា រថយន្តសង្គ្រោះមួយគ្រឿងត្រូវរថភ្លើងដឹកអ្នកដំណើរ បុកប៉ះពេលរថយន្តពេទ្យបើកឆ្លងផ្លូវរថភ្លើង ដោយសារតែបាំងមើលមិនឃើញរថភ្លើងមកដល់ នៅផ្លូវរថភ្លើងឆ្លងកាត់ ម្តុំរំដួលជើងភ្នំ (ទំនប់រលក) ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជិត១រសៀលថ្ងៃ៣១ ខែមករា ឆ្នាំ២០២៣។ បើតាមពលរដ្ឋដដែលប្រាប់ថា មានមនុស្ស២នាក់បានរងរបួសក្នុងហេតុការណ៍នេះ ក្នុងនោះក៏ប៉ះពាល់ដល់លំនៅដ្ឋានពលរដ្ឋនៅក្បែរផ្លូវរថភ្លើងផងដែរ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ និងបន្តដោះស្រាយតាមនិតិវិធី៕ ប្រភព៖ Huy Bunleng News

    January 31, 2023
  • សង្គម

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវគួរឱ្យខ្លោចចិត្តជាពន់ពេក ក្រោយឪពុកម្តាយរបស់និស្សិតមួយរូប បានមកទទួលសញ្ញាបត្រជំនួសកូនប្រុសជាទីស្រឡាញ់ដែលបានទទួលមរណភាពដោយសារតែឆក់ខ្សែភ្លើង។ ហេតុការណ៍នេះកើតឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យស្វាយរៀង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sam Thavy បានសរសេររៀបរាប់ថា៖ «វាជាអារម្មណ៍ខ្លោចផ្សាសោកសង្រែងបំផុតប្រសិនបើអ្នកទាំងអស់គ្នានៅក្នុងហេតុការណ៍មួយនេះ គឺនៅពេលដែលឪពុកម្តាយ និស្សិត និងជាយុវជនស្ម័គ្រចិត្តអង្គរសង្រ្កាន្តឈរជើងនៅគោលដៅលានជល់ដំរីមកទទួលសញ្ញាបត្ររបស់កូនប្រុសជាទីស្រឡាញ់។ ជានិស្សិតដែលរៀនពូកែចំណាត់ថ្នាក់លេខ១ ថ្នាក់គណិតវិទ្យា ស្លូតបូត តស៊ូរៀនសូត្រ ទោះបីជីវភាពលំបាកយ៉ាងណាក្តី។ ជាតិនេះសន្ធា អាយុខ្លីចាកចេញទៅដោយបន្សល់ទុកនូវអំពើល្អជាច្រើន ជាតិក្រោយសូមប្អូនអាយុវែង ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ គ្រប់គ្នាស្រក់ទឹកភ្នែក ខ្ញុំនឹកគ្រប់អនុស្សាវរីយ៍ដែលដឹកនាំនិងរួមការងារជាមួយសន្ធាមិនថាការងារសង្ក្រាន្ត ឬការងារនៅសាកលវិទ្យាល័យស្វាយរៀង។ ធាអើយ កូនអើយគេមកទទួលទាំងអស់បាត់តែកូនម៉ែ កូនអើយម៉ែមកទទួលសញ្ញាបត្រឲ្យកូនហើយ ម៉ែនឹងយកទៅធ្វើបុណ្យដាក់វាឲ្យកូន ធាអើយ»។

    January 31, 2023