- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈពេលមានអគ្គិភ័យកំពុងតែឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្រោយសណ្ឋាគារឡឺប្រេស៊ីដង ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សចំនួន ០៣នាក់ រងរបួសធ្ងន់កំពុងតែបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ។ សូមបញ្ជាក់ថា យោងតាមប្រភពដដែល បានឱ្យដឹងថា ការវិវឌ្ឍចុងក្រោយនៃកិច្ចប្រតិ្តការជួយសង្គោះ និងពន្លត់អគ្គិភ័យនៅផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងហេតុការខាងលើនេះបណ្តាលឲ្យប្រុសនិងស្រ្តី៣នាក់(បានស្លាប់១នាក់ និងរងរបួសធ្ងន់ធ្ងរ ២នាក់) ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
January 31, 2023 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុក វឹង វីលី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចែករំលែកបទពិសោធន៍ថ្មីៗ លើបច្ចេកទេស មើលកង់ សប់ខ្យល់រថយន្ត មុនពេលប្រើប្រាស់លើផ្លូវល្បឿនលឿន ដោយសរសេររៀបរាប់ថា៖ ដោយឃើញឡានថ្មីៗ ឧស្សាហ៍បែកកង់ លើផ្លូវល្បឿនលឿន វាជាបទពិសោធន៍ថ្មីរបស់យើង ដែលទើបមានផ្លូវល្បឿនលឿនប្រើប្រាស់ ក្នុងនាមខ្ញុំជា វិស្វករជំនាញ និងវិស្វករអាជីព អាស៊ានបច្ចេកទេសរថយន្ត ដែលបានសិក្សា នឹងអនុវត្តផ្ទាល់លើផ្នែករថយន្តរយៈពេល១៨ឆ្នាំកន្លងមក ខ្ញុំសូមចែករំលែកបច្ចេកទេស មើលកង់ សប់ខ្យល់ ដូចខាងក្រោម៖ ឧទាហរណ៍៖ Mazda BT50 កង់មុខ 2.6bar កង់ក្រោយ2.6bar
January 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បាបនឱ្យដឹងថា សហព័ន្ធគុនខ្មែរអន្តរជាតិ បានប្រកាសកាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ថា បន្ទាប់ពីការប្រជុំពិសេសថ្ងៃ២៦ ខែមករា ឆ្នាំ២០២៣ រវាងប្រទេសទាំង៨ បានសម្រេចអនុម័តលើវិញ្ញាសាចំនួន១៩ ដើម្បីដាក់ចូលប្រកួតនៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ក្នុងនោះ មាន១១ប្រភេទទម្ងន់សម្រាប់បុរស និង៦ប្រភេទទម្ងន់សម្រាប់នារី បូកទាំងវិញ្ញាសា គុនគ្រូបុរស និង គុនគ្រូនារី សរុបមាន១៩វិញ្ញាសា ដើម្បីដាក់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ សម្រាប់លទ្ធផលនៃកិច្ចប្រជុំដែលបានសម្រេចគឺមានចំនួន ៨ប្រទេសនៅតំបន់អាស៊ាន ដែលនឹងចូលរួមមានដូចជា៖ ថៃ, ឡាវ,ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,ឥណ្ឌូណេស៊ី,ហ្វីលីពីន,វៀតណាម
January 31, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់លោក Huy Bunleng នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនរងគ្រោះ ២នាក់ ដែលលិចទូកបាត់ខ្លួនក្នុងលម្ហសមុទ្រចន្លោះពីកោះរ៉ុងមកក្រុងព្រះសីហនុ សំណាងល្អនៅមានជីវិតនៅឡើយ។ ក្រោយទូកលិចចាប់តាំងពីយប់ទៀបភ្លឺថ្ងៃ៣០ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះទាំង២នាក់បានប្រើពិដុងទឹកជរ័ បណ្តែតខ្លួនក្នុងក្នុងលម្ហសមុទ្រ អស់រយៈពេលជិត១៤ម៉ោង រហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃដដែលទើបត្រូវបានទូកនេសាទដូចគ្នាប្រទះឃើញនិងជួយសង្គ្រោះពីសមុទ្រនៅចំណុចជិតកោះថាស។ ក្រោយទទួលដំណឹងថាជនរងគ្រោះនៅមានជីវិត លោកឧកញ៉ាទៀ វិចិត្រ ក៏បានបញ្ជូនអូប៊រ័ល្បឿនលឿនទៅទទួលយកជនរងគ្រោះនាំមកកាន់ដីគោកក្នុងក្រុងព្រះសីហនុ ក្នុងនោះលោកឧកញ៉ាក៏បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះក្នុងម្នាក់មួយលានរៀលផងដែរនិងចេញថ្លៃព្យាបាលទាំងអស់ដល់ជនរងគ្រោះទាំង២ដែលមានរបួសស្លាកស្នាម ដោយសារតែខំប្រឹងតោងឱបពិដុងទឹកបណ្តែតខ្លួនក្នុងសមុទ្រច្រើនម៉ោង។ សុំបញ្ជាក់ថា ក្រោយទទួលដំណឹងពីករណីលិចទូកហើយបាត់ខ្លួនមនុស្សនៅលើទូក២នាក់ លោកឧកញ៉ាទៀ វិចិត្រ ក៏បានបញ្ជូនអូប៊រ័ល្បឿនលឿន សហការជាមួយសមត្ថកិច្ចចេញស្វែងរកក្នុងលម្ហសមុទ្រ ជាមួយនិងការប្រកាសឲ្យទូកនេសាទឬអ្នកធ្វើដំណើរតាមផ្លូវសមុទ្រ ប្រសិនបើប្រទះឃើញជនរងគ្រោះនៅចំណុចណាមួយ សូមរាយការណនិងសហការដើម្បីជួយសង្គ្រោះ។
January 31, 2023 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុក Emmy TinTin នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បាននិយាយរៀបរាប់យ៉ាងលម្អិត ក្រោយជួបករណីអសន្តិសុខ តាមបណ្ដោយផ្លូវជាតិលេខ៣ យ៉ាងដូច្នេះថា៖ ថ្ងៃនេះខ្ញុំសូមនិយាយពាក់ពន្ធ័នឹង ករណីអសន្តិសុខ តាមបណ្ដោយផ្លូវជាតិលេខ៣ ចំនុចទីតាំង ពីផ្លូវបំបែក បែកគូស មកអង្គតាសោម ខេត្តតាកែវ នៅថ្ងៃទី២៣ ខែមករា វេលាម៉ោង៥ល្ងាច កន្លងមកនេះ ដែលក្រុមគ្រួសារខ្ញុំជួបគ្រោះថ្នាក់ ដោយក្មេងពាលមួយក្រុម បានគប់ដុំថ្មចូលមកក្នុងកញ្ចក់ឡាន បែកកញ្ចក់ ផ្លោងត្រូវមនុស្ស ទទួលរងគ្រោះថ្នាក់យ៉ាងខ្លាំង សង្គ្រោះបឋមពីទីតាំងផ្ទាល់ដល់ទីរួមខេត្តតាកែវ បញ្ជូនមកពេទ្យធំភ្នំពេញ ឈានដល់បញ្ជូនទៅក្រៅប្រទេសជាបន្ទាន់។ ចំពោះករណីនេះ នាងខ្ញុំបានផ្តល់ដំណឹងដល់សមត្ថកិច្ច ក្នុងមូលដ្ឋាន
January 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគ ណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានស្នើឱ្យមន្ដ្រីក្រោមឱវាទសិក្សាស្រាវជ្រាវច្បាប់មួយ ដើម្បីដាក់បន្ទុកដល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន និងត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់រក្សារហូតដល់អាយុ ១៨ឆ្នាំ។ ការស្នើរបស់សម្ដេចក្រឡាហោមនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា៖ «ខ្ញុំ មើលព័ត៌មាននៅសហរដ្ឋអាមេរិក
January 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានដែលនឹងថមថយឥទ្ធិពលមកត្រឹមកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១៖តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C – អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ។
January 31, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និងស្រាយបំភ្លឺ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ករណីរថយន្តដឹកជីកសិកម្ម ខូចនៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវកោង ត្រង់បង្គោលគីឡូម៉ែត្រលេខ ២៩៩+០០០ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានដូចខាងក្រោម៖ ១-រថយន្តនេះដឹកជីកសិកម្ម មានទិសដៅពីខេត្តបន្ទាយមានជ័យ ចូលក្រុងបាត់ដំបង (ពុំទាន់ឆ្លងកាត់ទីតាំងជញ្ជីងថ្លឹងរថយន្តក្នុងខេត្តបាត់ដំបងនៅឡើយទេ)។ ២-រថយន្តនេះផ្ទុកជីកសិកម្មសរុបចំនួន ១០០០ការុង (យោងតាមចម្លើយរបស់អ្នកបើកបររថយន្តនេះ) ក្នុងមួយការុងមានទម្ងន់ ៥០គីឡូក្រាម ដែលមានទម្ងន់សរុប ៥០០០០គីឡូក្រាម (៥០តោន)។ តាមការប៉ាន់ស្មានទម្ងន់សរុបទាំងរថយន្ត និងទម្ងន់ផ្ទុកប្រហែល ៦៧តោន(មិនទាន់ថ្លឹងជាក់ស្តែង)
January 30, 2023 - អន្តរជាតិ
សាលាបឋមសិក្សាមួយនៅក្នុងប្រទេសចិន ត្រូវបានមហាជនកោតសរសើរចំពោះការផ្លាស់ប្តូររបស់ពួកគេ ដោយការអនុញ្ញាតឱ្យកូនសិស្សបោះតង់ (មុងដូចតង់) ដើម្បីឱ្យពួកគេអាចគេងលើឥដ្ឋបានយ៉ាងងាយស្រួល ខណៈសិស្សសាលាបឋមសិក្សាជាច្រើនផ្សេងទៀត សម្រាកម៉ោងថ្ងៃត្រង់ដោយក្រាបដេកនៅលើតុ ឬធ្វើអង្គុយធ្វើកិច្ចការផ្ទះ។ បើយោងតាមសារព័ត៌មាន South China Morning Post បាននិយាយថា នៅអំឡុងម៉ោងសម្រាកថ្ងៃត្រង់ សាលាបឋមសិក្សា Xingfuhe ក្នុងក្រុង Hangzhou នៃខេត្ត Zhejiang បានអនុញ្ញាតឱ្យកូនសិស្សគេងនៅក្នុងតង់ ដែលរៀបចំនៅក្នុងបន្ទប់សាលប្រជុំសម្រាប់រយៈពេល ៤០នាទី។ នាយកសាលាលោក Zhou Hong បាននិយាយថា ពួកគេបានចាប់ផ្តើមគម្រោង «ម៉ោងគេង» កាលពីឆ្នាំមុន ដោយដាក់កន្ទេលនៅលើឥដ្ឋសម្រាប់កូនសិស្សដែលងងុយគេង ដើម្បីបង្កើនសុខភាព និងការគេងរបស់ពួកគេ។ សិស្សដែលគេងលើតុនឹងប្រឈមនឹងការស្ពឹកដៃជើង។
January 30, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់សមត្ថកិច្ច មិនត្រូវទារប្រាក់បន្ថែម នៅពេលប្រជាពលរដ្ឋទៅដោះស្រាយយកម៉ូតូ ឬរថយន្ដ ដែលបានជួបគ្រោះថ្នាក់ចររាចរណ៍ ឬហេតុការណ៍ផ្សេងៗ ត្រឡប់មកវិញនោះទេ។ សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា៖ «សមត្ថកិច្ចផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ សូមអំពាវនាវ និងចូលរួម ដើម្បីដោះស្រាយបញ្ហានានាឱ្យបានត្រឹមត្រូវ។ ខ្ញុំ ចង់និយាយថា សមត្ថកិច្ច តុលាការ ឫក៏សមត្ថកិច្ចនគរបាល យកទៅកន្លែងប៉ុស្ដិ៍ហើយ នៅពេលដោះចប់ហើយ (ពលរដ្ឋដោះស្រាយចប់) ទារយកឡាន
January 30, 2023









