Khmernote Media
  • អន្តរជាតិ

    ថៃ៖ ម្ចាស់ Resort មួយកន្លែងត្រូវបានភ្ញៀវម្នាក់បាញ់ឲ្យរងរបួសធ្ងន់ព្រោះតែរូបគាត់បានបដិសេដមិនឲ្យភ្ញៀវដែលជាជនដៃដល់រូបនោះស្នាក់នៅក្នុងបន្ទប់សម្រាកដោយមិនគិតថ្លៃ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា  ហេតុការណ៍នេះបានកើតឡើងនៅក្នុង Resort Rayong ស្ថិតនៅក្នុងខេត្ត Rayong ភាគខាងត្បូងនៃប្រទេសថៃ ខណៈម្ចាស់ Resort ដែលជាជនរងគ្រោះមានឈ្មោះថា Thanapisit Thanaratpiwat និងមានអាយុ ៤២ឆ្នាំ។ ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុមានបុរសម្នាក់ឈ្មោះ Munkong Ratanavijit អាយុ ៣២ឆ្នាំបានទៅជួលប​ន្ទប់សម្រាប់ស្នាក់នៅក្នុង Resort ខាងលើ តែនៅពេលម្ចាស់ Resort សុំឲ្យគាត់បង់ប្រាក់គាត់បានប្រាប់វិញថា គាត់គ្មានលុយនោះទេ។ ភ្លាមៗនោះម្ចាស់ Resort ក៏បានបដិសេដមិនឲ្យភ្ញៀវដែលគ្មានប្រាក់រូបនេះស្នាក់នៅឡើយ ហើយពេលនោះបុរសជាភ្ញៀវក៏បានទាញកាំភ្លើងបាញ់ទៅលើម្ចាស់ Resort តែម្តង។ ក្រោយធ្វើសកម្មភាពបាញ់រួច បុរសជាភ្ញៀវក៏បានបន្តទៅស្នាក់ក្នុងបន្ទប់ដែលគាត់បានជួល

    January 30, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន លើកគំនិតពីការផ្តល់មេធាវី ដើម្បីការពារនារីក្នុងសេវាកម្សាន្តត( ខារ៉ាអូខេ បៀហ្កាដេន អ្នករត់តុ ) ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖ “សម្តេចតេជោ លើកគំនិតពីការផ្តល់មេធាវីដើម្បីការពារនារីក្នុងសេវាកម្សាន្ត ( ខារ៉ាអូខេ បៀហ្កាដេន អ្នករត់តុ … )

    January 30, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងទៀតមានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មាននាវិកចំនួន ៤៤២នាក់ ស្រី៧២នាក់ មាន៤៨សញ្ជាតិ មានភ្ញៀវទេសចរចំនួន ៣៣៨នាក់ ស្រី ១៦៧នាក់ មាន ២២សញ្ជាតិ។ នាវាចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅថ្ងៃនេះ និងបន្តចេញទៅវិញ និងបន្តចាកចេញទៅកាន់ប្រទេសវៀតណាមវិញ

    January 29, 2023
  • អន្តរជាតិ

    ទីក្រុងដ៏ធំបំផុតរបស់ប្រទេស New Zealand បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជំរុញឱ្យមានទឹកជំនន់រីករាលដាល និងការជម្លៀសចេញ។ ភ្លៀងធ្លាក់កាលពីថ្ងៃសុក្រ ក្នុងទីក្រុង Auckland បានជន់លិចផ្ទះសម្បែង ធ្វើឱ្យចរាចរណ៍ជាប់គាំង និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះ និងអាជីវកម្ម។ ទីក្រុងនេះត្រូវបានគេនិយាយថា បានទទួលរង ៧៥% នៃទឹកភ្លៀងរដូវក្តៅធម្មតារបស់ខ្លួន នៅក្នុងរយៈពេលត្រឹមតែ ១៥ ម៉ោងប៉ុណ្ណោះ។ អ្នកព្យាករណ៍ជាតិបាននិយាយថា «ទឹកភ្លៀងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នឹងប៉ះពាល់មនុស្សជាច្រើននៅក្នុងទីក្រុង Auckland ក្នុងរយៈពេលយូរ»។ អភិបាលក្រុង Auckland លោក Wayne Brown បានបញ្ជាក់ពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា សាកសពមួយត្រូវបានគេរកឃើញនៅជ្រលងភ្នំ

    January 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថាព្រះហស្តទាំងពីរនេះពិតជារបស់ព្រះបាទជ័យវម៌្មទី៧។ បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩។ កំណត់សម្គាល់៖ បំណែកព្រះហស្តស្ដាំនៃរូបព្រះបាទជ័យវម៌្មទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិតមីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថាបំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់

    January 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ មន្ទីរពេទ្យជាតិ តេជោសន្តិភាព នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៣០០នាក់។ ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីចុះត្រួតពិនិត្យ វឌ្ឍនភាពគម្រោងសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្តិភាព។ សូមជម្រាបជូនដំណឹងដល់ លោក-លោកស្រីទាំងអស់មេត្តាជ្រាបថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព នឹងធ្វើការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៣០០នាក់ ដូចខាងក្រោម៖ ១. គណនេយ្យ-រដ្ឋបាល ចំនួន ២០

    January 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះ អ្នកអូសអួនឆក់ ដែលធ្វើឱ្យប៉ះពាល់ផ្សោតនៅកែប! ក្នុងនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ផ្សោតនៅកែប ! អ្នកអូសអួនឆក់ បានប្រឈមនឹងច្បាប់ជាបន្តបន្ទាប់ហើយ។ មិនបាច់ចាំចាប់បានតែបទល្មើសជាក់ស្តែងទេ ។ ឱ្យតែប្រព្រឹត្តខុសហើយ មន្ត្រីអនុវត្តច្បាប់នឹងទៅដល់ផ្ទះតែម្តង !អ្នកដូរពណ៌ទូក ក៏មិនឱ្យថ្នាំលាបស្ងួតទាន់ដែរ។” ប្រភព៖ ឌិត ទីណា – DITH Tina

    January 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានដាក់ចេញសំណើចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។ មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់បានធ្វើសេចក្ដីណែនាំជាច្រើន លើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្តគិលានសង្គ្រោះខុសច្បាប់ និងរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋាន សុខាភិបាលឯកជនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុថា រថយន្តសង្គ្រោះទាំងនោះ ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅនឹងកន្លែង ទាំងការលើកដាក់ និងការបញ្ចូនជនរងគ្រោះ។ ក្នុងន័យនេះសូម ឯកឧត្តម លោកជំទាវ ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញត្តិជាធរមាននិងឈានទៅបិទមូលដ្ឋាន សុខាភិបាលឯកជនទាំងឡាយណាដែលនៅតែបន្តសហការជាមួយម្ចាស់រថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ។ ជាមួយ គ្នានេះ

    January 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា កម្ពុជាគ្មានបណ្ដេញនរណាម្នាក់ចេញពីក្របខណ្ឌរដ្ឋ ដោយសារជំនឿសាសនានោះឡើយ តែផ្ទុយទៅវិញកម្ពុជាប្រឆាំងការរើសអើង និងជម្លោះសាសនា។ ថ្លែងក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំ នៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ប្រឆាំងរាល់ទង្វើការបែងចែកក្នុងចំណោមប្រជាជន ដែលបណ្ដាលមកពីភាពខុសគ្នា នៃជំនឿសាសនា

    January 28, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ព្រឹត្តិការណ៍នានារបស់និយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានចូលរួមអបអរសាទរ កុមារា វិន សុវណ្ណបញ្ញារាជ កូនប្រុសរបស់ ឯកឧត្តមបណ្ឌិត វិន ភក្តី ទទួលបានមេដាយមាសព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០២៣​។ ក្នុងគណនីហ្វេសប៊ុករបស់ ព្រឹត្តិការណ៍នានារបស់និយ័តករមូលបត្រកម្ពុជា បានសរសេររៀបរាប់ថា៖ “អបអរសាទរ កុមារា វិន សុវណ្ណបញ្ញារាជ កូនប្រុសរបស់ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា ទទួលបានមេដាយមាស ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក ផ្នែក Natural Science

    January 28, 2023