- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅថ្ងៃ៣កើត ខែមាឃ អ្នកស្រុកអង្គរ តែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ដើម្បីសុំសេចក្តីសុខ តាមជំនឿរៀងៗខ្លួន នៅតាមភូមិ តាមតំបន់ខ្លួនរស់នៅមិនដែលខកខាន។ ជាក់ស្តែង នៅថ្ងៃបីកើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ខែមករា ឆ្នាំ២០២៣នេះ អ្នកភូមិនគរក្រៅ មានប្រជាពលរដ្ឋក្មេង ចាស់ ប្រុសស្រី ជួបជុំគ្នានៅបរិវេណខ្ទមអ្នកតានៅក្នុងភូមិ ដែលមានឈ្មោះថា តាគង់ ដើម្បីប្រារព្ធពិធីឡើងមាឃឬពិធីឡើងអ្នកតា
January 25, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ យុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើគណនីហ្វេសប៊ុកផ្លូវការ ដូច្នេះថា៖«១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងទាំងអស់គ្នាត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីអោយកម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ»។ រឿងដំបូង ដែលប្រជាជនរំឭកដល់មុនគេនោះ គឺ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២
January 25, 2023 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្តិចទៀតនេះ ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់យើងនឹងទទួលបាននូវបូជនីយដ្ឋានលោកតាសោម និងប៉មសែលហ្វី ដែលអាចឡើងកំសាន្ត និងថតយកទិដ្ឋភាពធម្មជាតិដ៏ស្រស់បំព្រង នៃឃុំអូរសោមទាំងមូល។ ផ្លូវស្រួល និងមានរមណីយដ្ឋានធម្មជាតិ របស់ឃុំអូរសោមនឹងក្លាយជាកន្លែងសម្រាប់ទេសចរណ៍របស់យើង ក្នុងពេលឆាប់ៗនេះ ៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
January 25, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានបង្ហាញពីការចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានគន្លងអាទិភាព ពីរប្រភេទ គឺ ETC និង ANPR ដែលជួយសម្រួលក្នុងការចេញចូលដោយមិនរង់ចាំយូរ និងមានភាពងាយស្រួលដោយបង់សេវា ជាស្វ័យប្រវត្តិតាមផ្លាកលេខយានយន្ត។ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន មេត្តាស្វែងយល់នៃប្រភេទគន្លងនីមួយៗ និងត្រូវដឹងថារថយន្តរបស់ខ្លួន អាចប្រើប្រាស់គន្លងណាមួយដូចមានក្នុងរូបភាពខាងក្រោម៖ – ប្រសិនរថយន្តបានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់ឡាន និងបានបញ្ចូលទឹកប្រាក់ជាមុនគ្រប់គ្រាន់ បងប្អូនចាំបាច់ត្រូវចូលចេញតាមច្រក ETC ដែលនៅខាងឆ្វេងបង្អស់។ រថយន្តដែលគ្មានឧបករណ៍ OBU មិនអាចចេញចូលច្រក ETC បានឡើយ ទោះបីជាបានបញ្ចូលទឹកប្រាក់ជាមុនក៏ដោយ។
January 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Sana Meas នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានបង្ហោះ ពីរូបភាព លោកតាម្នាក់ ដែលមានជន្មាយុ ៨២ឆ្នាំ ចង់ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីជូនវត្ថុបុរាណដ៏ចំណាស់មួយអាយុកាលជិត៣០០ឆ្នាំ ទុកជាវត្ថុអនុស្សាវរីយ៍។ ក្នុងគណនីហ្វេសប៊ុកឈ្មោះ Sana Meas បានសរសេរលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “កុង ទ្រី នៅចោមចៅ ជន្មាយុ 82ឆ្នាំ កុង ចង់ជួបសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីជូនវត្ថុបុរាណមួយដែលមានអាយុកាលជិត300ឆ្នាំ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍
January 25, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ ផ្ទុះការចែកចាយ និងប្រតិកម្មព្រោងព្រាតក្នុងបណ្ដាញសង្គមហ្វេសប៊ុក លើសកម្មភាពរបស់លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ស្ថិតនៅភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានចុះអនុវត្តវិន័យ កាត់សក់សិស្សនៅក្នុងថ្នាក់រៀន។ យោងតាមការចុះផ្សាយរបស់ វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់រឿងឈូសសក់សិស្សនៅវិទ្យាល័យសំពៅលូន ដោយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោកគ្រូទទួលបន្ទុកខាងវិន័យ និងក្រុមប្រឹក្សា យុវជនបានចុះពង្រឹងវិន័យជាមួយកូនៗតាមរយៈការត្រួតពិនិត្យទៅលើសំលៀកបំពាក់ ការតុបតែង ខ្លួន ក្រចកដៃ ក្រចកជើងនិងសក់ក្បាល។ ក្នុងពេលអនុវត្តការពង្រឹងវិន័យនេះឃើញថា កូនៗសិស្សានុសិស្សមួយចំនួនមានសក់មិនទាន់សមរម្យនៅឡើយទើបលោកគ្រូទទួលបន្ទុកខាងវិន័យ កាត់សក់តែម្ដង។
January 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រោយពីផ្ទុះប្រធានបទ លើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ ក៏ឃើញមានមតិជែកវែកញែកជាច្រើន ក្នុងបណ្ដាញសង្គមហ្វេសប៊ុក អំពីសកម្មភាពបុរសអាវខ្មៅ បានលើកដៃសំពះសូមទោស ក្រោយខ្លួនគាត់បានទៅលើកម៉ូតូដួលនៅលើស្ពាន ក៏ឃើញមានមតិមួយចំនួនប្រឆាំង និងមតិមួយចំនួនទៀតកាន់ជំហររបស់អ្នក Liveផ្ទាល់ច្រើនជាងការគាំទ្រ។ ក្នុងនោះយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡា សិស្សនិស្សិតកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានលើកឡើង ៤ចំនុច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ តើគួរចុះជួយលើកឬបើកបង្ហួសធ្វើមិនដឹង! ……………. មកដល់ពេលនេះប្រធានបទលើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ នៅតែបន្តជជែកគ្នាទាំងស្រប និងប្រឆាំង។ តាមការកត់សម្គាល់ ខ្ញុំឃើញមតិប្រឆាំងនឹងជំហររបស់អ្នក
January 25, 2023 - អន្តរជាតិ
ក្នុងគោលបំណងដើម្បីទប់ស្កាត់ការមានគភ៌ដែលមិនចង់បាន ជំងឺកាមរោគ និងមេរោគអេដស៍ រដ្ឋាភិបាលថៃកំពុងផ្តល់ជូនស្រោមអនាម័យដោយឥតគិតថ្លៃ ដល់អ្នកកាន់ប័ណ្ណថែទាំសុខភាពសកល (30-Baht Health-Care Scheme)។ ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) មានបំណងចែកចាយស្រោមអនាម័យប្រហែល ១០០ លាន ទៅឱ្យអ្នកកាន់ប័ណ្ណថែទាំសុខភាព រួមជាមួយនឹងជែលរំអិល ដែលនឹងត្រូវបានចែកចាយតាមរយៈកម្មវិធី Paotang ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ នេះបើយោងតាមកាសែត Bangkok Post។ អ្នកកាន់ប័ណ្ណថែទាំសុខភាពសកលក្នុងម្នាក់ៗ មានសិទ្ធទទួលបានស្រោម ១០ ក្នុងមួយសប្ដាហ៍។ អង្គការ NHSO ចាត់ទុកស្រោមអនាម័យជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ប្រឆាំងនឹងការមានផ្ទៃពោះដែលមិនចង់បាន និងជំងឺកាមរោគ ដូចជារោគស្វាយ មហារីកអូវែ កើតពីវីរុស papillomavirus
January 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រោយមានការផ្ទុះជជែកវែកញែកពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក លើសកម្មភាពរបស់លោកគ្រូអ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅលូន បានអនុវត្តវិន័យ ចុះកាត់សក់សិស្សដែលកំពុងអង្គុយនៅក្នុងថ្នាក់រៀននោះមក ឃើញថា៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មុននេះបន្តិច យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហាញអារម្មណ៍ប្រតិកម្មភ្លាមៗ ទៅលើទង្វើរបស់គ្រូឈូសសក់ សិស្ស ដោយសរសេររាប់រៀបយ៉ាងដូច្នេះថា៖ រូបភាព គ្រូបង្រៀន ឈូសសក់ សិស្ស! ១/ ស្តង់ដារសក់ខ្លី តើកំណត់ខ្លីត្រឹមណាទៀត? ២/ តើទទួលគោលការណ៍ធ្វើរបៀបនេះ ចេញពីកម្រិតណា? ម៉េចក៏ទៅជាអ៊ីចឹង?
January 24, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់តាំងពីប្រទេសចិនបានកែលំអវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ យោងតាមស្ថានភាពជំងឺឆ្លងអន្តរជាតិនិងសមត្ថភាពផ្តល់សេវាកម្មធានាលើគ្រប់វិស័យ ប្រទេសចិនបានបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋចិនឡើងវិញដោយមានសណ្តាប់ធ្នាប់ តាមគោលការណ៍ធ្វើការសាកល្បង។ ទីផ្សារទេសចរណ៍សកល បានឆ្លើយតបយ៉ាងសកម្មចំពោះការនេះ ហើយស្វាគមន៍ភ្ញៀវទេសចរណ៍ចិនយ៉ាងរាក់ទាក់កក់ក្តៅ ។ សហគមន៍អន្តរជាតិទទួលសម្គាល់ជាទូទៅថា ការដែលប្រទេសចិនកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ធ្វើឱ្យបែបបទចេញទៅក្រៅប្រទេសមានភាពងាយស្រួល និងបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេស ប្រការទាំងនេះមានអំណោយផលដល់ការជំរុញការអភិវឌ្ឍទេសចរណ៍ពិភពលោក ជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាបំពេញបន្ថែមភាពរស់រវើកកាន់តែច្រើនដល់ការជំរុញការផ្លាស់ប្តូរ និងចំណងមិត្តភាពរវាងប្រជាជនចិននិងបរទេស ។ ប្រទេសជាច្រើនដូចជារុស្សី កម្ពុជា ថៃ ឥណ្ឌូណេស៊ី ម៉ាល់ឌីវ និងសិង្ហបុរីជាដើមបានសំដែងថា ពួកគេនឹងមិនចាត់វិធានការដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិននោះទេ ហើយបាននាំគ្នាបើកទ្វារស្វាគមន៍ភ្ញៀវទេសចរណ៍ចិន ។ សម្តេច ហ៊ុនសែន
January 24, 2023









